យោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងភូមិសាស្រ្ត ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងការពារជាតិ បានឲ្យដឹងថា ពីម៉ោង ៦:២៥ ដល់ ៩:៣០នាទី យោធាថៃផ្លោងកាំភ្លើងធំ ៥គ្រាប់ចូលភូមិសាស្ត្រ ឃុំភ្នំព្រឹក និង ២គ្រាប់ចូលភូមិសាស្ត្រ ភូមិអូរចោត ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ តាមព័ត៌មានបឋមពីអាជ្ញារធរមូលដ្ឋានការវាយប្រហារនេះបានធ្វើឱ្យជនស៊ីវិល១រូបរងរបួស។ […]
Category: សង្គម
លិខិតចំហ៖ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ លើកហេតុផលជាសារវន្តចំនួន៥ ដើម្បីជម្រះក្តីមន្ទិលសង្ស័យរបស់មតិអន្តរជាតិ និងធ្វើឱ្យសហគមន៍អន្តរជាតិយល់ដឹងថា ថៃគឺជាអ្នកឈ្លានពាន រីឯកម្ពុជាគឺជាអ្នកត្រូវថៃឈ្លានពាន
ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសរសេរលិខិតចំហមួយទៅកាន់សហគមន៍អន្តរជាតិជុំវិញជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដែលបង្ហាញយ៉ាងច្បាស់ពីចេតនាពិតប្រាកដរបស់ប្រទេសថៃ ជាអ្នកឈ្លានពានកម្ពុជា។ សំណេរលើផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ សរសេរជា៣ភាសាគឺភាសាខ្មែរភាសាអង់គ្លេសនិងភាសាបារាំងដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ លិខិតចំហ… -អ្វីដែលបាននិងកំពុងបន្តកើតឡើង នៅបណ្តោយព្រំដែនខាងលិចនៃកម្ពុជា តាំងពីថ្ងៃទី៧ខែធ្នូឆ្នាំ២០២៥មកទល់ថ្ងៃនេះ គឺជាការឈ្លានពានមួយជាក់ស្តែងប្រកែកមិនបាន ពីសំណាក់កងទ័ពថៃ មកលើបូរណភាពទឹកដីនិងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលបាននិងកំពុងបន្តប្រព្រឹត្តទៅនេះ មិនមែនជាឧបទ្ទវហេតុមួយចៃដន្យ, […]
ខ្មែរស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! ក្រុមយុវជនបូជាការពារយុត្តិធម៌ ទទួលការណែនាំពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកស្បៀងអាហារ និងសម្ភារៈចាំបាច់ជូនវីរកងទ័ពជួរមុខ
ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមយុវជន និងសិល្បករជាច្រើនផ្នែករៀបចំស្បៀងអាហារ និងសម្ភារៈមួយចំនួន ព្រមទាំងទទួលអំណោយសប្បុរសធម៌ពីបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅចែកជូនដល់វីរកងទ័ព កំពុងប្រយុទ្ធជាមួយខ្មាំងសត្រូវ និងបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលភៀសខ្លួនដោយសារសង្រ្គាមឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជា។ ជាក់ស្តែងតាមរយៈបណ្តាញសង្គម យុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី២០ ខែធ្នូនេះ បានបង្ហោះផ្សព្វផ្សាយពីសកម្មភាពជាច្រើន ជាមួយខ្លឹមសារយ៉ាងដូច្នេះថា ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! ក្រុមយុវជនស្រាក់ដៃគ្នា បង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក […]
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស ផ្តាំដល់និស្សិតចេញទៅសិក្សានៅបរទេស ជួយលាតត្រដាងពីចេតនាពិតប្រាកដរបស់ថៃក្នុងការឈ្លានពានកម្ពុជា
ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ និងជាតំណាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ដ្រាលី និងនូវែលសេឡង់ សម្រាប់ឆ្នាំសិក្សា២០២៦។ នៅក្នុងពិធីសំណេះសំណាល កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ បានអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ បានចែករំលែកបទពិសោធផ្ទាល់ខ្លួនក្នុងការសិក្សា ការបង្រៀន និងការរស់នៅក្រៅប្រទេស ព្រមទាំងបានរម្លឹកនិស្សិតទាំងអស់អំពីតួនាទីជាឯកអគ្គរាជទូតវប្បធម៌របស់កម្ពុជា។ ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃដែលកំពុងបន្តកើតមាន […]
១៣ចំណុច ពីវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ក្នុងនោះស្នើឱ្យមានការកសាងឯកសាររស់ពីវិនាសកម្មសង្គមដែលកើតចេញពីជម្លោះព្រំដែន ដើម្បីទុកជាតឹកតាងប្រវត្តិសាស្ត្រជាតិ
វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២២ ដែលជាវេទិកាប្រចាំឆ្នាំដ៏ធំបំផុតរបស់ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើយកប្រធានបទ «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ដើម្បីផ្តល់ឱកាសដល់នាយកគ្រប់គ្រង និពន្ធនាយក និពន្ធនាយករង ឬអ្នកដឹកនាំស្ថាប័នសារព័ត៌មានទាំងកាសែត វិទ្យុ ទូរទស្សន៍ និងអ្នកសារព័ត៌មានចូលរួមសរុបជាង២០០នាក់ មកពី១០៩ស្ថាប័ន បានជជែកពិភាក្សាលើប្រធានបទខាងលើយ៉ាងផុសផុល។ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) ចាត់ទុកជម្លោះព្រំដែនជាមូលបទដ៏សំខាន់ មួយសម្រាប់វិស័យសារព័ត៌មាននៅកម្ពុជា ដែលអ្នកដឹកនាំស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវដកស្រង់ពិសោធន៍ បង្កើនចំណេះដឹងបន្ថែម […]
ជម្លោះកម្ពុជា-ថៃ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងប្រេសិតពិសេសចិន គូសបញ្ជាក់អំពីភាពចាំបាច់តម្រូវឱ្យមានការឈប់បាញ់ជាបន្ទាន់ដោយឥតបង្អែរបង្អង់
ឯកឧត្តម តេង ស៊ីយុន ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ី ក្រសួងការបរទេសន សាធារណរដ្ឋប្រជាមានិតចិន កំពុងស្ថិតនៅទីក្រុងភ្នំពេញ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយកម្ដៅ និងបញ្ចប់ជម្លោះប្រដាប់អាវុធរវាងកម្ពុជា និងថៃ។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម តេង ស៊ីយុន បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។ […]
សំណុំរឿងឆបោកតាមអនឡាញធំៗជាង ៣០ស្ថិតក្នុងនីតិវិធីតុលាការ
កម្ពុជា និងបណ្តាប្រទេសលើពិភពលោក បាននិងកំពុងរួមសហការគ្នាដើម្បីបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែន Online Scams ខណៈសំណុំរឿងធំៗចំនួនជាង៣០ ស្ថិតក្នុងនីតិវិធីតុលាការ។ នេះបើតាមរបាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងរបាយការណ៍បានឲ្យដឹងថា តុលាការកំពុងដំណើរការនីតិវិធីតាមច្បាប់ជាធរមានលើ ៣៥សំណុំរឿងធំៗ ពាក់ព័ន្ធនឹងមុខសញ្ញាមេខ្លោងនិងបក្ខពួកសមគំនិតចំនួន ១៦៨នាក់ ក្នុងនោះមានស្ត្រីចំនួន ៣៩នាក់ មានជនជាតិចិន (ចិនតៃវ៉ាន់),វៀតណាម, ជប៉ុន, កូរ៉េខាងត្បូង, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី និងខ្មែរ។ បើតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី១៨ […]
សាមគ្គីខ្មែរតែមួយ! ក្រុមយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួនប្រគល់ដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក
ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវជារឿងសំខាន់! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញ និងកំពុងឈរជើងក្បែរសមរភូមិ រៀបចំស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួនយកទៅប្រគល់ជូនដល់វីរកងទ័ព និងជនភៀសសឹក។ តាមរយៈបណ្តាញសង្គម យុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី១៩ ខែធ្នូនេះបានឲ្យដឹងថា ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! ក្រុមយុវជនស្រាក់ដៃគ្នា បង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ជាមួយឆន្ទៈតែមួយគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កំពុងគិតគូរយ៉ាងយកចិត្តទុកដាក់ ចំពោះយោធិន និងក្រុមគ្រួសារយោធិន
នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាននាំយកអំណោយដ៏ថ្លៃថ្លាបំផុតប្រកបទៅដោយការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនប្អូនស្រី ថា ដាវី ជាភរិយាយោធិនមួយរូបដែលកំពុងប្រយុទ្ធនៅសមរភូមិជួរមុខបានផ្ញើសារគោរពជូន លោកជំទាវបណ្ឌិត ដោយផ្ទាល់ សូម លោកជំទាវបណ្ឌិត ជួយមើលភរិយាមានផ្ទៃពោះជិតដល់ថ្ងៃសម្រាលបុត្ររ រស់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ អំណោយដ៏ថ្លៃថ្លាទាំងនេះមានជាអាទិ៍ ថវិកា […]
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខយោធិន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចុះពិនិត្យសួរសុខទុក្ខដោយផ្ទាល់ ចំពោះយោធិនដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ។ ក្នុងឱកាសអញ្ជើញសួរសុខទុក្ខនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខដោយក្តីបារម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងបាននាំយកអំណោយជាគ្រឿងបរិភោគ សម្ភារៈប្រើប្រាស់ រួមទាំងថវិកាមួយចំនួនជូនចំពោះបងប្អូនយោធិនដែលកំពុងសម្រាកព្យាបាលជំងឺគ្រប់ៗរូបផងដែរ។ […]
