នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ចាត់តាំងជានាយករដ្ឋមន្រ្តីដើម្បីរៀបចំគណៈរដ្ឋមន្រ្តីស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានសរសេរលើហ្វេសប៊ុកយ៉ាងដូច្នេះថា៖ “ថ្ងៃនេះជាទិវាប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការបើកទំព័រថ្មីសម្រាប់រាជរដ្ឋាភិបាល ក្រោយការបោះឆ្នោត។ ការទទួលការប្រោសព្រះរាជទានដ៏ខ្ពង់ខ្ពស់បំផុតនេះ គឺជាការផ្តល់នូវព្រះរាជហឬទ័យជឿជាក់ និងទុកព្រះទ័យមកលើឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងក៏ដូចជាការប្រោះព្រុំពរជ័យបវរមហាប្រសើរដល់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តីថ្មីនេះផងដែរ”។ […]
Archives
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧។
តារាសម្តែងជើងចាស់អ្នកស្រី ចាន់ តារាទី សុខចិត្តលក់ប្រហុក ផ្អក ក៏មិនទទួលថតរឿងណាដែលមិនសក្តិ សម កិត្តិយសខ្លួន !
តារាសម្តែងជើងចាស់អ្នកស្រី ចាន់ តារា ទី នៅតែប្រកាន់ជំហរមិនព្រមទទួល ថតរឿងណាដែលមិនសក្តិសមនិងកិត្តិយសខ្លួន បើទោះបីជាត្រូវដាច់ចំណូលពីការងារសិល្បៈក៏អ្នកស្រីមិនខ្វល់ដែរ ដោយអ្នកស្រី សុខចិត្តទៅលក់ផ្អក លក់ប្រហុក និងលក់ត្រីងៀត ជាជាង ថតរឿងដែលខ្លួនមិនចង់ធ្វើ ។
TOP NEWS: ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា នីតិកាលទី៧
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីសម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧។ នេះបើតាមព្រះរាជក្រឹត្យ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣៕
ទូកដូចសត្វក្រពើ! ក្របីផ្អើលរត់ជាន់គ្នាលង់ទឹកងាប់អស់ ១៧ក្បាល នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម
កាលពីនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៧:៣០នាទី មានករណីក្របីផ្អើលរត់ជាន់គ្នាលង់ទឹកងាប់ចំនួន ១៧ក្បាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ដោយប្រជាពលរដ្ឋជាម្ចាស់ក្របីបានប្រលែងក្របីជាវ៉ូង ដើម្បីសុីស្មៅនៅចំណុច អ្នកតាប៉ោ ស្រុកកងមាស ប៉ុន្តែដោយសារប៉ុន្មានថ្ងៃនេះទឹកទន្លេរចាប់ផ្តើមឡើងខ្លាំងធ្វើឱ្យលិចតំបន់នោះ ហេតុនេះម្ចាស់បាននាំគ្នាដេញក្របីឆ្លងទឹកព្រែកកំពង់រាំងមកទីទួលនៅភូមិចាំនាង និងភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ដែលមានព្រំប្រទល់ជាប់គ្នាវិញ។ ឃុំផ្តៅជុំ បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យក្របីងាប់មកពីត្រើយម្ខាងទៅត្រើយម្ខាងទៀត មានចម្ងាយឆ្ងាយ (មិនក្រោម៣គីឡូ) ធ្វើឱ្យក្របីអស់កម្លាំងហែលទឹក […]
តើអ្វីទៅជារដ្ឋាភិបាលឌីជីថលឬរដ្ឋាភិបាលអេឡិកត្រូនិក?
