រឿងកាន់តែក្តៅបន្ទាប់ពី កម្ពុជា ត្រូវបានដកសិទ្ធធ្វើជាម្ចាស់ផ្ទះកម្មវិធី MGI 2024 ស្របពេល ប៊ី សុធារី ប្រកាសមិនទៅប្រកួត ! 

ពិតជារឿងភ្ញាក់ផ្អើលខ្លាំងនៅសុខៗស្រាប់តែស្ថាប័ន Miss Grand International ប្រកាសដកសិទ្ធ កម្ពុជា ធ្វើជាម្ចាស់ផ្ទះ និងប្រមូលបេក្ខភាពទាំង ៧៤ ប្រទេស ឡើងរថយន្តក្រុងចេញទៅប្រទេស ថៃ យ៉ាងតក់ក្រហល រហូតធ្វើឱ្យមានការរង្គោះរង្គើរខ្លាំងក្នុងវិស័យបវរកញ្ញាឆ្នាំនេះ ។ ស្របពេលដែល កម្ពុជា ត្រូវបានដកសិទ្ធធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត Miss Grand International 2024 ដោយសារបញ្ហាមួយចំនួន កញ្ញា ប៊ី សុធារី ដែលជាបេក្ខភាពតំណាង កម្ពុជា ចូលរួមក្នុងកម្មវិធីនេះ បានប្រកាសថាមិនទៅចូលរួមប្រកួតនៅប្រទេស ថៃ ឡើយ […]

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត រំលឹកវិដេអូកំប្លែងដោះអាវបញ្ចេញសាច់ដុំទាំងកង់ៗនៅ អាមេរិក ជាមួយលោក ឌី សៅរ៍ ក្នុងគុនល្បុក្កតោ 

Ok ok jgថ្វីដ្បិតតែត្រឡប់មកពីសម្តែងនៅ សហរដ្ឋអាមេរិក វិញជាច្រើនថ្ងៃរួចក្តី កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត នៅតែមានអារម្មណ៍នឹកនា អ្នកគាំត្រ និងទឹកដី អាមេរិក រហូតបានបង្ហោះវិដេអូកំប្លែងសើច សប្បាយ និងបានបញ្ចេញនូវសាច់ដុំទាំងកង់ៗ ជាមួយលោក ឌី សៅរ៍ អមដោយគុនល្បុក្កតោ ខ្មែរ ។  វិដេអូដែលលោក ខេមរៈ សិរីមន្ត បានបង្ហោះនេះពិតជាផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន […]

ដំណឹងល្អ អ្នកនាង​​ ខាត់ សុឃីម និងនាយ ពាក់មី ជិតក្លាយជាដន្លងនឹងគ្នា ក្រោយពីកូនៗស្គាល់គ្នាជាផ្លូវការ 

ដំណឹងល្អអ្នកនាង ខាត់ សុឃីម មិនហាមឃាត់កូនៗក្នុងការស្រឡាញ់ឬទាក់ទងគ្នាឡើយ ផ្ទុយទៅវិញមានតែជម្រុញបន្ថែមប្រសិនបើក្មេងៗស្រឡាញ់គ្នាមែន ក្នុងនាមជាអណាព្យាបាល នឹងរៀបចំទៅតាមប្រពៃណី ។  អ្នកនាង ខាត់ សុឃីម និងនាយ ពាក់មី កាន់តែស្និទ្ធស្នាលនិងគ្នាខ្លាំងឡើង ជាញឹកញាប់អ្នកទាំងពីរគឺច្រៀងកាត់សក់ការរួមគ្នា រហូតធ្វើឱ្យមានព័ត៌មានថា ទំនាក់ទំនងអ្នកនាង ខាត់ សុឃីម និងនាយ ពាក់មី កាន់តែល្អប្រសើរឡើង បន្ទាប់ពីកូនៗទាំងពីរនាក់បានស្គាល់គ្នា ។ សូម្បីតែមហាជនក៏បានសាទរចំពោះរឿងកូនៗរបស់អ្នកទាំងពីរផងដែរ ប្រសិនបើពួកគេពិតជាស្រឡាញ់ និងចង់រៀបការនិងគ្នាយ៉ាងពិតប្រាកដមែននោះ ។ […]

អ្នកជំនួញអនឡាញល្បីឈ្មោះ«យាយសួយ» ទទួលបានកូនភ្លោះ៣ ហួសពីក្តីរំពឹង !

