ខ្លាចជីវិតស្នេហាមិនរឹងមាំ ពិធីការិនី រស់ សុធាវី ទៅចាយជីវិតហ៊ឹហារនៅ អាមេរិក ជាមួយស្វាមីយ៉ាងមានក្តីសុខ !

បើទោះបីជារៀបការមានស្វាមី និងមានកូន ២ នាក់ក្នុងបន្ទុក ពិធីការិនៅ រស់ សុធារី នៅតែខ្លាចចំណងស្នេហ៍ខ្លួនមានការរង្គោះរង្គើរ ដូច្នេះហើយក្នុងមួយឆ្នាំៗនាងត្រូវចំណាយពេលវេលាជុំគ្រួសារ ដើម្បីដើរកម្សាន្តជុំគ្នា ពង្រឹងទំនាក់ទំនងស្វាមីភរិយា ។ បើនិយាយពីរឿងទ្រព្យសម្បត្តិ រស់ សុធាវី មិនខ្លាចក្នុងការអត់លុយចាយ ឬលំបាកក្នុងការចិញ្ចឹមកូនទាំង២នោះទេ ដោយសារស្វាមីនាងជាអ្នករកស៊ី និងមានទ្រព្យសម្បត្តិច្រើនឱ្យនាងរស់នៅបានសុខស្រួល ប្រសិនបើនាងចង់រស់នៅ ប្រទេស បារាំង ឬ សហរដ្ឋអាមេរិក គឺជារឿងងាយស្រួលសម្រាប់នាង […]

មិនទាន់ឡើងតុលាការតតាំងក្តីផង សង្រ្គាមពាក្យសម្តី ហែកហួរគ្នារាប់ឆ្នាំ ក្តៅដូចបាយពុះរវាង ម៉េង កែវពេជ្ជតា និង ចន ច័ន្ទលក្ខិណា បញ្ចប់ដោយមូលហេតុនេះ !

មិនទាន់ឡើងតុលាការតតាំងក្តីផង សង្រ្គាមពាក្យសម្តី ហែកហួររុំារ៉ៃរាប់ឆ្នាំក្តៅដូចបាយពុះរវាងតារាចម្រៀង ម៉េង កែវពេជ្ជតា និង អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចប់មួលហេតុងាយៗ ដែលធ្វើឱ្យមហាជនខ្លះជឿ និង មហាជនខ្លះមិនជឿ ដូចដឹងស្រាប់ហើយថា សង្រ្គាមនេះបានកើតឡើងច្រើនឆ្នាំមកហើយ ហើយក៏ត្រៀមនឹងឡើងតុលាការដែរ តែបែរជាបញ្ចប់ក្នុងពេលមួយប្រព្រិចភ្នែក ។  កន្លងអ្នកនាង ចន ច័ន្ទលក្ខិណា ធ្លាប់និយាយសុះសាយពេញក្នុងបណ្តាញសង្គមលាយឡំនិងទឹកភ្នែកយ៉ាងកំសត់ថា នាងត្រូវតែប្តឹងតារាចម្រៀង ម៉េង កែវពេជ្ជតា […]

ជីមមី ម៉េង សារភាពបានចុះអេតាស៊ីវិលតាំងពីឆ្នាំមុននៅ អាមេរិក មុននឹងរៀបចំពិធីមង្គលការលក្ខណៈគ្រួសារដោយមិនយកចំណងដៃ ! 

មានលុយចាយវាយហ៊ឹហារ និងមានក្រុមហ៊ុនរកស៊ីធំក្នុងប្រទេសជាច្រើនកន្លែង ប៉ុន្តែ ជីមមី ម៉េង បែរជារៀបចំពិធីមង្គលការលក្ខណៈគ្រួសារ ស្ទើរតែគ្មានវត្តមានសិល្បករចូលរួម ហើយថែមទាំងនិយាយថា មិនចង់ចំណាយថវិការច្រើនដើម្បីរៀបចំពិធីមង្គលការទៅវិញ ជាពិសេសនោះគឺនាងបានចុះអេតាស៊ីវិលតាំងពីឆ្នាំមុននៅ សហរដ្ឋអាមេរិក ។  មង្គលការពិធីការិនី ជីមមី ម៉េង បានរៀបចំឡើងតាមប្រពៃណី ខ្មែរ កាលពីថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០២៤ ជាលក្ខណៈគ្រួសារ ត្រឹមតែមួយព្រឹកប៉ុណ្ណោះដោយមានភ្ញៀវចូលរួមត្រឹមតែ ២០ នាក់ប៉ុណ្ណោះ ដើម្បីបំពេញក្តីស្រមៃរបស់ខ្លួន […]

