ក្នុងរ យៈពេលថ្មីៗនេះកត់សម្គាល់ឃេីញ ករណីក្មេងទំនេីងបានបង្កនូវសក ម្មភាពអស ន្តិសុខក្នុងមូលដ្ឋានខ្លះក្នុងខេត្តបាត់ដំ បង បេីទោះបីជាសមត្ថកិ ច្ចនគរ បាលរួមទាំងអាជ្ញាធរពាក់ព័ន្ធបានចាត់វិធានការបង្ការ ទប់ស្កាត់ជាប់ជាប្រចាំ កុំឱ្យមានសកម្មភាពនេះកេីតឡេីងក្នុងមូល ដ្ឋានក៏ដោយ។ សកម្មភាពល្មេីសទាំងអស់នេះត្រូវបានសមត្ថកិច្ចនគរបាលធ្វេីការ ស្រាវជ្រាវនិងបង្រ្កាបបានជាបន្តបន្ទាប់ ព្រមទាំងបានចាត់វិធានការតាម នីតិវិធី ច្បាប់ដោយបញ្ជូនទៅកាន់សាលា ដំបូងខេត្តបាត់ដំបងដេីម្បីអនុវ ត្តទោសដោយគ្មានការ លេីកលែងឡេីយ។ ដេីម្បីរួមចំណែកក្នុងការបង្ការទប់ស្កាត់ កុំឱ្យក្រុមយុវជនដែលស្ថិតក្នុងវ័យសិក្សានិងជាទំពាំងស្នងឫ ស្សី ដេីរចូលទៅក្នុងគន្លងអ វិជ្ជមាន […]
Category: សង្គម
អតិថិជន បុរីឡេងណាវ៉ាត្រា ទទួលអង្ករហូប១ឆ្នាំពេញដោយឥគិតថ្លៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជួយទិញស្រូវ ១.០០០តោន ពីកសិករ កិនអង្ករចែកជូន អតិថិជនគម្រោង6A
ដើម្បីរួមចំណែកសម្រួលដល់កសិករដែលកំពុងតែច្រូចកាត់ប្រមូលទិន្នផលស្រូវ អ្នកឱកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសនៅថ្ងៃទី១៥ ខែមករានេះថា នឹងជួយទិញស្រូវពីកសិករខ្មែរចំនួន ១,០០០តោន ដើម្បីយកមកចែកជូនដល់អតិថិជនរបស់បុរីឡេងណាវ៉ាត្រាគម្រោង6A ទាំងអស់ដែលមានការខ្វះខាត និងសំណង់យឺតយ៉ាវ ដែលទុកហូបរយៈពេលមួយឆ្នាំដោយឥតគិតថ្លៃ។ ផ្អែកតាមផេកផ្លូវការរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប៉ុន្មាននាទីមុននេះ បានសរសេរក្នុងន័យដើមយ៉ាងដូច្នេះថា៖ «ខ្ញុំជួយទិញស្រូវ ១,០០០តោន បើកអង្ករជូនអតិថិជនដែលបានទិញបុរី ឡេង ណាវ៉ាត្រា 6A ទាំងអស់ដែលខ្វះខាត សំរាប់ហូបរយៈពេលពេញមួយឆ្នាំដោយឥតគិតថ្លៃ»។ […]
សម្តេចតេជោ ហ៊ុន សែន៖ សម្តេច ស ខេង ជាឥស្សរជនស្នេហាជាតិ ស្នេហាប្រជាជនដ៏ស្មោះស្ម័គ្រ និងបានកសាងសមិទ្ធផលសង្គមជាច្រើន
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតជូនពរសម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសខួបចម្រើនជន្មាយុ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ នៅថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២៥។ ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «សម្តេច ជាឥស្សរជនស្នេហាជាតិ ស្នេហាប្រជាជនដ៏ស្មោះស្ម័គ្រ ដែលបានខិតខំប្រឹងប្រែងតស៊ូព្យាយាម […]
អ្នកនាំពាក្យ៖ វិទ្យុអាសុីសេរីកំពុងកេងចំណេញនយោបាយ និងព្យាយាមធ្វើឱ្យមានការយល់ច្រលំ រឿងតម្លៃស្រូវ
