ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងឯកឧត្តម PARK Jung-Wook ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ កម្មវិធីវិញ្ញាបនបត្រវិទ្យាសាស្ត្រទិន្នន័យ (Data Science) របស់អង្គការយូណេស្កូ (University Twinning and Networking-UNITWIN) និងពិធីចុះអនុស្សរណៈយោគយល់រវាងសាកលវិទ្យាល័យ Handong Global សាធារណរដ្ឋកូរ៉េ និងគ្រឹះស្ថានឧត្ដមសិក្សាកម្ពុជាចំនួន៦ […]
Archives
គណបក្សប្រជាជនកម្ពុជាប្តេជ្ញាចិត្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នឹងខិតខំបន្តអនុវត្តកម្មវិធីនយោបាយដែលបានប្រកាសជូនជនរួមជាតិរួចហើយឲ្យបានជោគជ័យ
គណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ប្រកាសទទួលយកលទ្ធផលនៃការបោះឆ្នោតឆ្នោតតំណាងរាស្ត្រ នីតិកាលទី៧ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣នេះ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានសន្លឹកឆ្នោតគាំទ្រដ៏លើសលប់ចំនួន ៨២.៣០%។ ក្នុងសេចក្តីថ្លែងការណ៍គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាចិត្តយ៉ាងឱឡារិកចំពោះមុខប្រជាជនថា រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងត្រូវបង្កើតឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងបន្តពង្រឹងធ្លុងសាមគ្គីភាពរបស់ប្រជាជាតិទាំងមូល ខិតខំបន្តអនុវត្តកម្មវិធីនយោបាយដែលបានប្រកាសជូនជនរួមជាតិរួចហើយឲ្យបានជោគជ័យ ឆ្លើយតបទាំងស្រុងទៅនឹងជំនឿទុកចិត្តរបស់ប្រជាជនមកលើគណបក្ស៕ អត្ថបទ៖ អក្ខរា
ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងចំពោះការផ្សាយថា ជំងឺអេដស៍កំពុងផ្ទុះឡើងជាង ១ពាន់នាក់
ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី៤ ខែសីហានេះ បានបញ្ជាក់ថា ការផ្សាយពីការផ្ទុះឡើងនៃជំងឺអេដស៍ជាង ១ពាន់នាក់ ជាព័ត៌មានមិនពិតទេ ហើយក្រសួងសុខាភិបាល ច្រានចោលទាំងស្រុង។ ក្រសួងក៏សូមម្ចាស់គណនីដែលបានផ្សាយនេះ បញ្ឈប់ការផ្សាយបែបនេះតទៅទៀត និងប្រាប់បងប្អូនសាធារណជនជ្រាប និងចូលរួមទប់ស្កាត់ការផ្សាយបែបបំភ័ន្តមិនពិតនេះផង។ ទន្ទឹមនេះ ក្រសួងសុខាភិបានសូមជូនសេចក្តីប្រកាសព័ត៌មានរួមគ្នារវាងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សេីស្បែកនិងកាមរោគ និងអង្គការយូអ៉ិនអេដស៍ (UNAIDS)៕ អត្ថបទ៖ អក្ខរា
កម្ពុជា ទទួលបានគម្រោងវិនិយោគថ្មីមួយទៀតរបស់ក្រុមហ៊ុន Toyota ដែលគ្រោងដំណើរការនៅចុងឆ្នាំនេះ
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា/គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បានទទួលជួបប្រជុំពិភាក្សាជាមួយក្រុមហ៊ុន Toyota Tsusho Corporation នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា ក្រុមហ៊ុន Toyota Tsusho Corporation កំពុងមានប្រតិបត្តិការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ចាប់តាំងពីឆ្នាំ ២០១៦ រហូតមកដល់បច្ចុប្បន្ន។ […]
សម្តេចក្រឡាហោម ស ខេង ចេញមកបញ្ជាក់ជំហរ ក្រោយក្រុមប្រឆាំងលើកឡើងពីការបែកបាក់ផ្ទៃក្នុងបក្ស
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ក្រោយការបោះឆ្នោតជាសាកលជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ និងជាពិសេសក្រោយ
