ប្រទេសចិនតាមរយៈបេសកជនពិសេសរបស់ខ្លួន បានបន្តជំរុញឱ្យកម្ពុជានិងថៃបញ្ចប់សង្រ្គាម ដោយសង្កត់ធ្ងន់ថា អាទិភាពចម្បងបំផុតនាពេលនេះ គឺភាគីទាំងពីរ ត្រូវឯកភាពគ្នាលើបទឈប់បាញ់ និងបញ្ឈប់ការប្រយុទ្ធគ្នាឱ្យបានឆាប់តាមតែអាច ទៅរួច ហើយបន្តកិច្ចសន្ទនាឡើងវិញ និងដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី។ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែធ្នូនេះ បេសកជនពិសេសចិនទទួលបន្ទុកកិច្ចការនៅអាស៉ី លោក Deng Xijun បាននិយាយថា ចិនគាំទ្រកិច្ចប្រឹងប្រែងសម្រុះសម្រួលរបស់អាស៊ាន ហើយមានឆន្ទៈជាថ្មីម្តងទៀត ជួយបង្កើតឱកាសនិងផ្តល់ជា វេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចចរចារវាងភាគីទាំងពីរ។ […]
Category: សង្គម
ដេីម្បីប្រយោជន៍ជាតិ ប្រជាជន គ្មានទេការសម្រាកគ្រប់គ្រាន់, ស្រ្តីទី១កម្ពុជា បន្តសួរសុខទុក្ខវីរកងទ័ពនៅតាមមន្ទីរពេទ្យ
នៅព្រឹកថ្ងៃទី២៣ ខែធ្នូនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តចុះសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ជាមួយនឹងការពាំនាំនូវអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្តេចមហាបវរធិបតីជូនវីរកងទ័ពដោយផ្ទាល់។ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត សូមឱ្យវីរកងទ័ពឆាប់ជាសះស្បេីយ និងមានកម្លាំងមាំមួនឡេីងវិញ។ តាមរយៈសកម្មភាពដ៏វិសេសវិសាលនេះ […]
ក្នុងបុព្វហេតុការពារជាតិ! ក្រុមយុវជនបូជាការពារយុត្តិធម៌ ក្រោមការចង្អុលបង្ហាញរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកស្បៀង និងសម្ភារៈចាំបាច់ប្រគល់ជូនវីរកងទ័ព និងជនភៀសសឹក
ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! នៅថ្ងៃទី២៣ ខែធ្នូនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជននាំយកស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួនទៅប្រគល់ជូនដល់វីរកងទ័ព និងជនភៀសសឹក។ តាមរយៈបណ្តាញសង្គមយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! ក្រុមយុវជនស្រាក់ដៃគ្នា បង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ជាមួយឆន្ទៈតែមួយគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង។ […]
រដ្ឋមន្រ្តីការពារជាតិថៃ៖ គ្មានប្រទេសណាមួយគាំទ្រថៃទេ ប៉ុន្តែពួកគេកំពុងគាំទ្រខាងកម្ពុជា
ឧត្តមសេនីយ៍ ណាត់ថាផុន ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងកាលពីព្រឹកថ្ងៃទី២៣ ខែធ្នូនេះមុនចូលប្រជុំគណៈរដ្ឋមន្ត្រីថៃដោយលោកមើលឃើញថា មកដល់ពេលនេះ គ្មានប្រទេសណាមួយឈរជាមួយថៃពិតប្រាកដនោះទេ។ គ្រប់គ្នានិយាយដូចជានៅកណ្តាល ប៉ុន្តែពួកគេហាក់ដូចជាកំពុងគាំទ្រនៅខាងកម្ពុជា។ លោកថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ថា ក្នុងឋានៈខ្ញុំជាអ្នកទទួលខុសត្រូវចំពោះគោលនយោបាយនេះ គឺយើងការពារខ្លួន អនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិមាត្រា ៥១ ដោយធ្វើសកម្មភាពយោងតាមភាពចាំបាច់ និងសមាមាត្រ»។ លោកថា ឈរនៅទីនេះ លោកសូមធានាចំពោះប្រជាពលរដ្ឋថៃទាំងអស់គ្នាថា អាចសប្បាយចិត្តបាន ព្រោះយើងអនុវត្តតាមច្បាប់អន្តរជាតិ បើទោះជាគ្មានប្រទេសណាមួយនៅខាងយើងក៏ដោយ។ លោកបានសង្កត់ធ្ងន់ថា […]
កម្ពុជាគាំទ្រកិច្ចប្រជុំ GBC នៅថ្ងៃទី២៤ ធ្នូ ដើម្បីពង្រឹងបទឈប់បាញ់
កម្ពុជាបានសម្តែងការគាំទ្រចំពោះការរៀបចំកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ស្អែកនេះ ស្របតាមសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ដែលបានចេញបន្ទាប់ពីកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលធ្វើឡើងនៅទីក្រុងគូឡាឡាំពួ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នៅថ្ងៃនេះ បានឲ្យដឹងថា ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតជូន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ […]
