ដើមរដូវវស្សាបានចូលមកដល់ មានភ្លៀងធ្លាក់ញឹកញាប់ ធ្វើឱ្យរុក្ខជាតិ ដើមឈើរីកលូតលាស់ត្រួយ ស្លឹកបៃតងខៀវខ្ចី ខ្លះចេញផ្កាចម្រុះពណ៌នាំឱ្យទេសភាពនៅបរិវេណប្រាសាទអង្គរវត្ត ផ្នែកមួយនៃរមណីយដ្ឋានអង្គរ កាន់តែស្រស់បំព្រងទ្វេឡើងមួយកម្រិតទៀត។ ការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរជាតិអប្សរា លើសកម្មភាពសម្អាត ដាំស្មៅ កាត់ស្មៅ ដាំដើមឈើ និងថែរក្សាដើមឈើដែលមានស្រាប់ ការងារថែទាំជាប្រចាំ កាន់តែមមាញឹកបន្ថែមទៀតនៅរដូវវស្សា រឹតតែលើកតម្លៃអង្គរឱ្យលេចធ្លោមួយកម្រិតថែមទៀត។ ភ្ញៀវទេសចរ ដែលមកទស្សនាប្រាង្គប្រាសាទនៅតំបន់អង្គរនារដូវនេះ នឹងទទួលបានអារម្មណ៍ថាអស្ចារ្យជាមួយនិងធម្មជាតិ និងវប្បធម៌នៃអតីតក្រុងអង្គរ៕
Archives
លោកស្រី ញ៉ែម សាវ៉ាត លាតត្រដាងពីទង្វើបោកប្រាស់របស់ទណ្ឌិត សម រង្ស៊ី និងប្រធានគណបក្សភ្លើងទៀន
លោកស្រី ញ៉ែម សាវ៉ាត ចេញមកបកស្រាយដោយលាតត្រដាងការពិតមួយចំនួន អំពីអំពើបោកប្រាស់របស់ប្រធានគណបក្សភ្លើងទៀន និងទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ។
ប្រមុខរដ្ឋាភិបាលកម្ពុជា ផ្តាំផ្ញើដល់ឧកញ៉ាទាំងអស់បន្តរក្សាកិត្តិស័ព្ទ និងប្រកាន់យកឥរិយាបថប្រពៃថ្លៃថ្នូរ ជាគំរូដល់ជនានុជនខ្មែរទូទាំងប្រទេស
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តាំផ្ញើដល់សមាគមឧកញ៉ាកម្ពុជា និងបណ្តាឧកញ៉ាទាំងអស់បន្តរក្សាកិត្តិស័ព្ទ កិត្យានុភាព ឧត្តមភាព និងសេចក្តីថ្លៃថ្នូដ៏ឧត្តុងឧត្តមរបស់ខ្លួនក្នុងគោរមងារជាឧកញ៉ា ឲ្យសាកសមនឹងការទុកព្រះទ័យរបស់ព្រះមហាក្សត្រ ក្នុងការផ្តល់គោរមងារជាអ្នកឧកញ៉ា ឧកញ៉ា ដោយប្រកាន់យកឥរិយាបថប្រពៃថ្លៃថ្នូរ ជាគំរូដល់ជនានុជនខ្មែរទូទាំងប្រទេសគ្រប់ជំនាន់។ ប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅ The Premier […]
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បណ្តាឧកញ៉ាទាំងអស់ប្រកៀកស្មាគ្នាជាមួយរាជរដ្ឋាភិបាល ត្រួសត្រាយកម្ពុជាឆ្ពោះទៅរកភាពរុងរឿង
ក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី នៅល្ងាចថ្ងៃទី១០ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពាវនាវដល់សមាគមឧកញ៉ា និងបណ្តាឧកញ៉ាទាំងអស់ប្រកៀកស្មាគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការត្រួសត្រាយ និងកាច់ចង្កូចនាវាកម្ពុជា ឈានឆ្ពោះទៅរកភាពរុងរឿង ចូលរួមចំណែកយ៉ាងសកម្មដល់សង្គម ពិសេសក្នុងបេសកកម្មកាត់បន្ថយភាពក្រីក្រ និងជួយយកអសារប្រជាពលរដ្ឋដូចពាក្យចាស់បុរាណទូន្មានថា «អ្នកមានរក្សាក្សត្រ ដូចសំពតព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន»។ សម្តេចតេជោ ហ៊ុន សែន មានអារម្មណ៍រំភើបរីករាយ […]
សម្តេចតេជោ ហ៊ុន សែន៖ ការបង្កើតសមាគមឧកញ៉ាកម្ពុជា មិនមែនជាការចងក្រងខ្សែបណ្តាញបក្ខពួកឬការពារផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការបង្កើតសមាគមឧកញ៉ាកម្ពុជា និងការតែងតាំងគោរមងារឧកញ៉ា ពុំមែនជាការចងក្រងខ្សែបណ្តាញ បក្ខពួក និងការផ្តល់ជូនបុព្វសិទ្ធិពិសេសសម្រាប់បុគ្គល ឬក្រុមណាមួយ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួននោះទេនោះ។ សម្តេចតេជោ មានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នៅ The Premier Center Sen Sok រាជធានីភ្នំពេញ។ […]
