មានឈ្មោះជាស្រីស្អាតសប្បូរស្នេហ៍ តែតារាសិចស៊ីកូនចៅចិន គឹម សៀវឡាង បែរជាចង់ចូលហាត់រៀនវ៉ៃប្រដាល់ទៅវិញ ។ កញ្ញា គឹម សៀវឡាង បានប្រលូកក្នុងសិល្បៈយូរឆ្នាំមកហើយ ហើ័យក៏បានឆ្លងកាត់នូវការសម្តែងរាប់មិនអស់ ទាំងតួកាច និង តួស្លូតជាដើម… ថ្មីៗនេះនាងទើបតែបោះជំហានថ្មីសម្តែងជាតួស្រីដែលត្រូវប្រុសបោក ។ ក្រៅពីអាជីពសម្តែង គឹម សៀវឡាង គឺជាសិល្បការិនីមួយដែលចូលចិត្តខាងកីឡាប្រដាល់ ឆាប់ៗខាងមុខនេះនាងត្រៀមនឹងចូលរៀនហាត់វ៉ៃប្រដាល់ផងដែរ បន្ទាប់ពីនាងបានចូលរួមការងារជាច្រើនជាមួយក្រុមការងារខាងប្រដាល់ ។ តារាកូនកាត់ចិន គឹម សៀវឡាង បានទទួលផងដែរថា បច្ចុប្បន្ននេះនាងមានតាមស្រឡាញ់ច្រើន […]
Category: កម្សាន្ត
លោក លាង ឧត្តម ត្រៀមដឹកដៃអ្នកលក់អនឡាញល្បីឈ្មោះរៀបការចោល សឿន ផាន់ផាភួង !
តាមរយៈរូបភាពនិងវិដេអូជាច្រើននេះមហាជនជាច្រើនគិតថា តារាសសម្តែងលោក លាង ឧត្តម ត្រៀមដឹកដៃអ្នកលក់អនឡាញល្បីឈ្មោះមួយរូបចូលរួមការ ចោលតារាសម្តែង សឿន ផាន់ផាភួង ក្នុងពេលឆាប់ៗខាងមុខនេះហើយ ដូច្នេះហើយទើបមួយរយៈពេលនេះឃើញ សឿន ផាន់ផាភួង បង្ហោះសារប្លែកៗពីការខូចចិត្ត ។ មហាជនជាច្រើនមានការភ្ញាក់ផ្អើលនៅពេលឃើញតារាសម្តែងរូបសង្ហាចាស់វស្សាលោក លាង ឧត្តម ដែលជាដៃគូស្នេហារដ៏ស្និទ្ធស្នាលបស់តារាសម្តែង សឿន ផាន់ផាភួង ស្រាប់តែបញ្ចេញរូបភាពថ្មីៗដែលស្និទ្ធស្នាលជាមួយស្រ្តីមេម៉ាយម្នាក់ដែលត្រូវបានគេស្គាល់ថា ជាអ្នកលក់គ្រឿងពេជ្រ និងអ្នកលក់អនឡាញល្បីឈ្មោះមួយរូប ។ តាមរយៈរូបភាពទាំងនោះធ្វើឱ្យមហាជនជាច្រើនគិតថា ជារូបដែលអ្នកទាំងពីរថត Pre […]
តារាចម្រៀង ព្រាប សុវត្ថិ នៅតែឈរលើតំណែងជាតារាជួរមុខលំដាប់ប្រទេស ព្រោះអាចបត់បែនបានគ្រប់កាលៈទេសៈ
ជិត៣ទសវត្សមកនេះ តារាចម្រៀង ព្រាប សុវត្ថិ បានធ្វើឱ្យមហាជនស្គាល់លោកថាជាតារាពេញដោយសមត្ថភាព និងទេពកោសល្យមួយរូប ដែលអាចបត់បែនតាមភាពជឿនលឿននៃសិល្បៈ ខណៈតារាចម្រៀងរូបនេះ តែងបន្តអភិវឌ្ឍនខ្លួនឯងឥតឈប់ឈរ ដូចរុក្ខជាតិដែលត្រូវសន្សើមរាល់ព្រឹកព្រហាម។ បើក្រឡេកមើលអាជីពចម្រៀងនាពេលបច្ចុប្បន្ន តារាប្រុសស្រីជាច្រើនកំពុងប្រឹងប្រែងលើទេពកោសល្យរបស់ខ្លួន ប្រជែងយកប្រជាប្រិយភាពក្នុងចិត្តអ្នកគាំទ្រ ខ្លះក៏ធ្វើបាន ខ្លះក៏ត្រឹមមួយរយៈពេល។ ប៉ុន្តែសម្រាប់ប្រជាប្រិយភាព តារាចម្រៀង ព្រាប សុវត្ថិ គឺហាក់មិនសាបរលាបសោះឡើយ ក្នុងក្រអៅបេះដូងអ្នកគាំទ្រ និងនៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពិសេសតាមរយៈរសអារម្មណ៍ថ្មី ដែលលោកផ្តល់ជូនមហាជន។ មិនត្រឹមតែអាចរក្សាបានចិត្តអ្នកគាំទ្ររបស់លោកមុនៗ […]
រៀបការ២០ឆ្នាំ ប៉េងប៉ោង តស៊ូទាំងលំបាកទើបទទួលបានចំណងដៃបុត្រីម្នាក់ទាំងប្រថុយជីវិត !
