នៅពេលដែលប្រទេសស៊ុយអែតបានប្រកាសពីការសម្រេចចិត្តដកស្ថានទូតរបស់ខ្លួនចេញពីប្រទេសកម្ពុជា ហេតុផលដែលគេលើកឡើងគឺការធ្លាក់ចុះខ្លាំងនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ការសម្រេចចិត្តនេះហាក់ដូចជាការបង្ហាញជំហរដ៏រឹងមាំមួយ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ស៊ុយអែតចំពោះគោលការណ៍នៃសេរីភាព និងការគោរពសិទ្ធិមនុស្សជា សកល។ ប៉ុន្តែ អ្វីដែលធ្វើឱ្យការសម្រេចចិត្តនេះក្លាយជាប្រធានបទនៃការចោទសួរគឺ ការដែលប្រទេសនេះបានបន្តទៅបើកស្ថានទូតឡើងវិញនៅប្រទេសកូរ៉េខាងជើង ដែលជាប្រទេសមួយត្រូវបានគេស្គាល់ជាអន្តរជាតិថាមានកំណត់ត្រាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យអាក្រក់បំផុតមួយនៅលើពិភពលោក។ ការបើកស្ថានទូតនៅទីនោះ បានបង្កើតនូវភាពផ្ទុយគ្នាដ៏ចម្រូងចម្រាសមួយ ដែលធ្វើឱ្យមនុស្សជាច្រើនចាប់ផ្តើមសង្ស័យអំពីភាពស្មោះត្រង់នៃហេតុផលដែលស៊ុយអែតបានលើកឡើងនៅកម្ពុជា។ អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលនោះគឺ ក្រោយពីការសម្រេចចិត្តទាំងនេះ ស៊ុយអែតបានចូលរួមក្នុងការលក់យន្តហោះទម្លាក់គ្រាប់បែកទៅឱ្យប្រទេសផ្សេងទៀត។ សព្វាវុធទាំងនេះត្រូវបានប្រើប្រាស់ដើម្បីធ្វើការវាយប្រហារនៅក្នុងប្រទេសកម្ពុជា ដែលជាលទ្ធផលបានបណ្តាលឱ្យជនស៊ីវិលស្លូតត្រង់ជាច្រើនបាត់បង់ជីវិត និងរងរបួស។ សកម្មភាពនេះហាក់ដូចជាផ្ទុយស្រឡះទៅនឹងឧត្តមគតិនៃសិទ្ធិមនុស្ស និងសន្តិភាពដែលស៊ុយអែតតែងតែអះអាងថាខ្លួនគាំទ្រ។ ការលក់អាវុធដែលនាំឱ្យមានអំពើហិង្សា និងការបំផ្លិចបំផ្លាញនៅក្នុងប្រទេសដែលខ្លួនធ្លាប់រិះគន់ថាមានបញ្ហាសិទ្ធិមនុស្ស […]
Category: បទវិភាគ
JBCកម្ពុជា បានជំទាស់ជាផ្លូវការ ចំពោះសកម្មភាពដាក់ពង្រាយរបងខ្សែលួសបន្លា បំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡានក្នុងទឹកដីកម្ពុជា
ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នង សាកល អ្នកនាំពាក្យរងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនរួម ឬហៅកាត់ថា(JBC) តាមរយៈក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានដាក់ពាក្យជំទាស់ជាផ្លូវការមួយចំពោះសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃដែលបានដាក់ពង្រាយរបងខ្សែលួសបន្លា បំពាក់សំណាញ់ខ្មៅ និងដាក់កង់ឡាននៅតំបន់មួយចំនួនតាមបណ្តោយព្រំដែននៅក្នុងទឹកដីកម្ពុជា។ ឯកឧត្តម នង សាកល បានគូសបញ្ជាក់បន្ថែមថា ក្នុងស្ថានការណ៍នេះគណៈប្រតិភូ(JBC)កម្ពុជាបានស្នើឱ្យកងទ័ពថៃរុះរើឧបករណ៍ទាំងអស់ចេញពីតំបន់ទាំងឡាយដែលបានរំលោភបំពាន ដែលសកម្មភាពបែបនេះបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការកសាងទំនុកចិត្តរវាងគ្នា ដូចនេះកម្ពុជាសូមអំពាវនាវឱ្យថៃគោរពពេញលេញចំពោះកិច្ចព្រមព្រៀងទ្វេភាគីនិងកាតព្វកិច្ចអន្តរជាតិទាំងអស់។ […]
អ្នកស្រាវជ្រាវគោលនយោបាយ៖ ថៃប្រើល្បិចបន្លំភ្នែកអន្តរជាតិគ្រប់សម័យកាល
