ក្រោយសម្រាកព្យាបាលប៉ុន្មានថ្ងៃនៅក្នុងមន្ទីរពេទ្យ រុស្ស៊ី ពេលនេះស្ថានភាពសុខភាពលោកតា ហ៊្វុយហ្សូ បានល្អប្រសើរឡើងវិញហើយ ។ បើតាមប្រភពពីក្រុមគ្រួសាររបស់លោកតា ហ៊្វុយហ្សូ បានបញ្ជាក់នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៥ ថា សុខភាពលោកគ្រូសាស្រ្តាចារ្យ ស៊ូ សាវ៉ាង ហៅលោកតា ហ៊្វុយហ្សូ បានល្អប្រសើរច្រើនហើយ ក្រោយពីបានយកចិត្តទុកដាក់ក្នុងការព្យាបាល និងមើលថែយ៉ាងកក់ក្តៅ ។ គួររំលឹកផងដែរថា លោកតា ហ៊្វុយហ្សូ […]
Archives
ស្នងការខេត្តបាត់ដំបង ដាស់តឿនមន្ត្រីនគរបាលទាំងអស់កុំមានការ ពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន
ឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នង ការដ្ឋាននគរ បាលខេត្តបាត់ដំបង បានប្រកាសប្រាប់ដាស់តឿនមន្ត្រីនគរបាលទាំងអស់កុំមានការ ពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន ។ ការចេញសារដាស់តឿននេះក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំខែ មី នា និងលេីកទិស ដៅសម្រាប់អនុវត្ត ខែ បន្ត កាលព្រឹកថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ។ សេចក្តីថ្លែងរំលឹកដាស់តឿនរបស់លោកឧត្តមសេនីយ៍ទោស្នងការ […]
ខេត្តកំពត ពង្រីកគោលដៅទេសចរណ៍ ៤២កន្លែងទៀត ដើម្បីទាក់ទាញទេសចរ
បច្ចុប្បន្នខេត្តកំពត បានពង្រីកគោលដៅទេសចរណ៍ចំនួន ៤២កន្លែងទៀតដែលមានស្រាប់ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នៅក្នុងវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ។ សូមទស្សនាវីដេអូប្រសាសន៍ឯកឧត្តម ម៉ៅ ធនិន ៖
ស្ថានីយបូមទឹកលូ៥ នៅខណ្ឌមានជ័យ សាងសង់សម្រេចបាន៧៥%ហើយ
គិតត្រឹមថ្ងៃទី១៧ ខែមិនា ២០២៥ ការរងារសាងសង់ស្ថានីយបូមទឹកលូ៥ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សម្រេចបាន ៧៥% នៃគម្រោងទាំងមូល ។ បើតាមលោកសំា ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនារសៀលថ្ងៃ១៨មិនានេះថា៖ការសាងសង់ស្ថានីយបូមទឹកលូ៥ ដោយបំពាក់ បន្ថែមម៉ូទ័របូមទឹកខ្នាតធំ ទំហំមុខកាត់១.៥ម៉ែត្រចំនួន ២គ្រឿង និងទំហំមុខកាត់ ១ម៉ែត្រ ចំនួន១គ្រឿង មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង១វិនាទី នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ឋលូ […]
កម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុន ចូលចតនៅកំពង់ផែរាមមុនគេ បន្ទាប់ពីសាងសង់រួច
កម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតនៅ«កំពង់ផែរាម» ខេត្តព្រះសីហនុមុនគេ ជាប្រវត្តិសាស្ត្រ បន្ទាប់ពីកំពង់ផែនេះបានសាងសង់រួច និងសម្ពោធដាក់ឲ្យប្រើប្រាស់ជំហានទី១ នៅដើមខែមេសា។ នេះជាការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅចំពោះមុខ លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី នាយការិយាល័យសេនានុព័ន្ធជប៉ុនថ្មីប្រចាំកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។ ឯកឧត្តម បានលើកឡើងថា ការផ្ដល់អាទិភាពឱ្យនាវាជប៉ុនចូលចតមុនគេ និងជាប្រវត្តិសាស្ត្រនេះ […]
តារាចម្រៀង ខេមរៈ សិរីមន្ត និងតារាបូលីវូតឥណ្ឌាតួសម្តែងព្រះពុទ្ធលោក Gagan Malik ចាប់ដៃគ្នាផ្សព្វផ្សាយទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោក
