តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីគ្រួសារ Galaxy Navatra ក្នុងថ្ងៃចុះហត្ថលេខាធ្វើជាតារាចម្រៀងប្រចាំនៅក្នុងផលិតកម្ម Galaxy Navatraដោយបានចេញបទចម្រៀង « Stuck With You » ជាលើកដំបូងបើកទំព័រថ្មី ដោយទទួលបានការគាំទ្រ និងការជួយជ្រោមជ្រែងខ្លាំងពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលជាឪពុក និងលោក សុវត្ថិ មុនីវណ្ណ ដែលជាបងប្រុសធំ
Category: កម្សាន្ត
Galaxy Navatra រៀបចំទទួលស្វាគមន៍តារាចម្រៀង សុវត្ថិ សិរីវុឌ្ឍ មកចូលទ្រនំរបស់ខ្លួនជាផ្លូវការ
លោក សុវត្ថិ សិរីវុឌ្ឍ ជាកូនប្រុសពៅរបស់ឧកញ៉ា ព្រាប សុវត្ថិ បានសម្រេចចុះកុងត្រាចូលរួមជាមួយផលិតកម្មកម្សាន្តដ៏ធំឈានមុខគេ Galaxy Navatra
ធ្លាប់លឺគេដៀលពួកអ្នកសិល្ប:ឲ្យតែធ្លាក់ខ្លួនគឺដឹងតែលើកដៃសុំលុយ ឌីជេក្តិប តស៊ូរកការងារធ្វើមិនខ្ចីសុំជំនួយ
អតីតតារាចម្រៀងរ៉េប ឌីជេ ក្តិប បានបង្ហាញនូវឆន្ទៈរបស់ខ្លួនក្នុងការស្វែងរកប្រាក់មកផ្គត់ផ្គង់ជីវភាពដោយមិនលើកដៃសុំជំនួយពីអ្នកដទៃនោះឡើយបើទោះបីខ្លួនធ្លាក់ដល់កម្រិតសូន្យក៏ដោយ ព្រោះមិនចង់ឲ្យគេមើលងាយអ្នកសិល្បៈនៅពេលធ្លាក់ខ្លួនលើកដៃសុំជំនួយពីសប្បុរជន
ដឹងតែរាំហ៊ុយដីហើយឆ្នាំនេះ ជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្នុងបទចម្រៀង « ចូលឆ្នាំភូមិយើង » !
ដើម្បីអបអរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ ផលិតកម្ម Galaxy Navatra បានផលិតបទចម្រៀងថ្មីៗដែលប្រជុំទៅដោយកំពូលតារាចម្រៀងថ្មីចាស់ជាច្រើន ជាក់ស្តែងនៅក្នុងថ្ងៃនេះកំពូលតារាចម្រៀង ព្រាប សុវត្ថិ បានចេញបទចម្រៀងថ្មីដែលមានចំណងជើងថា « ចូលឆ្នាំភូមិយើង » ដើម្បីជាចំណងដៃដល់អ្នកគាំទ្រនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ខ្មែរ រាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ជួបជុំមិត្តភក្តិ បងប្អូនមកពីទីជិត និងទីឆ្ងាយនានា…
កញ្ញា ស៊ីន យូប៊ីន សរសើរ Lisa សមាជិក Black Pink មិនដាច់ពីមាត់ក្រោយជួបគ្នានៅ កូរ៉េ
គ្រាន់តែទៅដល់ប្រទេស កូរ៉េ ភ្លាម កញ្ញា ស៊ីន យូប៊ីន បានចូលរួមកម្មវិធី BULGARI ដោយប្រជុំដោយតារាល្បីៗជាច្រើន ជាពិសេសនៅពេលដែលជួបជាមួយតារាចម្រៀង Lisa សមាជិកក្រុម Black Pink ស៊ីន យូប៊ីន បានសម្តែងការស្រឡាញ់ពេញចិត្តដោយអោបគ្នាជាមួយ Lisa យ៉ាងស្និទ្ធស្នាលបំផុត ហើយនាងថែមទាំងបានសរសើរ Lisa មិនដាច់ពីមាត់
មង្គលការ ២ លើកគ្មានអេតាស៊ីវិល តែមង្គលការលើកទី ៣ លី ម៉ារីណា ទទួលបានប្លង់រឹងពិសេសពីស្វាមី សន្យាស្រឡាញ់កូនបង កូនអូន អស់ពីបេះដូងហើយត្រៀមយកកូនយើងក្នុងពេលឆាប់ៗ !
