មួយរយៈពេលចុងក្រោយនេះតារាចម្រៀង ពេជ្រ សោភា បានស្រកគីឡូខ្លាំង សូម្បីតែរូបរាងរបស់នាងក៏ប្រែទៅជាស្គមឃើញសល់តែឆ្អឹង រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនគិតថា នាងកំពុងមានវិប្បត្តិផ្លូវចិត្តធ្ងន់ធ្ងរ ។ ពេជ្រ សោភា បានលេចមុខនៅក្នុងពិធីសម្ពោធរឿង « ប្រវត្តិស្នេហ៍នាងនាថ » វគ្គ ២ កាលពីពេលថ្មីៗនៅផ្សារទំនើប AEON 3 នៅក្នុងថ្ងៃនោះនាងបានធ្វើឱ្យអ្នកជុំវិញខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនិងរូបរាង និង សម្រស់របស់នាង សូម្បីតែមិត្តភក្តិសិល្បៈក៏មានការភ្ញាក់ផ្អើលផងដែរ ។ ដោយឡែកអ្នកគាំទ្រជាច្រើននៅពេលដែលបានជួបជាមួយ ពេជ្រ សោភា […]
Category: កម្សាន្ត
Single Mum វ៉ាង ស្រីណូ សម្រាលកូនស្រីដោយសុវត្ថិភាពទោះគ្មានស្វាមី តែជីវិតពេញដោយក្តីសុខ !
ប្រកាន់ឈ្មោះថាជា Single Mum អតីតតារាសម្តែង វ៉ាង ស្រីណូ រំភើបចិត្តឥតឧបមាបន្ទាប់ពីសម្រាលបានកូនស្រីម្នាក់កាលពីប៉ុន្មានថ្ងៃមុនប្រកបដោយសុវត្ថិភាព ទោះបីជាជីវិតនាងគ្មានដៃគូឬស្វាមីនិងគេ ប៉ុន្តែកូនស្រីម្នាក់នេះគឺជាចំណងដៃធំបំផុតសម្រាប់នាងក្នុងជីវិត ។ អតីតតារាសិចស៊ី វ៉ាង ស្រីណូ មិនខ្វល់ពីពាក្យសម្តីដែលមហាជនមួយចំនួនបាននិយាយថាចំអន ឬ មិនជឿថាកូនរបស់នាងគឺជាកូនដែលកើតចេញពីការបញ្ចូលមេជីវិតឡើយ ផ្ទុយទៅវិញនាងបែរជារីករាយជាមួយជីវិតថ្មីមួយនេះ ។ មើលទៅមុខកូនស្រី វ៉ាង ស្រីណូ ពិតជាស្រស់ស្អាតនិងកាត់បរទេសយ៉ាងពិតប្រាកដ ។ បន្ទាប់ពីសម្រាលកូនស្រីរួច វ៉ាង […]
ឧកញ៉ា ខេមរៈ សិរីមន្ត គ្រងឈុតជ័យវរ័្មនទី ៧ ក្នុងព្រឹត្តិការណ៍ Gumball 3000 នៅមុខប្រាសាទ អង្គរវត្ត ធ្វើឱ្យកក្រើកអស់ភ្ញៀវទេសចរណ៍ !
ពិតជាមិនអស្ចារ្យមែន ! កំពូលតារាចម្រៀងលោកឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហាញមុខក្នុងឈុតព្រះបាទជ័យវរ័្មនទី៧ នៅមុខប្រាសាទអង្គរវត្ត ក្នុងព្រឹត្តិការណ៍ Gumball 3000 ជាមួយនិងរថយន្តទំនើបរបស់ខ្លួន ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍នៅក្នុងប្រទេស កម្ពុជា ។ តាមរយៈវិដេអូ ក៏ដូចជារូបភាពដែលទស្សនិកជនបានឃើញនេះ កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត មិនបានមកថត MV ចម្រៀងអ្វីនោះទេ អ្វីដែលលោកបានធ្វើគឺជាការចូលរួមលើកស្ទួយវិស័យទេសចរណ៍នៅក្នុងប្រទេស កម្ពុជា ពិតៗ […]
ទោះមានអ្នកលួចធ្វើហូលគូម « អរគុណសន្តិភាព » ឌួង ហ្សូរីដា នៅតែប្រឹងរកទីផ្សារសម្រាប់អ្នកត្បាញហូលរបស់ខ្លួន !
