ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យ ប្រឡង៖ ០៨ តុលា ២០២៤ ដោយមានកាលបរិច្ឆេទសំខាន់ៗដូចជា៖ ដំណើរការសំណេរ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី០៨ និង០៩ ខែតុលា ឆ្នាំ២០២៤,ដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ , ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ […]
Category: សង្គម
គ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមីរបស់កម្ពុជា អាចនាំចេញដោយផ្ទាល់ទៅប្រទេសចិន
សមាគមស្វាយចន្ទីកម្ពុជា សមាគមត្រចៀកកាំខ្មែរ និងសមាគមសម្ព័ន្ធដំឡូងមីកម្ពុជាកាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ បានចុះអនុស្សរណៈយោគយល់ (MoU) ជាមួយរដ្ឋបាលគយចិន នៅទីក្រុងណាននីង ខេត្តគ័ងស៊ី ប្រទេសចិន ដែលតាមរយៈការចុះហត្ថលេខានេះ គ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមី របស់កម្ពុជាអាចនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន។ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរបានប្រាប់បណ្ដាញសារព័ត៌មានថា អនុស្សរណៈយោគយល់គ្នានេះ ផ្តោតទៅលើកិច្ចសហប្រតិបត្តិការ និងជំរុញការនាំចេញឱ្យបានឆាប់លើផលិតផលគ្រាប់ស្វាយចន្ទី […]
សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សានិងឆ្លងលើរបៀបវារៈចំនួន ៤
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន ៤។ របៀបវារៈចំនួន ៤នោះរួមមាន៖ ទី១. ការពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ។ ទី២. ការពិនិត្យ និងសម្រេចលើ សេចក្ដីព្រាងក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា […]
សម្តេចនាយករដ្ឋមន្ត្រី អំពាវនាវឲ្យពលរដ្ឋខ្មែរបញ្ចប់ការតតាំងគ្នាចំពោះកម្មវិធីGumball 3000 ហើយងាកមកអបអរសាទរបុណ្យភ្ជុំបិណ្ឌ
តាមបណ្តាញសង្គមនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីសោកស្តាយ គឺថាការបញ្ចេញទស្សនៈខុសគ្នាចំពោះកម្មវិធី Gumball 3000 បានក្លាយទៅជាប្រធានបទដែលនាំឱ្យបងប្អូនខ្មែរយើងជជែកតតាំងគ្នា រហូតឡើងកំដៅខ្លាំងលើសពីការចាំបាច់។ សម្តេចលើកឡើងថា ជាការពិតណាស់ មានការយល់ឃើញ និងបញ្ចេញទស្សនៈខុសគ្នាចំពោះការរៀបចំកម្មវិធីនេះ ហើយវាមិនមែនជាបញ្ហាទេចំពោះការបញ្ចេញទស្សនៈខុសគ្នានោះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា Gumball 3000 បានឆ្លងចេញពីប្រទេសកម្ពុជាច្រើនថ្ងៃទៅហើយ […]
សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាជាប្រទេសមាតាធិបតេយ្យ, អាស៊ានទាំង១០ប្រទេស កម្ពុជាជាប់ពិន្ទុល្អក្នុងការយកចិត្តទុកដាក់លើស្ត្រី
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងជាអតីតឯកអគ្គរាជទូតពិសេសសម្រាប់ការកសាងសន្តិភាពនៃរដ្ឋាភិបាលជប៉ុន ចូលជួបសម្តែងការគួរសម ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។ លោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko បានគូសបញ្ជាក់ថា គោលបំណងចម្បងរបស់លោកស្រីចំពោះដំណើរទស្សនកិច្ចមកកាន់តំបន់នាពេលនេះគឺ ដើម្បីចូលរួមក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីខាងកើត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧កញ្ញា ហើយលោកស្រី នឹងថ្លែងបាឋកថាមួយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។ សិក្ខាសាលានេះ […]
ទីបំផុត! ករណីបុកស្លាប់ ៤នាក់ ជាប់ពន្ធនាគារ ៥ឆ្នាំ ត្រូវបានពិនិត្យ និងពិចារណាឡើងវិញ
អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ បានសម្រេចឲ្យសភាស៊ើបសួរព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ ពិនិត្យសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញឡើងវិញ ពាក់ព័ន្ធការសម្រេចឲ្យជនជាប់ចោទម្នាក់ជាប់ពន្ធនាគារចំនួន៥ឆ្នាំ ករណីបើករថយន្តបុករះស្លាប់ ៤នាក់ នៅចំណុចស្ពានអាកាសឬស្សីកែវ។ យោងតាមសេចក្តីប្តឹងឧទ្ធរណ៍ ផ្សព្វផ្សាយរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានសម្រេចឲ្យប្តឹងឡើងវិញចំពោះការសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងករណីនេះ។ ការសម្រេចពិនិត្យឡើងវិញនេះ ក្រោយពីសម្ដចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឱ្យក្រសួងយុត្តិធម៌សើរើករណីបុរសស្រវឹងស្រាបុកមនុស្សស្លាប់៤នាក់ របួស៤នាក់ […]
អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យពង្រឹងកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំអោយអភិបាលខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ យកចិត្តទុកដាក់ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ពិសេសជួយមើលថែទ្រព្យសម្បត្តិជូនពួកគាត់ ខណៈដែលពួកគាត់ទៅស្រុកកំណើតឬទៅតាមបណ្តាលខេត្តអស់ពីផ្ទះ។ ការណែនាំបែបនេះ បានធ្វើឡើង ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានី,មេបញ្ជាការដ្ឋានកងររាជអាវុធហត្ថរាជធានី,អភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀតនារសៀលថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២៤នេះ ។ ជាមួយគ្នានេះ ឯកឧត្ដម ឧត្តមសេនីយ៍ ជួន ណារិន អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា […]
រដ្ឋមន្ត្រី ហួត ហាក់៖ ប្រជាពលរដ្ឋម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់
កាលពីថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជួបសំណេះសំណាលលើកដំបូងជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំជាមួយមន្ត្រីរាជការរួបរួមគ្នាជាធ្លុងមួយធ្វើឱ្យមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ដើម្បីជំរុញវិស័យទេសចរណ៍ ទាំងនៅ High season និង Green season ក្នុងនាមជាមហាគ្រួសារទេសចរណ៍តែមួយ សរុបចំនួន ៣៥០រូប។ លោកបញ្ជាក់ថា ក្នុងនាមយើងម្នាក់ៗជាប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមកម្មវិធី «ភ្ជុំបិណ្ឌវេចនំជុំញាតិ» នៅវត្តគល់ទទឹង ពីថ្ងៃទី២៨-២៩កញ្ញា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវលើបណ្តាញសង្គមឲ្យប្រជាពលរដ្ឋចូលរួមកម្មវិធី «ភ្ជុំបិណ្ឌវេចនំជុំញាតិ» នៅវត្តគល់ទទឹង ពីថ្ងៃទី២៨-២៩ ខែកញ្ញា។ តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចធិបតី បានលើកឡើងថា៖ “ចូលរួមចំណែកទាំងអស់គ្នា ដើម្បីរក្សាវប្បធម៌ដ៏មានតម្លៃរបស់ជាតិយើង ដើម្បីក្លាយជាអ្នកបន្តវេណ រក្សាតម្លៃដ៏ពិសិដ្ឋ ដែលដូនតាយើងបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ”។ គួរបញ្ជាក់ថា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងរៀបចំកម្មវិធី «ភ្ជុំបិណ្ឌវេចនំជុំញាតិ» រយៈពេល២ថ្ងៃ គឺថ្ងៃទី២៨-២៩ ខែកញ្ញា […]
កម្ពុជា និងសាធារណរដ្ឋឡេតូនី ជួបពិភាក្សាគ្នាស្វែងរកឱកាសលើកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពល
ឯកឧត្តម សុខ ចិន្តាសោភាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ Baiba Braže រដ្ឋមន្ត្រីក្រសួងការបរទេសសាធារណរដ្ឋឡេតូនី ក្នុងអំឡុងមហាសន្និបាតលើកទី៧៩ របស់អង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុង ញូវយ៉ក។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលដែលនឹងនាំមកនូវផលប្រយោជ ន៍ដល់ប្រទេសទាំងពីរ។ រដ្ឋមន្រ្តីការបរទេសទាំងពីរ ក៏បានពិភាក្សាពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគី និងបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់ […]
