នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងឱកាសនៃការស្នាក់អាស្រ័យអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលធ្វើជំនួបកំពូលជាមួយ ឯកឧត្តម ផាម មិញជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសដែលប្រមុខរដ្ឋាភិបាល នៃប្រទេសទាំង២ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។
Category: នយោបាយ
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាទ្វេភាគីជាមួយ នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើត
នៅរសៀល ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នេះ បន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាមហើយនោះ សម្តេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តទទួលជួបពិភាក្សាការងាបន្តទៀតជាមួយ ឯកឧត្តម ថូរ ម៉ាតាន់ រួក (Taur Matan Ruak) នាយករដ្ឋមន្រ្តីនៃប្រទេសទីម័រខាងកើត ក្នុងឱកាសដែលប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូណេស៊ី។
គ.ជ.ប បញ្ជាក់ករណីឈ្មោះ រ៉ុង ឈុន គ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ករណីដែលលោក រ៉ុង ឈុន គ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម មាន សទិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ករណីបេក្ខជនឈរឈោ្មះបោះឆ្នោតរបស់គណបក្សនយោបាយ គ.ជ.ប បានសុំការបញ្ជាក់ពីក្រសួងយុត្តិធម៌ អំពីភាពមាននីតិសម្បទាឡើងវិញរបស់បេក្ខជនឈរឈ្មោះបោះឆ្នោត ដោយក្រសួងយុត្តិធម៌ បានឆ្លើយបញ្ជក់មក គ.ជ.ប វិញថា ឈ្មោះ រ៉ុង […]
គ្រូបង្រៀននៅខេត្តព្រះសីហនុម្នាក់ ភ្ញាក់ផ្អើល ក្រោយឃេីញឈ្មោះក្នុងបញ្ជី របស់គណបក្សភ្លើងទៀន ដោយមិនដឹងខ្លួន
គ្រូបង្រៀនម្នាក់នៅខេត្តព្រះសីហនុ ចេញមកបដិសេធក្រោយឃើញឈ្មោះរបស់ខ្លួន ក្នុងគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនខេត្ត លេខរៀងទី៣ ដោយដឹងខ្លួនទាល់តែសោះ។
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូទៅដល់ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាពហើយ
នៅវេលាម៉ោង១៣.១៥នាទី(ម៉ោងនៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី) ត្រូវនឹងម៉ោង១២.១៥នាទី ម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ធ្វើដំណើរទៅដល់ ទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាពហើយ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុង ឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។
ព្រឹក នេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅឥណ្ឌូនេស៊ី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែឧសភា ឆ្នាំ២០២៣នេះ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផ្ញើសារឱ្យបន្តខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានដើម្បីរក្សាប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជា
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល
សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍មេដឹកនាំបក្សប្រឆាំងក្នុងខេត្តព្រះសីហនុ និងបាត់ដំបង ៤នាក់ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ស្វាគមន៍ថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅក្នុងខេត្តព្រះសីហនុ និងខេត្តបាត់ដំបងចំនួន ៤នាក់ សុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន។ តាមរយៈបណ្តាញសង្គមតេឡេក្រាមនៅល្ងាចថ្ងៃទី៨ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ដំបូងខ្ញុំស្វាគមន៍លោកម៉ៃ ហុងស្រៀង និងលោកអ៊ុ សោភ័ណ មកពីខេត្តព្រះសីហនុ។ លោកឌឹម សារឿននិងលោកឡី សុខុន មកខេត្តបាត់ដំបងដែលលោកទាំង ៤នាក់សុទ្ធ […]
សិង្ហបុរី ថា កីឡាករ កីឡាការិនី និងអ្នកដែលមកចូលរួម Sea Game បានទទួលនូវការរីករាយ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ
នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ធាវ ឈីហាន ( Teo Chee Hean ) ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីសម្របសម្រួលសន្ដិសុខជាតិសិង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
កម្ពុជា នឹងបញ្ជូនអ្នកជំនាញទៅជួយលើផ្នែកផលិតកម្មកសិកម្មនៅប្រទេសទីម័រខាងកើត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងបញ្ជូនអ្នកជំនាញកសិកម្មទៅពិនិត្យមើលស្ថានភាពដី និងស្ថានភាពទីតាំងជាក់ស្ដែង ដើម្បីជួយដល់ផលិតកម្មផ្នែកកសិកម្ម នៅប្រទេសទីម័រខាងកើតនៅពេលខាងមុខ