គិតត្រឹមដើមខែធ្នូ ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះសម្រេចលទ្ធផល ៧៧,០២% ខណៈដែលគម្រោងទាំងមូលរួមមាន គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ,ស្ពានមធ្យម ២កន្លែង, ស្ពានខ្លី ១កន្លែង និងផ្លូវតភ្ជាប់មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ) ទៅផ្លូវជាតិលេខ៦០B សម្រេចលទ្ធផល ៥៣,១៤%។ បើតាមឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានបញ្ជាក់ថា បើគ្មានការប្រែប្រួលទេស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងចុង […]
Category: សង្គម
រដ្ឋមន្ត្រីកសិកម្ម អះអាងថា ទិន្នផលត្រីឆ្នាំនេះកើនឡើង ដោយសារការគ្រប់គ្រងនិងអភិរក្សធនធានជលផលដ៏ត្រឹមត្រូវ
ផលនេសាទឆ្នាំនេះមានកំណើនយ៉ាងច្រើនសន្ទឹកសន្ធាប់ ផលនេសាទដាយត្រីប្លែកខុសពីរាល់ឆ្នាំគឺមានការ កើនឡើង១០ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុនមានការកើនឡើងតែ៥ភាគរយប៉ុណ្ណេះ។ ក្នុងដំណើរចុះពិនិត្យទីតាំងដាយត្រី និងកន្លែងកែច្នៃប្រហុក ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ ឯឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ទិន្នផលត្រីកើនឡើងនេះ មិនមែនកើតដោយចៃដន្យនោះទេ ពោលគឺបានពីការដឹកនាំដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់គ្រងនិងវិធានការកាពារ និងអភិរក្សធនធានជលផលដ៏ត្រឹមត្រូវ។ ឯកឧត្តម បន្ថែមថា លទ្ធផលនេះ […]
ប្រជាកសិករនៅឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ រីករាយនឹងការប្រ មូលផលស្រូវ ក្រោយទទួលពូជស្រូវពីរាជរដ្ឋាភិបាល ដើម្បីដាំដុះស្តារឡើងវិញ
ប្រជាកសិកររស់នៅឃុំបូសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ កំពុងតែរីករាយក្នុងប្រមូលទិន្នផលស្រូវ ក្រោយពីបានទទួល គ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការដាំដុះក្នុងការស្តារឡើងវិញ បន្ទាប់ពីរងគ្រោះដោយទឹកជំនន់នាពេលចុងរដូវវស្សាកន្លងមកនេះ។ ជាក់ស្តែង នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម វ៉ា ថន អភិបាល ខេត្តក្រចេះ បានអញ្ជើញចុះត្រួតពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំបុសលាវ ស្រុកចិត្របុរី […]
ក្រុមហ៊ុន Evercore Asia ចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពលកកើតឡើងវិញជាមួយកម្ពុជា
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នារសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥, ។ក្នុងឱកាសនៃជំនួប លោក Keith Magnus ប្រធានក្រុមហ៊ុន Evercore Asia បានកោតសរសើរភាពជោគជ័យនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ […]
ឯកឧត្តម គី តិច ប្រកាសថ្កោលទោសអ្នកនយោបាយក្បត់ជាតិតជំនាន់ និងក្រុមឧទ្ទាមហែរហមមួយក្តាប់តូច ដែកចោទមកលើថ្នាក់ដឹកនាំខ្មែរ ករណីឃាតកម្ម លោក លឹម គឹមយ៉ា
ឯកឧត្តម គី តិច ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែន ប្រកាសថ្កោលទោសអ្នកនយោបាយក្បត់ជាតិតជំនាន់ និងក្រុមឧទ្ទាមហែរហមមួយក្តាប់តូច ដែកចោទមកលើថ្នាក់ដឹកនាំខ្មែរ ករណីឃាតកម្ម លោក លឹម គឹមយ៉ា អតីតតំណាងរាស្ត្រគណបក្សប្រឆាំង។ តាមរយៈសំណេងលើបណ្តាញសង្គមផ្លូវការ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គី តិច បានលើកឡើងករណី លោកលឹម គីមយ៉ា […]
រាជរដ្ឋាភិបាល កំណត់យកថ្ងៃទី២៤ កញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញ
រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី២៤ ខែកញ្ញា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ នេះបើយោងតាមសារាចរ ស្តីពីការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ» ដែលចុះហត្ថលេខាដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៣ មករា ឆ្នាំ២០២៥។ រាជរដ្ឋាភិបាល តម្រូវឲ្យគ្រប់ក្រសួង ស្ថាប័ន ត្រូវរៀបចំគណៈប្រតិភូថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចូលរួមប្រារព្ធ ពិធីគោរព រដ្ឋធម្មនុញ្ញ […]
ស្ថាបនិក World Rice Conference គាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jeremy Zwinger ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ The Rice Trader (TRT) និងជាស្ថាបនិក World Rice Conference (WRC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។ […]
អភិបាលខេត្តត្បូងឃ្មុំ ចុះអន្តរាគមន៍បូមទឹកជួយស្រែប្រាំងរបស់ប្រជាពលរដ្ឋជាង ៣០០ហិកតា
ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញ ចុះអន្តរាគមន៍បូមទឹកជួយស្រែប្រាំងរបស់ប្រជាពលរដ្ឋចំនួន២ឃុំ ក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ និង ឃុំដូនតី ស្រុកពញាក្រែក សរុបប្រមាណជាង៣០០ហិកតា នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៍ លើកឡើងថា៖ ចំពោះបញ្ហាប្រឈម សំណូមពរ និងការលំបាករបស់ប្រជាពលរដ្ឋ […]
អ្នកឧកញ៉ា ហ៊ុន តូ ច្រានចោលការផ្សាយប្រឌិតរឿងរបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី និងប្រកាសត្រៀមប្តឹងបកត្រឡប់ទៅវិញ
អ្នកឧកញ៉ា ហ៊ុន តូ បានច្រានចោលរាល់រឿងក្លែងប្រឌិតរបស់អតីតអ្នកឧកញ៉ា ហេង សិទ្ធី ដែលបានផ្សព្វផ្សាយ តាមបណ្តាញសង្គមនានា និងត្រៀមប្តឹងបកត្រឡប់ទៅវិញ ។ ក្នុងសេចក្តីបញ្ជាក់ជូនសាធារណជន នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន តូ លើកឡើងថា រាល់ទង្វើ ផ្សព្វផ្សាយ តាមបណ្តាញសង្គមនានា របស់បុគ្គលឈ្មោះហេង សិទ្ធី សុទ្ធសឹងជាការក្លែងប្រឌិត ផ្ទុយពីការពិត […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់កម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, អ្នកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានគោរពជម្រាបជូនសម្តេចបវរធិបតី អំពីវឌ្ឍនភាព និងសកម្មភាពការងាររបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការចូលរួមចំណែកជំរុញការនាំចេញស្រូវអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ អ្នកឧកញ៉ាក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់លើគុណភាពស្រូវអង្ករកម្ពុជា, ការប្រមូលទិញស្រូវពីប្រជាកសិករ, […]