សុផា លីនដា ចោលសិល្បៈចេញទៅរៀបការលើកទី ២ នៅទឹកដី អាមេរិក យ៉ាងមានក្តីសុខ ! 

តារាសម្តែង និងបង្ហាញម៉ូដ សុផា លីនដា បានចេញទៅរស់នៅ សហរដ្ឋអាមេរិក មួយរយៈពេលធំហើយជាមួយស្វាមី និងកូនស្រីជាទី ស្រឡាញ់ ដោយឡែកនៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២៤ នេះ នាងបានរៀបំពិធីង្គលការជាលើកទី ២ នៅទីនោះដើម្បីបំពេញមុខមាត់គ្រួសារ ។ មង្គលការលើកទី ២ សុផា លីនដា បានរៀបចំឡើងយ៉ាងសាមញ្ញបំផុតនៅ […]

ធ្លាប់តែសម្តែងហេតុអ្វីតារាសិចស៊ី ហ្វាហ្វា អាចក្លាយទៅជាពិធីការិនីក្នុងកម្មវធីRapper Fighter ? 

ស្របពេលដែលកម្មវិធី « Rapper Fighter » ប្រកាសថាតារាសម្តែងសិចស៊ី កញ្ញា ហ្វាហ្វា បានក្លាយទៅជាពិធីការិនីនៅក្នុងកម្មវិធីនេះ បានធ្វើឱ្យមហាជនជាច្រើនមានការងឿងឆ្ងល់ថា តើ ហ្វាហ្វា មានចំណុចពិសេសអ្វីខ្លះដែលធ្វើឱ្យអ្នករៀបចំកម្មវិធីជ្រើសរើសនាងធ្វើជាពិធីការិនីនៅក្នុងកម្មវិធីនេះ ? ដូចមហាជនបានដឹងស្រាប់ហើយថា កញ្ញា ហ្វាហ្វា មិនធ្លាប់ឆ្លងកាត់ការធ្វើកម្មវិធីបែបនេះពីមុនមកឡើយ ។  អាចនិយាយបានថានេះជាលើកដំបូងហើយដែលតារាសិចស៊ី ហ្វាហ្វា មានឱកាសវិឌ្ឍន៍ខ្លួនមួយជំហានទៀតក្លាយទៅជាពិធីការិនី តាមក្តីស្រមៃខ្លួន ជាពិសេសនាងមានឱកាសបានក្លាយទៅពិធីការនីនៅក្នុងកម្មវិធីធំ « Rapper Fighter » ដែលជាកម្មវិធីកូន ខ្មែរ ពិតៗ ។ កញ្ញា ហ្វាហ្វា ពិតជារីករាយជាមួយការងារថ្មីនេះ​ណាស់ នាងបេ្តជ្ញាចិត្តបំពេញការងារនេះឱ្យបានល្អ ដើម្បីទទួលបានការចាប់អារម្មណ៍ពីមហាជនបន្ថែមពីលើអាជីពសម្តែង […]

សមាគមសិល្បករខ្មែរ ចូលក្រាបបង្គំគាល់ និងថ្វាយដង្វាយអង្ករចំនួន ១០ តោន ជូនព្រះមហាក្សត្រ 

នៅព្រឹកថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៤ នេះ សមាគមសិល្បករខ្មែរ បានចូលក្រាបបង្គំគាល់ និង ថ្វាយដង្វាយអង្ករចំនួន ១០ តោន ជូនព្រះករុណាព្រះមហាក្សត្រ  ។   ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គបានសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ […]

កាន់តែច្បាស់ អ្នកនាង យ៉ាន់ លីនដា នឹងមកស្រុក ខ្មែរ ដើម្បីមើលការងាររកស៊ី និង រួមរស់ជាមួយលោក យ៉ែម សំអូន ជាប្តីប្រពន្ធផ្លូវការ ដើម្បីប៉ះប៉ូវពេលវេលាជិត ១០ ឆ្នាំ !

