ក្រសួងបរិស្ថាន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ប្រកាសពីដំណឹងរីករាយដោយក្រុមការងារអភិរក្សក្រពើភ្នំនៃអង្គការ Fauna & Flora ក្នុងកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តកោះកុង រដ្ឋបាលព្រៃឈើ និងសហគមន៍មូលដ្ឋាន បានរកឃើញសំបុកក្រពើភ្នំមួយកន្លែងក្នុងជម្រកដីសើមនៃត្រពាំងពាង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ខេត្តកោះកុង ក្នុងខែមិថុនា ឆ្នាំ២០២៣នេះ។ សំបុកនោះមានពងចំនួន ២១គ្រាប់ ដែល១៧គ្រាប់បានបង្កកំណើតនោះ ត្រូវបានផ្លាស់ទីទៅកន្លែងមានសុវត្ថិភាព និងកំពុងត្រូវបានភ្ញាស់នៅក្នុងសំបុកសិប្បនិម្មិត ដើម្បីធានាសុវត្ថិភាព ខណៈដែលពងមិនបង្កកំណើតចំនួន ៤គ្រាប់ ត្រូវបានទុកនៅក្នុងសំបុកដើម។ […]
Archives
សម្ដេចក្រឡាហោម ស ខេង៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត តែងតែចុះដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើឯកសារពាក់ព័ន្ធសម្រាប់បម្រើដល់ការងាររៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំអាណត្តិទី០៦ និងលើកទិសដៅសម្រាប់អនុវត្តបន្ដ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត នៅទីស្ដីការក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា បន្ទាប់ពីបានគោលការណ៍ និងការឯកភាពពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត […]
ចំណងស្នេហ៍ច្រើនឆ្នាំ ឈិន មុន្នីនាថ និង នាយ ព្រែក អាចបន្តដល់ថ្ងៃរៀបការឬយ៉ាងណា ?
ថ្វីដ្បិតតែចំណងស្នេហ៍ច្រើនឆ្នាំតារាសម្តែង ឈិន មុន្នីនាថ និង នាយ ព្រែក ដំណើរការទៅមុខយ៉ាងរលូន តែពេលនិយាយដល់រឿងរៀបការម្តងៗ គូស្នេហ៍វ័យក្មេងមួយគូនេះ ហាក់បីដូចជាមិនទាន់ចង់រៀបការសោះ បើទោះបីទោះជាគ្រួសារទាំង សងខាងជំរុញ និងចង់ ឱ្យពួកគេរៀបការឆាប់ៗក្តី ។
ក្រុមគ្រូពេទ្យTYDA ចុះពិនិត្យនិងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ជូនពលរដ្ឋជាង ១ពាន់នាក់ ក្នុងខណ្ឌសែនសុខ
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដឹកនាំដោយលោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគម និងជាប្រធានបេសកកម្មចុះតាមរោងចក្រ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រមាណចំនួន២៧៩នាក់ ចុះពិនិត្យនិងព្យាបាលជំងឺជូនដល់កម្មករ កម្មការិនី អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣។
រយៈពេល៥ក្នុងឆ្នាំនេះ កម្ពុជានាំចេញទំនិញបានក្នុងតម្លៃជាង ៩ពាន់លានដុល្លារ
របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៣នេះ ធ្លាក់ចុះ ២,៤ % ធៀបនឹងឆ្នាំមុនដែលមាន ៩.៤ ពាន់លានដុល្លារ។
ក្រសួងសុខាភិបាល ណែនាំពីផែនការត្រៀមលក្ខណៈសម្រាប់បង្ការការផ្ទុះឡើងជំងឺកូវីដបំប្លែងខ្លួន និងជំងឺឆ្លងថ្មីៗ
ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមិថុនានេះ ចេញសេចក្តីណែនាំ ស្តីពីវិធានការសុខាភិបាលបន្តសម្រាប់ការឆ្លើយតបវិបត្តិកូវីដ-១៩ និងការត្រៀមលក្ខណៈសម្រាប់បង្ការការផ្ទុះឡើងនូវជំងឺឆ្លងថ្មីៗ ដែលអាចកើតមាននាពេលខាងមុខ។ ក្នុងនោះ ក្រសួងសុខាភិបាល ណែនាំដល់មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋអនុវត្ត ៦ចំណុច៖ ១. វិធានការ “៣ការពារ និង៣កុំ” ២. បន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ៣. ពង្រឹងសមត្ថភាពជាតិក្នុងការឆ្លើយតប គឺ ត្រូវបន្តពង្រឹង និងពង្រីកសមត្ថភាពមន្ទីរពេទ្យទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ […]
ពិធីការិនី ហ៊ិន ចាន់និរ័ត្ន ជឿជាក់ខ្លាំងលើសម្រស់ធម្មជាតិរបស់ខ្លួន
ហ៊ិន ចាន់និរ័ត្ន មិនត្រឹមតែជាពិធីការិនីលេចធ្លោប៉ុនណោះទេ អ្នកនាងថែមទាំងជាតារាសម្តែងដែលមានរូបសម្រស់ស្រស់ស្អាតពីធម្មជាតិថែមទៀតផង។
ប្រមុខរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តអនុវត្តកម្មវិធីកែទម្រង់នានាដើម្បីឲ្យការបំពេញភារកិច្ចរបស់កងកម្លាំងកាន់តែមានប្រសិទ្ធភាព
ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាបន្តអនុវត្តកម្មវិធីកែទម្រង់នានាដើម្បីបន្តពង្រឹង និងពង្រីកសមត្ថភាព ការកសាងសំណាញ់សុវត្ថិភាពសសម្រាប់កងយោពលខេមរភូមិន្ទ ដើម្បីឲ្យការបំពេញភារកិច្ចរបស់កងទ័ពកាន់តែមានប្រសិទ្ធភាព ជាកងទ័ពមានជំនាញវិជ្ជាជីវៈ មានសមត្ថភាពពេញលេញដើម្បីចូលរួមក្នុងបេសកកម្មនានា ឲ្យទទួលបានជោគជ័យ និងទទួលបានផ្លែផ្កា។
រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ សំដៅលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និង សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ។
ឯកឧត្តម ហ៊ុន ម៉ាណែត ណែនាំគោលការណ៍“៣គួរ និង៣កុំ”ដល់សមាជិកបក្សប្រជាជនកម្ពុជា គប្បីអនុវត្ត
ឯកឧត្តម ហ៊ុន ម៉ាណែត បានណែនាំថា ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភាកាន់តែខិតជិតមកដល់ សូមសកម្មជនយុវជនបក្ស ព្រមទាំងសមាជិក-សមាជិកាបក្សទាំងអស់ គប្បីអនុវត្តនូវគោលការណ៍ “៣ គួរ និង ៣ កុំ”។

