ក្រុមការងារព័ត៌មាននិងសាធារណមតិនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បន្ត​ធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដោយដង្ហែក្បួនទ្រង់ទ្រាយធំ ក្នុង​ក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ក្រុមការងារព័ត៌មាន និងសាធារណមតិ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ បានបន្តធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដោយមានការដើរក្បួនផ្សព្វផ្សាយ នៅតាមទីប្រជុំជននានា នៅក្នុងក្រុងកំពង់ឆ្នាំង ។ ការដើរជាក្បួនផ្សព្វផ្សាយពីយុទ្ធនារប្រឆាំងព័ត៌មានក្លែងក្លាយនេះ ធ្វើឡើងក្រោមអធិបតីភាព លោកឈឹម វុទ្ធា អភិបាល​រងខេត្ត និងមានការអញ្ជើញចូលរួមពីលោក ឈាង វណ្ណៈ ប្រធានស្តីទីមន្ទីរព័ត៌មានខេត្ត លោក ហឹង ចូច អនុប្រធានមន្ទីរ […]

ឯកឧត្តម គួច វែងស្រ៊ុន អំពាវនាវឲ្យពលរដ្ឋខ្មែរគ្រប់ទិសទីតម្កល់ផលប្រយោជន៍ជាតិជាធំ  

នៅលើបណ្តាញគណនីហ្វេកបុកផ្ទាល់ខ្លូន នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងពេលវេលាលំបាក ឬបាតុភាពកេីតឡេីង ទេីបយេីងកាន់តែច្បាស់ថា ពួកក្រុមដែលតែងប្រកាសខ្លួនស្រលាញ់ជាតិ ការពារជាតិ បានប្រព្រឹត្តផ្ទុយទាំងអស់។  ទោះបីជាមិនលើកចំឈ្មោះ តែគេអាចសន្និដ្ឋានបានថាទំនងជាសំដៅដល់ក្រុមទណ្ឌិត សម រង្ស៊ី ដែលជាជនក្បត់ជាតិ ដែលក្រុមនេះតែងតែ ប៉ុងប៉ងបំផ្លាញប្រយោជន៍ជាតិ តាមរយៈសកម្មភាពនយោបាយជ្រុលនិយម។ ឯកឧត្តម គួច វែងស្រ៊ុន […]

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព ២៨ គណបក្ស

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំ ប្រធានគណបក្សនយោបាយ​ក្នុងសម្ព័ន្ធភាព ដែលមានគណបក្សនយោបាយចំនួន ២៨ចូលរួម។ គណបក្សនយោបាយទាំង ២៨ ដែលបានចូលរួម រួមមាន៖ គណបក្សប្រជាជនកម្ពុជា , គណបក្សខ្មែររួបរួមជាតិ, គណបក្សពន្លឺថ្មី ,គណបក្សសញ្ជាតិកម្ពុជា ,គណបក្សខ្មែរក្រោក,គណបក្សសំបុកឃ្មុំសង្គម​ប្រជាធិបតេយ្យ, គណបក្សរស្មីខេមរា, គណបក្សខ្មែរសាធារណរដ្ឋ ,គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ,គណបក្សយុវជនកម្ពុជា […]

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ចុះសួរសុខទុក្ខ​និងនាំយកអំណោយចែកជូន​ព​លរដ្ឋរង​ផល​ប៉ះពាល់​ពីការប៉ះ​ទង្គិចនៅ​តំបន់មុំបី

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត តំណាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន ១១៩ គ្រួសារ ដែលបានជម្លៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព ក្រោយពីមានការប៉ះទង្គិចគ្នា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ […]

មកស្គាល់! ភូមិសាស្ត្រមុំបី និងអតីតកាលដ៏ស្មុគស្មាញ នៅបន្តជាតំបន់រសើបមកទល់សព្វថ្ងៃ

មុំ​បី​ជា​តំបន់​ច្រមុះ​ព្រំប្រទល់​នៃ​ប្រទេស​កម្ពុជា ថៃ និង​ឡាវ មាន​ទីតាំង​ស្ថិត​នៅ​លើ​ដងភ្នំ​រែក មាន​ខេត្តព្រះវិហារ​(​កម្ពុជា​) ខេត្ត​អ៊ូ​ប៊ុ​ន​(​ថៃ​) និង​ខេត្ត​ចំប៉ា​សាក់ (​ឡាវ​)។ ច្រកព្រំដែនប្រវត្តិសាស្ត្រនេះ បានទាក់ទាញចំណាប់អារម្មណ៍ជាថ្មី បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយអាវុធរយ:ពេលខ្លីមួយរវាងកងទ័ពថៃ និងកម្ពុជា។ ការប៉ះទង្គិចអាវុធគ្នារវាង កងទ័ពកម្ពុជា-ថៃ នៅព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរណាស់មកហើយ បណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់បាត់បង់ជីវិត។ […]

ក្រោយចរចា កម្ពុជា-ថៃ ឯកភាពគ្នា៤ចំណុច ខណៈកម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នា

