កម្ពុជា-ឥណ្ឌូណេស៊ី ពេញចិត្តចំពោះការបង្កើនពាណិជ្ជកម្មអង្ករ និងជំរុញសហប្រតិបត្តិការក្នុងឧស្សាហកម្មអាហារហាឡាល់

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ីប្រចាំកម្ពុជា កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការបរទេស។ ក្នុងជំនួបនេះ ភាគីទាំងពីរបានស្វាគមន៍កិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនពាណិជ្ជកម្មអង្ករ និងជំរុញសហប្រតិបត្តិការក្នុងឧស្សាហកម្មអាហារហាឡាល់ ខណៈប្រទេសទាំងពីរមានឱកាសច្រើនថែមទៀតក្នុងការពង្រីក ពាណិជ្ជកម្មទ្វេភាគី ដែលមានកំណើនទឹកប្រាក់លើសពីមួយប៊ីលានដុល្លារអាមេរិករួចមកហើយនៅក្នុងឆ្នាំ២០២៣ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត […]

សម្តេចនាយករដ្ឋមន្ត្រី៖ ៧​ មករា​ ជាគុណតម្លៃនៃការយកជីវិតជាដើម​ទុន​របស់ថ្នាក់ដឹកនាំ​ជំនាន់មុន​ ក្នុងការតស៊ូរំដោះជាតិ​ និងសង្គ្រោះជីវិតប្រជាជន​

តាមរយៈបណ្តាញសង្គមនៅថ្ងៃនេះ សម្តេច​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ៧​ មករា​ ជាគុណតម្លៃនៃការយកជីវិតជាដើមទុនរបស់ថ្នាក់ដឹកនាំ​ជំនាន់មុន​ ក្នុងការតស៊ូរំដោះជាតិ​ និងសង្គ្រោះជីវិតប្រជាជន​ និងជាតិពីចំនុចសូន្យ​។ ការរំលេចសាររបស់សម្តេចបែបនេះ ធ្វើឡើងស្របពេល ដែលកម្ពុជា ប្រារព្ធខួបអបអរសាទរខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៥)។ សម្តេច​បវរធិបតី […]

៧ មករា ថ្ងៃកំណើតទី២ ដិតដាមជាប់ក្នុងក្រអៅបេះដូងពលរដ្ឋខ្មែរគ្រប់រូប

«៧ មករា ជាថ្ងៃដែលកម្ពុជារស់ឡើងវិញ និងជាថ្ងៃនៃការបង្ហាញនូវ ស្មារតី និងទឹកចិត្តទាំងអស់គ្នាក្នុងទិវាដ៏ឧត្តុង្គឧត្តមនេះ» នេះជាការលើកឡើងរបស់កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ.ប.ព. ។ ក្នុងពិធីអបអរសាទរទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (៧ មករា ១៩៧៩ – ៧ មករា ២០២៥) ប្រព្រឹត្តទៅនៅអង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា អ.ប.ព. […]

កម្ពុជា-ថៃ បន្ថែមម៉ោងចេញចូល នៅច្រកទ្វារព្រំដែនជាំ-ស្រងាំ រហូត​ដល់​ម៉ោង ១០យប់

ពិធីសម្ពោធការបន្ថែមម៉ោង បើក – បិទ ច្រកទ្វារព្រំដែនអន្ដរជាតិជាំ-ស្រងាំ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ១០យប់ បានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និង ឯកឧត្តម អនុផុង ស៊ុកសំនិត អភិបាលខេត្តស៊ីសាកេត នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥  នៅច្រកទ្វារព្រំដែនអន្តរជាតិជាំ។ ឯកឧត្តម […]

រដ្ឋមន្ត្រីក្រសួងកសិកម្ម ជំរុញឲ្យសហព័ន្ធដំឡូងមីកម្ពុជា ផ្តោតលើការ​ធ្វើពាណិជ្ជកម្ម​ដំឡូងមីស្រស់​ និងការកែច្នៃដំឡូងមីក្រៀម​សម្រាប់នាំចេញ​

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឲ្យសហព័ន្ធដំឡូងមីកម្ពុជាត្រូវផ្តោតទៅលើការធ្វើពាណិជ្ជកម្ម​ដំឡូងមីស្រស់​ និងការកែច្នៃដំឡូងមីក្រៀម​សម្រាប់នាំចេញ​ ជៀសជាងការដាំដុះប្រកួតប្រជែងជាមួយប្រជាកសិករ។ ការជំរុញរបស់ឯកឧត្តមដូចនេះ បានធ្វើឡើងនៅក្នុងជំនួបជាមួយឧកញ៉ា​ ច្រាយ​ សុន​ ប្រធានសហព័ន្ធដំឡូងមីកម្ពុជា​ និងសហការី​សហព័ន្ធ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ។ ក្នុងកិច្ចប្រជុំនេះ​ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់សហព័ន្ធត្រូវពិនិត្យគិតគូរច្បាស់លាស់ពីការរៀបចំអង្គការចាត់តាំងរបស់ខ្លួន […]

