ភរិយាអភិបាលខេត្តកណ្តាល សម្រេចសាងផ្នួសកាន់សីល១០ រយៈពេល១៥ថ្ងៃនៅឥណ្ឌា

លោកស្រី អ៊ូ ធីតាពៅ បានសម្រេចចិត្តសាងផ្នួសតាមបំណងប៉ងប្រាថ្នាហើយនៅប្រទេសឥណ្ឌា រយៈពេល ១៥ថ្ងៃពោរពេញទៅដោយកុសល។ លើបណ្តាញសង្គមហ្វេសប៊ុក លោកស្រី អ៊ូ ធីតាពៅ បានសរសេរយ៉ាងដូច្នេះថា៖ «ម៉ិចហើយជីវិត! អរគុណគ្រួសារសាច់ញាតិមិត្តភក្ត្រ័បងប្អូនដែលជួយសម្របសម្រួលអោយបំណងប្រាថ្នារបស់ខ្ញុំបានសម្រេច…..! ជីវិតដូនជីរក្សាសិល10រយៈពេល15ថ្ងៃនៅប្រទសឥណ្ឌាពោរពេញទៅដោយកុសល ចង់អោយអ្នកទាំងឡាយបានភ្លក់រស់ជាតិតែអាស្រយ័លើបុណ្យចាស់របស់សត្វ។ ដូចនេះមានតែជូនបុណ្យ សូមបុណ្យដែលខ្ញុំបានកសាងសព្វៗកាលបានដល់អ្នកទាំងឡាយទាំងពួងទាំងអស់ទាំងអរុកអារក្សអ្នកតា ទេវតាឥន្ទ្រព្រហ្មសព្វសត្វទាំង10ទិស31ឋានបានទទួលចំណែកបុណ្យរបស់ខ្ញុំសូមអោយសព្វសត្វបានសេចក្តីសុខរួចចាកផុតទុក្ខបានរួចរដោះ។ សុំអនុមោទនាបុណ្យតាមសមគួរដោយសទ្ធាជ្រះថ្លាទទួលបុណ្យផងចោះ»។ សូមជម្រាបថា ជារឿយៗលោកស្រីភរិយាអភិបាលខេត្តកណ្តាល លោក គួច ចំរើន តែងតែចូលរួមលើកស្ទួយពុទ្ធសាសនា […]

ផ្តួចផ្តើមដោយសម្តេចបវរធិបតី ពេលនេះ វិទ្យាស្ថានហ្វឹកហ្វឺនជំនាញកងទ័ព បានបើកការដ្ឋានសាងសង់ហើយ

គម្រោងសាងសង់វិទ្យាស្ថានពហុជំនាញតេជោសែន ដែលមានទីតាំងស្ថិតនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវបានចាប់ផ្ដើមបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។ ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា ការកសាងវិទ្យាស្ថានពហុជំនាញតេជោសែន គឺជាការផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចបវរធិបតី ហ៊ុន […]

ឯកអគ្គរដ្ឋទូតឥណ្ឌា ចង់លើកកម្រិតទំនាក់ទំនងឥណ្ឌា-កម្ពុជា ឱ្យតែខ្ពស់ថែមទៀត

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បាវីតលុង វ៉ាន់ឡាល់វ៉ាវណា (Bawitlung Vanlalvawna) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប ឯកឧត្តមឯកអគ្គរដ្ឋទូតបានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបាននាំយកនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាលឥណ្ឌាជូនចំពោះសម្ដេចបវរធិបតីផងដែរ ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងយូរអង្វែង រវាងឥណ្ឌា […]

និស្សិត​​អា​ហ្សង់ទីន​ម្នាក់​ ជ្រើសរើស​ប្រធាន​បទ«សន្តិភាពនៅកម្ពុជា»សរសេរសម្រាប់​​​និក្ខេបបទ​ថ្នាក់ប​​ណ្ឌិតរប​ស់​ខ្លួន