ពិតជាអស្ចារ្យណាស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានជួបជាមួយតារាបូលីវូតឥណ្ឌាតួសម្តែងព្រះពុទ្ធលោក Gagan Malik កាលពីពេលថ្មីៗនេះក្រោមការៀបចំរបស់ក្រសួងទេចរណ៍ ដើម្បីចូលរួមផ្សព្វផ្សាយពីតំបន់ទេចរណ៍ក្នុងប្រទេស កម្ពុជា ទៅកាន់ពិភពលោក ។ តាមរយៈរូបភាពជាច្រើនរូមជាមួយវិដេអូខ្លីៗដែលលោក ខេមរៈ សិរីមន្ត បានថតជាមួយតួសម្តែងព្រះពុទ្ធលោក Gagan Malik នេះពិតជាធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង ។ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ថែមទាំងបានរៀបរាប់ថា « ស្វាគមន៍តួរអង្គសម្ដែងជាព្រះពុទ្ធក្នុងឆ្នាំ2013និងក៏ជាតួរអង្គព្រះរាមរបស់ប្រទេសឥណ្ឌាមកកាន់កម្ពុជា […]
ឯកអគ្គរដ្ឋទូតចិន រំពឹងថា ផ្លូវថ្មើរជើងនៅភ្នំពេញ នឹងក្លាយជាគោលដៅទាក់ទាញទេសចរចិនកាន់តែច្រើន
ឯកឧត្ដម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានបង្ហាញក្តីរំពឹងថា ផ្លូវថ្មើរជើងនៅរាជធានីភ្នំពេញ នឹងក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរចិន មកលេងកម្ពុជាកាន់តែច្រើន។ នៅលើបណ្តាញទំនាក់ទំនងសង្គម នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្ដម វ៉ាង វិនពីន បានសរសេរថា «ចាប់តាំងពីបើកដំណើរការនាឆ្នាំនេះមក វិថីថ្មើរជើងនៅមាត់ទន្លេក្នុងរាជធានីភ្នំពេញ បានក្លាយជាកន្លែងកម្សាន្តចុងសប្តាហ៍ដ៏ពេញនិយម សម្រាប់អ្នករស់នៅក្នុងតំបន់ និងភ្ញៀវទេសចរ សង្ឃឹម […]
រាំសប្បាយចំនួន2រាត្រីតែម្តង ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំការប្រគំតន្រ្តីខ្នាតយក្ស Dazz Tour Concert នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ
ចុងសប្តាហ៍នេះណាត់ជួបមិត្តភក្តិ បងប្អូនមីងមាឱ្យហើយ ពីព្រោះតារាចម្រៀងទាំង12ដួងប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នឹងជួបអ្នកអន្លង់វែងរយៈពេលពីរថ្ងៃជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ។ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra សប្តាហ៍នេះមានកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ […]
រឿងអាមេរិកដាក់កម្ពុជាក្នុងបញ្ជីលឿង! សម្តេចតេជោ ហ៊ុន សែន ថាមិនចាំបាច់កើតទុក្ខទេ សំខាន់យើងប្រឹងកសាងប្រទេសយើងឲ្យរឹងមាំឡើង
រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងពិចារណារឹតត្បិត ឬហាមឃាត់ការធ្វើដំណើរចូលទឹកដីអាមេរិក ចំពោះប្រជាពលរដ្ឋមកពីជាង ៤០ប្រទេស ក្នុងនោះមានកម្ពុជា ដែលស្ថិតក្នុងបញ្ជីពណ៌លឿង។ ផែនការពណ៌លឿង ទឹកក្រូច និងក្រហម របស់សហរដ្ឋអាមេរិកនេះ បាននិងកំពុងក្លាយជាប្រធានបទថ្មី សម្រាប់អ្នកតាមដានស្ថានការណ៍យកមកជជែកវែកញ៉ែក នៅលើបណ្ដាញសង្គមមួយចំនួនទូទាំងពិភពលោកនិយាយជារួម និងសម្រាប់កម្ពុជា និយាយដោយឡែក។ ជុំវិញបញ្ហានេះដែរ អ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានចូលខំមិនសាកសួរទស្សនៈយល់ឃើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផងដែរ។ ឆ្លើយតបនឹងសំណួរនេះ […]
ថ្ងៃនេះ កាលពី ៥៥ឆ្នាំមុន ជាមេរៀនប្រវត្តិសាស្រ្តមួយដាស់ស្មារតីដល់អ្នកជំនាន់ក្រោយឱ្យស្វែងយល់ពីភាពផុយស្រួយនៃសន្តិភាព និងការបំផ្លិចបំផ្លាញនៃសង្រ្គាម
ថ្ងៃទី១៨ ខែមីនា គឺជាខួបទី៥៥ នៃរដ្ឋប្រហារទម្លាក់ សម្តេចព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ ដោយក្រុម សេនាប្រមុខ លន់ ណុល និងទ្រង់ សិរីមតៈ។ ថ្ងៃនេះ កាលពី ៥៥ ឆ្នាំមុន កម្ពុជាដ៏កំសត់របស់យើងបានឈានជើងមកដល់មាត់ជ្រោះមរណៈដ៏សែនអាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ សង្រ្គាម ការទម្លាក់គ្រាប់បែក អំពើហិង្សារ អសន្តិសុខបានមកញាំញីប្រជាពលរដ្ឋគ្មានស្រាកស្រាន្ត។ ក្រោយរដ្ឋប្រហារ ១៨ […]