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម រម្លឹកឲ្យអាជ្ញាធរត្រូវតាមដានជាប់ជាប្រចាំពីការផ្គត់ផ្គង់ស្បៀង សម្ភារៈប្រើប្រាស់ និងទឹកស្អាត ជូនជនភៀសសឹក
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបន្តអញ្ជើញចុះពិនិត្យស្ថានភាពជនភៀសសឹក ដើម្បីសម្របសម្រួលលើតម្រូវការជូនបងប្អូនជនភៀសសឹក នៅមណ្ឌលសុវត្ថិភាព ក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ នាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សូមកោតសរសើរដល់អាជ្ញាធរខេត្ត និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានអនុវត្ត និងឆ្លើយតបចំពោះស្ថានភាពបងប្អូនភៀសសឹកល្អប្រសើរ ដោយបានផ្តល់ស្បៀងឧបភោគ បរិភោគ […]
កម្លាំងសាមគ្គីមហាគ្រួសារខ្មែរ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចង្អុលបង្ហាញក្រុមយុវជនបូជាការពារយុត្តិធម៌ នាំយកស្បៀងអាហារប្រគល់ជូនវីរកងទ័ពជួរមុខ និងជនភៀសខ្លួន
ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជនរៀបចំស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួនយកទៅប្រគល់ជូនដល់វីរកងទ័ព និងជនភៀសសឹក។ នៅថ្ងៃទី២២ ខែធ្នូនេះ បណ្តាញសង្គមយុវជនបូជាការពារយុត្តិធម៌ បានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! ក្រុមយុវជនស្រាក់ដៃគ្នា បង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ជាមួយឆន្ទៈតែមួយគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង។ ការចូលរួមរបស់ក្រុមយុវជន […]
តារាចម្រៀង ខេមរៈ សិរីមន្ត រំជួលចិត្តចំពោះទឹកចិត្តអ្នកមីងម្នាក់ ទោះខ្លួនឈឺតែបានយកស្បៀងមកបរិច្ចាគដល់បងប្អូនភៀសសឹកនិងវីរកងទ័ព
តារាចម្រៀង ខេមរៈ សិរីមន្ត រំជួលចិត្តជាខ្លាំងចំពោះទឹកចិត្តអ្នកមីងម្នាក់ ទោះខ្លួនឈឺជិះរទះរុញ តែបានយក ស្បៀងមកបរិច្ចាគដើម្បីជួយដល់បងប្អូនភៀសសឹកនិងវីរកងទ័ព ដែលរងគ្រោះដោយសារការឈ្លានពានរបស់ ថៃ ។ តាមរយៈវិដេអូដែលទស្សនិកជនបានឃើញស្រាប់មើលទៅពិតជារំជួលចិត្តខ្លាំងណាស់ ថ្វីដ្បិតអ្នកមីងមានជីវភាពមិនធូធារ ខ្លួនកំពុងឈឺផង ប៉ុន្តែពោរពេញដោយទឹកចិត្ត ។ តារាចម្រៀង ខេមរៈ សិរីមន្ត បាននិយាយថា « ខ្ញុំបាទពិតជារំជួលចិត្ត ចំពោះទឹកចិត្ត អ្នកមីង ទោះជើងគាត់កំពុងឈឺក៏ដោយ បានឱ្យកូនតូចរុញមកនាំ […]
អ្នកស្រី ម៉ីសន សុធារី៖ ចេញពីអាស៊ានទៅ កម្ពុជានៅសល់ផ្លូវដែលធំជាងនេះសម្រាប់ដើរទៀត
ស្រាយចម្ងល់របស់ប្រជាពលរដ្ឋមួុយចំនួមដែលបារម្ភថា ចុះបើលោក អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានជួយមិនបាន? ចុះបើអាស៊ានដោះស្រាយមិនចេញ តើយើងទៅជាយ៉ាងណា? ឆ្លើយនឹងសំនួរខាងលើនេះអតីតអ្នកសារព័ត៌មានជើងចាស់ អ្នកស្រី ម៉ីសន សុធារី បានពន្យល់លើបណ្តាញសង្គមរបស់អ្នកស្រីនាព្រឹកថ្ងៃចន្ទសប្តាហ៍នេះថា ចេញពីអាស៊ានទៅ កម្ពុជានៅសល់ផ្លូវដែលធំជាងនេះសម្រាប់ដើរទៀត។ សូមពន្យល់ត្រង់នេះបន្តិចថា យន្តការអាស៊ាន គឺសម្របសម្រួល Mediation ប៉ុន្តែបើសិនជាការសម្របសម្រួលបរាជ័យ យើងនឹងឈានចូលដល់យន្តការធំបំផុតគឺ UNSC ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ។ អ្នកស្រីលើកឡើងថា […]
លោក ផែង វណ្ណៈ៖ គ្រប់សមរភូមិ ទាហានថៃគ្មានឱកាសនិងសមត្ថភាពចូលកាន់កាប់ទីតាំងណាមួយទេ
ប្រាសាទតាក្របី, ប្រាសាទខ្នា, ថ្មដូន, ប្រាសាទតាមាន់ធំ, ជប់គគី, ជាំតែ, តាថាវ, ភ្នំខ្មោច, ៥មករា, សំបុកឃ្មុំ, វាលឥន្ទ្រី, ផ្ទះក្រហម, ភ្នំទ្រព្យ, ចាក់ច្រែង, តាសឹម, មុំ៣, អានសេះ, ជោគជ័យ, ព្រៃចាន់ និងបឹងត្រកួន គិតត្រឹមម៉ោង ៦:០០នាទី ព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ […]