ថ្វីដ្បិតតែមង្គលការលើកទី ១ និង លើកទី ២ របស់តារាសម្តែងសាច់សខ្ចី លី ម៉ារីណា បានប្រព្រឹត្តិទៅតាមទំនៀមទំលាប់ប្រពៃណី ខ្មែរ យ៉ាងធំដុំក៏ពិតមែន ប៉ុន្តែនាងពុំដែលបានចុះអេតាលីវិលជាមួយដៃគូរបស់ខ្លួនម្តងណាឡើយ ដោយឡែកមង្គលការលើកទី ៣ នេះ លី ម៉ារីណា ទទួលបានប្លង់រឹងយ៉ាងកក់ក្តៅពីស្វាមីបណ្តូលចិត្ត ហើយសន្យាមើលថែស្វាមី និង កូនៗអស់ពីបេះដូង
រងចាំយូរហើយមែនទេ Fan Fan ! « ញ៉ែសង្សារចាស់ » លោក ពូ ប្រកាសតាមសុំស្នេហ៍ កញ្ញា ហ៊ិន លីដា ជាផ្លូវការហើយ ព្រោះខ្លាចមានអ្នកទី ៣ ឆក់យកបាត់
នរណាថាសង្សារចាស់បែកគ្នាហើយមិនអាចត្រូវគ្នាបាន ? ប្រៀបដូចជាកញ្ញា ហ៊ិន លីដា និង លោក ពូ ចូលឆ្នាំថ្មីនេះ អ្នកទាំងពីរត្រូវគ្នាវិញហើយ បន្ទាប់ពីលោក ពូ តាមលួងលោមកញ្ញា ហ៊ិន លីដា ទាំងយប់ទាំងថ្ងៃ ប្រកបដោយចិត្តស្មោះស
ទីផ្សារភាពយន្តធ្លាក់ចុះ នី មុនីនាថ រត់ទៅបើកសាឡន ធ្វីក្រចក និង ធ្វើវិដេអូខ្លី រកប្រាក់ចំណូលចិញ្ចឹមជីវិត !
មួយរយៈពេលចុងក្រោយនេះតារាសម្តែងទឹកភ្នែក នី មុនីនាថ ពុំមានវត្តមាននៅក្នុងភាពយន្តណាមួយទេ រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនគិតថា នាងបោះបង់អាជីពនេះចោលទៅហើយដោយសារតែរកប្រាក់ចំណូលមិនបាន ។ ទោះជាយ៉ាងនេះក្តីថ្មីៗនេះ នី មុនីនាថ បានរត់ទៅបើកសាឡន និងធ្វើក្រចក ព្រមទាំងធ្វើវិដេអូខ្លីៗជាមួយប្អូនស្រីរបស់ខ្លួន ដើម្បីរកប្រាក់ចំណូល
មិនធ្លាប់ប្រកាសលែងលះស្វាមីជនជាតិ ថៃ ផងស្រាប់តែពេលនេះ ថន ដារ៉ា ភ្ជាប់ពាក្យមានគូថ្មីបាត់ !
មិនធ្លាប់ប្រកាសបែកគ្នាជាផ្លូវការជាមួយស្វាមីជនជាតិ ថៃ ផង ស្រាប់តែពេលនេះអតីតតារាសម្តែង ថន ដារ៉ា ដែលត្រូវជាបងស្រីរបស់ពិធីការិនី ថន លក្ខិណា បានភ្ជាប់ពាក្យហើយជាមួយបុរសដែលមានម្នាក់នៅព្រឹកថ្ងៃទី ១៣ ខែ មីនា នេះ
កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ជឿជាក់ថា បទចម្រៀង «អូនរាំអែន » អាចនឹងល្បីដល់ទៅ ៤ ប្រទេស ព្រមទាំងស្រូបទាញភ្ញៀវទេសចរណ៍បានមួយផ្នែកតូច !
MV ចម្រៀង « អូនរាំអែន » របស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត កំពុងតែផ្ទុះខ្លាំងក្នុងបណ្តាសង្គម ជាពិសេសតាមរយៈបទចម្រៀងមួយបទនេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ជឿជាក់ថា បទចម្រៀងនេះអាចនឹងល្បីដល់ទៅបួនប្រទេស ដោយសារតែចំណុចពិសេសទាំងនេះ អាចនឹងស្រូបទាញភ្ញៀវទេសចរណ៍បាមួយផ្នែកតូច មកទស្សនាប្រទេស កម្ពុជា ។ ការពិតណាស់គ្រាន់តែបទចម្រៀង « អូនរាំអែន » បានចេញជាផ្លូវការក្នុងផលិតកម្ម […]