លើកនេះមិនមែនជារឿងលេងសើចទៀតទេ លោក យ៉ែម សំអូន និងអ្នកនាង យ៉ាន់ លីនដា នឹងចាប់ដៃគ្នាសាងជីវិតថ្មីនៅលើដី ខ្មែរ ជាមួយគ្នាឡើងវិញជាផ្លូវការ បន្ទាប់ពីអ្នកនាង យ៉ាន់ លីនដា ត្រៀមនឹងត្រឡប់មកប្រទេស កម្ពុជា វិញនាប៉ុន្មានថ្ងៃខាងមុខ ដើម្បីប៉ះប៉ូវជីវិតប្តីប្រពន្ធដែលបានបាត់បង់រយៈពេលជិត ១០ឆ្នាំ ។ ថ្មីៗនេះអ្នកនាង យ៉ាន់ លីនដា តែងតែបង្ហោះសារ និង រំលឹកពីចំណងស្នេហ៍របស់ខ្លួននិងលោក […]

ភិន សុដាលីស សុខចិត្តបោះទុនលុយរាប់ម៉ឺនដុល្លារ លុបចោលគម្រោងរៀបការ !

បើតាមគម្រោងពិធីការិនី និងជាតារាសម្តែង ភិន សុដាលីស ត្រូវរៀបចំពិធីមង្គលការរបស់ខ្លួននៅក្នុងអំឡុងចូលឆ្នាំថ្មីប្រពៃណី ខ្មែរ រួច ប៉ុន្តែពេលវេលាបានអូសបន្លាពេលយូរមកហើយ នាងនៅតែពុំទាន់ដឹកដៃគូស្នេហ៍ចូលរោងការទៀត រហូតធ្វើឱ្យមានព័ត៌មានថា ភិន សុដាលីស លុបចោលគម្រោងរៀបការ ដើម្បីសន្សំលុយទុកធ្វើរឿងសំខាន់មួយ ។ មហាជនជាច្រើនកំពុងទន្ទឹងរងចាំមើលតារាស្រី ភិន សុដាលីស ដឹកដៃគូដណ្តឹងចូលរោងការ ដូចដឹងស្រាប់ហើយថា ភិន សុដាលីស បានភ្ជាប់ពាក្យនិងគូស្នេហ៍ខ្លួនកាលពីដើមឆ្នាំ ២០២៤ នាពេលនោះនាងបានប្រាប់ថា […]

ជួបព្យុះភ្លៀងមួយមេ កញ្ញា ខាត់ ស្រីច័ន្ទ កាន់តែល្បីនិងទទួលបានតំណែងធំ !

ជួបព្យុះភ្លៀងមួយមេ កញ្ញា ខាត់ ស្រីច័ន្ទ កាន់តែល្បីល្បាញ និង ទទូលបានតំណែងធំ ហួសពីក្តីរំពឹងទុក ។ រឿងរ៉ាវខ្ទាតចេញពីតំណែងពិធិករ រួមជាមួយនិងរឿងរ៉ាវជាមួយស្ថាប័ន Miss Grand Cambodia មិនទាន់ស្ងប់ស្ងាត់ផង ស្រាប់តែពេលនេះ កញ្ញា ខាត់ ស្រីច័ន្ទ ប្រកាសទទួលបានការងារធំៗជាច្រើន ជាពិសេសនាងកំពុងរៀបចំកម្មវិធី Miss Planet Cambodia ដោយផ្ទាល់តែម្តង […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គោរពអរគុណមេបញ្ជាការកងទ័ពជើងអាកាស សម្រួលការ​ថតចម្រៀង( ប្រាំសីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ )

ថ្មីៗនេះ ផលិតកម្មលំដាប់ឈានមុខរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានផលិតបទចម្រៀងប្រវត្តិសាស្រ្តសម្រាប់អបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ដែលជាក្តីសង្ឃឹមសេដ្ឋកិច្ចថ្មីមួយបន្ថែមទៀតរបស់ប្រទេសកម្ពុជា