ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថានលើកទឹកចិត្តចំពោះការវិនិយោគ ដែលគិតគូរលើភាពស្អាតរបស់កម្ពុជា

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Wang Bi’an នាយកប្រតិបត្តិក្រុមហ៊ុន Dongjiang Environmental Co., Ltd. នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។ នៅក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Wang Bi’an និងប្រតិភូអមក្រុមហ៊ុន Dongjiang Environmental Co., […]

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មោទនភាពចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានមោទនភាព ចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលបាននិងកំពុងចូលរួម ចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ» នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥​ នៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។ […]

អេមហ្មងកក្រើកតែម្តងស្រុកព្រះស្តេច ព្រៃវែងក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra ប្រគំតន្រ្តីខ្នាតយក្ស Exprez Tour Concert ចំនួន2ថ្ងៃជាប់គ្នា 

ឥឡូវដល់វេនអ្នកស្រុកព្រះស្តេច ខេត្តព្រៃវែងម្តងហើយ មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra ដែលនឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្តជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ៍ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងទៀតផង។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូប ដូចជា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ, លោក ខេម,លោក […]

ថ្មអារកម្ពុជា ក្លាយជាថ្មពេញនិយមនៅទីផ្សារប្រទេសចិន និងបន្តនាំចេញទៅអាមេរិកនិងជប៉ុន

ថ្មអារកម្ពុជាបានក្លាយជាថ្មពេញនិយមនៅទីផ្សារប្រទេសចិន និងបន្តនាំចេញទៅអាមេរិកនិងជប៉ុន សម្រាប់ប្រាស់ក្នុងវិស័យសំណង់ (ក្រាលចិញ្ចើមថ្នល់ ក្នុងផ្ទះ ចង្ក្រានបាយ បន្ទប់ទឹក។ល។) ម៉ុង ក្តារមឈូស និងស្លាកព្រលឹង។ថ្មអារកម្ពុជាមានលក្ខណៈស្អាត តម្លៃធូរថ្លៃ សូមបងប្អូនយើងជួយគាំទ្រផលិតផលក្នុងស្រុក។ នេះបើតាមការឲ្យដឹងពីឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា សមាគមថ្មអារកម្ពុជាបាន នាំយកផលិតផលថ្មអារធម្មជាតិរបស់ប្រទេសកម្ពុជា ចូលរួមពិព័រណ៍តថ្មអន្តរជាតិ ហ្សាមែន លើកទី២៥ […]

សម្តេច ហេង សំរិន បេសកកម្មរបស់ឯកអគ្គរដ្ឋទូតវៀតណាមថ្មី នឹងជួយឱ្យទំនាក់ទំនងមិត្តភាពកម្ពុជា-វៀតណាម កាន់តែរឹងមាំ

សម្តេច ហេង សំរិន ប្រធានកិត្តិយសនៃឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យលោក ង្វៀន មិញវូ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា។  សម្តេចជឿជាក់ថា បេសកកម្មរបស់ឯកអគ្គរដ្ឋទូតថ្មីនៅកម្ពុជា នឹងជួយឱ្យទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម កាន់តែរឹងមាំថែមមួយកម្រិតទៀត។  បន្ថែមពីនេះ សម្តេចលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ […]

សម្តេចតេជោ ហ៊ុន សែន ចង់ឃើញ ១១ប្រទេសនៅអឺរ៉ុប បណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ឲ្យមានភាពល្អប្រសើរ និងកើនឡើងបន្ថែមទៀត

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញពីបំណងចង់ឃើញ ប្រទេសនៅអឺរ៉ុប ចំនួន១១ បណ្ដុះបណ្ដាលធនធានមនុស្សកម្ពុជា ឲ្យមានភាពល្អប្រសើរ និងកើនឡើងបន្ថែមទៀត ដែលជាក្តីចង់បានដ៏ធំបំផុតសម្រាប់កម្ពុជា។ បំណងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញឡើង ក្នុងឱកាសអនុញ្ញាតឲ្យប្រតិភូបណ្តាកុងស៊ុលកិត្តិយសអឺរ៉ុបនៅកម្ពុជា ចំនួន ១១ប្រទេស ដឹកនាំដោយ លោកបណ្ឌិត Salah A Essa កុងស៊ុលកិត្តិយស នៃសាធារណរដ្ឋស៉ីប […]

សុខភាពលោកតា ហ៊្វុយហ្សូ បានល្អប្រសើរឡើងវិញហើយបន្ទាប់ពីចូលបន្ទប់សង្រ្គោះបន្ទាន់នៅពេទ្យ រុស្ស៊ី ! 