កញ្ញា ឌួង ហ្សូរីដា គឺជាសិល្បការិនីដំបូងគេដែលបានច្នៃហូលគូមអក្សរ « អរគុណសន្តិភាព » ឡើង ដើម្បីរកប្រាក់ចំណូលជួយដល់អ្នកច្នៃហូល ខ្មែរ ដែលជិតបាត់បង់ ប៉ុន្តែអ្វីដែលគួរឱ្យស្តាយនោះ គឺស្របពេលដែលទទួលបានការចាប់អារម្មណ៍ពីការច្នៃ ហូលគូមអក្សរ ខ្មែរនេះ ស្រាប់តែមានជនខិលខូចមួយចំនួនបានចំលងស្នាដៃនាង ដែលធ្វើឱ្យនាងមានការហួសចិត្តជាខ្លាំង ។ កញ្ញា ឌួង ហ្សូរីដា គឺជាស្ថាបនិកដែលបង្កើត ហូលមានផុសអក្សរ « អរគុណសន្តិភាព » មុនគេ ដោយសារនាងចង់អរគុណទៅដល់ថ្នាក់ដឹកនាំ សម្តេចតេជោ ដែលបានលះបង់ជីវិតរបស់លោកសឹងតែមួយជីវិតដើម្បីប្រទេសជាតិ ។ កញ្ញា ឌួង […]
អ្នកលក់អនឡាញល្បីឈ្មោះ អូនស្អាត ចេញមុខឆ្លើយតបអ្នករិះគន់លើព្រឹត្តិការណ៍ Gumball 3000 ក្រោយមានករណីរថយន្តមួយគ្រឿងបានឆាបឆេះ !
ស្របពេលព្រឹត្តិការណ៍ Gumball 3000 កំពុងផ្ទុះការចាប់អារម្មណ៍ពីមហាជនទាំងក្នុងនិងក្រៅប្រទេស ស្រាប់តែមានមតិរិះគន់មួយចំនួនលើការរៀបចំព្រឹត្តិការណ៍នោះ បន្ទាប់ពីមានរថយន្តមួយគ្រឿងបានឆាបឆេះ ។ ជាមួយគ្នានេះផងដែរអ្នកលក់អនឡាញល្បីឈ្មោះមួយរូបដែលត្រូវមហាជនស្គាល់ឈ្មោះថា អូនស្អាត បានចេញមុខបញ្ជាក់ច្បាស់ៗពីអត្ថប្រយោជន៍នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ។ លោក យុទ្ធ ដែលត្រូវបានមហាជនស្គាល់ថាជា អ្នកលក់អនឡាញល្បីឈ្មោះដែលបានប្រើឈ្មោះថា អូនស្អាត ដែលជាញឹកញាប់លោកតែងតែលេចមុខក្នុងការងារសប្បុរសធម៌ ជាមួយនិងការបង្ហាញនូវព្រឹត្តិការណ៍ Gumball 3000 នេះលោកបានចេញមុខបកស្រាយចំពោះរឿងមតិរិះគន់មួយចំនួនទៅលើព្រឹត្តិការណ៍ Gumball 3000 ថា « ឃើញបងៗ មានមតិរិះគន់លើព្រិត្តការណ៍ Gumball 3000 ក្នុងនាមជាអ្នកស្រលាញ់វិស័យឡានមួយរូបដែរ ខ្ញុំសូមបញ្ចេញមតិបន្តិច លើព្រឹត្តិការណ៍នេះ បងៗដែលមិនទាន់បានដឹង ប្អូនសូមជំរាបថា នេះមិនមែនជាការជួបជុំការជ្រែឡានតែម្យ៉ាងនោះទេសូមបងបងកុំវិនិច្ឆ័យលើឡានGTR ពណ៍ផ្ទៃមេឃដែលឆេះតែម្យ៉ាងហើយបង្កើតជាភាពអវិជ្ជមាន ព្រឹត្តិការណ៍នេះ គឺជាការជួបជុំបុគ្គលល្បីៗ […]
មិនមានដំណឹងរៀបការ ពៅ ពិសិដ្ឋ ត្រូវផលិតកម្មក្រៅប្រទេសទាក់ទងថតភាពយន្តខ្នាតធំក្នុងតម្លៃខ្លួនកប់ពពក
