រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើទូតជប៉ុនជួយផ្សព្វផ្សាយអំពីសភាពការណ៍ពិតនៅកម្ពុជាទៅកាន់ប្រជាជន​ និងភ្ញៀវទេសចរជប៉ុន

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាជាមួយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា រសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឯកអគ្គរាជទូជប៉ុនប្រចាំកម្ពុជាជួយបង្កើនការផ្សព្វផ្សាយអំពីសក្តានុពលនៃវិស័យទេសចរណ៍នៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ព្រមទាំងជួយផ្សព្វផ្សាយអំពីសភាពការណ៍ពិតនៅកម្ពុជាទៅកាន់ប្រជាជននិងភ្ញៀវទេសចរជប៉ុន ក្នុងទាក់ទាញឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត។ ជាពិសេសការជំរុញឱ្យមានទស្សនកិច្ចសិក្សា (FAM Trip) នៃជំនួបផ្លាស់ប្ដូរធុរកិច្ចរវាងវិស័យឯកជនក្នុងវិស័យទេសចរណ៍ ក៏ដូចជាសមាគមទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញឱ្យមានការផ្សព្វផ្សាយ […]

ក្រុមអ្នកនាំពាក្យ៖ ពាក្យថា «បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន» គឺលែងមានទៀតហើយ

ក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានធ្វើសន្និសីទសារព័ត៌មានអំពី “លទ្ធផលរយៈពេល ១ ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” ដឹកនាំដោយឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងមានការចូលរួមពី ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ, ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ, លោកជំទាវ […]

ថ្ងៃនេះជាខួប៤០ឆ្នាំ ដែលសម្តេចតេជោក្លាយជានាយករដ្ឋមន្ត្រី, សម្តេចតេជោរំលេចថា ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរជីវិត គ្របដណ្តប់ដោយការលំបាកជាង៩០ភាគរយ

ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ គឺជាខួបគម្រប់៤០ឆ្នាំ (១៤ មករា ១៩៨៥-១៤ មករា ២០២៥) ថ្ងៃដែល​សម្តេច​តេជោ ហ៊ុន សែន ត្រូវបានផ្តល់សេចក្តីទុកចិត្តពីសភាឱ្យកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី។ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា រយៈពេល​ជាងពាក់ កណ្តាលសតវត្សរ៍នៃដំណើរជីវិតរបស់សម្តេច គឺគ្របដណ្តប់​ដោយ​ការ​លំបាកជាង៩០ភាគរយ។ នៅក្នុងថ្ងៃខួប៤០ឆ្នាំ ដែលសភាផ្តល់សេចក្តីទុកចិត្តកាន់តួនាទី​ជានាយក​រដ្ឋ​មន្ត្រីដឹកនាំកិច្ចការជាតិនេះ សម្តេចតេជោ ហ៊ុន សែន […]

កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា ១០លានរៀលដល់លោកស្រី នន លក្ខណា ដែលជួបគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់លើផ្លូវ ៦០ម៉ែត្រ

នៅថ្ងៃចន្ទ ទី១៣ ខែមករានេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានប្រគល់ថវិការបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ចំនួន ១០លានរៀល ជូនលោក សំ នន ត្រូវជាឪពុករបស់លោកស្រី នន លក្ខណា ដែលមានរបួសធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម ដោយសារគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កាលពីថ្ងៃទី១០ ខែមករាកន្លងទៅ។  កាលពីថ្ងៃអាទិត្យ […]

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ណែនាំមន្ត្រីព័ត៌មាន និងសាធារណមតិខេត្ត ត្រូវរួមគ្នាផ្សព្វផ្សាយពីការពិតជូនដល់ប្រជាពលរដ្ឋ

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំបន្ថែមដល់មន្ត្រីនៃមន្ទីរព័ត៌មាន និងក្រុមការងារសាធារណមតិនៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវធ្វើការងារឱ្យកាន់តែសកម្មទៅលើការគាំទ្រគណៈបញ្ជាការឯកភាព និងរដ្ឋបាលខេត្តលើការងារគ្រប់គ្រងសាធារណមតិ គ្រប់គ្រងព័ត៌មាន និងសាធារណមតិ ដោយតាមដានព័ត៌មានធ្វើការឆ្លើយតប បកស្រាយ ផ្សព្វផ្សាយនូវព័ត៌មានពិត ត្រឹមត្រូវជូនប្រជាពលរដ្ឋឱ្យយល់ដឹងពីគោលនយោបាយរបស់រាជរដ្ឋាភិបាល រួមទាំងដំណើរការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសរួមគ្នាទប់ស្កាត់ និងប្រឆាំងព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា។ ការណែនាំបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងបងប្អូនអ្នកសារព័ត៌មាន […]

