អ្នកគាំទ្រតាមលែងទាន់ហើយ អៀ ម៉េងលិ លេងមួយក្បាច់នេះ ! 

អ្នកគាំទ្រតាមលែងទាន់ហើយ បើតារាសិចស៊ី អៀ ម៉េងលិ លេងមួយក្បាច់នេះ ខណៈពេលដែលប្រកាសវិលត្រឡប់មកទទួលការងារសិល្បៈឡើងវិញ ។ 

កន្លងមកតារាសិចស៊ី អៀ ម៉េងលិ បានប្រកាសក្តែងៗថា បែកគ្នាជាមួយគូស្នេហ៍របស់ខ្លួនហើយ ដោយសារតែបញ្ហាមួយចំនួន ។ ដោយឡែកប៉ុន្មានថ្ងៃមុននេះ ស្រាប់តែនាងបង្ហោះរូបភាពជាមួយសង្សាររបស់ខ្លួនឡើងវិញ ដោយធ្វើឱ្យអ្នកគាំភ្ញាក់ផ្អើល និងតាមលែងទាន់ហើយ ។

កញ្ញា អៀ ម៉េងលិ បានរៀបរាប់ថា « អត់ឃើញផុសមួយគ្នាគេថាបែកគ្នា ឥឡូវផុសមួយកុំឱ្យស្ងាត់ » ។ គ្រាន់តែបង្ហោះរូបជាមួយសារនេះមិនបានប៉ុន្មានផង ស្រាប់តែ អៀ ម៉េងលិ លុបរូបនិងសារនេះចោលភ្លាម ហាក់បីដូចជាមានអាថ៌កំបាំង ។ 

បើតាមប្រភពព័ត៌មានពីអ្នកស្គាល់គ្នាជាមួយតារាសិចស៊ី អៀ ម៉េងលិ បានបង្ហើបប្រាប់ថា អៀ ម៉េងលិ ត្រូវគ្នាជាមួយគូស្នេហ៍ឡើងវិញហើយ បន្ទាប់ពីគូស្នេហ៍នាងសុំផ្សះផ្សារ ។ ចំណែក អៀ ម៉េងលិ ក៏បានដាក់លក្ខខណ្ឌមួយចំនួនទៅកាន់គូស្នេហ៍ ខណៈពេលដែលនាងសម្រេចចិត្តត្រូវគ្នាវិញ និងសុំឱ្យខ្លួនវិលចូលសិល្បៈ ។ 

កញ្ញា អៀ ម៉េងលិ និងគូស្នេហ៍ចាប់ផ្តើមផ្អែមល្ហែមនិងគ្នាឡើងវិញហើយ ហើយក៏ត្រៀមនឹងមានដំណឹងល្អក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ៕