ក្រសួងទេសចរណ៍ ដាក់ចេញរដូវកាលសាមគ្គីភាព (Solidarity Season) ខ្មែរជួយខ្មែរ ខ្មែរជួយអាជីវកម្មរបស់ខ្មែរ ខ្មែរជួយសេដ្ឋកិច្ចខ្មែរ

ក្រសួងទេសចរណ៍ បានឲ្យដឹងថា ស្ថិតក្នុងដំណាក់កាលដ៏លំបាក វិស័យទេសចរណ៍កម្ពុជា នៅតែមានភាពធន់នឹងវិបត្តិ ដោយសារក្នុងស្មារតីសាមគ្គីភាពនៃមហាគ្រួសារវិស័យទេសចរណ៍ រដ្ឋ និង វិស័យឯកជន រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ រួមគ្នាដាក់ចេញវិធានការបន្ទាន់ និងផែនការសកម្មភាពអនុវត្តជាក់ស្តែង ឱ្យបានទាន់ពេលវេលា។ នាពេលថ្មីៗនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំចង្អៀតរវាងក្រសួងទេសចរណ៍ជាមួយវិស័យឯកជន ដើម្បីបន្តកិច្ចពិភាក្សាក្នុងការដាក់ចេញនូវវិធានការបន្ទាន់ និងផែនការសកម្មភាពអនុវត្តជាក់ស្តែង បន្ទាប់ពីមានការតាមដានដោយយកចិត្តទុកដាក់អំពីការវិវត្តនៃស្ថានការណ៍ ដើម្បីឆ្លើយតបនឹងបញ្ហាជម្លោះព្រំដែន […]

សម្តេចបវរធិបតី​ហ៊ុន ម៉ាណែត៖ រាល់ការផ្សាយនិងចែករំលែកព័ត៌មាន ចៀសវាងពង្រីកបញ្ហាជម្លោះ បែកបាក់សាមគ្គីជាតិ ប៉ះពាល់ទឹកចិត្តកងទ័ព ឬរំខានដល់បេសកកម្មរបស់កងទ័ពជួរមុខ

«រាល់ការផ្សព្វផ្សាយព័ត៌មាន ជាពិសេស ព័ត៌មានទាក់ទងនឹងបញ្ហាជម្លោះព្រំដែនជាមួយប្រទេសជិតខាង ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួង ស្ថាប័នមានសមត្ថកិច្ចឱ្យបានហ្មត់ចត់ ចៀសវាងការផ្សព្វផ្សាយព័ត៌មានខុសឬមិនពិត ព័ត៌មានប្រឌិតញុះញង់បញ្ឆេះកំហឹងជាតិសាសន៍ និងពង្រីកបញ្ហាជម្លោះឱ្យកាន់តែធំធ្វើឱ្យប៉ះពាល់ ដល់សន្តិសុខជាតិ ការបំបែកបំបាក់សាមគ្គីជាតិនិងឯកភាពជាតិ ឬបង្កឱ្យមានការភាន់ច្រឡំ ក្នុងចំណោមសាធារណជនជាតិ-អន្តរជាតិ។ រាល់ការផ្សាយនិងចែករំលែកព័ត៌មានត្រូវធានាថា នឹងមិនធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព ឬបង្កការរំខានដល់ការបំពេញបេសកកម្មរបស់កងទ័ពជួរមុខឡើយ»។ នេះជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍ ៦ចំណុច របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២២ ស្ដីពី […]

OHCHR ប្រកាសអាសន្នចំពោះការប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិល ក្នុងជម្លោះកម្ពុជា-ថៃ

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឧត្តមស្នងការអង្គការសហប្រជាជាតិសិទិ្ធមនុស្ស ឯកឧត្តម Volker Türk បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីបានទទួលរបាយការណ៍ ស្តីពីការរីករាលដាលនៃជម្លោះរវាងកម្ពុជា-ថៃ និងការវាយប្រហារ ដោយប្រើប្រាស់យន្តហោះ ចម្បាំង F-16 ដូន និងអាវុធធុនធ្ងន់ នៅក្នុងនិងជុំវិញតំបន់មានប្រជាជនស៊ីវិលរស់នៅ រួមមានភូមិជាច្រើន និងតំបន់បេតិកភណ្ឌវប្បធម៌ ព្រមទាំងបានបណ្តាលឱ្យមានប្រជាជនស៊ីវិលស្លាប់បាត់បង់ជីវិត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ឯកឧត្តម Volker Türk បានរម្លឹកថា […]

