ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកជាការ «ចាប់ដៃ ជាន់ជើង» ករណីការសម្រេចចិត្តដោយអយុត្តិធម៌របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ចំពោះលោកអ្នកឧកញ៉ា លី យ៉ុងផាត់

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានបញ្ចេញទស្សនៈជុំវិញការសម្រេចចិត្តដោយអយុត្តិធម៌របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ចំពោះលោកអ្នកឧកញ៉ា លី យ៉ុងផាត់។ សារប៉ុន្មានឃ្លាជាមួយនឹងចំណងជើង «ចាប់ដៃ ជាន់ជើង» លើហ្វេសប៊ុកនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម បានលើកឡើងថា៖ “សូមជូនបងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេសពិចារណា“ចាប់ដៃ ជាន់ជើង”! ជាឃ្លាដែលវប្បធម៌ខ្មែរ ឬសាសន៍ណាក៏ដោយ ពិបាកទទួល ក្នុងនាមជារដ្ឋអធិបតេយ្យមួយ និងមានលក្ខណៈអវិជ្ជមានជាខ្លាំង […]

សម្តេចធិបតី ផ្តាំឲ្យដាក់វិន័យគ្រូពេទ្យឱ្យតឹងរឹងពីព្រោះការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺមានសារសំខាន់ណាស់

ក្នុងបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង និងអគារចំណត នៃមន្ទីរពេទ្យកាល់ម៉ែត្រ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា កុំបន្ទន់ កុំទម្លាក់ស្ដង់ដាសុខាភិបាល ត្រូវដាក់វិន័យឱ្យតឹងរឹង ពីព្រោះការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺមានសារសំខាន់ណាស់។ បើតាមសម្ដេចធិបតីគ្រូពេទ្យធ្វើការងាររបស់ទេវតា ខណៈដែលពេទ្យបានចូលរួមដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ សម្ដេចធិបតីអំពាវនាវឱ្យមានការចូលរួមវាយតម្លៃ ពីក្រសួងសុខាភិបាល ជាពិសេសលើការបណ្ដុះបណ្ដាលលើការផ្ដល់សេវាសុខាភិបាល។ សម្ដេចធិបតីបញ្ជាក់ថា ជំហានទី១ […]

ថ្ងៃនេះគឺជា ខួប២០ឆ្នាំ សម្តេចតេជោ ហ៊ុន សែន ជាសមាជិកមេធាវី

ផ្តើមចេញពីបទពិសោធ ការដឹកនាំអនុវត្ត និងសញ្ញាបត្រជំនាញជាន់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រឹក្សាគណ:មេធាវី ក្នុងអាណត្តិដឹកនាំរបស់លោកមេធាវី គី តិច ពិនិត្យសម្រេចលើកម្រិតសញ្ញាបត្រ លក្ខណៈសម្បត្តិ តាមផ្លូវច្បាប់ បញ្ចូលជាសមាជិកគណ:មេធាវី និងបានធ្វើពិធីសម្បថនៅចំពោះក្រុមប្រឹក្សាសាលាឧទ្ធរណ៏ភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤ ( បើគិតមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ) នេះ សម្តេចអគ្គមហាសេនាបតីតេជោ […]

សម្តេចតេជោ ហ៊ុន សែន បញ្ចេញសញ្ញាបត្រដែលធ្លាប់បានទទួលកន្លងទៅ ពីបណ្តាប្រទេសនានា

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងលើទំព័រហ្វេសប៊ុកនៅថ្ងៃសៅរ៍នេះថា៖ “កាលពីពេលប៉ុន្មានថ្ងៃមុននេះ ពេលដែលខ្ញុំបានទៅទទួលសញ្ញាបត្របណ្ឌិតកិត្តិយស នៅសាធារណរដ្ឋកូរ៉េ ក៏មានវិទ្យុបរទេសនិយាយភាសាខ្មែរមួយ បានលើកជាសំនួរសួរ ថា តើ លោក ហ៊ុន សែន សមនឹងទទួលសញ្ញាបត្រ ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) សាធារណរដ្ឋកូរ៉េ ឬ អត់? ដើម្បីជាការបំភ្លឺ ខ្ញុំសូមបញ្ចេញនូវសញ្ញាបត្រដែលខ្ញុំធ្លាប់បានទទួលកន្លងទៅ។ […]

លោក ឡយ ភាល័យ ម្ចាស់ Camcar តាមផ្តិតព្រឹត្តិការណ៍ Gumball 3000 ពីវៀតណាមចូលមកកម្ពុជា

