សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានសម្រេចផ្ដល់ថវិកាជាង ១៨លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២៥នេះ ដើម្បីពង្រឹងសមត្ថភាពវះកាត់សង្គ្រោះបន្ទាន់ (ICU) នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត២ ដែលនឹងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលត្រូវការវះកាត់ចាំបាច់នឹងបន្ទាន់ ដោយមិនរង់ចាំការបញ្ជូនទៅមន្ទីរពេទ្យខេត្ត។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ចាប់តាំងពីដើមអណត្តិ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់គោលដៅច្បាស់លាស់ក្នុងការពង្រឹង […]
Category: សង្គម
ចៅហ្វាយក្រុង ដាក់បណ្ណាល័យចល័តនៅផ្លូវថ្មើរជើង ដើម្បីបំផុសទម្លាប់អានសៀវភៅដល់កូនខ្មែរ
បន្ទាប់ពីបើកដំណើរការសាកល្បងបាន២សប្តាហ៍កន្លងមក នៅក្នុងសប្តាហ៍ទី៣នេះ ពោលគឺនៅសៅរ៍ និងថ្ងៃអាទិត្យត្រូវនឹងថ្ងៃទី១៥ និងថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២៥ ផ្លូវថ្មើរជើងតាមបណ្តោយមាត់ទន្លេក្នុងរាជធានីភ្នំពេញ បានរៀបចំស្តង់ទំនិញ និងការកម្សាន្តនានាបន្ថែម ដើម្បីបម្រើអារម្មណ៍អ្នកមកលេងកម្សាន្ត។ ក្នុងនោះអ្វីដែលញគេចាប់អារម្មណ៍ គឺអាជ្ញាធររាជធានីភ្នំពេញ បានដាក់បណ្ណាល័យចល័ត ដើម្បីឲ្យយុវជន និងកុមារ មានឱកាសអានសៀវភៅ នៅពេលទៅលេងកម្សាន្តផងដែរ ។ បើតាមឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការដាក់ឲ្យមានដាក់បណ្ណាល័យចល័ត […]
សម្តេច ឃួន សុដារី ប្រាប់ឲ្យសកម្មជនក្រុមការងារទំាងអស់ត្រូវហ៊ានវាយបក ដើម្បីទប់ស្កាត់រាល់ការញុះញង់ បំភៃ្លសភាពការណ៍របស់ក្រុមជ្រុលនិយមទំាងនៅក្នុងនិងក្រៅប្រទេស
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាប្រធានក្រុមចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានណែនាំដល់សកម្មជនក្រុមការងារទំាងអស់ត្រូវហ៊ានវាយបក និងធ្វើបដិឃោសនា ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់ការញុះញង់ បំភៃ្លសភាពការណ៍របស់ពួកអគតិ ជ្រុលនិយមទំាងនៅក្នុងនិងក្រៅប្រទេស ដែលជានិច្ចកាលតែងតែខិតខំរិះរកបង្កើតនូវព្រឹត្តិការណ៍ និងពង្រីកព្រឹត្តិការណ៍ឱ្យមានភាពច្របូកច្របល់ ប៉ះពាល់ដល់ស្ថិរភាព និងការអភិវឌ្ឍរបស់សង្គមជាតិ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះ កាលព្រឹកថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសេចក្តីសម្រេចបែងចែកសមាសភាពក្រុមការងារចលនាស្រ្តីស្រុកពញាឮ ខេត្តកណ្តាល នៅទីស្នាក់ការគណបក្សស្រុកពញាឮ ដែលមានសមាជិកចូលរួមជិត៣០០នាក់។ ក្នុងឱកាសនោះ ចលនាស្រ្តីគណបក្សប្រជាជនកម្ពុជាស្រុកពញាឭ […]
សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យបុគ្គលបង្កើតគណនី Telegram ក្លែងក្លាយប្រើឈ្មោះ និងរូបសម្តេច បិទជាបន្ទាន់
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រកាសឲ្យបុគ្គលបង្កើតគណនី Telegram ក្លែងក្លាយ ដែលយកឈ្មោះ និងរូបសម្តេច ត្រូវបិទជាបន្ទាន់។ តាមរយៈបណ្តាញសង្គមផ្លូវការនៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចតេជោ បានឲ្យដឹងថា ថ្មីៗនេះ មានគណនី telegram មួយ ឈ្មោះ « Samdech Hun Sen of […]
រដ្ឋមន្ដ្រីមហាផ្ទៃ ហាមពលរដ្ឋដាច់ខាតកុំខ្ចីប្រាក់តាមប្រព័ន្ធអនឡាញ ឬកម្ចីខុសច្បាប់
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំប្រជាពលរដ្ឋ “ដាច់ខាត កុំឱ្យខ្ចីប្រាក់តាមប្រព័ន្ធអនឡាញឱ្យសោះ បើសិនជាមានករណីនេះកើតឡើងហើយ សូមកុំសងតែម្ដង បើមានការរករឿងណាមួយ ត្រូវប្តឹងមកសមត្ថកិច្ចភ្លាមៗ”។ ការលើកឡើងបែបនេះ របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ក្នុងឱកាសអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ […]