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ បានអះអាងថា រដ្ឋមន្រ្តីក្រសួងកសិកម្ម មិនបានស្តីបន្ទោសកសិករ ពីការធ្វើស្រូវ OM ដូចការចុះផ្សាយពីវិទ្យុអាស៊ីសេរី ដែលបង្កឲ្យមានការយល់ច្រឡំនោះទេ។ ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងនៅលើហ្វេសប៊ុករបស់ខ្លួន នាថ្ងៃទី១៤ ខែមករាថា៖ ពេលវេលានេះ មិនមែនជាពេលដែលវិទ្យុអាសុីសេរីត្រូវកេងចំណេញនយោបាយនោះទេ តែជាពេលមូរដៃអាវធ្វើការរួមគ្នា ដើម្បីប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាស ជួយនាំគ្នាផ្សព្វផ្សាយឱ្យត្រូវ ជំរុញឱ្យកសិករយើងងាកមកចាប់យកពូជអង្ករក្រអូបរបស់កម្ពុជាជំនួសពូជស្រូវរបស់វៀតណាមវិញ […]
ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ២១០គ្រួសារដែលមានជីវភាពខ្វះខាត ទទួលបានអំណោយជាស្បៀងអាហារពីរាជរដ្ឋាភិបាល
បន្ទាប់ពីបានអញ្ជើញអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហាររបស់រាជរដ្ឋាភិបាលចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ២១០គ្រួសារ នៅស្រុវើនសៃ កាលពីពេលកន្លងទៅថ្មីៗ រួចមកឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ អមដំណើរដោយលោក ជា ថាវរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក នាង សំអាត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តលោកមេ បញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំបី […]
កម្ពុជា នឹងពង្រាយសុនខសន្តិសុខ ហិតជាតិផ្ទុះ និងគ្រឿងញៀនតាមតំបន់សំខាន់ៗនៅភ្នំពេញ និងបណ្តាខេត្ត
អគ្គស្នងការដ្ឋាននគរបាលជាតិ និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ចុះ MOU លើការកិច្ចសហប្រតិបត្តិការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខ និងការផ្គត់ផ្គង់សុនខជំនាញបច្ចេកទេស និងការងារកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌសង្រ្គាម។ ការចុះអនុស្សរណៈនៃការយោគយល់គ្នា ធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមករាឆ្នាំ ២០២៥ នៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃស្ថាប័នទាំងពីរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ការសហការជាមួយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នេះធ្វើឡើងបន្ទាប់ទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស […]
គំនូរដ៏អស្ចារ្យទាំង១៨ផ្ទាំងរបស់វិចិត្រករសហសម័យ លាង ស៊ីកន កំពុងដាក់តាំងពិពរណ៌នៅសារមន្ទីរជាតិ !
« ឱប្រទេស កម្ពុជា! ជីវិតអ្នកគូររូបដូចខ្ញុំ ក៏ជាផ្នែកមួយនៅក្នុងនោះដែរ៖ ភាពអស្ចារ្យ រំភើប ភ័យតក់ស្លុត ស្រេកឃ្លាន ឈឺចាប់ បាត់បង់ កកើត ជោគជ័យ និង សង្គ្រាម » ។ អត្ថន័យទាំងនេះគឺមាននៅក្នុងស្នាដៃផ្ទាំងគំនូរទាំង១៨ផ្ទាំរបស់វិចិត្រករសហសម័យ លាង ស៊ីកន ដែលមានឈ្មោះថា «ដីមាស » ។ វិចិត្រករសហសម័យ លាង ស៊ីកន ធ្លាប់បង្ហាញស្នាដៃធំៗទាំងក្នុងនិងក្រៅប្រទេសរាប់មិនអស់ តែអាចនិយាយបានថា នេះជាលើកដំបូងហើយដែលស្នាដៃវិចិត្រករសហសម័យ លាង ស៊ីកន ទាំង១៨ផ្ទាំងបង្ហាញពីទិដ្ឋភាពចម្រុះនៃដែនដីសុវណ្ណភួមិតាមរយៈការតាំងពិព័រណ៌ទោលដ៏ធំប្រចាំឆ្នាំនៅក្នុងសារមន្ទីរជាតិ សម្រាប់ភ្ញៀវជាតិនិងអន្តរជាតិចូលរួមទស្សនាទទួលបាននូវបទពិសោធថ្មី ។ […]
