ជារៀងរាល់ចុងសប្តាហ៍ ជាពិសេសក្នុងពេលមានពិធីបុណ្យនិងថ្ងៃឈប់សម្រាក គ្រួសារខ្មែរតែងតែធ្វើដំណើរកម្សាន្តទៅកាន់រមណីយដ្ឋានទេសចរណ៍ណាមួយដែលពួកគេពេញចិត្ត។ ជួនកាល ពួកគេអាចធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍ច្រើនកន្លែងក្នុងដំណើរតែមួយ ដោយសារអំណោយផលនៃផ្លូវគមនាគមន៍ខ្វាត់ខ្វែង ខណៈដែលអ្នកខ្លះទៀត ចេញទៅទេសចរណ៍នៅឯបរទេស។ ចំនួនអ្នកទេសចរកម្សាន្តឬទេសចរបែបជំនួញ ទាំងក្នុងនិងក្រៅប្រទេសមាននិន្នាការកើនឡើងជាបន្តបន្ទាប់។ ស្ថានភាពបែបនេះកើតឡើងក៏ដោយសារតែប្រជាពលរដ្ឋមានជីវភាពធូរធា មានលំនឹងខាងសេដ្ឋកិច្ច និងមានក្តីសង្ឃឹមក្នុងជីវិត។ សន្តិភាពនិងស្ថិរភាពនយោបាយ គឺជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រទេស ក៏ដូចជាការពង្រឹងសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។ ក្តីសង្ឃឹមនិងលំនឹងជីវភាពគ្រួសារនេះហើយ ដែលជាប្រភពនៃស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរ។ ជាការពិត អតីតកាលដ៏ឈឺចាប់ខ្លោចផ្សារបស់កម្ពុជា បានធ្វើឱ្យស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរកប់បាត់យ៉ាងជ្រៅទៅក្នុងអន្លង់នៃភ្លើងសង្គ្រាម ក្នុងសោកនាដកម្មនៃរបបប្រល័យពូជសាសន៍ និងភាពក្រីក្រតោកយ៉ាករកទីបំផុតគ្មានអស់រយៈពេលជិត៣ទសវត្សរ៍។ ប៉ុន្តែ […]
Category: បទវិភាគ
ពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៤ នឹងចាប់ដំណើរការថ្មីម្តងទៀត
តាមទិន្នន័យដែលប្រកាសដោយអគ្គនាយកដ្ឋានគយចិននាពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា ទំហំនាំចេញនាំចូលសរុបរបស់ប្រទេសចិនក្នុងឆ្នាំ ២០២៣ មានចំនួន ៤១,៧៦ ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង ០,២ ភាគរយបើប្រៀបធៀបនឹងឆ្នាំ ២០២២
រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា សម្លឹងឆ្ពោះទៅគោលដៅប្រកបដោយមោទនភាព!
កម្ពុជាដែលបានចាកចេញពីស្ថានភាពប្រទេសចំណូលទាបមកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងនិងការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍប្រទេសចេញពីភាពខ្ទេចខ្ទាំនៃភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍។ពេលនេះ រាជរដ្ឋាភិបាលកំពុងបោះជំហានឆ្ពោះទៅសម្រេចគោលដៅធំៗពីរទៀតគឺ នៅឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ដើម្បីសម្រេចគោលដៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ បន្តពីយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាលរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដ៏ខ្លាំងពូកែរបស់កម្ពុជា។ ចំណុចខ្លាំងរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជានៅគ្រប់ដំណាក់កាល គឺការសម្លឹងឆ្ពោះទៅសម្រេចគោលដៅបើទោះបីជានៅតាមផ្លូវមានអ្នកចាំរារាំងដំណើរយ៉ាងណាក្តី។ សម្តេចធិបតីនាយករដ្ឋមន្ត្រីធ្លាប់លើកយកទ្រឹស្តីអតីតមេដឹកនាំលោកខាងលិចមួយរូបមកបញ្ជាក់ថា «បើរវល់តែរើសដុំថ្មគប់ឆ្កែដែលព្រុសយើងនៅតាមផ្លូវ យើងមិនអាចដើរដល់គោលដៅបានឡើយ»។ នៅកម្ពុជា ការស្តារប្រទេសចេញពីគំនរផេះនៃភ្នក់ភ្លើងសង្គ្រាម និងសោកនាដកម្មប្រល័យពូជសាសន៍គឺជាវិញ្ញាសាដ៏លំបាកលំបិនពេកទៅហើយ។ […]
វាសនានយោបាយ ឳនិងកូន«សម សារី -សម រង្ស៊ី ជនបញ្ញើក្អែក ក្បត់រាជបាល្ល័ងតវង្សត្រកូល»
និយាយពីសាវតាទណ្ឌិត សម រង្សី និង សម សារី ” រហូតមកដល់ពេលនេះខ្ញុំអាចគូរបញ្ជាក់ថា ទាំង ឪ និងកូន គ្មានមនសិការជាតិនិយមចំពោះជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកម្រាលព្រំក្រហមនៃទឹកដីទ្វីបអឺរ៉ុប!
ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំងក្នុងសប្តាហ៍នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំកិត្តិយសដ៏ត្រចះត្រចង់និងផលប្រយោជន៍យ៉ាងធំធេងជូនប្រទេសជាតិនិងប្រជាពលរដ្ឋ។ ប្រមុខដឹកនាំរាជរដ្ឋាភិបាលបន្តវេននៃកម្ពុជាត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅលើកម្រាលព្រំក្រហមប្រកបដោយកិត្តិយសពីសំណាក់ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ក៏ដូចប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីបារាំង ក្នុងឋានៈជាភ្ញៀវទស្សនកិច្ចកម្រិតខ្ពស់ដែលទទួលការអញ្ជើញដោយផ្ទាល់ពីឯកឧត្តមប្រធានាធិបតី។ ដំណើរទស្សនកិច្ចនេះបានលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែមានលក្ខណៈស៊ីជម្រៅថែមមួយកម្រិតទៀត។ សូមកត់សម្គាល់ថា បារាំងគឺជាប្រទេសដ៏មានឥទ្ធិពលបំផុតមួយនៅអឺរ៉ុប។ ដូច្នេះ ភាពស៊ីជម្រៅនៃចំណងទាក់ទងកម្ពុជាបារាំងនឹងជះឥទ្ធិពលទៅលើទំនាក់ទំនងកម្ពុជានិងសហភាពអឺរ៉ុបទាំងមូល។ នេះគឺជាជំហានការទូតដ៏សំខាន់មួយទៀតនៃទំនាក់ទំនងកម្ពុជាបារាំង(និយាយដោយឡែក) និងកម្ពុជា-អឺរ៉ុប (និយាយជារួម) ក្នុងយុគសម័យសម្តេចធិបតី ហ៊ុន ម៉ាណែត។ […]
អ្នកកាសែត២នាក់នេះ កំពុងជាប់ឈ្មោះថា«លក់ក្បាល»បម្រើបរទេស ហើយធ្វើការផ្សព្វផ្សាយបំបែកបំបាក់ខ្មែរ
វិទ្យុអាស៊ីសេរី(RFA) និងកាសែត The Cambodia Daily Khmer ត្រូវបានអ្នកតាមដាន និងមហាជនកម្ពុជា ចាត់ទុកថា ជាសារព័ត៌មានដែលកំពុងតែផ្សព្វផ្សាយព័ត៌មានមិនពិត
កម្ពុជា-ជប៉ុន នឹងរួមគ្នាជំរុញឱ្យមានជើងហោះហើរត្រង់ឡើងវិញ ដើម្បីទាញរំហូរភ្ញៀវទេសចរ
ក្រសួងទេសចរណ៍ និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ប្រចាំកម្ពុជា បានឯកភាពគ្នាលើគំនិតផ្តួចផ្តើមក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់ឡើងវិញ ដើម្បីទាកទាញរំហូរភ្ញៀវទេសចរទ្វេភាគីឱ្យកាន់តែខ្លាំងថែមទៀត
ជោគជ័យរបស់សម្តេចមហាបវរធិបតី ក្នុងជំហានដំបូងលើឆាកអន្តរជាតិនៅហ្សាការតា ប្រទេសឥណ្ឌូណេស៊ី
១. កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ត្រូវបិទបញ្ចប់កាលពីយប់ថ្ងៃទី៧កញ្ញា ម្សិលម្ង៉ៃ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ ក្នុងរយៈពេល៤ថ្ងៃពេញ (ពី៤ដល់៧កញ្ញា), សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ចូលរួមយ៉ាងស្វិតស្វាញក្នុងជំនួបកំពូល(ក្របខណ្ឌអាស៊ាន), ជំនួបកំពូលទ្វេភាគី (ដោយឡែកពីក្របខណ្ឌអាស៊ាន), ព្រមទាំងកិច្ចប្រជុំផ្សេងៗដទៃទៀត សរុបទាំងអស់ជាង៣០។ ជារួម, សម្តេចធិបតី ហ៊ុន ម៉ាណែត មានឱកាសចាប់ដៃ, ជួបជាផ្លូវការឬក្រៅផ្លូវការ, ប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាល […]
គ.ជ.ប អរគុណអ្នកសង្កេតការណ៍អន្តរជាតិ និងភ្ញៀវពិសេស ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោត
ពិធីលៀងសាយភោជន៍ ជាមួយអ្នកសង្កេតការណ៍អន្តរជាតិ និងភ្ញៀវពិសេស ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា បានធ្វើឡើងកាលពីរាត្រីយប់ថ្ងៃទី២៤ ខែកក្កដា ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ក្រុមអ្នកអង្កេតការណ៍អន្តរជាតិបោះឆ្នោតថ្ងៃ២៣កក្កដា ចំនួន ៣៣៣នាក់មកពី ៦៥ប្រទេស
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីបានប្រកាសស្វាគមន៍អ្នកសង្កេតការណ៍អន្តរជាតិចំនួន ៣៣៣ នាក់ ដែលបានអញ្ជើញមកពី៦៥ ប្រទេស និងស្ថាប័ន ដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។