មេ​បញ្ជាការកងទ័ពជើងគោកកម្ពុជា-ថៃ បានជួបចរចាគ្នា នៅការិយាល័យទំនាក់ទំនងកិច្ចការព្រំដែនកម្ពុជា-ថៃ ច្រកព្រំដែនចុងចម-អូរស្មាច់ នៅវេលាម៉ោង១៥:៣០នាទីរសៀល នារសៀល​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នេះ ក្រោយយពីមានព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា នៅតំបន់ព្រំដែនមុំបី។ ក្នុងការជួបចរចាគ្នានេះ ភាគីកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ រីឯភាគីថៃ ដឹកនាំដោយនាយឧត្តមសេនីយ៍ Pana Klaewblaudtuk […]

ថវិកាសរុប ២០០០ លានរៀលនិងអង្ករ ១០០តោន អ្នកឧកញ៉ា ឡេង ណាវ៉ាត្រាតំណាងឱ្យទីប្រឹក្សា អនុប្រធាន ប្រធានក្រុម និង សមាជិកទាំងអស់ នៃ យុវជនបូជាការពារយុត្តិធម៌ ឧបត្ថម្ភដល់កងទ័ពជួរមុខនៅព្រំដែន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ និងជាតំណាងឲ្យទីប្រឹក្សាអនុប្រធាន ប្រធានក្រុមនិងសមាជិកទាំងអស់នៃក្រុមយុវជនបូជាការពារយុត្តិធម៌ សូមបង្ហាញនូវក្ដីគោរពទៅដល់កងទ័ពជួរមុខ ក្រុមយុវជនទាំងអស់រួមគ្នាចូលរួម ថវិកាសរុប ២០០០លានរៀល (ពីរពាន់លានរៀល)និងអង្ករ ១០០ តោន គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃទី២៩ ខែឧសភាឆ្នាំ ២០២៥ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន និង សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ […]

ឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូយុវជនបូជាការពារយុត្តិធម៌ គោរពវិញ្ញាណក្ខន្ធសពព្រឹន្ទបាលឯក សួន រ៉ោន ពលីជីវិតដោយហេតុការណ៍ប៉ះទង្គិចគ្នារវាងកងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី

លោកឧកញ៉ា ឡេង និមល តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ នារសៀលថ្ងៃទី២៩ ខែឧសភានេះ បានដឹកនាំប្រតិភូក្រុមយុវជនបូជាការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធ និងចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសព ព្រឹន្ទបាលឯក សួន រ៉ោន ចំពោះមរណភាពរបស់ព្រឹន្ទបាលឯក សួន រ៉ោន ដោយហេតុការណ៍ប៉ះទង្គិចគ្នារវាង កងទ័ពកម្ពុជា-ថៃ នៅព្រំដែនតំបន់មុំបី ស្ថិតក្នុងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ […]

បញ្ហាព្រំដែន! ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រកាសថា ក្នុងនាមជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ត្រៀមខ្លួនចូលរួមចំណែកតាមគ្រប់លទ្ធភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានលើកឡើងថា ក្នុងនាមជាមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ បានបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពដែលបាន និងកំពុងកើតមានឡើងនៅតាមបន្ទាត់ព្រំដែន និងត្រៀមខ្លួនចូលរួមចំណែកតាមគ្រប់លទ្ធភាព ជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្របតាមស្មារតី និងខ្លឹមសារដែលបានបញ្ជាក់ជូនជនរួមជាតិពីសម្តេចតេជោ និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។ ក្នុងឱកាសនៃកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃក្រសួងមុខងារសាធារណៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គ្រប់ពេល យើងទាំងអស់គ្នា ពិតជាមានការជឿជាក់លើសមត្ថភាពរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាព […]

ទោះបីកំពុងនៅជប៉ុន ប៉ុន្តែសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅតែទទួលខុសត្រូវគ្រប់គ្រងសភាពការណ៍នៅតំបន់ព្រំដែន និងអំពាវនាវទប់ស្កាត់កុំឱ្យបញ្ហារីកធំក្លាយជាជម្លោះជាតិសាសន៍

ព័ត៌មានពាក់ព័ន្ធនឹងការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃនៅព្រំដែនកាលពីថ្ងៃម្សិលមិញនៅមុំបី ក៏ដូចជាការចល័តកម្លាំងកងទ័ពនិងអាវុធុនធ្ងន់មួយចំនួនទៅព្រំដែន ក្នុងខណៈពេលដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មិននៅក្នុងប្រទេស បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនមានការព្រួយបារម្មណ៍ ជាមួយនឹងភាពស្រពិចស្រពិលអំពីស្ថានភាពនៅព្រំដែន។ ក្នុងនោះក៏មានការលើកឡើងជាសំនួរថា តើសង្គ្រាមនឹងផ្ទុះឡើងឬទេ? តើអ្នកណាដឹកនាំគ្រប់គ្រងសភាពការណ៍ ឬបញ្ជាឱ្យមានការចល័តកម្លាំងកងទ័ព នៅពេលដែលនាយករដ្ឋមន្ត្រីកំពុងនៅក្រៅប្រទេស? ជាការឆ្លើយតប នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជូនជនរួមជាតិដោយខ្លីថា ទោះបីរូបសម្តេចកំពុងតែស្ថិតនៅប្រទេសជប៉ុន និងមានកិច្ចប្រជុំការងារផ្សេងៗជាច្រើនក៏ដោយ […]

5
Promotion