រៀបការ២០ឆ្នាំហើយតារាកំប្លែង និងសម្តែង ប៉េងប៉ោង ទើបតែទទួលបានបុត្រីម្នាក់ជាចំណងដៃ ធ្វើឱ្យនាងនិងគ្រួសាររំភើបចិត្តឥតឧបមា ប៉ុន្តែទំរាំបានកូនស្រីម្នាក់នេះ នាងតស៊ូទាំងប្រថុយជីវិត ។ តារាកំប្លែង ប៉េងប៉ោង ត្រូវបានអាចចាត់ទុកថាជាតារាសម្តែងស្រីមួយរូបដែលបានរៀបការយូជាងគេប៉ុន្តែបែរជាគ្មានកូន ក្នុងចន្លោះពេល២០ឆ្នាំនេះ នាងនិងស្វាមីបានរិះរកគ្រប់វិធីតែមិនបានសម្រេច ទោះបីជាចេញទៅពិនិត្យសុខភាពនៅក្រៅប្រទេស និងបានជ្រើសរើសការមានកូនដោយបច្ចេកទេសសម័យថ្មីក្តី ក៏នាងបរា័យគ្រប់ពេល ដោយឡែកនៅក្នុងឆ្នាំ ២០២៤ នេះចាត់ទុកជាឆ្នាំសំណាង ដែលនាងអាចបង្កើតកូនស្រីតាមបំណងក្តីប្រាថ្នា ។ តារាកំប្លែង ប៉េងប៉ោង រៀបរាប់ទាំងទឹកភ្នែករលីងរលោងថា ទំរាំបានកូនស្រីម្នាក់នេះគឺនាងត្រូវសម្រាកពីការងារពេញមួយឆ្នាំ ដើម្បីថែសុខភាព […]
បុណ្យសមុទ្រឆ្នាំនេះGalaxy Navatra នាំកំពូលតារាចម្រៀងល្បីៗ រៀបចំប្រគំតន្រ្តី៣ថ្ងៃនៅ ខេត្តកំពត នាចុងសប្ដាហ៍នេះ
មហាព្រឹត្តការណ៍ប្រគំតន្រ្តីGanzberg Premium Idol Tour Concert សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តកំពត ហើយនៅសប្ដាហ៍នេះ ដើម្បីអបអរសាទរ ពិធីបុណ្យសមុទ្រលើកទី១១ ដោយ ការប្រគំតន្ត្រីដ៏ធំសម្បើមមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី […]
តារាសិចស៊ី ហ្វាហ្វា សន្សំលុយគ្រប់សង់ផ្ទះជូនឪពុកម្តាយហើយតែបែរជាជួបរឿងនេះ… !
ខំសន្សំលុយរាប់ឆ្នាំដើម្បីត្រៀមសាងសង់ផ្ទះជូនឪពុកម្តាយជាទីស្រឡាញ់ ទីបំផុតតារាសិចស៊ី ហ្វាហ្វា បែរជាមកជួបរឿងនេះ ធ្វើឱ្យនាងខូចចិត្ត លែងចង់សាងសងផ្ទះនោះទៅវិញ ។ នៅក្នុងសំណេររបស់កញ្ញា ហ្វាហ្វា កាលពីពេលថ្មីៗនេះនាងបានរៀបរាប់ថា «មានលុយធ្វើផ្ទះហើយ ត្រូវមកអស់លុយសុំច្បាប់សាងសងច្រើនទៀត (២០- – $)ផ្ទះទំហំ 10.4 m*10.85m អធ្យាស្រ័យប្រជាពលរដ្ឋអត់ដឹងពីការងារហ្នឹងច្បាស់ទេចឹងសុំបងៗខាងផ្នែកហ្នឹងជួយសម្រួលផង បងប្អូនណាដឹងខ្លះថាគេត្រូវអស់លុយច្រើនចឹងមែន? អ្នកច្បារអំពៅ ដោយក្តីមេត្តាបើសួរទៅមានការខុសឆ្គងប្អូនសុំទោសទុកមុខ តែអត់ដឹងមែនដល់ចឹងលែងចង់ធ្វើផ្ទះ » ។ ដូចមហាជនដឹងស្រាប់ហើយថា កញ្ញា ហ្វាហ្វា បានប្រឹងប្រែងសន្សំលុយទាំងយប់ទាំងថ្ងៃ មិនហ៊ានសម្រាក ដើម្បីសន្សំប្រាក់ទុកបំពេញបំណងឪពុកម្តាយ ដែលចង់បានផ្ទះមួយខ្នងសមរម្យរស់នៅពេលចាស់ជរា ។ ពេលនេះនាងសន្សំបានប្រាក់គ្រប់គ្រាន់ហើយដើម្បីបំពេញបំណងអ្នកមានគុណ តែអ្វីដែលគួរឱ្យស្តាយនាងបែរជាជួបរឿងបែបនេះទៅវិញ រហូតធ្វើឱ្យនាងលែងចង់ធ្វើផ្ទះ ។ ទោះបីជាមានរឿងបែបនេះក្តី […]
ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស2ថ្ងៃជាប់គ្នា នាចុងសប្តាហ៍នេះ បានទៅដល់ខេត្តត្បូងឃ្មុំ ហើយ ដោយប្រជុំដោយកំពូលតារាល្បីៗ