គ.ជ.ប៖ ការប្រកាសផ្សាយលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន បានកន្លងផុតរយៈពេល ៧២ម៉ោង ពុំមានពាក្យបណ្ដឹងតវ៉ាណាមួយឡើយ
បន្ទាប់ពីការប្រកាសផ្សាយលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៧:០០ ព្រឹក រយៈពេល ៧២ ម៉ោងបានកន្លងផុត ហើយពុំមានពាក្យបណ្ដឹងតវ៉ាណាមួយត្រូវបានដាក់នៅគណៈកម្មាធិការជាតិ-រៀបចំការបោះឆ្នោត (គ.ជ.ប) និងនៅក្រុមប្រឹក្សាធម្មនុញ្ញឡើយ។ គ.ជ.ប នឹងប្រកាសផ្សាយលទ្ធផលផ្លូវការ ការបែងចែកអាសនៈ និងការកំណត់បេក្ខជនជាប់ឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ […]
ដំណឹងល្អ! មន្ទីរពេទ្យកុមារជាតិ ផ្តល់ការវះកាត់ភ្នែកស្រលៀង និងត្របកភ្នែកធ្លាក់របស់កុមារ ដោយឥតគិតថ្លៃ ពីថ្ងៃទី១៥-៣១ ខែកញ្ញា
មន្ទីរពេទ្យកុមារជាតិ នៅថ្ងៃី៤ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា ផ្នែកចក្ឋុរោគនៃមន្ទីរពេទ្យកុមារជាតិ ដែលមានការចូលរួមពីវេជ្ជបណ្ឌិតឯកទេសជំងឺភ្នែកពីមន្ទីរពេទ្យហួណាននៃសារធារណរដ្ឋប្រជាមានិតចិន នឹងផ្ដល់ជូន ការវះកាត់ភ្នែកស្រលៀង និងត្របកភ្នែកធ្លាក់របស់កុមារ ដោយមិនគិតថ្លៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០២៣។ ដើម្បីសម្រួលការងារអោយកាន់តែល្អប្រសើនៃដំណើរការវះកាត់ មន្ទីរពេទ្យកុមារជាតិដល់សាធារណជនចុះឈ្មោះអ្នកជំងឺឲ្យបានទាន់ពេលវេលា មុននឹងមកធ្វើការវះកាត់។ សូមធ្វើការចុះឈ្មោះតាមរយៈ Link: https://forms.gle/VgLXPsWGu1Dhh3au5៕ អត្ថបទ៖ អក្ខរា
ផ្លូវការ! នគរភ្នំឈើកាច់បាភ្នំ ត្រូវបានបង្កើតជាតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្ត
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្រ្ត នគរភ្នំឈើកាច់បាភ្នំ។ នេះបើតាមអនុក្រឹត្យចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។ ក្នុងអនុក្រឹក្យ ត្រូវបានបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំ ដែលមានផ្ទៃដីទំហំសរុប ១២៥,២៧៧៥ ហិកតា(មួយរយម្ភៃប្រាំហិកតាម្ភៃប្រាំពីរអាចិតសិបប្រាំសង់ទីអា) និងកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រក្នុងតំបន់បេតិកភណ្ឌធម្មជាតិ នគរភ្នំឈើកាច់បាភ្នំ ដែលមានចំនួន៩ទីតាំង ស្ថិតក្នុងភូមិសាស្ត្រ ឃុំជើងភ្នំ ឃុំឈើកាច់ និងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង៕ អត្ថបទ៖ អក្ខរា
សូមបញ្ឈប់ការចតឡាន និងតុកៗកង់បីអាណាធិបតេយ្យនៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតទៀត
ប្រជាពលរដ្ឋស្នើឲ្យអ្នករត់តាក់ស៊ី តុកៗកង់បី និងយានជំនិះសូមបញ្ឈប់ការចតឥតសណ្ដាប់ធ្នាប់តាមសហព័ន្ធរុស្សុីទល់មុខព្រលានយន្តយន្តហោះភ្នំពេញតទៅទៀត។
អាជីវកម្មក្នុងវិស័យទេសចរណ៍ចំនួន ៣៤៩ ទទួលបានហិរញ្ញប្បទាន ៥៤ លានដុល្លារពីធនាគារ SME
ធនាគារ SME បានប្រកាសឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ មានអាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ចំនួន ៣៤៩ ដែលទទួលបានហិរញ្ញប្បទាន ពីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ជាមួយទំហំហិរញ្ញប្បទានចំនួន ៥៤ លានដុល្លារអាមេរិក ឬស្មើនឹង ៣៦% នៃគម្រោងថវិកាសរុប ១៥០ លានដុល្លារអាមេរិក។

