មហាវិថីសម្តេចតេជោ ឬ ផ្លូវ៦០ម៉ែត្រ លាតសន្ធឹងឆ្លងកាត់សង្កាត់ចំនួន ៣ គឺសង្កាត់ចាក់អង្រែលើនិងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ មួយរយៈចុងក្រោយនេះ ផ្លូវធំទំនើបមួយខ្សែនេះ តែងកើតមានគ្រោះថ្នាក់ចរាចរណ៍ជារឿយៗ និងកំពុងបង្កការព្រួយបារម្ភដល់អ្នកបើកបរ។ នារសៀលថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និង […]
Category: សង្គម
នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង៖ មានសន្តិភាព ទើបមានការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងការគោរពប្រតិបត្តិជំនឿសាសនា
«មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមរឹងមាំ ហើយមានសន្តិភាព ទើបមានការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងការគោរពប្រតិបត្តិជំនឿសាសនា»។ នេះជាការថ្លែងរបស់នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៉ីង ប៊ុនហៀង នាយករង ខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសដង្ហែអង្គផ្កាប្រាក់វេរប្រគេនព្រះសង្ឃ វត្តត្រពាំងវែង ឃុំព្រះនិពាន្ត គងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានា […]
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារដែលរងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦០ម៉ែត
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំសោកសង្រេងជាទីបំផុតជាមួយក្រុមគ្រួសារដែលរងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅលើផ្លូវ ៦០ម៉ែត កាលពីថ្ងៃទី១០កន្លងទៅ, នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ឪពុក និងកូនតូច ២នាក់ ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈដែលភរិយាទទួលរងរបួសធ្ងន់ធ្ងរ បានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅប្រទេសវៀតណាម។ ក្នុងឱកាសចូលរួមក្នុងពិធីបុណ្យសពខាងលើនេះ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត […]
សម្តេច ទៀ បាញ់៖ កម្ពុជាត្រូវឈរលើសក្តានុពលដែលខ្លួនមាន និងបោះជំហានឲ្យទាន់ប្រទេសនៅក្នុងតំបន់ និងបរិការណ៍សកលលោក
សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃកម្ពុជា អបអរចំពោះសិស្សានុសិស្សខេត្តសៀមរាប ដែលបានប្រឡងទទួលបាននិទ្ទេសA ទាំង២២១នាក់ និងបានវាយតម្លៃខ្ពស់ចំពោះលោកគ្រូអ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបង្រៀន ព្រមទាំងការចូលរួមអប់រំរបស់មាតាបិតា អាណាព្យាបាលកូនរបស់ខ្លួនធ្វើឱ្យទទួលបាននូវធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ក្នុងពិធីប្រគល់ម៉ូតូដល់សិស្ស និទ្ទេសA នៅសៀលថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៥ សម្តេចបានបញ្ជាក់ថា លទ្ធផលនេះ ពិតជាកើតចេញពីការខិតខំរៀនសូត្ររបស់សិស្សានុសិស្សផ្ទាល់ និងការខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូ និង តួអង្គពាក់ព័ន្ធមួយចំនួនទៀតដែលបានខ្នះខ្នែង និងផ្តល់ការបំពាក់បំប៉នសមត្ថភាព […]
កម្ពុជា ត្រៀមចរចាជាមួយភាគីឡាវលើជម្រើសទីតាំងសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ និងផ្លូវតភ្ជាប់ប្រទេសទាំងពីរ
កម្ពុជា ត្រៀមបើកការចរចាជាមួយភាគីឡាវលើជម្រើសទីតាំងសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ និងផ្លូវតភ្ជាប់ប្រទេសទាំងពីរ។ នេះបើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារអន្តរក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្របខណ្ឌអន្តរក្រសួង ស្ដីពីការពិនិត្យពិភាក្សាលើជំហរកម្ពុជា ក្នុងការកំណត់ទីតាំងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ(កម្ពុជា)/សេឡាំផៅ(ឡាវ) និងផ្លូវតភ្ជាប់ប្រទេសទាំងពីរ (ខេត្តព្រះវិហារ ប្រទេសកម្ពុជា និង […]
NEA សហការជាមួយក្រុមហ៊ុនធំៗចំនួន៥ រៀបចំវេទិកាផ្តល់ឱកាសការងារជាង១៣០០កន្លែង សម្រាប់យុវជន
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសាកលវិទ្យា ល័យឯកទេសនៃកម្ពុជា(CUS) និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ និងឱកាសកម្មសិក្សាការងារ នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន១៣៦៩ កន្លែង ពីក្រុមហ៊ុនធំៗ៥ សម្រាប់ផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ។ ក្រុមហ៊ុនធំៗទាំង៥ […]
តើគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង មានភារកិច្ចអ្វីខ្លះ?
រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ បានសម្រេចទទួលស្គាល់គណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលសរសេរជាអក្សរកាត់ថា គ.ស.ឯ.រ.ជ. ។ គណៈកម្មការសម្របសម្រួលមួយនេះ មានអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាប្រធាន អមដោយអនុប្រធានចំនួន ៧រូប សមាជិក សមាជិកា ២១រូប និងលេខធិការ ១រូប។ ក្នុងសេចក្តីសម្រេច […]
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បង្ហាញសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងកាន់តែរីកចម្រើនបន្ថែមទៀត
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងជប៉ុននិងកម្ពុជា និងគូសបញ្ជាក់ថា កម្ពុជា ជាដៃគូដ៏សំខាន់មួយរបស់ជប៉ុន។ ឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមថា សេដ្ឋកិច្ចកម្ពុជានឹងកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមក៏បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងជប៉ុន-កម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត។ […]
អាមេរិកសន្យាបន្តធ្វើជាដៃគូជាមួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សតាមគ្រប់ទម្រង់
សហរដ្ឋអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា បានសន្យាបន្តធ្វើជាដៃគូយ៉ាងខ្ជាប់ខ្ចួន ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស តាមគ្រប់ទម្រង់ ខណៈអាជ្ញាធរកម្ពុជា បានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការដោះស្រាយនូវឧក្រិដ្ឋកម្មទាំងនេះ។ ក្នុងបទអត្ថាធិប្បាយស្តីពី ទិវាយល់ដឹងអំពីការបង្ការការជួញដូរមនុស្សផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា ការជួញដូរមនុស្សគឺជាវិបត្តិជាសាកលមួយ ដែលជាទម្រង់ដ៏ធ្ងន់ធ្ងរបំផុតនៃទាសភាព នៅសម័យយើង និងជាប្រភពនៃទុក្ខវេទនារបស់មនុស្ស ដែលប៉ះពាល់ដល់មនុស្សរហូតដល់ ២៧ លាននាក់ នៅទូទាំងពិភពលោក។ នេះបើយោងតាមកានប៉ាន់ស្មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ ចាប់តាំងពីឆ្នាំ ២០០៧ មក សហរដ្ឋអាមេរិកបានកំណត់ថ្ងៃទី […]
ទូតរុស្សី៖ សិ្ថរភាពនយោបាយ សង្គម និងសន្តិសុខល្អប្រសើររបស់កម្ពុជា ជាកត្តាដ៏សំខាន់ទាក់ទាញទេសចររុស្សីមកទស្សនាកម្ពុជាកាន់តែច្រើនឡើង
កត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ និងសណ្តាប់ធ្នាប់ល្អប្រសើររបស់កម្ពុជា ជាផ្នែកដ៏សំខាន់ក្នុងការទាក់ទាញទេសចររុស្សីមកទស្សនាកម្ពុជាកាន់តែច្រើនឡើង។ នេះជាការឲ្យដឹងក្នុងជំនួបរវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយឯកឧត្តម អាណាតូលី បូរូវីក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា និងសហការី នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍។ ជំនួបនេះធ្វើឡើង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសកម្ពុជា-រុស្សី ដោយបានឯកភាពចាត់តាំងក្រុមការងារបច្ចេកទេសរៀបចំពង្រាងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា និងស្ថាប័នទទួលបន្ទុកទេសចរណ៍រុស្សី។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានកោតសរសើរ […]