កម្ពុជា-អ៊ីរ៉ង់ បិទបញ្ចប់កិច្ចព្រមព្រៀងលើការវិនិយោគ ការបង្កើតគណៈកម្មការសេដ្ឋកិច្ចចម្រុះ និងកិច្ចសហប្រតិបត្តិការប្រេងកាត
ឯកឧត្តម ឧបនាយករដ្ឋមន្តី្រ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាង កម្ពុជា និងអ៊ីរ៉ង់ ក្នុងពេលដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ ក្រសួងការបរទេស បានឲ្យដឹងថា […]
បើអាណិត និងចង់ជួយកសិករ សូមជួយផ្សព្វផ្សាយឱ្យកសិករងាកមករួមគ្នាជាសហគមន៍ និងដាំពូជអង្ករក្រអូបរបស់ខ្មែរ
«ស្របពេលស្រូវអូអឹមរបស់ប្រទេសវៀតណាមកំពុងធ្លាក់ថ្លៃ បងប្អូនកសិករមកពីសង្កាត់អូរកន្ទរ និងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្ម័គ្រចិត្តរួមគ្នាជាមួយឃុំកំពង់គោ ស្រុកកំពង់ស្វាយ ដើម្បីក្លាយជាសហគមន៍កសិកម្មទំនើបខ្នាតធំ ផលិតស្រូវសែនក្រអូបរបស់កម្ពុជាលើផ្ទៃដី៥០០០ហិកតា ក្នុងតម្លៃកុងត្រាទុកជាមុនចាប់ពី១៣០០៛/គីឡូក្រាមឡើងទៅ! ក្រសួងកសិកម្មនឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់៥លានដុល្លារ ដោយមិនចាំបាច់ឱ្យកសិករសមាជិកពិបាកជាប់បំណុលគេ ឬត្រូវដាក់ទុនដោយខ្លួនឯងឡើយ! នេះគឺជាដំណោះស្រាយបន្ទាន់ ដែលក្រសួងកសិកម្មព្យាយាមផ្តល់ជូនពុកម៉ែបងប្អូនកសិករយើង ដែលធ្លាប់តែដាំពូជស្រូវរបស់ប្រទេសវៀតណាម ហើយកំពុងពិបាករកទីផ្សារនិងមិនទទួលបានតម្លៃល្អ។ បើអាណិតកសិករយើង ហើយពិតជាចង់ជួយដោះស្រាយបញ្ហាជូនពួកគាត់មែន សូមជួយផ្សព្វផ្សាយឱ្យកសិករយើងងាកមករួមគ្នាជាសហគមន៍ និងដាំពូជអង្ករក្រអូបរបស់ខ្មែរ ជាជាងការនៅតែបន្តដាំពូជរបស់គេ ដែលពិបាកទាំងទីផ្សារ ពិបាកទាំងការអន្តរាគមន៍ជួយពេលមានបញ្ហា។ […]
សម រង្សុី និងបក្សពួកកំពុងទាញផលប្រយោជន៍ពីការស្លាប់របស់លោក លឹម គីមយ៉ា
បុគ្គលមានវ័យចំណាស់ សម រង្សី កំពុងកេងចំណេញសារនយោបាយពីសពអតីតអ្នកតំណាងរាស្រ្តលោក លឹម គឹមយ៉ា ដែលត្រូវបានជនជាតិថៃម្នាក់បាញ់បណ្តាឲ្យស្លាប់នៅកណ្តាលក្រុងបាងកកពេលថ្មីៗនេះ។ គណបក្សនយោបាយក្រៅរដ្ឋាភិបាលនៅកម្ពុជា គូសបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី និងគ្នីគ្នានៅក្រៅប្រទេសកំពុងទាញផលប្រយោជន៍ពីការស្លាប់របស់លោក លឹម គីមយ៉ា ដែលពួកគេព្យាយាមចោទប្រកាន់ និងទម្លាក់កំហុសទៅលើមន្រីរាជរដ្ឋាភិបាលដោយគ្មានមូលដ្ឋាន។ អ្នកតាមដាននយោបាយនៅកម្ពុជាលើកឡើងថា លោក សម រង្សីនិងបក្សពួកកំពុងកេងចំណេញ និងទទួលផលផ្នែកនយោបាយពីសពលោក លឹម គឹមយ៉ា ហើយនិយាយចោទប្រកានទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល។ […]