បេះដូងខ្មែររួមគ្នាជាធ្លុងមួយ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមយុវជនបូជាការពារយុត្តិធម៌ រៀបចំស្បៀងគាំទ្រកងទ័ពជួរមុខ និងជនភៀសសឹក

នៅថ្ងៃទី១៨ ខែធ្នូ ជាថ្ងៃទី១៣ ដែលយោធាថៃឈ្លានពានកម្ពុជា, ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវជារឿងសំខាន់ដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញ និងកំពុងឈរជើងក្បែរសមរភូមិ រៀបចំស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួនគាំទ្រដល់វីរកងទ័ព វីរនគបាលជាតិ និងជនភៀសសឹក។ តាមរយៈបណ្តាញសង្គម យុវជនបូជាការពារយុត្តិធម៌ ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! ក្រុមយុវជនស្រាក់ដៃគ្នា បង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក។ គាំទ្រ និងជឿជាក់សម្តេចតេជោ […]

ជួយជាតិតាមចំណេះជំនាញ! វិស្វករ និងស្ថាបត្យករខ្មែរមួយក្រុម រួមគ្នាសង់រោងបណ្តោះអាសន្នដល់ជនភៀសសឹក ទទួលបានការកោតសរសើរ

តាមរយៈការគាំទ្រនិងឧបត្ថមសប្បុរសជន សមាគមអតីតនិស្សិតខ្មែរផ្នែកវិស្វកម្ម និងស្ថាបត្យកម្មពីប្រទេសចិន បានរៀបចំរោងស្នាក់នៅបណ្តោះអាសន្នសម្រាប់ជនភៀសសឹក។ រោងបណ្តោះអាសន្នចំនួន ៨០ ត្រូវបានតម្លើងរួចរាល់សម្រាប់ជនភៀសខ្លួននៅខេត្តបន្ទាយមានជ័យ ។  សមាគមនឹងបន្តធ្វើការងារនេះបន្ថែមទៀត ដើម្បីជួយដល់ជនភៀសសឹកឱ្យបានទាន់ពេលវេលា។ តាមគម្រោងតង់ស្នាក់នៅបណ្តោះអាសន្ននេះ នឹងបន្តតម្លើងនៅខេត្តព្រះវិហារចំនួន ១០០បន្ថែមទៀត។ គួរកត់បញ្ជាក់ថា ក្រៅពីជម្រកស្នាក់នៅ និងស្បៀងអាហារ អាជ្ញាធររដ្ឋបាលខេត្តដែលមានជនភៀសសឹក រួមទាំងអង្គការដៃគូ និងសប្បុរសជននានា បាននិងកំពុងឆ្លើយតបតម្រូវការបន្ទាន់ រួមមាន បង្គន់អនាម័យ អាហារ ទឹកស្អាត គ្រឿងអនាម័យ […]

ប្រមុខការទូតកម្ពុជា ប្រាប់សហភាពអឺរ៉ុបពីការប្តេជ្ញាមិនផ្លាស់ប្តូររបស់កម្ពុជាចំពោះបទឈប់បាញ់ដែលបានព្រមព្រៀងគ្នា និងមាគ៌ាសន្តិភាព 

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានសន្ទនាតាមរយៈទូរស័ព្ទជាមួយ លោកជំទាវ ខាចា ខាឡាស់ តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប។ ឯកឧត្តម ប្រាក់ សុខុន បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់សហភាពអឺរ៉ុបក្នុងវិស័យអភិវឌ្ឍន៍នានានៅកម្ពុជា ព្រមទាំងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនភៀសសឹក ដែលរងផលប៉ះពាល់ដោយសារជម្លោះប្រដាប់អាវុធកម្ពុជា–ថៃ ដែលកំពុងបន្តកើតឡើង។ លោកជំទាវ […]