រដ្ឋាភិបាលឌីជីថល ឬរដ្ឋាភិបាលអេឡិកត្រូនិក ឬ Digital Government/ E-Government សំដៅដល់ការប្រើប្រាស់ឧបករណ៍គមនាគមន៍បច្ចេកវិទ្យា ដូចជាកុំព្យូទ័រ និងអ៊ិនធឺណិត ដើម្បីផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ និងបុគ្គល (នីតិបុគ្គលនិងរូបវន្តបុគ្គល)ដទៃទៀត នៅ ក្នុងប្រទេសមួយ ឬតំបន់មួយ។នេះតាមទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
ក្រសួងអប់រំនិងKOICA រួមគ្នាលើកកម្ពស់សមត្ថភាព ICTសម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិ
ការិយាល័យ KOICA ប្រចាំប្រទេសកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានប្រារព្ធពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “ការលើក កម្ពស់សមត្ថភាព ICT សម្រាប់ការអប់រំនៅមធ្យមសិក្សាបឋមភូមិ” នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគហ៊ុនសែនខេត្តកណ្តាលនៅថ្ងៃទី៤ខែសីហានេះ។
អាជ្ញាធរ បើកទ្វារទឹកសង្គ្រោះស្រូវវស្សាជាង ១ម៉ឺន៥ពាន់ហិកតា នៅខេត្តបន្ទាយមានជ័យ
ក្រុមការងារបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម ដែលបានសាងសាង់សំណង់ ពោធិ៍ពីរដេីម កាត់ស្ទឹង នៅស្រុកមង្គលបូរី បានសហការជាមួយមន្រ្តីមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បាននាំយកឡានស្ទូច មកស្ទូចទម្លាក់ទ្ទារទឹក ទាំង០៣ទ្វារ ដេីម្បីបញ្ជូនទឹកទៅចែកចាយ និងស្រោចស្រព ដល់ស្រូវវស្សារយៈពេលខ្លី ចំនួន ១៥ ៥០០ហិកតា នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣។ ដោយឡែក […]
រយៈពេល៧ខែ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង ១២លាននាក់
រយៈពេល៧ខែក្នុងឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណជាង១២លាននាក់ ខណៈក្នុងខែកក្កដាកន្លងទៅមានភ្ញៀវទេសចរផ្ទៃក្នុងដើរទស្សនាប្រមាណ១លាន១សែននាក់។ សរុបរយៈពេល៧ខែឆ្នាំ២០២៣នេះ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបប្រមាណ១២.១៨លាននាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍បានឲ្យដឹងថា ជាធម្មតាខែកក្កដា និងខែសីហាជាខែដែលមានចរន្តភ្ញៀវទេសចរផ្ទៃក្នុងតិច ដោយសារជារដូវភ្លៀង អាចមានជំនន់ទឹកភ្លៀងដោយកន្លែង។ ម្យ៉ាងវិញទៀត ខែទាំង២នេះមិនមានថ្ងៃឈប់សម្រាកជាតិទេ។ ប៉ុន្តែចរន្តភ្ញៀវនឹងចាប់ផ្តើមមានសន្ទុះខ្លាំងចាប់ពីខែកញ្ញាវិញ ជាមួយការប្រារព្ធពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ និងថ្ងៃឈប់សម្រាកនានា។ ក្រសួងទេសចរណ៍ថា រំពឹងទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ១៦លាននាក់សម្រាប់ឆ្នាំ២០២៣នេះ ក្រោមទម្រង់អក្សរ V ដូចដែលព្យាករណ៍ក្នុងផែនទីចង្អុលផ្លូវស្តីពីការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយដំណាក់កាលវិបត្តិជំងឺកូវីដ-១៩៕
ឯកឧត្តម ហ៊ុន ម៉ានី សម្តែងការសោកស្តាយចំពោះគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកកម្មកររបួសធ្ងន់ស្រាល ៥១នាក់ នៅខេត្តកំពង់ស្ពឺ
“ខ្ញុំមានការសោកស្តាយដែលបានទទួលដំណឹងពីគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្តដឹកកម្មករដែលបានកើតឡើងនៅក្នុងភូមិទ្រា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងបានបង្ករបួសធ្ងន់ ស្រាល លើបងប្អូនកម្មករ កម្មការិនី ចំនួន ៥១ នាក់។ ខ្ញុំសូមចូលរួមសោកស្តាយចំពោះការរងគ្រោះ និងខាតបង់ទ្រព្យសម្បត្តិរបស់បងប្អូន និងសូមជូន ពរឱ្យជនរងគ្រោះទាំងអស់ឆាប់បានជាសះស្បើយ”។ នេះជាការលើកឡើងលើផេកហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣។ ជាមួយគ្នានេះ ឯកឧត្តមសូមថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត […]