លោកបណ្ឌិត ស៊ឺន សំ អ្នកស្រាវជ្រាវគោលនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ថៃប្រើល្បិចបន្លំភ្នែកអន្តរជាតិគ្រប់សម័យកាល។ តាមរយៈសំណេរអត្ថបទស្រាវជ្រាវរបស់លោកបណ្ឌិត ផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ បានរៀបរាប់ដូចតទៅ៖ ការចោទប្រកាន់របស់ប្រទេសថៃទៅលើកម្ពុជាថាបានប្រើប្រាស់មីនដែលផលិតនៅរុស្ស៊ីគឺជាបញ្ហាដ៏ស្មុគស្មាញមួយ ដែលឆ្លុះបញ្ចាំងពីភាពតានតឹងនយោបាយ និងប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។ ការចោទប្រកាន់នេះមិនត្រឹមតែជាបញ្ហាបច្ចេកទេសទាក់ទងនឹងប្រភពនៃអាវុធ (មីន) ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្នែកមួយនៃហេតុផលភូមិសាស្ត្រនយោបាយ និងយុទ្ធសាស្ត្រដែលអាចបម្រើផលប្រយោជន៍ផ្សេងៗ។ ១. បរិបទប្រវត្តិសាស្ត្រនៃមីននៅកម្ពុជា ប្រទេសកម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិល និងជម្លោះអន្តរជាតិជាច្រើនទសវត្សរ៍ ជាពិសេសរវាងឆ្នាំ១៩៧៩ ដល់ […]
ក្លិបអ្នកកាសែតកម្ពុជាអញ្ជើញចូលរួម «វេទិកាសារព័ត៌មានផ្លូវមួយខ្សែក្រវាត់មួយ» ក្នុងប្រទេសចិន
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា និងលោក លាង ដឺលុច នាយកប្រតិបត្តិ បានចេញ ដំណើរទៅចូលរួមក្នុង «វេទិកាសារព័ត៌មានផ្លូវមួយខ្សែក្រវាត់មួយ» រយៈពេល១សប្តាហ៍ នៅក្នុងខេត្តជាំងស៊ី ប្រទេសចិនចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។ វេទិកាអន្តរជាតិនេះនឹងប្រព្រឹត្តិទៅក្រោមមូលបទ៖ «ការលើកកម្ពស់កិច្ចសន្ទនាលើអរិយធម៌ និង ទំនើបភាវូបនីយកម្មសកលជាមួយនឹងអំណាចរបស់អ្នកសារព័ត៌មាន»។ វេទិកានេះត្រូវបានរៀបចំដោយសមាគមអ្នកសារព័ត៌មានចិន (All-China Jouenalists Association) […]
បណ្ឌិត យង់ ពៅ៖ អ្នកនយោបាយថៃ និងបញ្ញវន្តថៃ គួរឈប់ពង្វក់ពលរដ្ឋថៃខ្លួនឯង ឱ្យក្បត់នឹងសច្ចភាពប្រវត្តិសាស្ត្រ អសីលធម៌ចំពោះច្បាប់អន្តរជាតិ និងប្រមាថរើសអើងជាតិសាសន៍ក្បែរខាង
លោកបណ្ឌិត យង់ ពៅ អ្នកវិភាគនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា លោក ម៉ានូអែល ម៉ាក្រុង (Manuel Marcron) ប្រធានាធិបតីបារាំង មិនអាចយល់ព្រមសម្រួលជាមួយថៃ ដោយប្រាសចាកពីការទទួលស្គាល់សន្ធិសញ្ញានិងផែនទីបារាំង-សៀម ឆ្នាំ១៩០៤, ១៩០៧ ដែលជាប់ពាក់ព័ន្ធនឹងការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម បានបន្សល់នូវសន្ធិសញ្ញា កិច្ចព្រមព្រៀង ផែនទីកំណត់ព្រំដែនបារាំង(ក្នុងនាមកម្ពុជា)-សៀម ដែលមានមាត្រដ្ឋាន ១/២០០.០០០ ចំនួន៧ផ្ទាំង ធ្វើឡើងដោយគណៈកម្មការចម្រុះ បារាំង-សៀម ឆ្នាំ១៩០៧-១៩០៨ […]
អ្នកគាំទ្រក្លិប Liverpool ជាច្រើននាក់ជួបឧបទ្ទវហេតុ អំឡុងពេលអបអរពានរង្វាន់ក្របខ័ណ្ឌ Premier League