អ្នកលក់អនឡាញល្បីឈ្មោះ យាយសួយ បានបង្ហាញនូវអារម្មណ៍រំភើបចិត្តយ៉ាងក្រៃលែង បន្ទាប់ពីទទួលបានកូនភ្លោះ ៣ ហួសពីក្តីរំពឹងទុក បន្ទាប់ពីបរាជ័យក្នុងការដាក់យកកូនតាមបច្ចេកទេសសម័យថ្មី កាលពីប៉ុន្មានខែមុន ។ អ្នកលក់អនឡាញល្បីឈ្មោះ យាយសួយ មានបំណងប្រាថ្នាយកកូនទាំង ២ជាយូរមកហើយ ប៉ុន្តែម្តងជាពីរដងបរាជ័យគ្រប់ពេល រហូតធ្វើឱ្យនាងលែងចង់បានកូនទៀតហើយ ។ ទោះជាយ៉ាងនេះក្តីថ្មីៗនេះប្តីប្រពន្ធ យាយសួយ បានបង្ហាញនូវដំណឹងល្អ បន្ទាប់ពី យាយសួយ ដាក់កូនតាមបច្ចេកទេសសម័យថ្មី ប្រកបដោយជោគជ័យ ។ បើតាមបំណង […]

តារាចម្រៀង វ័យ ៤២ ឆ្នាំ យក់ ឋិតរដ្ឋា កែច្រមុះពង្រើកដើមទ្រូងបង្កើនរាសី

ដើម្បីទទួលបានឱកាសការងារកាន់តែច្រើនអ្នកម្តាយកូន ៣ យក់ ឋិតរដ្ឋា បានទៅហាងកែសម្ផស្ស ធ្វើខ្ទង់ច្រមុះថ្មី និងពង្រើកដើមទ្រូង បើទោះបីជាពេលនេះនាងមានវ័យ ៤២ ឆ្នាំក្តី នាងនៅតែស្រឡាញ់ខ្លួននិងប្រឹងប្រែងថែរក្សាសម្រស់ឱ្យកាន់តែស្រស់ស្អាត ។ តារាច​​ម្រៀង យក់ ឋិតរដ្ឋា បានឱ្យដឹងថា ឆ្នាំនេះនាងមានវ័យ​៤២ឆ្នាំហើយ ខ្លួនក៏ចាប់ផ្តើមមានអារម្មណ៍ថា ចាស់ជាងមុនច្រើន ប៉ុន្តែសម្រាប់រឿងសម្រស់ គឺនាងមិនអាចបណ្តោយទៅតាមវ័យរបស់ខ្លួនឡើយដូច្នេះហើយទើបនាងកែកុនខ្លះ ដើម្បីទទួលបានហុងស៊ុយល្អផង និង ហ៊ុងស៊ុយការងារផង ។ […]

រដូវភ្ជុំរកចំណូលមិនបាន សាយ សៀរ៉ា ទម្លាយរឿងផលិតករជំពាក់​ប្រាក់​រាប់ឆ្នាំ

តារាសម្តែងរូបសង្ហា សាយ សៀរ៉ា បានទម្លាយអារម្មណ៍ពិតនៅក្នុងចិត្តខណៈរដូវភ្ជុំឆ្នាំនេះរកប្រាក់ចំណូលមិនបាន អំពីរឿងផលិតករជំពាក់ប្រាក់រាប់ឆ្នាំក្នុងពេលថតរឿងនិមួយៗ ។ ច្រើនឆ្នាំក្នុងសិល្បៈតារាសម្តែង សាយ សៀរ៉ា កម្រនិងបញ្ចេញអារម្មណ៍ ឬ រឿងរ៉ាវមិនសប្បាយចិត្តនៅលើបណ្តាញសង្គមណាស់ ទើបតែអំឡុងបុណ្យភ្ជុំបិណ្ឌនេះ នៅសុខៗស្រាប់តែតារាសម្តែងរូបនេះ បង្ហាញនូវអារម្មណ៍មិនសប្បាយចិត្តដែលផលិតករជំពាក់ប្រាក់ខ្លួនរាប់ឆ្នាំមិនសង ។ លោក សាយ សៀរ៉ា បានរៀបរាប់ថា  « ផ្ញើជូនទៅបងប្អូនអ្នកសិល្បៈថ្មីៗ មុនថតរឿងត្រូវធ្វើកិច្ចសន្យានិយាយរឿងលុយ.ឲ្យបានច្បាស់លាស់  មុនថតរឿងព្រោះថា ខ្ញុំថតចប់ពិបាកបើកលុយណាស់ […]

កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត រំភើបចិត្តស្ទើរស្រក់ទឹកភ្នែកពេលឃើញអ្នកចូលរួមទស្សនាការប្រគំតន្រ្តីរាប់ម៉ឺននាក់នៅទឹកដី អាមេរិក 