ក្រោយសម្រាកព្យាបាលប៉ុន្មានថ្ងៃនៅក្នុងមន្ទីរពេទ្យ រុស្ស៊ី ពេលនេះស្ថានភាពសុខភាពលោកតា ហ៊្វុយហ្សូ បានល្អប្រសើរឡើងវិញហើយ ។  បើតាមប្រភពពីក្រុមគ្រួសាររបស់លោកតា ហ៊្វុយហ្សូ បានបញ្ជាក់នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០២៥ ថា សុខភាពលោកគ្រូសាស្រ្តាចារ្យ ស៊ូ សាវ៉ាង ហៅលោកតា ហ៊្វុយហ្សូ បានល្អប្រសើរច្រើនហើយ ក្រោយពីបានយកចិត្តទុកដាក់ក្នុងការព្យាបាល និងមើលថែយ៉ាងកក់ក្តៅ ។  គួររំលឹកផងដែរថា លោកតា ហ៊្វុយហ្សូ […]

ស្នងការខេត្តបាត់ដំបង ដាស់តឿនមន្ត្រីនគរបាលទាំងអស់កុំមានការ ពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន

ឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នង ការដ្ឋាននគរ បាលខេត្តបាត់ដំបង បានប្រកាសប្រាប់ដាស់តឿនមន្ត្រីនគរបាលទាំងអស់កុំមានការ ពាក់ព័ន្ធជាមួយបញ្ហាគ្រឿងញៀន ។ ការចេញសារដាស់តឿននេះក្នុងកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំខែ មី នា និងលេីកទិស ដៅសម្រាប់អនុវត្ត ខែ បន្ត កាលព្រឹកថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ។  សេចក្តីថ្លែងរំលឹកដាស់តឿនរបស់លោកឧត្តមសេនីយ៍ទោស្នងការ […]

ខេត្ត​កំ​ពត ពង្រីក​គោល​ដៅ​ទេស​ច​រណ៍​​ ៤២​​​កន្លែង​ទៀត ដើម្បី​ទាក់​​ទាញ​​​ទេសចរ

បច្ចុប្បន្នខេត្តកំពត បានពង្រីកគោលដៅទេសចរណ៍ចំនួន ៤២កន្លែងទៀតដែលមានស្រាប់ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ ។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត នៅក្នុងវេទិការវាងរា​ជរដ្ឋាភិ​បាល និងរដ្ឋបាល​ថ្នាក់ក្រោមជាតិ នៅ​ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០​២៥នេះ។ សូមទស្សនាវីដេអូប្រសាសន៍ឯកឧត្តម ម៉ៅ ធនិន ៖

ស្ថានីយ​បូមទឹកលូ៥ នៅ​ខ​ណ្ឌមានជ័យ សាងសង់​សម្រេច​បាន៧៥%ហើយ​

គិតត្រឹមថ្ងៃទី១៧ ខែមិនា ២០២៥ ការរងារសាងសង់ស្ថានីយបូមទឹកលូ៥ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សម្រេចបាន ៧៥% នៃគម្រោងទាំងមូល ។ បើតាមលោកសំា ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនារសៀលថ្ងៃ១៨មិនានេះថា៖ការសាងសង់ស្ថានីយបូមទឹកលូ៥ ដោយបំពាក់ បន្ថែមម៉ូទ័របូមទឹកខ្នាតធំ ទំហំមុខកាត់១.៥ម៉ែត្រចំនួន ២គ្រឿង និងទំហំមុខកាត់ ១ម៉ែត្រ ចំនួន១គ្រឿង មានសមត្ថភាពបូមទឹក ១២ម៉ែត្រគូបក្នុង១វិនាទី នៃគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋប្រព័ន្ឋលូ […]