ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការសេវាសាធារណៈចំនួន ៧ បន្ថែមទៀត នៅលើប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ក្នុងគោលដៅបង្កើនភាពងាយស្រួល ប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់ និងការទទួលសេវាសាធារណៈរបស់ក្រសួង។ ការផ្លាស់ប្តូរពីការផ្តល់សេវាតាមបែបប្រពៃណីមកជាសេវាតាមប្រព័ន្ធអនឡាញនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការធ្វើទំនើបកម្មសេវាសាធារណៈ និងកាត់បន្ថយការលំបាកសម្រាប់ប្រជាពលរដ្ឋ និងធុរជន។ សេវាដែលទើបដាក់ឱ្យដំណើរការថ្មីលើប្រព័ន្ធឌីជីថលនេះ រួមមាន ៤ សេវាស្តីពីការចុះបញ្ជីផលិតផលយានយន្ត និងគ្រឿងបន្លាស់, ២ សេវាស្តីពីការចុះបញ្ជីឧបករណ៍មាត្រាសាស្ត្រ និង […]
Category: សង្គម
ឯកឧត្តម ស សុខា ណែនាំឱ្យត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់ការណែនាំឱ្យថ្នាក់ដឹកនាំ និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ត្រៀមរៀបចំសន្និបាតស្មៀនទូទាំងប្រទេស ក្នុងពេលវេលាសមស្របខាងមុខនេះ ដើម្បីពង្រឹងបន្ថែមទៀតនូវគុណភាពបំពេញតួនាទី និងភារកិច្ចរបស់ស្មៀនឃុំ សង្កាត់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ បច្ចុប្បន្ន កម្ពុជាមានឃុំ សង្កាត់ សរុបចំនួន១.៦៥២។ កម្ពុជាចាប់ផ្ដើមមានក្រុមប្រឹក្សាឃុំ សង្កាត់ […]
អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ច្រានចោលការចោទប្រកាន់នានាមកលើឯកឧត្តម ស សុខា ដោយបុគ្គល ហេង សិទ្ធី
តបនឹងការផ្សាយរបស់បុគ្គល ហេង សិទ្ធី, អង្គភាពក្រោមចំណុះក្រសួងមហាផ្ទៃ បានចេញមកច្រានចោលរាល់ការចោទប្រកាន់នានាមកលើប្រមុខក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា។ អង្គភាពទាំងនោះ ចាត់ទុកការផ្សាយរបស់បុគ្គល ហេង សិទ្ធី ជាអំពើញុះញង់ឱ្យមានការរើសអើង បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងក្រសួងមហាផ្ទៃ និងបង្កើតជាព័ត៌មានក្លែងក្លាយ ក្នុងចេតនាបំផ្លាញកិត្តិយសថ្នាក់ដឹកនាំ។ កាលពីថ្មីៗនេះ បណ្តាញទំនាក់ទំនងសង្គមដែលមានគណនីឈ្មោះ «Sithy Heng» បានផ្សព្វផ្សាយថា ខ្លួនបានត្រៀមដាក់ពាក្យបណ្ដឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយ ដោយបានភ្ជាប់នូវខ្លឹមសារចោទប្រកាន់ទៅលើឯកឧត្តម ស សុខា […]
ដឹងការពិតហើយ! ករណីបុគ្គលិកជនជាតិបរទេស ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត ក្នុងខេត្តឧត្តរមានជ័យ
អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បំភ្លឺព័ត៌មានករណីបុគ្គលិកជនជាតិបរទេស ៥៧នាក់ រត់ចេញពីកាស៊ីណូអូរស្មាច់រីសត ក្នុងខេត្តឧត្តរមានជ័យ។ អ្នកនាំពាក្យ និងក្រុមការងារប្រតិកម្មរហ័ស បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែ មករា ឆ្នាំ២០២៥ វេលាម៉ោង ១៤ និង ៤០ នាទី មានបុគ្គលិកជនជាតិបរទេស របស់ ក្រុមហ៊ុនក្នុងកាស៊ីណូអូរស្មាច់រីសត ចំនួន ៥៧ នាក់ […]
នាយឧត្តមសេនីយ៍ ឈុំ សុជាត បញ្ជាក់រឿងការផ្តល់ប្រាក់ឧបត្ថម្ភចំពោះគ្រួសារយោធិនពលី ខណៈមានការភាន់ច្រឡំ
នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានចែករំលែកព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងការផ្តល់ប្រាក់ឧបត្ថម្ភចំពោះគ្រួសារយោធិនពលី មរណៈ ដើម្បីជៀសវាងមានការភាន់ច្រឡំ ហើយចែករំលែកតគ្នាដោយមិនត្រឹមត្រូវ ដោយសារតែបងប្អូនមួយចំនួនជាពិសេសអ្នកដែលមិនមែនយោធិន ហាក់នៅពុំបានយល់ច្បាស់អំពីគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភចំពោះគ្រួសារយោធិនពលី មរណៈ។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ការផ្តល់ប្រាក់ឧបត្ថម្ភចំពោះគ្រួសារយោធិនពលី គឺជាការអនុវត្តទៅតាមអនុក្រឹត្យ ស្តីពីរបបឧបត្ថម្ភចំពោះយោធិនពលី មរណៈ បង្កស្លាប់ បាត់ខ្លួន និងពិការ […]
ប្រជាពលរដ្ឋទទួលបានការផ្តល់សេវាសាធារណៈកាន់តែប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ
ក្រសួងមុខងារសាធារណៈ បានលើកឡើងថា ប្រជាពលរដ្ឋទទួលបានការផ្តល់សេវាសាធារណៈកាន់តែប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងនោះ ក្រសួងមុខងារសាធារណៈ អបអរសាទរ ដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានរៀបចំនូវប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល និងបានពង្រីកនូវវិសាលភាពដោយបញ្ចូលសេវាចំនួន៧ បន្ថែមទៀត។ សេវាដែលទើបដាក់ឱ្យដំណើរការថ្មីលើប្រព័ន្ធឌីជីថលនេះ រួមមាន៖ ៤សេវាស្តីពីការចុះបញ្ជីផលិតផលយានយន្ត និងគ្រឿងបន្លាស់, ២សេវាស្តីពីការចុះបញ្ជីឧបករណ៍មាត្រាសាស្ត្រ និង ១សេវាស្តីពីការចុះបញ្ជីអង្គភាពវាយតម្លៃភាពអនុលោម។ សេវាសាធារណៈទាំង ៧ នេះ បំពេញបន្ថែមលើការដាក់ឱ្យដំណើរការប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល […]
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឆាតទៅអតីតអ្នកឧកញ៉ា ហេង សិទ្ធី ពាក់ព័ន្ធនឹងការបោកប្រាស់លុយគេ
សារសំឡេងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានឆាតទៅអតីតអ្នកឧកញ៉ា ហេង សិទ្ធី បានបង្ហោះជាសាធារណៈ និងធ្វើឲ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។ ការបង្ហោះសារសំឡេងនេះ ស្របពេលដែលអតីតអ្នកឧកញ៉ា ហេង សិទ្ធី មួយរយៈចុងក្រោយនេះ កំពុងសកម្មនៅលើបណ្តាញ ប្រឌិតនិងចែកចាយរឿងមិនពិតមួយចំនួននៅកម្ពុជា។ នៅក្នុងសារសំឡេងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បាននិយាយថា បុគ្គលហេង សិទ្ធី មួយរយៈនេះ បានប្រឌិតរឿងធ្វើឲ្យប៉ះពាល់ទៅដល់កិត្តិយសប្រទេសជាតិយ៉ាងធ្ងន់ធ្ងរ។ ក្នុងនាមជាប្រធាន […]
អ្នកនាំពាក្យអះអាងថា លោកឧត្តមសេនីយ៍ទោ ប៊ុន ភក្តី ជាជនជាតិខ្មែរកើតនៅខេត្តតាកែវ មិនដូចការចោទប្រកាន់ថា ជាជនជាតិវៀតណាមឡើយ
អ្នកនាំពាក្យបណ្ឌិត្យសភានគរបាលកម្ពុជា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នេះ ចេញសេចក្តីបំភ្លឺ ចំពោះព័ត៌មានដែលបានចុះផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក និងសារព័ត៌មានមួយចំនួនដែលធ្វើឱ្យមានការភាន់ច្រឡំ និងមានការរើសអើងចំពោះ លោកឧត្តមសេនីយ៍ទោ ប៊ុន ភក្តី នាយកវិទ្យាស្ថានបណ្តុះបណ្តាល វិជ្ជាជីវៈនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដោយចោទប្រកាន់ថាជាជនជាតិវៀតណាម។ នាពេលថ្មីៗនេះ បណ្តាញផ្សព្វផ្សាយមួយចំនួនបានចុះផ្សាយថា បុរសជនជាតិវៀតណាមម្នាក់ ក្រោយទទួលបានសញ្ជាតិខ្មែរ និងប្ដូរឈ្មោះថ្មីថា ប៊ុន ភក្ដី កំពុងពាក់ផ្កាយ២ ក្នុងជួរនគរបាលជាតិកម្ពុជា។ តាមប្រភព កាលពីអំឡុងឆ្នាំ២០២៣ […]
នៅចុងឆ្នាំ២០២៤ កម្ពុជាទទួលបានជោគជ័យលើរឿងធំៗកម្រិតអន្តរជាតិចំនួន៤
នៅក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥) ដែលប្រារព្ធនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា នៅចុងឆ្នាំ២០១៤ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងធ្វើជាប្រធានដឹកនាំជាអន្តរជាតិប្រកបដោយជោគជ័យចំនួន ៤ ។ បើតាមសម្តេចតេជោ ហ៊ុន សែន ភាពជោគជ័យចំនួន […]
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ចាត់ទុក «STEAM»ជាកាតាលីករដែលអាចជំរុញកម្ពុជា ឱ្យក្លាយជាប្រទេសរីកចម្រើននាពេលអនាគត
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា STEAM ជាកាតាលីករដែលអាចជំរុញកម្ពុជាឱ្យក្លាយជាប្រទេសរីកចម្រើននាពេលអនាគត ជាពិសេសតាមរយៈការអភិវឌ្ឍមូលធនមនុស្ស ដូចជាវិស្វករ និងអ្នកវិទ្យាសាស្ត្រសម្រាប់ឧស្សាហកម្មផ្សេងៗ។ ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងជំនួបសំណេះ សំណាលជាមួយក្រុមយុវជនដែលទទួលបានជ័យលាភីក្នុងការប្រកួតពានរង្វាន់វិទ្យាសាស្ត្រអាស៊ាន+៣ នៅប្រទេសកូរ៉េ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ។ STEAM ជាបណ្តុំមុខវិជ្ជាដូចជា វិទ្យាសាស្ត្រ (Science) […]
