គ្រាន់តែមកមកដល់ប្រទេស កម្ពុជា វិញ ស្រាប់តែកញ្ញា កុយ អេណា បានធ្វើឱ្យមានការរង្គោះរង្គើរខ្លាំងក្នុងវិស័យបវរកញ្ញា ព្រោះនៅសុខៗស្រាប់តែតារាស្រីរូបនេះ ប្រកាសត្រៀមខ្លួនសុំលាលែងតំណែងពីលំដាប់រងទី ១ក្នុងកម្មវិធី Miss Grand Cambodia 2023
Category: កម្សាន្ត
ដំណឹងល្អសម្រាប់ Fan Fan ! តារាចម្រៀងបងប្រុសធំ សុវត្ថិ មុនីវណ្ណ និងប្អូនប្រុសពៅ សុវត្ថិ សិរីវុឌ្ឍ ត្រៀមច្រៀង Fit រួមគ្នាលើកដំបូងនៅក្នុងទ្រនំតែមួយ !
ពេលនេះតារាចម្រៀងបងប្រុសធំ សុវត្ថិ មុនីវណ្ណ និង ប្អូនប្រុសពៅ សុវត្ថិ សិរីវុឌ្ឍ មានដំណឹងល្អសម្រាប់ ហ្វេនហ្វេន ទាំងអស់គ្នា ជាក់ស្តែង គ្រាន់តែតារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ ប្រកាសចូលច្រៀងនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ភ្លាម ស្រាប់តែតារាចម្រៀង សុវត្ថិ មុនីវណ្ណ ដែលជាត្រូវបងប្រុសធំ ប្រកាសថា នឹងច្រៀង Fit ជាមួយប្អូនប្រុស ដើម្បីបង្កើតព្រឹត្រ្តិការណ៍ថ្មី និង ជាកាដូសម្រាប់អ្នកគាំទ្រនៅក្នុងឆ្នាំថ្មីនេះភ្លាម
កញ្ញា ប៊ឺ សុធារី ថាមកឥទ្ធិពលថ្នាំសន្លប់ក្នុងថ្ងៃវះកាត់ពង្រើកដើមទ្រូងធ្វើឱ្យខ្លួនភ្លេចការចងចាំ និងបង្កើតឱ្យមានកំហុសរហូតបិទទូរស័ព្ទរត់គេចពីការពិត !
ដោយសារឥទ្ធិពលថ្នាំសន្លប់នៃការវះកាត់ពង្រើកដើមទ្រូងឱ្យធំ កញ្ញា ប៊ឺ សុធារី បានសារភាពថា ខ្លួនបានប្រព្រឹត្តិនូវកំហុសឆ្គងមួយមុនការប្រកួតផ្តាច់ព្រ័ត្រ Miss Grand កំពង់ឆ្នាំង តែទោះជាយ៉ាងនាងបានទទួលលទ្ធផលល្អក្នុងការប្រកួត រហូតត្រៀមខ្លួនចូលរួមប្រកួត Miss Grand Cambodia 2024 ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខ
ដោយក្ដីអាណិត តារាជើងចាស់២រូប លោក ហួរ ឡាវី និងលោក ជា សំណាង នាំយកអំណោយពីសប្បុរសជនជូនកីឡាករជម្រើសជាតិ ស្រម៉ៃ សួន ភា្លមៗ ក្រោយរងរបួសក្នុងពេលប្រកួត
នៅព្រឹកថ្ងៃ ទី២៦ ខែមីនា ឆ្នាំ២០២៤ តារាចម្រៀងជើងចាស់ លោកគ្រូ ហួរ ឡាវី និងតារាសម្ដែងជើងចាស់ លោក ជា សំណាង បាននាំយកអំណោយបានមកពីការផ្ដល់ ដោយសប្បុរសជននានា យកទៅជូនដល់កីឡាករប្រដាល់ឈ្មោះ ស្រមៃ សួន ដែលកីឡា ប្រដាល់រូបនេះ កំពុងមានជីវភាពខ្វះខាតខ្លាំង បន្ទាប់ពីបាត់បង់អាជីពដោយមូលហេតុបាក់ដៃ
ជាក្មេងស្រីមាឌតូចសោះ ល្អហួស គ្រងឈុតតំណាងជាតិធម្ងន់ ៣០ គីឡូ ធ្វើឱ្យជួបគ្រោះថ្នាក់នឹកស្មានមិនដល់ !
