ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំនួន ១,៧៩២នាក់ បានទទួលការពិនិត្យ និងព្យាបាលជំងឺទូទៅ ដោយឥតគិតថ្លៃ ពីសំណាក់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ ។ លោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុប្រធានប្រត្តិបត្តិ បានមានប្រសាសន៍ថា តាំងនាមតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី […]
Category: សង្គម
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ «សំណេរអង្គរ» ពិតជាបានបង្ហាញនូវឆន្ទៈស្រលាញ់អក្សរសាស្រ្តជាតិរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា «សំណេរអង្គរ» ពិតជាបានបង្ហាញនូវឆន្ទៈស្រលាញ់អក្សរសាស្រ្តជាតិរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ ថ្ងៃនេះ យើងឃើញមាន បេក្ខសមណៈ និងបេក្ខជន ដែលនិមន្ត និងអញ្ជើញមកពី ២៥ រាជធានី-ខេត្ត ដែលមានអាយុចាប់ពី ៦ ឆ្នាំ រហូតដល់ ៨២ ឆ្នាំ បានមកប្រកួតប្រជែងសរសេរតាមអាន ជាភាសាខ្មែរ។ ក្រៅពីបេក្ខជន […]
រដ្ឋមន្រ្តីក្រសួងអប់រំ៖ «សំណេរអង្គរ» ជួយដាស់ស្មារតីឱ្យប្រជាពលរដ្ឋគ្រប់រូបយកចិត្តទុកដាក់កែប្រែទម្លាប់នៃការសរសេរអក្ខរាវិរុទ្ធ និងអានពាក្យខ្មែរឱ្យកាន់តែប្រសើរឡើង
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងតំណាងមូលនិធិម៉ានី នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាសហអធិបតី ក្នុងកម្មវិធីប្រកួតសរសេរតាមអាន “សំណេរអង្គរ” លើកទី២ នៅស្ពានហាល ខាងលិចប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ ព្រះបញ្ញាមុនីញាណ […]
ក្រសួងអប់រំ នឹងរៀបចំឱ្យមានការទទួលស្គាល់គ្រូមត្តេយ្យសិក្សាសហគមន៍ ជាបន្តបន្ទាប់
ក្រសួងអប់រំ យុវជន និងកីឡា នឹងជួយបន្តគាំទ្រដល់គ្រូបង្រៀននៃសាលាមត្តេយ្យសិក្សាសហគមន៍ ដោយនឹងរៀបចំឱ្យមានការទទួលស្គាល់ ការបណ្តុះបណ្តាល គ្រូមត្តេយ្យសិក្សាសហគមន៍ ជាបន្តបន្ទាប់ទៀតផងដែរ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពេលទស្សនកិច្ចសាលាមត្តេយ្យសិក្សាសហគមន៍ ភូមិសំរោង២ នៅឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានកោតសរសើរ […]
សម្តេចម៉ែ ប្រទានព្រះរាជទ្រព្យចំនួន ៥ម៉ឺនដុល្លារ ដល់ CMAC ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុបោសសម្អាតមីនមនុស្សធម៌
សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសប្រទានព្រះរាជទ្រព្យដ៏ថ្លៃថ្លាបំផុតចំនួន៥០.០០០ដុល្លារសហរដ្ឋអាមេរិក ជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដើម្បីប្រើប្រាស់ក្នុងបុព្វហេតុបោសសម្អាតមីនមនុស្សធម៌។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានទទួលព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតពីសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ នៅព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ឯកឧត្តម បានលើកឡើងថា ព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនាពេលនេះ ក៏ដូចជាពេលកន្លងមក ទាំងព្រះរាជអំណាយជាថវិកានិងជាសម្ភារៈ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ថវិកាឧបត្ថម្ភ ៤០លានរៀលក្នុងមួយគ្រួសារ ដល់គ្រួសារសពមន្ត្រីដោះមីនពលីពីររូបនៅខេត្តឧត្តរមានជ័យ
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចាត់ឯកឧត្តមមែ ស៊ីថន ជំនួយការផ្ទាល់របស់សម្តេច នាំយកសារលិខិតចូលរួមរំលែកមរណទុក្ខ និងថវិកាឧបត្ថម្ភគ្រួសារសព ៤០លានរៀលក្នុងមួយគ្រួសារជូនដល់គ្រួសារនៃសព លោក អឿន ចាន់ដារ៉ា និងលោក ពៅ នេពីន ជាកងកម្លាំងនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់មីនតោន អំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង […]
យុវជន ដែលពលីជីវិតក្នុងពេលប្រតិបត្តិការបោសសម្អាតមីន! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំក្រុមយុវជនបូជាការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធសព
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានក្រុមយុវជនបូជាការពារយុត្តិធម៌ អញ្ជើញអមដំណើរដោយលោកឧកញ៉ា ខេមរៈ សិរីមន្ត បានដឹកនាំក្រុមការងារនៅរសៀលថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ បានចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក អឿន ចាន់ដារ៉ា ៩៣៦៤៩៣ ស្ថិតនៅភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ដែលបានពលីក្នុងកំឡុងពេលកំពុងធ្វើប្រតិបត្តិការបោសសម្អាតមីន។ ឆ្លៀតក្នុងឱកាសនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ញើសារចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ […]
ប្រធានរដ្ឋសភាម៉ាឡេស៊ី៖ សម្តេចតេជោ គឺជារដ្ឋបុរសដ៏ល្បីល្បាញ (Legend) ដែលថ្នាក់ដឹកនាំនៅលើពិភពលោកគួរយកគំរូតាម
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម Tan Sri Dato Johari bin Abdul ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅដំណើរទស្សនកិច្ចរបស់ឯកឧត្តម […]
ឯកឧត្តម ឃ្លាំង ហួត អះអាងថា មិនដែលស្គាល់ និងមិនមានទំនាក់ទំនងជាមួយបុគ្គល លី រតនរស្មី នោះឡើយ
ខណៈដែលមានការប្រឌិតព័ត៌មានក្លែងក្លាយផ្សាយឈ្មោះនិងរូបភាពសង្ស័យថាពាក់ព័ន្ធជាមួយឈ្មោះ លី រតនរស្មី នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានប្រកាសថា មិនដែលស្គាល់ និងមិនដែលមានអ្វីពាក់ព័ន្ធសូម្បីតែបន្តិចជាមួយឈ្មោះ លី រតនរស្មី នោះឡើយ ។ ដោយឡែកចំពោះករណីថាសំឡេងបែកធ្លាយនោះ ឯកឧត្តម ឃ្លាំង ហួត បានអះអាងថា សំឡេងនោះមិនមែនជាសំឡេងពិតរបស់សម្តេចតេជោហ៊ុនសែនទេ គឺជាសំឡេងដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតAIប៉ុណ្ណោះ ។ […]
ការដុតផាវ ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ ត្រូវហាមឃាត់នៅថ្ងៃបុណ្យចូលឆ្នាំចិន
ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ។ ជាមួយគ្នានេះ ការលេងល្បែងស៊ីសងគ្រប់ប្រភេទការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត ក៏ត្រូវហាមឃាត់ផងដែរ។ រដ្ឋបាលរាជធានីភ្នំពេញ ក៏ណែនាំឲ្យគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព សមាគម អង្គការមិនមែនរដ្ឋាភិបាល […]