ថ្មីៗនេះតារាសម្តែងរូបសង្ហា ពៅ ពិសិដ្ឋ ត្រូវបានផលិតកម្មក្រៅប្រទេសទាក់ទងថតភាពយន្តខ្នាតធំមួយដោយទទួលបានតម្លៃខ្លួនខ្ពស់កប់ពពក រហូតធ្វើឱ្យលោកប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនបន្ថែមទៀត ដើម្បីឱ្យសមនិងតម្លៃ ។ វ័យជាង ៣០ ឆ្នាំហើយ តារាសម្តែងរូបសង្ហា ពៅ ពិសិដ្ឋ នៅតែពុំទាន់មានដំណឹងរៀបការទៀត ផ្ទុយទៅវិញលោកបែរជាលេចមុខជាមួយបងស្រី ពៅ លីដា ខ្លាំងទៅវិញ រហូតធ្វើឱ្យមហាជនជាច្រើនឆ្ងល់ថា តើពេលណាតារាសម្តែងប្រុសរូបសង្ហានេះសម្រេចចិត្តរៀបការ ? ចំពោះរឿងរៀបការតារាសម្តែង ពៅ ពិសិដ្ឋ ហាក់ពុំគិតគូខ្វាយខ្វល់អ្វីទាំងអស់ […]
ពិតឬជាង ២០ ឆ្នាំមុនកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ច្រៀងបានត្រឹមតែ ៣ ដុល្លារ ?
ទន្ទឹមនិងការចេញបទចម្រៀងរ៉េបថ្មីរបស់ខ្លួន កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានបង្ហាញនូវការពិតមួយថា កាលពីជាង ២០ ឆ្នាំមុន លោកច្រៀងបានត្រឹមតែ ៣ ដុល្លារប៉ុណ្ណោះ ។ គ្រាន់តែឃើញតារាចម្រៀងរូបនេះបង្ហាញការពិតបែបនេះ ធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើល និងបើកភ្នែកធំៗគ្រប់ៗគ្នា ។ កំពូលតារាចម្រៀងលោក ខេមរៈ សិរីមន្ត បានប្រលូកក្នុងអាជីពចម្រៀងអស់ពេលច្រើនឆ្នាំមកហើយ ដោយលោកបានតស៊ូយ៉ាងលំបាកទំរាំអាចឈរជើងបានរឹងមាំដូចសព្វថ្ងៃនេះ មិនថាគេហៅច្រៀងតាមខេត្តក្រុងជិតឆ្ងាយយ៉ាងណាលោកមិនដែលត្អូញត្អែរឡើយ ។ ដោយឡែកកាលពីថ្ងៃទី ១២ […]
កូនទាំង ៣ ជាកម្លាំងចិត្តជម្រុញឱ្យតារាសម្តែង អេង វ៉ាណង តស៊ូជាមួយជំងឺមហារីកសុដន់ និង ប្រឹងរស់ព្យាបាលជំងឺនេះរហូតជាមួយរយភាគរយ
តារាសម្តែង អេង វ៉ាណង បានអះអាងថា នាងបានជាពីជំងឺមហារីកសុដន់មួយរយភាគរយហើយ បន្ទាប់ពីរស់នៅជាមួយជំងឺនេះអស់ពេល ២ ឆ្នាំ និង បានបាញ់គីមីចំនួន ៨ ដង ។ កម្លាំងចិត្តធំធេងដែលធ្វើឱ្យនាងតស៊ូជាមួយជំងឺនេះបាន គឺកូនជាទីស្រឡាញ់ទាំង ៣ នាក់ ។ តារាសម្តែង អេង វ៉ាណង បានរស់នៅជាមួយជំងឺមហារីកសុដន់អស់ពេល ២ ឆ្នាំ និងបានបាញ់គីមីចំនួន […]
លោក ប៉ែន ចំរុង បើកបង្ហាញពីជីវិត ២២ ឆ្នាំក្នុងសិល្បៈត្រូវគេក្តិចត្រូយរលួយដល់គល់ និង ប៉ងសម្លាប់ខ្លួនឯងពេលជួបរឿងអាស្រូវធំក្នុងជីវិត !