ត្រឹមតែជាក្មេងស្រីមានមាឌតូច មានដៃជើងតូចស្រឡូន ប៉ុន្តែ ល្អហួស បានប្រឹងប្រែងគ្រងឈុតតំណាងជាតិដែលមានទម្ងន់រហូតដល់ទៅ ៣០ គីឡីក្រាម រហូតបានធ្វើឱ្យនាងជួបគ្រោះថ្នាក់នឹកស្មានមិនដល់ តែទោះជាយ៉ាងណា ល្អហួស បានខំប្រឹងធ្វើយ៉ាងណារហូតថតបានជោគជ័យតាមគម្រោងដែលបានគ្រោងទុក
តស៊ូអស់ពេល ២០ ឆ្នាំក្នុងសិល្បៈកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បាននាំភាពជោគជ័យមកកាន់ប្រទេសនិងត្រៀមស្នាដៃថ្មីៗទៅកាន់ទីផ្សារអន្តរជាតិ !
ទន្ទឺមនឹងស្នាដៃជាច្រើនកំពុងល្បីល្បាញទាំងក្នុងនិងក្រៅប្រទេស កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានបង្ហាញពីភាពជោគជ័យរបស់ខ្លួនដែលបានតស៊ូអស់ពេល ២០ ឆ្នាំ នៅក្នុងវិស័យចម្រៀង រហូតបានឈានចូលដល់ទីផ្សារអន្តរជាតិ ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺនៅពីក្រោយភាពជោគជ័យរបស់កំពូលតារាចម្រៀងរូបនេះ គឺមានបងប្រុសដ៏ខ្លាំងម្នាក់ជួយជ្រោមជ្រែងពីក្រោយខ្នង
កូនកាត់ រុស្ស៊ី ឌៀប សូហ្វៀរ៉ា ចូលរួមសម្តែង MV ចម្រៀងជាមួយតារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង !
កូនកាត់ ខ្មែរ រុស្ស៊ី កញ្ញា ឌៀប សូហ្វៀរ៉ា ក៏មានវត្តមាននៅក្នុងថ្ងៃតារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ ចុះកុងត្រាចូលច្រៀងនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ផងដែរកាលពីប៉ុន្មានថ្ងៃមុន ដោយនាងជាតួអង្គសំដែងដ៏សំខាន់នៅក្នុង MV ចម្រៀង « Stuck With You » របស់លោក សុវត្ថិ សិរីវុឌ្ឍ
បុរសម្នាក់នេះហើយ ជាអ្នកនៅពីក្រោយ ភាពជោគជ័យរបស់ ឧកញ៉ា ខេមរៈ សិរីមន្ត
(ភ្នំពេញ)៖ ឈរនៅលើទីផ្សារសិល្បៈជាច្រើនឆ្នាំ កេរ្តិ៍ឈ្មោះរបស់ ឧកញ៉ា ខេមរៈ សិរីមន្ត នៅតែល្បី ទោះបីជាមានតារាចម្រៀងស្រករក្រោយលេចមុខមកជាបន្តបន្ទាប់ក៏ដោយ។ ជាក់ស្តែងនៅដើមឆ្នាំ២០២៤នេះ គេសម្លឹងមើលឃើញការបទចម្រៀងរបស់លោកកំពុងវាយលុកទីផ្សារយ៉ាងខ្លាំង ដោយ CALL ME PAPA មានការគាំទ្រទូទាំងប្រទេសកម្ពុជា ក៏ដូចជានៅលើបណ្តាញសង្គមនានា
អីយ៉ា MV ចម្រៀង « ងរអីងរម្ល៉េះ » របស់លោក ខេម ផ្ទុះការចាប់អារម្មណ៍ខ្លាំងព្រោះតារាស្រី ឃីមឃីម គ្រងឈុតក្រមា ខ្មែរ យ៉ាងស្រស់ស្អាត
ពិតជាអែមហួស តារាស្រីនៅក្នុង MV ចម្រៀងរបស់លោក ខេម ដែលមានចំណងជើងថា « ងរអីងរម្ល៉េះ » ពិតជាទាក់ទាញខ្លាំងដោយនាងបានគ្រងឈុតក្រមា ហើយសម្តែងយ៉ាងសមឥតខ្ចោះជាមួយលោក ខេម ។ ក្នុង MV ចម្រៀងមួយបទនេះផងដែរ គឺបង្ហាញពីទេសភាពស្រុកស្រែចំការយ៉ាងស្រស់ស្អាត និង ត្រជាក់ភ្នែក អមដោយសិល្បកររាំលេងកម្សាន្ត កាន់តែធ្វើឱ្យអារម្មណ៍នឹកស្រុកនឹកស្រែ នឹកពុកនឹកម៉ែ និងចង់ទៅលេងស្រុកកំណើតនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ
បងប្អូន អ្នក ខេត្ត ត្បូងឃ្មុំ ត្រៀមសប្បាយទាំអស់គ្នា ចុងសប្តាហ៍នេះ មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert សុទ្ធតែ កំពូលតារាចម្រៀង តែម្ដង
មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្ត ត្បូងឃ្មុំ ហើយនៅសប្ដាហ៍នេះ ដោយ ការប្រគំតន្ត្រី ខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួង មកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