អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម ឯកឧត្តម នាយឧត្តមសេនីយ៍ ង្វៀន តឹនគឿង និង គណៈប្រតិភូ បានធ្វើដំណើរមកដល់កម្ពុជាហើយ នៅម៉ោង១រសៀល ថ្ងៃទី០៣ មិថុនា ឆ្នាំ២០២៥ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ វត្តមានអញ្ជើញដល់របស់អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងគណៈប្រតិភូ ត្រូវបានទទួលបដិសណ្ឋារកិច្ចសា្វគមន៍ ដោយឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ សារុន អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងមន្រ្តីយោធាជាន់ខ្ពស់អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទជាច្រើនរូប។ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ […]
Category: សង្គម
ក្រុមការងារអាជ្ញាធរជាតិអប្សរាសម្រុកជួសជុលស្ពានហាលខាងកើតប្រាសាទបេងមាលា
លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ថា ក្រុមការងាររបស់អាជ្ញាធរជាតិអប្សរាសម្រុកជួសជុល ស្ពានហាលខាងកើតនៃប្រាសាទបេងមាលាយ៉ាងមមាញឹក ចៀសវាងការភ្លៀងខ្លាំងនាំឱ្យរំខានដល់ការងារជួសជុល។ លោកអគ្គនាយករងអាជ្ញាធរជាតិអប្សរាបានបន្តថា ភ្លៀងធ្លាក់ញឹកញាប់ ក្រុមការងារយើងប្រឹងបន្តិចទៀតដល់ផ្នែកខាងលើនឹងផុតលុយទឹកសម្រាប់ការជួសជុលហើយ។ ការជួសជុលស្ពានហាលខាងកើត ប្រាសាទបេងមាលាគឺចាប់ផ្តើមតាំងពីខែកក្កដា ឆ្នាំ២០២៤។ គម្រោងនេះក្រោមការគាំទ្រដោយមូលនិធិពិសេសកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ ដែលគម្រោងជួសជុលស្ពានហាលខាងកើតនៃប្រាសាទបេងមាលា ក្នុងឧទ្យានបុរាណវិទ្យាអង្គរកម្ពុជា ហើយគ្រោងនឹងបញ្ចប់នៅខែសីហា ឆ្នាំ២០២៥។ ប្រាសាទបេងមាលាត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ១៤ហិកតា ដែលស្ថិតនៅភូមិបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាបខាងកើតជើងភ្នំគូលែន។ […]
ឯកឧត្តម ហ៊ុន ម៉ានី៖ “យុវជនជាក្តីសង្ឃឹមដ៏រឹងមាំរបស់ប្រទេសជាតិ យុវជនជាខែល នៃខឿនការពារជាតិផង និងជាកម្លាំងថាមពលក្នុងការជំរុញភាពរីកចម្រើនរបស់ប្រទេសជាតិផង”
ឯកឧត្តម ហ៊ុន ម៉ានី ប្រធាបសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា ស.ស.យ.ក. តែងតែចូលរួមចំណែកយ៉ាងសំខាន់ជាមួយ រាជរដ្ឋាភិបាលកម្ពុជា លើការងារសេដ្ឋកិច្ច សង្គមតាមរយៈការរៀបចំយុទ្ធនាការ និងកម្មវិធីផ្សេងៗ រួមមាន ការអប់រំសិក្សាធិការ កីឡា សាសនា វប្បធម៌ មនុស្សធម៌ និងផ្សេងៗ ដើម្បីនាំមកនូវការជួបជុំ ពង្រឹងមិត្តភាព បង្កើនសាមគ្គីភាព ភាតរភាព ស្នាមញញឹម និងបំផុសមោទនភាពក្នុងនាមជាខ្មែរ ក្រោមម្លប់នៃសន្តិភាព […]
ឯកឧត្តម ស សុខា ប្រកាសគាំទ្រគោលជំហរដ៏ម៉ឺងម៉ាត់របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា គាំទ្រយ៉ាងពេញទំហឹងលើយន្តការដោះស្រាយបញ្ហាព្រំដែនរបស់ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកថា […]
តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួក២នាក់ទៀត ដែលថតបង្ហោះវីដេអូសម្តែងបែបចំអកធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពនៅសមរភូមិមុខ
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានចេញដីការបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនជនជាប់ចោទទាំង៣នាក់ ទៅឃុំខ្លួននៅពន្ធនាគារ ដើម្បីរង់ចាំទទួលការជំនុំជម្រះ តាមនីតិវិធី។ អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនទាំង៣នាក់ រួមមានឈ្មោះ ហង្ស សំណាង, ឈ្មោះ កុញ វាសនា ហៅ ស្នា និងឈ្មោះ រស់ អែវ ត្រូវបានចោទប្រកាន់ចំនួន៣បទល្មើស រួមមាន៖ ទី១៖ […]
អាជ្ញាធរខេត្តតាកែវ គ្រោងរៀបចំការបាញ់កាំជ្រួចអបអរសាទរ ពេលគ្រឿងចក្រជីក«ព្រែកជីកហ្វូណនតេជោ» ចូលមកដល់ទឹកដីខេត្ត