នៅក្នុងថ្ងៃខួប ២២ ឆ្នាំនៃការចូលសិល្បៈរបស់ពិធីកររូបសង្ហាលោក ប៉ែន ចំរុងកាលពីពេលថ្មីៗនេះ លោកបានបង្ហាញពីជីវិតយ៉ាងជូរចត់ ដែលត្រូវគេជាន់ពន្លិច ក្តិចត្រួយរលួយដល់គល់ មិនឱ្យរស់បាន រហូតលោកបានប៉ុនប៉ងសម្លាប់ខ្លួន ដើម្បីបញ្ចប់ជីវិតផងដែរ ពេលវេលាទាំងអស់នោះលោកពិតជាចាំមិនភ្លេច ប៉ុន្តែសំណាងល្អលោកទទួលបានការស្រឡាញ់ពីអ្នកជុំវិញខ្លួន ក៏ដូចជាភរិយាជាទីស្រឡាញ់ដែលបានជួយឱ្យលោកមានជីវិតដល់សព្វថ្ងៃនេះ ។ ពិធីករលោក ប៉ែន ចំរុង បានរៀបចំកម្មវិធីពិសេសរបស់ខ្លួនយ៉ាងធំដុំ កាលពីប៉០៩ ខែ កញ្ញា ឆ្នាំ ២០២៤ កន្លងមកនេះ ដោយបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ […]
មានរឿងអ្វី កៀកថ្ងៃចេញទៅមហោស្របតន្រ្តីអាស៊ាន ២០២៤ នៅកោះ បាលី ហើយ តារាចម្រៀង វណ្ណថាន បែរជាប្រកាសផ្អាកមិនបានចូលរួមទៅវិញ ?
កៀកថ្ងៃចេញទៅចូលរួមមហោស្រពតន្រ្តីអាស៊ាន ២០២៤ (AXEAN Festival 2024 ) នៅកោះបាលី ហើយ ស្រាប់តែតារាចម្រៀង វណ្ណថាន ប្រកាសមិនបានចូលរួមក្នុងមហោស្រពនោះទៅវិញ រឿងនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានចម្ងល់ ។ តារាចម្រៀងលោក វណ្ណថាន កាន់តែជោគជ័យក្នុងវិថីសិល្បៈ បន្ទាប់ពីបានចាប់ដៃគូច្រៀងជាមួយតារាចម្រៀង រ៉េប វណ្ណដា ហើយអ្នកទាំងពីរថែមទាំងធ្លាប់បានទៅចូលរួមការប្រគំតន្រ្តីធំៗនៅបណ្តាប្រទេសជាច្រើនផងដែរ ។ បើតាមគម្រោងតារាចម្រៀង វណ្ណថាន ត្រូវចេញទៅចូលរួមមហាស្រពធំមួយនៅកោះ បាលី នៅចុងខែ កញ្ញ្ញានេះរូមជាមួយមិត្តភក្តិផ្សេងទៀត ប៉ុន្តែអ្វីដែលគួរឱ្យស្តាយ កៀកថ្ងៃចេញទៅសម្តែងហើយស្រាប់តែលោក […]

