អង្គការអន្តរជាតិមិនមែនរដ្ឋាភិបាលដែលធ្វើសកម្មភាពទាក់ទងជាមួយការអភិរក្ស មានឈ្មោះ WWF -Cambodiaបានឱ្យដឹងថា ដោយមានកិច្ចសហការជាមួយសមាជិកសហគមន៍ មកពីភូមិចំនួន ៧ ក្នុងខេត្តក្រចេះ ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះរបស់យើងបានស្វែងរកទីតាំងសំបុកនៃប្រភេទសត្វស្លាបសំខាន់ៗកាលពីសប្តាហ៍មុន។ WWF-Cambodia បានឱ្យដឹងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ អំពីលទ្ធផលនៃបេសកកម្មដែលមានរយៈពេល បួនថ្ងៃរបស់ខ្លួនថា ទទួលបាននូវលទ្ធផលដ៏គួរឱ្យរំភើបរីករាយ រួមមាន៖ សំបុកសត្វត្រយងចង្កំក-ស ចំនួន ១២ សំបុក ,សំបុកសត្វត្រដក់តូចចំនួន ៥ សំបុកនិង […]
Category: សង្គម
ក្រុមហ៊ុន Excellent Associates Group បង្ហាញបំណងវិនិយោគលើកសិ-ឧស្សាហកម្ម នៅកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Dai Jianlaing ប្រធានក្រុមហ៊ុន Excellent Associates Group Limited ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានបង្ហាញពីចំណាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគនៅកម្ពុជា […]
ក្រុមហ៊ុន World Citi Group នៅហ្វីលីពីន សម្លឹងឃើញឳកាសវិនិយោគលើវិស័យអប់រំផ្នែកសុខាភិបាលនៅកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត Raymond Patrick V. Guico ប្រធានក្រុមហ៊ុន World Citi Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុន បានលើកឡើងពីការស្វែងរកកិច្ចសហការជាមួយដៃគូនៅកម្ពុជា […]
សាជីវកម្ម San Miguel របស់ហ្វីលីពីន ចង់បណ្ដាក់ទុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ននៅកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Ramon S. Ang ប្រធាន និងជានាយកប្រតិបត្តិនៃសាជីវកម្ម San Miguel ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប លោក Ramon S. […]
ក្រុមអតីតនិស្សិតហ្វីលីពីន ពីសាលាWest Point គ្រោងរៀបចំដំណើរទស្សនកិច្ចមកកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ក្រុមអតីតនិស្សិតពីសាលាបណ្ឌិត្យសភាយោធា West Point នៃប្រទេសហ្វីលីពីន ដែលដឹកនាំដោយ លោក Cris Acosta អតីតនិស្សិតក្នុងឆ្នាំសិក្សា១៩៨២ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប លោក Cris […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការវិនិយោគនៅកម្ពុជា ជាការវិនិយោគនាពេលអនាគតដែលរីកចម្រើនឥតឈប់ឈរ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញការស្វាគមន៍មកកម្ពុជានិងសូមរីករាយក្នុងការវិនិយោគនៅកម្ពុជា ដែលជាការវិនិយោគនាពេលអនាគតដែលរីកចម្រើនឥតឈប់ឈរ។ តាមរយៈបណ្តាញសង្គមផ្លូវការនៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះឃ្លីបវីដេអូផលិតដោយសភាពាណិជ្ជកម្មកម្ពុជា និងបានសរសេររៀបរាប់ថា៖ កម្ពុជា ជាប្រទេសដែលពោរពេញទៅដោយសក្តានុពលសម្រាប់វិនិយោគជាច្រើនឥតគណនាសម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ ដែលសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ ដោយទំហំផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១០ដង ពី […]
ក្រសួងវប្បធម៌ មានចំណាត់ការចំពោះអ្នកផលិតបទចម្រៀងបែប Diss Track ដែលមានលក្ខណៈវាយប្រហារ ចំអកឡកឡឺយ ឬមើលងាយអ្នកដទៃ
ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានពិនិត្យ និងកំពុងហៅអ្នកពាក់ព័ន្ធមកធ្វើការអប់រំណែនាំ ជុំវិញការផលិតបទចម្រៀងបែប Diss Track ដែលមានលក្ខណៈវាយប្រហារ ចំអកឡកឡឺយ ឬមើលងាយដល់អ្នកដទៃ។ នេះបើតាមប្រភពព័ត៌មានដែល Karpit News ទទួលបាននៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ សូមបញ្ជាក់ថា បទចម្រៀងបែប Diss Track ឬ Diss song ជាប្រភេទបទចម្រៀងដែលមានគោលដៅវាយប្រហារ ចំអកឡកឡឺយ ឬបញ្ឆិតបញ្ឆៀងទៅកាន់នរណាម្នាក់ […]
សម្តេចតេជោ ហ៊ុន សែន៖ ការបញ្ចប់សង្រ្គាមនៅកម្ពុជាតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីមួយគ្រាប់ ប្រហែលជាគ្មានទេនៅលើពិភពលោក
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា បទពិសោធរបស់ សម្តេច ក្នុងការបញ្ចប់សង្រ្គាមនៅកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីមួយគ្រាប់ ប្រហែលជាគ្មានទេនៅលើពិភពលោក។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចរីករាយនឹងចែករំលែកនូវ បទពិសោធគន្លឹះជាច្រើនដែល សម្តេច មិនមានពេលគ្រប់គ្រាន់ក្នុងការចែករំលែកក្នុងវេទិកានានា ក្នុងពេលកន្លងទៅ។ សម្តេចបានលើកឡើងបែបនេះ ក្នុងពេលអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា […]
វិទ្យាស្ថាន ERIA អញ្ជើញសម្ដេចតេជោ ហ៊ុន សែន ថ្លែងបាឋកថាពិសេស ស្តីពីបទពិសោធន៍ផ្ទាល់របស់សម្តេច ដំណើរស្វែងរកសន្តិភាព ការឯកភាពទឹកដី និងការអភិវឌ្ឍកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) និងសហការី ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិមាន៧មករា រាជធានីភ្នំពេញ។ សម្តេចតេជោ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅលោកសាស្រ្តាចារ្យ Tetsuya Watanabe និងសហការី ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីការរៀបចំដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ […]
ឯកឧត្តម ប៉ែន បូណា៖ សមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលប្រៀបបាននឹងពន្លឺព្រះអាទិត្យបំភ្លឺភពដែនដីដែលគ្មានអ្នកណាអាចយកបាតដៃទៅបិទបាំងបានឡើយ
«រយៈពេល៤៦ឆ្នាំក្រោយចេញពីរបប ប៉ុល ពត រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា បានសាងសមិទ្ធផលធំធេងណាស់សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋជាពិសេសការអភិវឌ្ឍមានសន្ទុះខ្លាំងក្លាចាប់តាំងពីកម្ពុជាមានសុខសន្តិភាពពេញលេញរយៈពេល២៦ឆ្នាំចុងក្រោយ»។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញធ្វើជាអធិបតី និងជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនថ្នាក់ដឹកនាំ មន្ត្រីអ្នកនាំពាក្យ និងរដ្ឋបាលខេត្តសៀមរាប មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ […]
