សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យកងទ័ពត្រូវអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ និងត្រៀមកម្លាំងស្មារតីដោះស្រាយគ្រប់សភាពការណ៍

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែ នាំឲ្យកងទ័ពត្រូវបន្តអភិវឌ្ឍសមត្ថភាពឲ្យបានជាប់ជាប្រចាំ និងត្រៀមកម្លាំងស្មារតីដោះស្រាយគ្រប់សភាពការណ៍ ជាពិសេស គ្រោះមហន្តរាយធម្មជាតិអាចកើតឡើងជាយថាហេតុ។

ហេតុតែចង់រកលុយជួយម្តាយ ឈូឈូ កូនស្រី តារាសម្តែង សឿន ផាន់ផាភួង ប្រឹងដល់ថ្នាក់ដួល សន្លប់ចូលពេទ្យ ! 

ពេលនេះកញ្ញា អាង សុជាតា ហៅ ឈូឈូ ដែលត្រូវជាកូនស្រីរបស់តារាសម្តែង សឿន ផាន់ផាភួង កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យឯកជនមួយ បន្ទាប់ពីនាងបានឡើងកំដៅខ្លាំងរហូតដល់ជួលទន់ដៃ ទន់ជើង តែសំណាងល្អបានមិតភក្តិក្បែរខ្លួនទប់ជាប់ និងបញ្ជូនមកកាន់មន្ទីរពេទ្យ ដើម្បីតាមដានសុខ ភាព ។ 

លេចមុខ​អតីត​តំណា​ង​រាស្ត្រ​បក្ស​ប្រឆាំង​៣​រូប ឈរ​​ឈ្មោះ​ក្នុង​​​​បក្សរ​បស់​​លោក ញឹក ប៊ុនឆៃ

គណបក្ស​ខ្មែរួបរួ​មជាតិរបស់លោក ញឹក ប៊ុនឆៃ ទទួលបាន អតីតតំណាងរាស្ត្រ បក្សប្រឆាំង៣រូប ជាបេក្ខជន​ឈរ​ឈ្មោះ​ពេញសិទ្ធិ តំណាងឲ្យ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ឆ្នាំ២០២៣នេះ។

តួឯកស្រីក្នុងរឿង « លោកគ្រូប្រពន្ធល្អ »  គីញ វិច្ឆិកា សុខចិត្តហោះពី អាមេរិក មកទទួលសញ្ញាប័ត្រនៅស្រុក ខ្មែរ ខណៈកំពុងមានផ្ទៃពោះ ! 

គួរឱ្យសរសើរតារាសម្តែង គីញ វិច្ឆិកា ណាស់ បើទោះបីជានាងកំពុងមានផ្ទៃពោះកូនទី ២ ប៉ុន្តែនាងសុខចិត្តទិញសំបុត្រហោះពី សហរដ្ឋអាមេរិក មកស្រុក ខ្មែរ ដើម្បីទទួលសញ្ញាប័ត្រដែលខ្លួនបានខំប្រឹងប្រែងរៀនអស់ជាច្រើនឆ្នាំ ។

ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានានៃកងពលតូចលេខ៧០

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០។ សមិទ្ធផលដែលដាក់សម្ពោធឲ្យប្រើប្រាស់ដែលជាចំណងដៃដ៏ថ្លែថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ជូនដល់កងពលតូចលេខ៧០ ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះមាន ១-អគារន្ទីរពេទ្យមរតកតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចោមចៅមានទំហំ១៥.១០ម៉ែត្រ x ៤៣.៨០ម៉ែត្រ នឹង ជម្រៅ២៣.៥០ម៉ែត្រ មានរាងជាអក្សរ (L) […]

CAMSOC ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គល ស ឡុងដេត ដែលនិយាយបំផ្លើសខុសពីការពិតទាំងស្រុងពីស៊ីហ្គេម