ប្រាសាទឥដ្ឋទី១៥ នៃប្រាសាទភ្នំបាខែង បានបញ្ចប់ការជួសជុលជាស្ថាពរ

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាសាទឥដ្ឋទី១៥ នៃប្រាសាទភ្នំបាខែង ជាស្ថាពរហើយ បន្ទាប់ពីជួសជុលរយៈពេល៦ខែមក។ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោកស្រី ឈុន រតនា  បានឱ្យដឹងថា ប្រាសាទឥដ្ឋទី១៥ នៃក្រុមប្រាសាទភ្នំបាខែងបានបញ្ចប់ការងារជួសជុលនៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីចាប់ផ្តើមជួសជុលនៅថ្ងៃទី២៩ ខែឧសភាកន្លងមក។ បច្ចុប្បន្នក្រុមការងារកំពុងរៀបចំសម្អាត រើគ្រឿងជួសជុលចេញ  និងរៀបចំបើកការទស្សនាប្រាសាទនេះឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារក៏កំពុងរៀបចំសិក្សាគម្រោងថ្មីដើម្បីបន្តជួសជុលប្រាសាទឥដ្ឋទី១៤ ដែលស្ថិតនៅជាប់នោះបន្តទៀតផងដែរ។ មុនការជួសជុល ប្រាសាទឥដ្ឋទី១៥ រងការខូចខាតខ្លាំងដោយក្នុងនោះផ្នែកខឿន […]

នាយឧត្តមសេនីយ៍ វង្ស ពិសេន លើកសំណើឲ្យអាមេរិកបន្តកិច្ចសហប្រតិបត្តិការបំរើប្រយោជន៍កងទ័ពប្រទេសទាំងពីរ

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានស្នើដល់ភាគីសហរដ្ឋអាមេរិក តាមរយៈប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មីប្រចាំកម្ពុជា បន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍កងទ័ពប្រទេសទាំងពីរ។ ការលើកសំណើរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងពេលអនុញ្ញាតឱ្យលោក វរសេនីយ៍ទោ ខាល សលមែន (Kyle Saltzman) ប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។ ក្នុងជំនួបពិភាក្សានោះ […]

សម្តេច ម៉ែន សំអន ដាក់ឲ្យប្រើប្រាស់អគារសិក្សា អគារទីចាត់ការ អគារផ្នែកសម្ភព តម្លៃជាង ៧២ម៉ឺនដុល្លារ

សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ អគារសិក្សាអនុវិទ្យាល័យ ខ្វាន់ ស៊ាម សង្កែ និងអគារផ្នែកសម្ពព រោគស្ត្រី ទារក កុមារ និងវះកាត់ នៃមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ស្ថិតនៅ ស្រុករំដួល ខេត្តស្វាយរៀង នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ ក្នុងឱកាសនោះ សម្តេច ម៉ែន […]

កម្ពុជា នាំចេញក្រពើរស់ទៅកាន់ទីផ្សារប្រទេសចិន ជាលើកដំបូង

ក្រុមការងារនៃរដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ព្រមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកវត្តមានមេរោគមួយចំនួន តាមលក្ខខណ្ឌតម្រូវ របស់សាធារណៈរដ្ឋប្រជាមានិតចិន។​ ការចុះយកសំណាកដើម្បីវិភាគរកមេរោគនេះ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ធ្វើឡើងក្នុងគោលបំណងសម្រួលដល់ការនាំចេញក្រពើចិញ្ចឹមពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន។ សូមជម្រាបថា នេះជាលើកទី១ហើយ ដែលកម្ពុជាទទួលបានការអនុញ្ញាតនាំក្រពើរស់ចេញពីកម្ពុជាទៅកាន់ប្រទេសចិន ប៉ុន្តែកម្ពុជាត្រូវបំពេញបែបបទឲ្យស្របតាមស្តង់ដារនិងអនុសញ្ញាសាយតេសជាមុនសិន។ បើតាមរដ្ឋបាលជលផល […]

ដើមឆ្នាំថ្មីកម្ពុជាទទួលបានរោងចក្រផលិតសំបកកង់យានយន្តថ្មីមួយទៀតហើយវិនិយោគលើផ្ទៃដី ៣២ហិចតា

នៅដើមឆ្នាំ២០២៥នេះ រោងចក្រផលិតសំបកកង់រថយន្តថ្មីមួយទៀតហើយបើកការដ្ឋានសាងសង់ដែលមានឈ្មោះថា រោងចក្រ វ៉ាន់លី ថាយអឺ (WANLI Tire) កាលថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម WANG WENBIN ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ជាការសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា […]

5
Promotion