រថយន្តមួយគ្រឿងបានបើកបុកហ្វូងអ្នកគាំទ្រក្លិបបាល់ទាត់ Liverpool អំឡុងពេលដង្ហែរក្បួនអបអរពានរង្វាន់បាល់ទាត់ក្របខ័ណ្ឌ Premier League របស់ក្រុមខ្លួនកាលពីថ្ងៃចន្ទ ដោយបានបញ្ជូនមនុស្សចំនួន ២៧ នាក់ទៅកាន់មន្ទីរពេទ្យ ដោយប៉ូលីសថាឧបទ្ទវហេតុនេះមិនពាក់ព័ន្ធនឹងអំពើភេរវកម្មនោះទេ។ នេះបើយោងតាមសារព័ត៌មានរ៉យទ័រចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភានេះ។ ប៉ូលីសបានចាប់ខ្លួនបុរសជនជាតិអង់គ្លេសស្បែកសអាយុ ៥៣ ឆ្នាំម្នាក់មកពីតំបន់ Liverpool ជាអ្នកវាយប្រហារក្រុមអ្នកគាំទ្រជាច្រើនដែលកំពុងប្រារព្ធនៅទីក្រុងនៅភាគពាយព្យនៃប្រទេសអង់គ្លេស។ មនុស្ស ២០ នាក់ត្រូវបានព្យាបាលនៅកន្លែងកើតហេតុ។ ក្នុងចំណោមអ្នកទាំង២៧នាក់ដែលត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យនោះ មាន៤នាក់ជាកុមារ ។ កុមារម្នាក់ និងមនុស្សពេញវ័យម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ […]
ស្តេចប្រ៊ុយណេ ជិះឡានចិនមកប្រជុំអាស៊ាន
ស្តេច ស៊ុល តង់ របស់ប្រ៊ុយណេ ដឹកឡានចិនយកមកជិះពេលចូលរួមប្រជុំកំពូលអាស៊ាននៅម៉ាឡេស៊ី រីឯមេដឹកនាំ៩ប្រទេសទៀតជិះឡាន BMW ដែលម្ចាស់ផ្ទះផ្តល់ជូន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺព្រះអង្គជិះឡានចិន (ម៉ាក ហុងជី) តែប្រើឡានអមការពាររបស់អាម៉េរិក (ម៉ាក GMC)។ ប្រភព៖ លោក ពុយ គា អ្នកតាមដានព្រឹត្តិការណ៍ក្រៅឆាក និងប្រធានក្លិបអ្នកកាសែតកម្ពុជា
បណ្ឌិត យង់ ពៅ៖ ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីថៃនៅកម្ពុជា ស្របទៅនឹងកាលៈទេសៈដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន ហើយឆ្លើយតបទៅនឹងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ
លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ថៃ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៣ និងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្នុងឱកាសនៃខួបលើកទី៧៥ នៃទំនាក់ទំនងការទូត កម្ពុជា-ថៃ។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានវាយតម្លៃចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលថៃនៅកម្ពុជាថា ធ្វើឡើងស្របទៅនឹងកាលៈទេសៈដើម្បីដោះស្រាយបញ្ហាប្រឈមមួយចំនួន ហើយឆ្លើយតបទៅនឹងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ។ លោកបណ្ឌិត […]
បណ្ឌិត យង់ ពៅ៖ ដំណើរបំពេញទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង មកកម្ពុជា បង្ហាញពីទំនាក់ទំនងកម្ពុជា-ចិន ប្រកបដោយភាពច្បាស់ លាស់ និងអនាគតរឹងមាំ
ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីសាធារណរដ្ឋប្រជាមានិតចិន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដែលជាដំណើរទស្សនកិច្ចលើកទី២ ក្នុងនាមជាប្រធានាធិបតីចិនមកកាន់កម្ពុជា។ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនាពេលនេះ បានបញ្ជាក់អំពីទំនាក់ទំនងកម្ពុជា-ចិន ប្រកបដោយភាពច្បាស់លាស់ និងរឹងមាំនៃទំនាក់ទំនងទ្វេភាគីជាពិសេសមួយនេះ។ លោកបណ្ឌិត បានគូសបញ្ជាក់ថា ភាពច្បាស់លាស់នៅក្នុងទំនាក់ទំនងកម្ពុជា-ចិន ដែលគេអាចទាញភ្ជាប់ទៅនឹងក្នុងអតីតកាល តាំងពីសម័យបុរាណរហូតដល់ប្រវត្តិសាស្ត្រសម័យកាលទំនើប […]