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានប្រកាសថា រដ្ឋបាលខេត្តតាកែវ គ្រោងនឹងរៀបចំបាញ់កាំជ្រួច ដើម្បីអបអរ នៅពេលគ្រឿងចក្រជីកព្រែកជីកហ្វូណនតេជោ ពេលចូលមកដល់ទឹកដីខេត្តតាកែវ នៅពេលខាងមុខឆាប់ៗនេះ។ ថ្លែងនៅក្នុងកិច្ចប្រជុំតំណាងក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាមួយនិង រដ្ឋបាលខេត្តតាកែវ និងក្រុមការងារបោះ បង្គោលព្រុំព្រែកជីកហ្វូណនតេជោ នៅខេត្តតាកែវ នៅព្រឹកថ្ងៃទី ២ខែ មិថុនា ឆ្នាំ ២០២៥នេះ ឯកឧត្តម វ៉ី […]
សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវឲ្យវិស័យរដ្ឋនិងឯកជន ប្រែក្លាយទិវាអតីតយុទ្ធជនកម្ពុជា ទៅជាមហាចលនាសាមគ្គីភាពជួយឧបត្ថម្ភគាំទ្រទាំងស្មារតីនិងសម្ភារៈដល់អតីតយុទ្ធជន
ទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៨ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីរំឭកអំពីវីរភាពនិងផ្តល់កិត្តិយសឱ្យសក្តិសមនឹងគុណបំណាច់របស់អតីតយុទ្ធជនចំពោះជាតិនិង ប្រជាជន ។ ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាល បានអំពាវនាវដល់ថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន មន្ត្រីរាជការ អតីតយុទ្ធជន យុទ្ធជន និងយុទ្ធនារីនៃកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជនរួមជាតិ ដៃគូអភិវឌ្ឍ សមាគម និងអង្គការមិនមែន រដ្ឋាភិបាលជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន សូមចូលរួមអបអរសាទរទិវាអតីតយុទ្ធជនកម្ពុជាលើកទី១៨ដោយប្រែក្លាយទិវានេះឱ្យទៅជាមហាចលនាសាមគ្គីភាព ជួយឧបត្ថម្ភគាំទ្រទាំងស្មារតីនិង សម្ភារៈ […]
រឿងទឹកដី! ឯកឧត្តម ស សុខា អំពាវនាវដល់ជនរួមជាតិសបន្តមានស្មារតីវិញជាធ្លុងមួយ និងជឿជាក់លើប្រមុខរាជរដ្ឋាភិបាល
ពីវេទិកាធិបតីនៃពិធីសម្ពោធស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្រុកឯកភ្នំខេត្តបាត់ដំបង កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យបានអះអាងថា ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស រួមទាំងយុវជន មានការជឿជាក់លើការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងការដាក់ចេញយុទ្ធសាស្រ្តដោះស្រាយប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជុំវិញបញ្ហាព្រំដែនតំបន់មុំ៣ បង្កឡើងដោយកងទ័ពថៃ។ បើតាមឯកឧត្តម ស […]
រាជរដ្ឋាភិបាលកម្ពុជា ទាមទារឲ្យមានការស៊ើបអង្កេតជាបន្ទាន់ ចំពោះការបាញ់ប្រហារបណ្តាលឲ្យកងទ័ពខ្មែរម្នាក់ស្លាប់ នៅតំបន់ព្រំដែនមុំបី
យោងតាមលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ផ្ញើជូនស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៩ ឧសភា ឆ្នាំ២០៥ រាជរដ្ឋាភិបាលកម្ពុជា បានទាមទារឱ្យមានការស៊ើបអង្កេតជាបន្ទាន់ និងម៉ត់ចត់លើឧប្បត្តិហេតុបាញ់ប្រហារលើទាហានខ្មែរ បណ្តាលឲ្យស្លាប់ម្នាក់ នៅតំបន់ព្រំដែនមុំបី និងទាមទារឲ្យនាំបុគ្គលដែលទទួលខុសត្រូវចំពោះអំពើដ៏សាហាវនិងខុសច្បាប់នេះ មកផ្តន្ទាទោសតាមច្បាប់។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជម្រាបជូនស្ថានទូតប្រចាំនៅទីក្រុងភ្នំពេញ ថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៥:៣០នាទីព្រឹក កងកម្លាំងថៃ បានបើកការបាញ់ប្រហារ ដោយខុសច្បាប់ទៅលើលេណដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិតេជោមរកត […]
ឯកឧត្តម ហ៊ុន ម៉ានី បង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះជំហររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងបញ្ហាព្រំដែនកម្ពុជា-ថៃ
ឯកឧត្តម ហ៊ុន ម៉ានី ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)បានលើកឡើងថា« ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី យន្តការច្បាប់អន្តរជាតិ និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់» ។ ឯកឧត្តម ហ៊ុន ម៉ានី គាំទ្រផងដែរនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលគាំទ្រឱ្យរាជរដ្ឋាភិបាលប្រទេសទាំងពីរនាំយកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការអន្តរជាតិ […]