បែកធ្លាយវាគ្មិនពិសេសរបស់ តាំង សារ៉ាដា នៅកាសែត The Cambodia Daily បង្កប់ខ្លួននៅក្នុងគណបក្សប្រឆាំង ស្នើសុំធ្វើជាបណ្តាញរបស់ឯកឧត្តម ហ៊ុន ម៉ាណែត
ជនបោកប្រាស់ មុំ អស្សនី ដែលធ្លាប់ជាប់ពន្ធនាគារនៅកម្ពុជាលើករណីឆបោក ក្លែងបន្លំឯកសារ ពេលនេះបានក្លាយទៅជាវាគ្មិនពិសេសឲ្យអ្នកកាសែត តាំង សារ៉ាដា នៅ The Cambodia Daily ដើម្បីវាយប្រហារថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនោះ ស្រាប់តែថ្មីៗនេះ មានការបែកធ្លាយវីដេអូមួយទៀតថតឡើងកាលពីឆ្នាំ២០២២ ដោយវីដេអូនេះ លោក មុំ អស្សនី បានសុំការលើកលែងទោសពី ឯកឧត្តម ហ៊ុន ម៉ាណែត និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីហើយស្នើសុំធ្វើជាបណ្តាញរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ដើម្បីបង្កប់ខ្លួន នៅក្នុងគណបក្សប្រឆាំង ហើយគាំទ្រឯកឧត្តមបណ្ឌិតជាបេក្ខជននាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។
សម្តេចតេជោ ហ៊ុន សែន៖ អ្នកដែលបានឃុបឃិតជាមួយ សម រង្ស៊ី នឹងត្រូវមានទោស
សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសសំណេះសំណាលជា មួយកម្មករកម្មការិនី ជិត២ម៉ឺន ក្នុង ស្រុកកំពង់ត្រឡាច និង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ថា អ្នកទាំងអស់ដែលបានឃុបឃិតជាមួយនិង ទណ្ឌិតមួយរូប (សម រង្ស៊ី) នឹងត្រូវមានទោស ព្រោះសកម្មភាពរបស់ពួកគេបានរួមគំនិតជាមួយនឹងទណ្ឌិតដែលមានទោសជាប់ខ្លួន។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាជនអាស៊ាន និងទីម័រឡេស្តេជាង ៦០០លាននាក់ ពិតជាចងចាំស៊ីហ្គេម និងប៉ារ៉ាហ្គេមនៅកម្ពុជា
បន្ទាប់ពីការប្រកួតបានបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សង្ឃឹមថា ប្រជាជនអាស៊ាន និងទីម័រឡេស្តេជាង ៦០០លាននាក់ ពិតជានឹងចងចាំអនុស្សាវរីយ៍ទាំងឡាយទាំងក្នុងក្របខណ្ឌស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចតេជោ បានអបអរសារទរចំពោះការរៀបចំដោយជោគជ័យ និងឈានទៅបិទបញ្ចាប់នូវព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២នៅពេលនេះ។ សម្តេចបានថ្លែងអំណរគុណសន្តិភាព ភ្ជាប់ជាមួយពាក្យខ្មែរធ្វើដោយបន្តលើកទឹកចិត្តជនពិការទំាងអស់។ ជាមួយនឹងការប្រកាសបិទបញ្ចាប់នូវព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសរៀបចំព្រឹត្តិការណ៍យុវជនអាស៊ាននៅពេលខាងមុខផងដែរ៕ […]
បញ្ហារឹបអូសផ្ទះអតិថិជនមិនទាន់បង់ប្រាក់អ្នកឧកញ៉ា លី ហួរ នឹងចាត់វិធានការបន្ទាន់
សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានអំពាវនាវដល់សមាជិក-សមាជិកា ទាំងអស់គាំទ្រតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជូនដំណឹងដល់ពលរដ្ឋដែលត្រូវបានម្ចាស់បុរីរឹបអូសផ្ទះ មកបំពេញព័ត៌មាន
អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជូនដំណឹងដល់អតិថិជនដែលត្រូវបានម្ចាស់បុរីរឹបអូសផ្ទះ មកបំពេញឯកសារព័ត៌មាន (តាមទំរង់ដូចមានជូនភ្ជាប់) ដោយពុំបាច់បង់ប្រាក់ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានទីតាំងនៅទល់មុខវត្តភ្នំ រាជធានីភ្នំពេញ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច រៀងរាល់ថ្ងៃ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ប្រាប់ដល់ពលរដ្ឋសូមយកឯកសារភ្ជាប់មកជាមួយ៖ ១. កិច្ចសន្យាទិញ-លក់ផ្ទះ (ច្បាប់ដើម និងកូពី១ច្បាប់) […]