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះបុគ្គល ស ឡុងដេត មន្ត្រីជាន់ខ្ពស់របស់គណបក្សភ្លើងទៀន ដែលបំភ្លៃការពិត មួលបង្កាច់ចំពោះស៊ីហ្គេម។ នៅក្នុងបន្ទប់ប្រជុំមួយ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បុគ្គល ស ឡុងដេត បាននិយាយជាសាធារណៈថា “ស៊ីហ្គេម (រៀបចំដោយ គ.ជ.ប.អ.) ទាំងមូលមិនដែលបានបង្ហាញអំពីវប្បធម៌ ពីប្រពៃណី បង្ហាញពីសក្តានុពល នៃវប្បធម៌សេដ្ឋកិច្ចរបស់ខ្មែរទេ…“ និង […]

ក្រសួងអប់រំ កំពុងពង្រឹងសមត្ថភាពគ្រូបង្រៀនស្ដីពីការរៀន និងបង្រៀនស្ទែម នៅកម្រិតមធ្យមសិក្សាទុតិយភូមិ

ក្រសួងអប់ រំយុវជន និងកីឡា ក្រោមការសម្របសម្រួលដោយវិទ្យាស្ថានជាតិអប់រំ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការរៀន និងបង្រៀនស្ទែម​នៅមធ្យមសិក្សាទុតិយភូមិ” ដែលពិធីបើកត្រូវបានប្រារព្ធក្រោមអធិបតីភាព ឯកឧត្ដម ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយករងគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II) ជូនដល់លោកគ្រូអ្នកគ្រូនៅសាលាបណ្ដាញទាំង៦ រាជធានី-ខេត្ត រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពត កែប ព្រះសីហនុ និងខេត្ត​កោះកុង […]

សម្តេចតេជោ ហ៊ុន សែន៖ គោលនយោបាយពង្រាយរោងចក្រនៅទូទាំងប្រទេស ដើម្បីបង្កើតការងារដោយផ្ទាល់នៅមូលដ្ឋាន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២។ ជំនួបសំណេះសំណាលធ្វើឡើង នៅរោង ចក្រ គ័នថេក ខេមបូឌា អ៉ិនធើណេសិនណល (KUANTECH CAMBODIA INTERNATIONAL)។ រោងចក្រ សហគ្រាសទាំង១២ ដែលអនុញ្ញាត​ឱ្យ​កម្មករ កម្មការិនីជួបសំណេះសំណាលជាមួយសម្តេចតេជោនៅថ្ងៃនេះ កំពុងដំណើរការអាជីវកម្ម​នៅក្នុង​ស្រុកត្រាំកក់ […]

វត្ថុបុរាណខ្មែរជាង១០០ កំពុងដាក់​​តាំង​បង្ហាញក្នុង​សារ​មន្ទីរ Roy​al Briti​sh Columbia នៅ​ប្រទេស​កាណា​ដា

វត្ថុបុរាណខ្មែរជាង១០០វត្ថុ អមដោយរូបភាពពីលើអាកាសបង្ហាញអំពីវិសាលភាពនៃរាជធានីអង្គរ, រូបថត, ផ្ទាំងពន្យ​ល់ និងវីដេអូខ្លីៗរៀបរាប់អំពីប្រធានបទនីមួយៗ នឹងត្រូវដាក់តាំងបង្ហាញក្នុងសារមន្ទីរ Royal British Co​lu​mb​i​a​ នៅប្រទេសកាណាដា ចាប់ពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ភាពជោគជ័យរបស់គណបក្សប្រ​ជា​ជន​កម្ពុជា មិន​បានកើត​ឡើងដោ​យចៃ​ដន្យ​នោះ​ទេ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជា​ប្រ​ធា​ន​​យុវជ​ន​គណបក្សថ្នាក់កណ្តាល ថ្លែងថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា មិនបាន​កើត​ឡើង​ដោយ​ចៃ​ដ​ន្យ​​​នោះទេ។ គណបក្សប្រជាជនកម្ពុជាអាចដឹកនាំប្រទេសបានជាង ៤០ឆ្នាំដោយសារគណបក្សបានប្រកាន់ខ្ជាប់នូវ​គោ​ល​ការ​ណ៍​សំ​ខា​ន់ចំនួន ៣ គឺ៖ ជីវិត ជីវភាពរស់ និងកិត្តិយស។