លទ្ធផលបាក់ឌុប៖ ឆ្នាំនេះ បេក្ខជនប្រឡងជាប់ជាង ១០ម៉ឺននាក់ ខណៈនិទ្ទេស A កើនដល់ ២,២១៦នាក់

ដូចការគ្រោងទុក ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៤ និងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ សម្រាប់ខេត្តដទៃទៀតនៅទូទាំងប្រទេស។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា មានបេក្ខជនប្រឡងជាប់សរុប ១០៦ ៣៥១ […]

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ ភាពស្ងប់ស្ងាត់នៃករណីក្មេងទំនើង ជាស្ថានភាពដែលគ្រប់គ្នាចង់បាន

រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ករណីក្មេងទំនើងនៅទូទាំងប្រទេស នៅបន្តមានសភាពស្ងប់ស្ងាត់ ដោយថ្ងៃខ្លះក៏សឹងតែគ្មានករណីនេះកើតឡើងតែម្ដង។ ក្នុងរយៈពេល៧ថ្ងៃ នៃសប្តាហ៍ទី៣នេះ មានត្រឹមជាង ១០ករណីតែប៉ុណ្ណោះដែលបានកើតឡើង  ហើយជាករណីមានលក្ខណៈទ្រង់ទ្រាយតូចតាចនៅទូទាំងប្រទេស។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃ:។ ភាពស្ងប់ស្ងាត់នៃករណីក្មេងទំនើង ក្នុងរយៈពេលពីរបីសប្តាហ៍កន្លងមកនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានកត់សម្គាល់ថា នេះគឺជាទិដ្ឋភាពមួយដែលគ្រប់គ្នាចង់បាន […]

ព្រះមហាក្សត្រ អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានរួបរួមសាមគ្គីជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីភាព ក្នុងមីទ្ទិញខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលបានប្រារព្ធធ្វើឡើងនៅមុខព្រះបរមរាជវាំង នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ ក្នុងមីទ្ទិញខួបទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ដែលបានធ្វើឡើងនាព្រឹកនេះ មានការអញ្ជើញចូលរួមពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា […]

២០ឆ្នាំ នៃការគ្រងរាជសម្បត្តិ៖ ព្រះមហាក្សត្រ មានមោទនភាពយ៉ាងក្រៃលែងដែលបានឃើញកម្ពុជា កំពុងបន្តបោះជំហានទៅរកការអភិវឌ្ឍន៍យ៉ាងល្អប្រសើរលើគ្រប់វិស័យ

​ព្រះមហាក្សត្រ​ នរោត្តម ​សីហមុនី​ បាន​មានព្រះបន្ទូល​ដោយ​បង្ហាញពីមោទនភាព​ថា​ ពីមួយថ្ងៃទៅមួយថ្ងៃ​ ប្រជាជន​កម្ពុជា​ជា​ទីស្រឡាញ់​របស់​ព្រះអង្គ​ទទួល​បាន​សេចក្ដី​សុខ​ក្សេមក្សាន្ត​នៅ​ទូទាំង​ប្រទេស​ ​ហើយប្រទេសកម្ពុជា​កំពុង​បន្ត​បោះជំហាន​ឆ្ពោះទៅ​រកការ​អភិវឌ្ឍ​យ៉ាងល្អ​ប្រសើរលើគ្រប់​វិស័យ។ ក្នុងព្រះរាជសុន្ទរកថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឬក្សឧត្តុងឧត្តមជាប្រវត្តិសាស្ត្រនៃព្រះរាជពិធីគម្រប់ខួប ២០ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ព្រះករុណា​មានព្រះបន្ទូល​ថា “ខ្ញុំមានមោទនភាពយ៉ាងក្រៃលែង ដែលបានឃើញសភាពការណ៍នៃព្រះរាជាណាចក្រកម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជារាស្ត្រទទួលបានសេចក្តីសុខ និងកំពុងបន្តបោះជំហានទៅរកការអភិវឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ”។ ព្រះអង្គមានព្រះបន្ទូល​បន្ថែមថា៖​សមិទ្ធផលនានានៃសង្គមជាតិត្រូវបានកសាងឡើងអាស្រ័យដោយស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ […]

ស្រ្តីទី១កម្ពុជា ផ្តាំផ្ញើឲ្យប្រតិភូនាវាយុវជន ត្រូវចូលរួមផ្សព្វផ្សាយពីវប្បធម៌ និងគុណតម្លៃជាតិ ទៅកាន់យុវជនអាស៊ាន-ជប៉ុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន ដឹកនាំប្រតិភូយុវជន នៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចំនួន១៦រូប ចូលជួបសំណេះសំណាល និងសម្តែងការគួរសម ដើម្បីសុំអនុសាសន៍ និងដំបូន្មានមួយចំនួន មុនពេលចេញដំណើរទៅចូលរួមក្នុងកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៨ កាលពីរសៀលថ្ងៃទី២៩ […]