មហាព្រឹត្តិការណ៍ប្រគំតន្រ្តីទេសចរណ៍ខ្នាតយក្សCambodia Bonding Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ហើយ។ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹងចង្វាក់ភ្លេងគ្រប់ស្ទាយ៍ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ កំពូលតារាចម្រៀងដែលនឹងសម្តែងរួមមានដូចជា លោក ព្រាប សុវត្ថិ, […]
កំពូលតារាចម្រៀង ព្រាប សុវត្ថិ ធ្វើឱ្យកក្រើកក្រុងសេរីសោភ័ណ្ឌពេលសម្តែងបទ « សែកមន្ត »
នៅចុងសប្តាហ៍នេះកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានធ្វើឱ្យកក្រើកក្រុងសេរីសោភ័ណ្ឌខេត្ត បន្ទាយមានជ័យ បន្ទាប់ពីបានចូលរួមច្រៀងនិងសម្តែងជូនបងប្អូនទស្សនិកជនទស្សនានៅទីនោះ អ្វីដែលពិសេសគឺកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានបង្ហើរសំនៀងយ៉ាងពិរោះជាមួយបទចម្រៀង « សែកមន្ត » ដែលកាន់តែធ្វើឱ្យមហាជនពេញចិត្តខ្លាំងបំផុត ។ គ្រាន់តែលឺសម្លេងបទចម្រៀង « សែកមន្ត » បន្លឺឡើងភ្លាម សម្លេងស្រែកហ៊ោ និងទះដៃលាន់លឺរំពងពេញទីលាន ដែលបញ្ជាក់ថា ពួកគេពិតជាស្រឡាញ់ ពេញចិត្ត គាំទ្រកំពូលតារាចម្រៀង ព្រាប សុវត្ថិ គ្មានថ្ងៃប្រែប្រួលចិត្ត ។ […]
ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra នាំយកមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស ទៅស្រុកបារាយណ៍ ខេត្តកំពង់ធំ នាចុងសប្តាហ៍នេះ
មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មGalaxy Navatra បានធ្វើដំណើរមកដល់ខេត្តកំពង់ធំហើយ ដោយ ការប្រគំតន្ត្រីខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។ វត្តមានកំពូលតារាចម្រៀងជាច្រើនរូបមានដូចជា កំពូលតារាចម្រៀងប្រចាំប្រទេស លោក […]
អ្នកនិពន្ធបទភ្លេង បទ«ដាច់ឆ្នាំសល់អ្វីខ្លះ»ជូនកំពូលតារាចម្រៀង ខេមរៈ សិរីមន្ដ ទម្លាយអារម្មណ៍ពិត ក្រោយបទនេះទទួលបានការគាំទ្រខ្លាំង
ថ្មីៗនេះ បន្ទាប់ពីបទចម្រៀង «ដាច់ឆ្នាំសល់អ្វីខ្លះ» របស់កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ដ ចេញជាផ្លូវការភ្លាម គឺមានការគាំទ្រខ្លាំងពីសំណាក់មហាជនទាំងក្នុង និងក្រៅប្រទេស។ បទចម្រៀងមួយបទនេះ បានរៀបរាប់ពីឆាកជីវិតនៃការតស៊ូរបស់កម្មករប្រមូលសំរាមម្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារយ៉ាងខ្លាំង ប៉ុន្ដែមិនសូវសល់អ្វីសោះទាំងលុយនិងមិត្ដភាពក៏គ្មាន។ ក្រោយពីបទចម្រៀងដែលរៀបរាប់ពីជីវិតនៃការតស៊ូនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងដូចទឹកបាក់ទំនប់ពីសំណាក់មហាជន លោក យួន សោភ័ណ្ឌ ដែលជាអ្នកនិពន្ធបទភ្លេងដ៏លេចធ្លោមួយរូប នៅក្នុងផលិតកម្ម Galaxy Navatra បានទម្លាយពីអារម្មណ៍ពិត ថាលោកពិតជារំភើប […]