និស្សិតជនជាតិអាហ្សង់ទីនម្នាក់ បានធ្វើដំណើរមកកម្ពុជា ដើម្បីសរសេរនិក្ខេបបទថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ លើប្រធានបទ «សន្តិភាពនៅកម្ពុជា»។ នេះជារឿងដែលគួរឲ្យភ្ញាក់ផ្អើលមួយដែលមាននិស្សិតបរទេសបានចាប់លើសន្តិភាពដែលកម្ពុជាកំពុងមានបច្ចុប្បន្ន។ តាមរយៈសំណេរនៅលើបណ្តាញសង្គម ក្រោយពីបានជួបជាមួយនិស្សិតជនជាតិអាហ្សង់ទីនរូបនេះ នៅព្រលានយន្តហោះ ឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានសរសេរថា «ចៃដន្យ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃើញក្មួយប្រុសម្នាក់ជានិស្សិតជនជា​តិអាហ្សង់ទីនកាន់សៀវភៅខ្ញុំបីច្បាប់ ក្នុងនោះមានសៀវភៅ សម្តេចតេជោ សៀវភៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសៀវភៅសម្តេចធិបតី ជាភាសាអង់គ្លេស។ គាត់បានមកកម្ពុជាដើម្បីសរសេរនិក្ខេបបទថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ លើប្រធានបទ សន្តិភាពនៅកម្ពុជា។» […]

និយាយត្រង់ៗ! ឯកឧត្តម ស សុខា អះអាងថា បញ្ហាគ្រឿងញៀននៅកម្ពុជាមិនធំដុំដូចបច្ចុប្បន្នឡើយ បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីមួយចំនួនទេនោះ

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ត្រង់ៗថា បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ ប្រាកដណាស់បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ។ ដូច្នេះឯកឧត្តមបានព្រមានឱ្យដកខ្លួនចេញជាបន្ទាន់ និងកុំពាក់ព័ន្ធ ព្រមទាំងបានណែនាំដល់មន្ត្រីមានសមត្ថកិច្ចទាំងអស់ ខិតខំពន្លាតការស្រាវជ្រាវដោយផ្តោតទាំងមុខសញ្ញាអ្នកដែលប្រព្រឹត្ត និងមុខសញ្ញាដែលពាក់ព័ន្ធជាខ្នងបង្អែក។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានដាស់តឿនដល់មន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន សូមដកខ្លួនថយ និងកែប្រែឥរិយាបថជាបន្ទាន់ ពីព្រោះចាប់ពីអំណឹះតទៅ ការអនុវត្តពាក្យស្លោក ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល […]

មហោស្រពភាពយន្តអន្តរជាតិ កម្ពុជា លើកទី១៤ ត្រឡប់មកវិញហេីយ ! 

ឆ្នាំនេះមានអ្វីប្លែកៗនិងអស្ចារ្យជាច្រើនដែលនឹងរំលេចឡើងក្នុងព្រឹត្តការណ៍មហោស្រពភាពយន្តអន្តរជាតិ កម្ពុជាលើកទី ១៤ នៅសប្តាហ៍ក្រោយ ដោយបាននាំយកភាពយន្តល្បីៗចំនួន១៥១រឿងមក ដាក់បញ្ចាំងជូនទស្សនិកជនទស្សនាកម្សាន្តដោយឥតគិតថ្លៃ ។   នៅក្នុងសន្នីសីទសារព័ត៌មាននៃមហោស្រពភាពយន្តអន្តរជាតិ កម្ពុជា លើកទី ១៤ នៅព្រឹកថ្ងៃទី ១២ ខែ មីនា នេះ ក៏មានការចូលរួមពីលោក លោក Cedric Eloy ប្រធានមហោស្រពភាពយន្តអន្តរជាតិ កម្ពុជាអ្នកនាង ថន ថាណែត ដែលជាតារាសម្តែងល្បីឈ្មោះមួយរូប និងថ្នាក់ដឹកនាំផ្សេងៗជាច្រើនរូបទៀត ។  លោក Cedric Eloy ប្រធានមហោស្រពភាពយន្តអន្តរជាតិ […]

រាជរដ្ឋាភិបាលកម្ពុជា ឈរលើគោលការណ៍ដ៏រឹងមាំ លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាទិសដៅអាទិភាពចម្បងបំផុត

ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានមានសាសន៍ថា បញ្ហាគ្រឿងញៀន បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ មិនតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជាសត្រូវដ៏កាចសាហាវមួយរបស់បណ្តាប្រទេសទាំងអស់នៅលើសកលលោក។ ស្របជាមួយបញ្ហាអសន្តិសុខសកល ដែលកំពុងកើតឡើងផងនោះ ក្រុមឧក្រិដ្ឋជនទុច្ចរិត បានឆ្លៀតឱកាសបង្កើនសកម្មភាព និងឧបាយកលរបស់ខ្លួន ក្នុងការផលិត ចែកចាយ ជួញដូរ […]