មន្ទីរទេសចរណ៍ខេត្តព្រៃវែង បដិសេធ​ការផ្សាយព័ត៌​មាន​មិនពិត​ពីរមណីយ​ដ្ឋានភ្នំ​ឈើកាច់ របស់​វិទ្យុអាស៊ី​សេរី

មន្ទីរទេសចរណ៍ខេត្តព្រៃវែង បានបដិសេធការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី តាមរយៈគណនី Facebook ដែលមានឈ្មោះ RFA Khmer ដោយបានផ្សាយថា អាជីវកម្មកាយភ្នំប៉ះពាល់វិស័យទេសចរណ៍នៅតំបន់បាភ្នំ ។ ចំពោះការចុះផ្សាយនេះ មន្ទីរទេសចរណ៍ខេត្តព្រៃវែង បានចាត់ទុកជាព័ត៌មានមិនពិត មូលបង្កាច់ទាំងស្រុង បង្កការញុះញ៉ុង និងជាក់ស្តែងពុំដូចព័ត៌មានដែលបានបង្ហោះនោះឡើយ ។ ក្នុងសេចក្តីបំភ្លឺព័ត៌មានរបស់ខ្លួននៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ខេត្តព្រៃវែង បានបញ្ជាក់ជូនដល់សាធារណៈជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើ ប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកឲ្យជ្រាបថា […]

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំគណៈប្រតិភូក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា អញ្ជើញចូលរួមពិធីបុណ្យសពឯកឧត្តមបណ្ឌិត ជា ចាន់តូ

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូនៃក្រុមហ៊ុន បានអញ្ជើញចូលរួមពិធីបុណ្យសព ឯកឧត្តមបណ្ឌិត ជា ចាន់តូ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលត្រូវជាឧត្តមស្វាមីរបស់ លោកជំទាវ ខៀវ ស៊ីណា ជាចាន់តូ […]

ថ្នាក់ដឹកនាំ​​ស្ថាប័នជាតិសំខាន់ៗ អញ្ជើញ​ថ្វាយព្រះពរ ព្រះ​មហា​​ក្ស​ត្រ ក្នុង​ឳកាស​ខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរា​ជ​ស​ម្បត្តិ

ព្រះករុណាជាម្ចាស់ជីវិតតម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះ​រាជា​ណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេចយាងជាព្រះរាជាធិបតី ព្រះរាជថ្វាយព្រះពរ ក្នុងព្រះរាជវរោកាសនៃពិធីបុណ្យខួបលើកទី២០ នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅព្រះបរមរាជវាំង នាព្រឹកទី២៩ ខែតុលា ឆ្នាំ២០២៤។ ព្រះរាជពិធីថ្វាយព្រះពរនេះ មានការយាង និងអញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ថ្នាក់ដឹកនាំជាន់ខ្ពស់ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល […]

អ្នកនាំពាក្យ ស្នើឲ្យសមត្ថកិច្ចចាត់វិធានការចំពោះជនដែលប្រើប្រាស់ឈ្មោះ ឯកឧត្តម ស សុខា ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន

អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសបដិសេធ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះករណីមានបុគ្គលមួយចំនួនប្រើឈ្មោះឯកឧត្តមអភិសន្តិបណ្ឌិត ទៅប្រព្រឹត្តទង្វើមិនគប្បី ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ។ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យដឹងថាថ្មីៗនេះ មានបុគ្គលឆ្លៀតឱកាសមួយចំនួន បានតាំងខ្លួនជាសាច់ញាតិ ជាក្រុមការងារ ឬជាជំនួយការរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ដើម្បីធ្វើជាបង្អែកកាងទំនាស់ឯកជន ឬដាក់សម្ពាធលើអាជ្ញាធរ សមត្ថកិច្ចឱ្យផ្ដល់ប្រាក់ […]

នាវាខ្នាត​យក្ស​​មួយ​គ្រឿង នាំភ្ញៀវទេ​សចរ​ចម្រុះ​ជាតិ​សាសន៍​ជាង៨០០​នាក់ មក​ដល់​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ

នាវាខ្នាតយក្ស​មួយគ្រឿង នាំភ្ញៀវទេសចរ​ ចម្រុះជាតិសាសន៍ចំនួន ៨៦៩នាក់ មកចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះ​សីហនុ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។ នាវាទេសចរណ៍នេះ ឈ្មោះ VIKING ORION មានសញ្ជាតិ NORWAY ។ តាមការចេញផ្សាយរបស់គេហទំព័រទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា នាវាទេសចរណ៍​មួយនេះ ផ្ទុកភ្ញៀវ​ទេសចរ​ចំនួន ៨៦៩នាក់ ក្នុងនោះស្រី ៤៤៨នាក់, មាន២១សញ្ជាតិ […]

5
Promotion