កម្ពុជាបេះដូងតែមួយ! ក្រុមយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា រៀបចំផ្គត់ផ្គង់ស្បៀង និងសម្ភារៈចាំបាច់គាំទ្រកងទ័ពជួរមុខ និងជនភៀសសឹក

ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជនទាំងនៅរាជធានីភ្នំពេញ និងកំពុងឈរជើងក្បែរសមរភូមិ រៀបចំស្បៀង និងសម្ភារៈចាំបាច់មួយចំនួននាំយកផ្តល់ជូនវីរកងទ័ពជួរមុខ និងជនភៀសសឹក។ លើបណ្តាញសង្គមរបស់យុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងកាលៈទេសៈនេះស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! ក្រុមយុវជនស្រាក់ដៃគ្នា បង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក។ គាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល […]

ស្ត្រីទី១ កម្ពុជា អញ្ជើញចូលរួមដាំបន្លែ ចលនា «យើងរួមគ្នាដើម្បីជាតិ» នៅសាលាបឋមសិក្សាភ្នំពេញថ្មី

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមដាំបន្លែ ចលនា «យើងរួមគ្នាដើម្បីជាតិ» នាសាលាបឋមសិក្សាភ្នំពេញថ្មី រាជធានីភ្នំពេញ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតលើចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយបំផុស សមាជិកកាយឫទ្ធិនារីកម្ពុជា រួមទាំងបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក […]

ប្រើពេល ៦ឆ្នាំ ទើបប្រាសាទជមដែលទ្រុឌទ្រោមបាក់បែកខ្លាំង បានងើបឈររឹងមាំឡើងវិញ!

ក្រុមអ្នកជំនាញកូរ៉េ និងកម្ពុជា បានប្រើរយៈពេលអស់ ៦ឆ្នាំ ទើបបញ្ចប់គម្រោងជួសជុលប្រាសាទជម។ ទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានសហការជាមួយក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា ជួសជុលប្រាសាទជម នៃក្រុមប្រាសាទព្រះពិធូរ ដែលចាប់ផ្តើមពីឆ្នាំ២០១៩មក។ គិតត្រឹមខែធ្នូ គម្រោងបានជួសជុលរួចជាស្ថាពរ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា។ លោក Eo Jinkyu ស្ថាបត្យករ និងជាប្រធានគម្រោង នៃការជួសជុលនិងអភិរក្សព្រះលានជល់ដំរី និងក្រុមប្រាសាទព្រះពិធូ នៃទីភ្នាក់ងារបេតិកភណ្ឌ និងវប្បធម៌កូរ៉េ បានឱ្យដឹងថា ប្រាសាទជម​បានងើបឈររឹងមាំឡើងវិញ […]

សំឡេងពីអន្តរជាតិ៖ កម្ពុជា-ថៃ មិនអាចលើកប្រទេសចេញពីព្រំដែនជាប់គ្នាបានទេ ដូច្នេះ ដើម្បីបញ្ចប់ជម្លោះមានតែការចចារតែប៉ុណ្ណោះ

ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំនៅកម្ពុជា លោកជំទាវ Vivian Loss Sanmartin បានចូលរួមសោកស្តាយចំពោះការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងពេលកម្ពុជាប្រឈមនឹងការលំបាកនេះ លោកជំទាវឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ប្រេស៊ីលឈរជាមួយកម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី។ លោកជំទាវបានបញ្ជាក់ថា ប្រទេសទាំងពីរមិនអាចលើកប្រទេសចេញពីព្រំដែនជាប់គ្នាបានទេ។ ដូច្នេះ ដើម្បីបញ្ចប់ជម្លោះមានតែការចចារដោយសន្តិវិធី ដោយគោរពច្បាប់អន្តរជាតិតែប៉ុណ្ណោះ។ លោកជំទាវឯកអគ្គរដ្ឋទូតប្រេស៊ីលបានលើកឡើងបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភ្សាការងារជាមួយ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា […]

5
Promotion