តម្លៃស្រូវហក់ឡើងវិញ៣ថ្ងៃជាប់ៗគ្នា រហូតដល់កម្រិតខ្ពស់បំផុតក្នុងខែមករានេះ

អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ បានឲ្យដឹងនៅថ្ងៃទី១៦ ខែមករាថា ថ្លៃស្រូវអូអឹម(៥៤៥១)នៅតាមរោងម៉ាស៊ីនក្នុងខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ កើនឡើង៣លេខ(៣០៛) ក្នុងថ្ងៃនេះ បើធៀបទៅនឹងថ្លៃក្នុងថ្ងៃម្សិលមិញ ស្របពេលដែលការនាំចេញស្រូវក៏បានហក់ឡើងវិញ៣ថ្ងៃជាប់ៗគ្នា គួរឱ្យកត់​សម្គាល់ រហូតដល់កម្រិតខ្ពស់បំផុតក្នុងខែមករា ឆ្នាំ២០២៥។ ការកើនឡើងថ្លៃភ្លាមៗនេះ ឯកឧត្តម នៅមិនទាន់ច្បាស់ថាមកពីមូលហេតុអ្វីនៅឡើយ អាចថាមកពីការសម្រុកទិញពីឈ្មួញកណ្តាលក្នុងតម្លៃថោកក៏ថាបាន ឬក៏មកពីកត្តាផ្សេងៗទៀត ប៉ុន្តែទីផ្សារកសិផលគឺដូច្នេះហើយ ចួនឡើងភ្លាមៗ ហើយក៏ចុះវិញភ្លាមៗ […]

កូនប្រុសរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាសមួយប​ន្ថែមទៀត ពីការប្រឡងវិញ្ញាសាគណិតវិទ្យា

ចៅប្រុសរបស់សម្តេចតេជោ ហ៊ុន សែន និងជាកូនប្រុសពៅរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ ទើបទទួលបានមេដាយមាសគ្រឿងថែមទៀត ពីការប្រឡងវិញ្ញាសាគណិតវិទ្យា Angkor Mathematics Competition (AMC)។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត […]

ទូតអ៊ីរ៉ង់៖ សម្តេចតេជោ ហ៊ុន សែន ស័ក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា»

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម អាលី អាកបារ ណាហ្សារី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ នៅក្នុងជំនួបលើកដំបូងនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ក៏បានសម្តែងនូវការអបអរសាទរចំពោះ សម្តេចតេជោ ដែលទទួលបានការគាំទ្រជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា។ ឯកឧត្តម បានសម្តែងនូវការស្ងប់ស្ងែង និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ […]

អ្នកវិទ្យាសាស្ត្រ រកឃើញសត្វ​តុកកែប្រភេទ​ថ្មី នៅ​ខេត្តបាត់ដំបង

សត្វតុកកែ ប្រភេទ«Hemiphyllodactylus khpoh»ត្រូវបានចាត់ថ្នាក់ ជាប្រភេទថ្មី ដោយអ្នកវិទ្យាសាស្រ្ត បន្ទាប់ពីបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។ នេះបើតាមការឲ្យដឹងពីក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ។ បើតាមក្រសួងបរិស្ថាន បានបញ្ជាក់ថា សត្វតុកកែប្រភេទថ្មីនេះត្រូវបានរកឃើញក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវជីវៈចម្រុះ នៅតំបន់ភ្នំថ្មកំបោរ ក្នុងកិច្ចសហការរវាងអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញប្រភេទឧរង្គសត្វ នៃសាកលវិទ្យាល័យ La Sierra ហើយក្រោយមកប្រភេទនេះត្រូវបានបញ្ជាក់ថាជាប្រភេទថ្មី ចំពោះវិទ្យាសាស្រ្ត ផ្អែកលើទិន្នន័យផ្នែករូបសាស្រ្ត […]

ការងារអភិវឌ្ឍន៍​ប្រព័ន្ធធា​រាសាស្រ្ត និងកាត់បន្ថយទឹកជំ​នន់​ក្នុងខេត្តបន្ទាយមានជ័យ សម្រេច​បានប្រមាណ ៦៤%ហើយ

ការងារអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួល​ហិរញ្ញប្បទាន​សម្ប ទានពីសាធារណរដ្ឋកូរ៉េសម្រេចបានប្រមាណ ៦៤% ហើយគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២​០២៦ខាងមុខ។ នេះបើតាមការឲ្យដឹង ពីក្រសួងធនធានទឹក និង​ឧតុនិយម កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ បើតាមក្រសួងធនធានទឹក និង​ឧតុនិយម ត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ វឌ្ឍនភាពការងារសម្រេចបានគឺ ៦៤,០២% លើផែនការ ៥២,៧៣% ក្នុងនោះ ទី១)ការងារស្តារអាងទឹករួមមាន៖ […]

ហ្វីលីពីន សម្តែងការដឹងគុណចំពោះកម្ពុជា ក្នុងការដោះស្រាយករណីពពោះជំនួសនាពេលថ្មីៗនេះ

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានផ្លាស់ប្ដូរទស្សនៈស្តីពីការពង្រឹងទំនាក់ទំនងទ្វេភាគី កម្ពុជា-ហ្វីលីពីន ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ ឯកឧត្តម Enrique A. Manalo រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ ក្រសួងការបរទេស បានឲ្យដឹងថា ក្នុងកិច្ចសន្ទនានេះ ឯកឧត្ដមរដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សាពីការត្រៀមរៀបចំ ដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី […]

សង្គ្រាមនៅអ៊ុយក្រែន៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យចាប់ផ្តើមចរចាជាជាងរារាំងការចរចា និងលើកទឹកចិត្តឲ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់

ខាងក្រោមនេះ ជាសំណេររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅយប់ថ្ងៃទី១៥​ ខែមករា ឆ្នាំ២០២៥ ជុំវិញសង្គ្រាមនៅអ៊ុយក្រែន ថាតើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាពវាយផងចរចាផង? ក្រោយលោកត្រាំឈ្នះឆ្នោត និងមុនពេលលោកត្រាំចូលកាន់សេតវិមានថ្ងៃ២០ មករា ២០២៥ខាងមុខនេះ មានការលើកឡើងនូវយោបល់ជាច្រើនទាក់ទងជាមួយជាមួយសង្គ្រាមនៅអ៊ុយក្រែន ដែលលោកត្រាំ គាំទ្រឲ្យមានចរចាសន្តិភាព។ ថ្មីៗនេះប្រមុខណាតូ បាននិយាយថា (អ៊ុយក្រែនមិនទាន់រឹងមាំគ្រប់គ្រាន់ដើម្បីចរចាសន្តិភាពជាមួយរុស្ស៊ីទេ)។ ចំណុចនេះខ្ញុំប្រាកដជាយល់ច្បាស់ថា ប្រមុខ NATO […]

រាជរដ្ឋាភិបាល គ្រោងបន្តស្ថាបនាផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដនានា ក្នុងតំបន់ដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន នៅភូមិដងក្តា ខេត្តកំពង់ធំ

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះពិនិត្យខ្សែផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ ដែលគ្រោងស្ថាបនាដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន ស្ថិតនៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងឳកាសនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា , […]

ក្រុមហ៊ុន ជីប ម៉ុង ផ្តល់ឱកាសកម្មសិក្សា និងការងារដល់និស្សិតអាហា​រូប​ករណ៍ អ.ម.ត

ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថ​លេខាលើអនុស្សរណៈនៃការយោគយល់រវាងស្ថាប័នទាំងពីរ នារសៀលថ្ងៃទី១៤ […]

ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត

ដោយទទួលបានគោលការណ៍អនុញ្ញាតពីសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្រសួងមហាផ្ទៃ បានរៀបចំការប្រឡងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ បំពេញជួស ប្រចាំឆ្នាំ២០២៤ ដោយមានការចូលរួមពីបេក្ខជនមកពីគ្រប់រាជធានី ខេត្ត ជាច្រើនពាន់នាក់។ ឆ្លងកាត់ការប្រឡងប្រកបដោយសុក្រឹ្យ ទាំងសមត្ថភាព កម្ពស់ និងកាយសម្បទា លទ្ធផលប្រឡងជាប់ជាស្ថាពរ ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះហត្ថលេខាកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ក្នុងនោះក៏មានបេក្ខជនជាប់ក្របខ័ណ្ឌនគរបាល នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ប្រមាណ […]

5
Promotion