«សំណេរអង្គរ»លើកទី២ ជាព្រឹត្តិការណ៍​បំផុស​និង​ជំរុញការស​​រសេរឡើងវិញ

ព្រឹត្តិការណ៍«សំណេរអង្គរ»លើកទី២ នឹងប្រារព្ធឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ខាងមុខនេះ នៅបរិវេណស្ពានហាលខាងមុខប្រាសាទអង្គរវត្ត ដោយមានការគាំទ្រក្រសួងពាក់ព័ន្ធនានា រួមជាមួយអាជ្ញាធរជាតិអប្សរា និងក្រុមអ្នកស្រឡាញ់អក្សរសាស្រ្តខ្មែរ ។ ក្នុងសន្និសីទសារព័ត៌មានស្តីពី ព្រឹត្តិការណ៍«សំណេរអង្គរ»លើកទី២ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា កម្មវិធីសំណេរអង្គរលើកទី២ នេះ ពិតជាមាន​អត្ថន័យយ៉ាងទូលំទូលាយជាទីបំផុត កម្មវិធីនេះស្ដែងចេញនូវអារ្យធម៌ និងទំនៀមទម្លាប់មួយនៃការសរសេរដោយផ្សាភ្ជាប់ទៅនិងសេចក្តីចងចាំឡើងវិញ។ ជាពិសេសគឺបំផុស […]

សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ប្រកាសគ្រោងរៀបចំដំណើរកម្សាន្តជូនសិស្ស​​​នៃ​វិទ្យាល័​យ​អប់រំពិ​សេស​ភ្នំពេញថ្មី ទៅលេង​ខេត្តព្រះសីហនុ

ក្នុងឱកាសឆ្នាំថ្មីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី គ្រោងរៀបចំដំណើរកម្សាន្តជូនដល់សិស្សានុសិស្សពិការភ្នែក និងគថ្លង់នៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ទៅលេងនៅខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខ ដើម្បីលើកចិត្តដល់សិស្សានុសិស្សពិការភ្នែក និងគថ្លង់។ ការប្រកាសពីគម្រោងរៀបចំដំណើរកម្សាន្តនេះ បានធ្វើឡើងជួបសំណេះសំណាល និងពិសាអាហារថ្ងៃត្រង់ ជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សពិការភ្នែក និងគថ្លង់នៃវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ប្រមាណ៣៥០នាក់ បានធ្វើឡើងកាលពីនៅថ្ងៃអាទិត្យ ទី៥ មករា ២០២៥ […]

អាជ្ញាធរ នឹងផ្អាកដំណើរការកំពង់ចម្លងអរិយ​ក្សត្រ-ភ្នំពេញ ពេលប្រារព្ធពិ​ធីមីទ្ទិញខួ​ប​លើកទី៤៦ នៃទិវាជ័យជម្នះ៧មករា

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំប្រារព្ធពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា  នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅវេលាម៉ោង ០៧:៣០នាទី ថ្ងៃទី០៧ ខែមករា ស្អែកនេះ។ ដើម្បីឲ្យការប្រារព្ធអង្គមីទ្ទិញប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ អាជ្ញាធររាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរ ចំពោះយានយន្តគ្រប់ប្រភេទលើកំណាត់មហាវិថីសម្តេចសុធារស ចាប់ពីស្តុបជលផល ដល់វិថីឧកញ៉ាឈុន, […]

អ្នកនាំពាក្យកងរាជអាវុធហត្ថ ប្រកាសលទ្ធផលស៊ើបអង្កេតលើនាយទាហានខេត្តតាកែវ ៣នាក់, ២នាក់ បានបញ្ជូនទៅ ACU និងម្នាក់ត្រូវអនុវត្តវិន័យទណ្ឌកម្ម

នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ កងរាជអាវុធហត្ថ បានចេញសេចក្តីប្រកាសព័ត៌មានក្រោយពីមន្ត្រីនគរបាលយុត្តិធម៌ បានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន ពាក់ព័ន្ធនឹងនាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវ ចំនួន៣រូប។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា យោងសេចក្តីរាយការណ៍របស់មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តកណ្តាល អំពីការស្រាវជ្រាវ ស៊ើបអង្កេតករណីឃាតកម្ម និងបទល្មើសគ្រឿងញៀន ដែលបានប្រព្រឹត្ត នៅខេត្តកណ្តាល, ខេត្តកំពង់ឆ្នាំង, រាជធានីភ្នំពេញ, ខេត្តតាកែវ, ព្រមទាំងឈានដល់ការឃាត់ខ្លួននាយទាហាននៃកងរាជអាវុធហត្ថខេត្តតាកែវចំនួន៣រូប ២រូបបញ្ចូនទៅអង្គភាព ប្រឆាំងអំពើពុករលួយ និង១រូបទៀត បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីអនុវត្តវិន័យទណ្ឌកម្មតាមបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។ […]

ឯកឧត្តម ហ៊ុន ម៉ានី នាំក្រុមគ្រួសារ ស.ស.យ.ក. គោរពវិញ្ញាណក្ខន្ធជនរងគ្រោះ និងអតីតយុទ្ធជនដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម

សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ​ដើម្បីឧទ្ទិសកុសល​ជូនជនរងគ្រោះ និងអតីតយុទ្ធជនដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍​ខ្មែរក្រហម នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ វេលាម៉ោង ៦:៣០ នាទីព្រឹកនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ ពិធីគោរពវិញ្ញាណក្ខន្ធនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក. និងសមាជិក សមាជិកា ស.ស.យ.ក. ជាច្រើនរូប។ តាមរយៈសំណេរលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ឯកឧត្តម ហ៊ុន […]

5
Promotion