រាជរដ្ឋាភិបាល ណែនាំឱ្យរៀបចំពិធីសូត្រព្រះត្រៃបិដកខ្មែរ រៀងរាល់៥ឆ្នាំម្តងនៅប្រាសាទអង្គរវត្ត ឬភ្នំព្រះរាជទ្រព្យ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នារដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឯកភាពជាគោលការណ៍ចំនួន ៣ចំណុច សំខាន់ៗ ដើម្បីជាប្រយោជន៍ដ៏អស្ចារ្យសម្រាប់ពុទ្ធសាសនិក និងជាការលើកតម្កើងព្រះពុទ្ធសាសនាផងដែរ។ យោងតាមលិខិតចេញពីទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានចេញជាគោលការណ៍ដូចខាងក្រោម៖ ១. រៀបចំឡើងវិញនូវក្រុមជំនុំព្រះត្រៃបិដក ដើម្បីផ្ទៀងផ្ទាត់ឡើងវិញនូវគម្ពីរព្រះត្រៃបីដកខ្មែរ និងប្រែអដ្ឋកថា ដីកា និងយោជនា ជាសេចក្តីពន្យល់របស់ព្រះអរហន្តទៅលើកម្ពីរព្រះត្រៃបិដក ដែលជាព្រះពុទ្ធវចនៈ និងត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំសមាសភាព […]

ស្ងាត់ៗតារាចម្រៀង សួន លីនដា បង្ហាញមុខស្វាមីបរទេសយ៉ាងផ្អែមល្ហែមនៅក្រៅប្រទេស !

មិនធ្លាប់មានដំណឹងរៀបការផង ស្រាប់តែតារាចម្រៀង សួន លីនដា បង្ហាញប្រាប់មហាជនថា នាងមានស្វាមីរួចហើយដែលជាបុរសសង្ហាជនជាតិបរទេស ។ កន្លងមកតារាចម្រៀង សួន លីនដា កម្រនិងបង្ហាញមុខជាមួយបុរសប្លែកមុខណាម្នាក់ណាស់ ភាគច្រើនឪពុកនាងគឺជាអ្នកគ្រប់គ្រង់និងទៅតាមនាងគ្រប់ជំហាន ធ្វើឱ្យបុរសៗជាច្រើនពុំមានឱកាសបាននៅក្បែរនាងឡើយ ។ ដោយឡែកពេលចេញទៅសម្តែងនៅ សហរដ្ឋអាមេរិក កាលពីបំណាច់ឆ្នាំ ២០២៤ ស្រាប់តែ សួន លីនដា បង្ហាញមុខមាត់ស្វាមីបរទេសរបស់ខ្លួនយ៉ាងមានក្តីសុខបំផុត ។  សួន លីនដា […]

ឯកឧត្តម ប៉ែន បូណា៖ ប្រជាធិបតេយ្យទទួលស្តាប់មតិភាគតិច តែការសម្រេចនៅលើមតិភាគច្រើន

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានថ្លែងថា ការប្រកាន់យករបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ដោយយកការបោះឆ្នោតជាយន្តការសម្រេចក្នុងការជ្រើសរើសមេដឹកនាំ។ ការបោះឆ្នោតត្រូវធ្វើឡើងជាទៀងទាត់រយៈពេល៥ឆ្នាំម្តង ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដោយកំណត់យកមតិភាគច្រើនជាអ្នកឈ្នះ និងដឹកនាំប្រទេស។ ដំណើរការប្រជាធិបតេយ្យ បាននិងកំពុងប្រព្រឹត្តទៅយ៉ាងរលូនប្រកបដោយសុខសន្តិភាព និងកាន់តែចាក់គ្រឹះរឹងមាំជាលំដាប់នៅលើទឹកដីកម្ពុជា។ ឯកឧត្តម ប៉ែន បូណា បានបន្តថា ក្នុងរបបប្រជាធិបតេយ្យ គេទទួលស្តាប់មតិភាគតិច តែការសម្រេច […]