រាជរដ្ឋាភិបាល ចាត់ទុកការចុះបំពេញការងារតាមមូលដ្ឋាន គឺជាវិធីសាស្ត្រដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥នៅ វិមានសន្តិភាព។ បណ្តាញសង្គមសម្តេចបវរធិបតី បានឲ្យដឹងថា រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារតាមមូលដ្ឋាន គឺជាវិធីសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។ ការចូលរួមចំណែកប្រកបដោយការយកចិត្តទុកដាក់ និងការអនុវត្តភារកិច្ចយ៉ាងសកម្ម ដោយការទទួលខុសត្រូវខ្ពស់ […]
យុវជនគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ប្រកាសប្តេជ្ញាកំចាត់ចោលរាល់ជនទាំងឡាយណាដែលប៉ុនប៉ងប្រមាថដល់អាយុជីវិតសម្តេចតេជោ ហ៊ុនសែន និងក្រុមគ្រួសារ
យុវជនគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ប្រកាសប្តេជ្ញាកំចាត់ចោលរាល់ជនទាំងឡាយណាដែលប៉ុនប៉ងប្រមាថដល់អាយុជីវិតសម្តេចតេជោ ហ៊ុនសែននិងសម្តេចបវរធិបតី ហ៊ុនម៉ាណែតព្រមទាំងក្រុមគ្រួសារ ទោះបីក្នុងតម្លៃណាក៏ដោយ។ ក្នុងញត្តិរបស់ គណៈកម្មាធិការកណ្តាលយុវជនគណបក្សថា្នក់កណ្ដាល បានប្រកាសថ្កោលទោសដាច់អហង្ការ ចំពោះគម្រោង វាយប្រហារដោយគ្រូន ទៅលើភូមិគ្រឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារ នាទីក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីពេលថ្មីៗនេះ ដែលប្រព្រឹត្តដោយក្រុមជ្រុលនិយម តាមការញុះញង់ពីសំណាក់ក្រុមឧទ្ទាមក្រៅប្រទេស។ យុវជនគណបក្សប្រជាជនកម្ពុជា បានបញ្ជក់ថា […]
រដ្ឋមន្ដ្រីមហាផ្ទៃ ប្រាប់ពលរដ្ឋកុំឲ្យសងប្រាក់ទៅក្រុមកម្ចីអនឡាញខុសច្បាប់ បើមានការគំរាមកំហែងប្ដឹងមកសមត្ថកិច្ច
លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ដែលខ្ចីប្រាក់ពីក្រុមកម្ចីអនឡាញខុសច្បាប់ កុំសងប្រាក់ត្រឡប់ទៅក្រុមនោះវិញ ព្រោះក្រុមនោះក៏ជាក្រុម ដែលធ្វើសកម្មភាពខុសច្បាប់ដូចគ្នា។ ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ និងបូកសរុបលទ្ធផលប្រឡងប្រណាំងចលនា «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» លោក ស សុខា បានអះអាងថា ក្រុមកម្ចីអនឡាញខុសច្បាប់នោះ ភាគច្រើនជាជនជាតិចិនឦ លោកបញ្ជាក់ថា កន្លងទៅមានប្រជាពលរដ្ឋធ្លាប់ផុងខ្លួន ទៅខ្ចីលុយអនឡាញខុសច្បាប់ពីក្រុមដែលគ្មានអាជ្ញាប័ណ្ណ […]
កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា៥លានដុល្លារអាមេរិក ជូនមន្ទីរពេទ្យហ្លួងម៉ែ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការពិនិត្យនិងព្យាបាល
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន អញ្ជើញជួបសវនាការ និងប្រគល់ថវិកា ចំនួន៥លានដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យហ្លួងម៉ែ នាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា អូបែកក្អម នៅរសៀលថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៥នេះ ។ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម […]
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជាគ្មានផលប៉ះពាលដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឆ្នាំ២០២៦-២០៣៥
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា កម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិសកម្មភាពមីន គឺយើងប្ដេជ្ញារួមគ្នារំដោះផ្ទៃដីដែលដឹងថា មានមីនឱ្យអស់ត្រឹមឆ្នាំ២០៣០ ផ្ទៃដីដែលដឹងថាមានគ្រាប់បែកចង្កោម និងតំបន់ដែលមានសំណល់ជាតិផ្ទុះ កម្ពុជានិងគ្មានផលប៉ះពាលដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនូវឆ្នាំ២០២៦- ២០៣៥។ ឯកឧត្ដមទេសរដ្ឋមន្ដ្រីបានបញ្ជាក់បែបនេះក្នុងសិក្ខាសាលាស្ដីពីគោលនយោ បាយជាតិសម្មភាពមីន ២០២៦-២០៣៥ នៅស្នាក់ការអាជ្ញាធរមីន នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្ដមទេសរដ្ឋមន្ដ្រី លី ធុជ បានបញ្ជាក់ថា […]