អាចនិយាយបានថានេះជាលើកដំបូងហើយសម្រាប់ការប្រគំតន្រ្តីនៅ សហរដ្ឋអាមេរិក ដែលមានអ្នកចូលរួមទស្សនារហូតដល់ទៅរាប់ម៉ឺននាក់ រហូតធ្វើឱ្យកំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត រំភើបចិត្តស្ទើរស្រក់ទឹកភ្នែកជាមួយការប្រគំតន្រ្តីនេះ ។ ការប្រគំតន្រ្តីដ៏ធំដែលរៀបចំឡើង កាលពីថ្ងៃទីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៤ នៅទីក្រុង សាន់ហ្រ្វាន់ស៊ីស្កូ ក្នុងកម្មវិធី The Inaugural Cambodia Day ដែលមានតារាចម្រៀង ខ្មែរ ជាច្រើនចូលរួមនោះ ពិតជាទទួលបានការគាំទ្រច្រើនពីសំណាក់បងប្អូនប្រជាជន ខ្មែរ […]

បទ«រំលស់ប្រពន្ធ»របស់តន់ចន្ទសីម៉ា កំពុងផ្ទុះViral ខ្លាំងជាប់ Treding លេខ1

ពិតដូចជាការរំពឹងទុកមែន បទ«រំលស់ប្រពន្ធ» របស់តន់ចន្ទសីម៉ា កំពុងផ្ទុះViral ខ្លាំង នៅលើបណ្ដាញសង្គម រហូតជាប់ Treding លេខ1 ដែលជាបទចម្រៀង ពេញនិយមជាងគេប៉ុន្មានសប្តាហ៍នេះ។ នោះបើផ្អែក តាម YouTube បង្ហាញឱ្យដឹងថ្ងៃនេះ។ ផ្ដើមដោយឃ្លា “រំលស់ប្រពន្ធ បងបង់មុនហាសិបភាគរយ” អមដោយចង្វាក់ភ្លេងបុកបាស់យ៉ាងពីរោះ តន់ ចន្ទសីម៉ា ក៏បញ្ចេញក្បាច់រាំបានយ៉ាងល្អដែរ នៅក្នុងបទ “រំលស់ប្រពន្ធ”។ បទ […]

ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់! កញ្ញា អេមមី កូនស្រីលោក ខាន់ ជេមស៌ កាន់តែលេចធ្លោខ្លាំង និងកំពុងឆក់បានបេះដូងអ្នកគាំទ្ររាប់លាននាក់ក្នុងTikTok

កញ្ញា អេមមី តារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ីណាវ៉ាត្រា ដែលជាកូនស្រីបង្កើតរបស់តារាចម្រៀងលោក ខាន់ ជេមស៌ កំពុងធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីបានចេញបទចម្រៀងថ្មីៗ និងមានអ្នកចូលទស្សនាដល់ទៅរាប់លាននាក់។ ជាក់ស្តែងថ្មីៗនេះ មានអ្នកយកបទចម្រៀងរបស់កញ្ញា ទៅលេង TikTok និងមានអ្នកឱ្យបេះដូងដល់ទៅ ១ លាននាក់ និងអ្នកទស្សនាជាង ១២,៣ លាននាក់ ។ លោក ខាន់ ជេមស៌ ពិតជាមានមោទនភាពចំពោះកញ្ញា […]

កុំភ្លេចចូលរួមគាំទ្រមហោស្រពបុរាណខ្មែររឿង«ព្រះបាទជ័យវរ័្មនទី៧» នៅថ្ងៃស្អែកនេះ

សល់តែ ១ ថ្ងៃទៀតមហោស្រពបុរាណខ្មែររឿង « ព្រះបាទជ័យវរ័្មនទី៧ » ដកស្រង់ត្រង់ឈុតស្នាព្រះហស្ត និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ បានឈានចូលមកដល់ហើយ សម្រាប់សិល្បករសិល្បការិនីជាង ២០០ នាក់ដែលត្រៀម​សម្តែង​ក្នុងព្រឹត្តិការណ៍នេះក៏បានត្រៀមខ្លួមរួចរាល់ហើយដែរ ដូច្នេះបងប្អូនទស្សនិកជនទាំងអស់កុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករដើម្បីជាកម្លាំងចិត្តដល់សិល្បករយើង ។ នៅក្នុងថ្ងៃពិធីសំពះគ្រូ នៃកម្មវិធីមហោស្រពបុរាណខ្មែររឿង«ព្រះបាទជ័យវរ្ម័នទី៧ ដកស្រង់ត្រង់ឈុត ស្នាព្រះហស្ត និងសមិទ្ធផលនៃមហាវីរក្សត្រទាំង៣អង្គ» កាលពីម្សិលមិញនេះ សិល្បករសិល្បការិនីដែលត្រៀមខ្លួនសម្តែងក្នុងព្រឹត្តិការណ៍នោះ ម្នាក់ៗមានទឹកមុខញញឹមស្រស់ ហើយក៏បានប្រឹងប្រែងហាត់សមឱ្យកាន់តែស្ទាត់ជំនាញ ប៉ុន្តែអ្វីដែលជាកង្វល់នោះ គឺសំបុត្រលក់មិនទាន់អស់ទេ […]