លោក ឡយ ភាល័យ ដែលគេស្គាល់ថា ជាអ្នក review ឡានដ៏ល្បី និងជាម្ចាស់ផេក Camcar កំពុងតាមផ្តិតព្រឹត្តិការណ៍ Gumball 3000 ពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា។ តាមរយៈការ Live នៅលើផេក Camcar បានឲ្យដឹងថា នៅវៀតណាមកំពុងមានការគាំទ្រ Gumball3000 ច្រើនណាស់។ កំពូលក្បួនរថយន្ដប្រណិតៗ ក្នុងព្រឹត្តិការណ៍ Gumball 3000 […]

ព្រឹទ្ធសភាកម្ពុជា ខកចិត្តយ៉ាងខ្លាំង ចំពោះការដាក់​ទណ្ឌកម្មអយុត្តិធម៌របស់ក្រសួង​រតនាគារសហរដ្ឋអាមេរិក លើសមាជិកព្រឹទ្ធសភា ឯកឧត្តម លី យ៉ុងផាត់

ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ ខកចិត្តយ៉ាងខ្លាំងចំពោះការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌ និងគ្មានមូលដ្ឋានរបស់ក្រសួងរតនាគារ នៃសហរដ្ឋអាមេរិក លើសមាជិកព្រឹទ្ធសភា ឯកឧត្តម លី យ៉ុងផាត់។ សេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភាកម្ពុជា បានសម្តែងនូវការខកចិត្តជាខ្លាំងចំពោះការដាក់ទណ្ឌកម្មដ៏អយុត្តិធម៌និងគ្មានមូលដ្ឋានរបស់ ក្រសួងរតនាគារនៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ទៅលើសមាជិកព្រឹទ្ធសភា ឯកឧត្តម លី យ៉ុងផាត់ រួមទាំងក្រុមហ៊ុនឧបសម្ព័ន្ធ L.Y.P. Group […]

ធនាគារអភិវឌ្ឍអាស៊ី ជឿជាក់ថា កម្ពុជា​នឹ​ង​​អាចសម្រេច​គោល​ដៅអព្យាក្រឹត​​កាបូននៅឆ្នាំ២០៥០

ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ Fatima Yasmin អនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងគំនិតផ្តួចផ្តើមប្រកបដោយបរិយាប័ន្ន និងមានភាពធន់នឹងអាកាសធាតុ។ តាមរយៈគំនិតផ្តួចផ្តើមទាំងនេះ លោកជំទាវ Fatima Yasminជឿជាក់ថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០ ខាងមុខ […]

កម្ពុជាបង្ហាញការសោកស្តាយ ចំពោះការសម្រេចចិត្តដោយ​អយុ​ត្តិធ​ម៌​រ​បស់ក្រសួងរតនាគារសហរដ្ឋអាមេរិក លើលោកអ្នកឧកញ៉ា លី យ៉ុងផាត់

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តដោយអយុ​ត្តិធ​ម៌​រ​បស់ក្រសួងរតនាគារសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សំដៅលើធុរជនកម្ពុជាលោកអ្នកឧកញ៉ា លី យ៉ុងផាត់ និង ក្រុមហ៊ុន L.Y.P. Group Co., Ltd ព្រមទាំងអាជីវកម្មពាក់ព័ន្ធចំនួន៤ទៀត។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចាត់ទុក វិធានការដែលត្រូវបានធ្វើឡើងដោយផ្អែកលើរបាយ​ការ​ណ៍​ដែ​លមិនមានមូលដ្ឋានច្បាស់លាស់ ស្តីពីពលកម្មដោយបង្ខំក្នុងសកម្មភាពឆបោកតាមអនឡាញនេះ មានចេត​នាន​យោ​បាយ និងផ្ទុយទាំងស្រុងពីស្មារតីនៃការពង្រឹងទំនាក់ទំនងទ្វេភាគី និងការជឿទុកចិត្តគ្នាទៅវិញទៅមក […]

មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តចិន ហោះមកកម្ពុជាពង្រឹងក្របខ័ណ្ឌបក្ស​និងគូសបញ្ជាក់ពីការគាំទ្រមាគ៌ាអភិវឌ្ឍរបស់កម្ពុជា​

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី១២ ខែកញ្ញា នៅវិមាន៧មករា ឯកឧត្តម ចាវ ស៊ីថុង ឧបការីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជាចំពោះសមិទ្ធផលលេចធ្លោជាច្រើន ក្នុងរយៈពេលមួយឆ្នាំ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហើយ បណ្ដាអង្គការអន្តរជាតិ រួមទាំងធនាគារពិភពលោក​ ក៏បានវាយតម្លៃប្រកបដោយសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ។ ឯកឧត្តម ចាវ ស៊ីថុង បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការជាក់ស្តែងកម្ពុជា-ចិន ជាពិសេសក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» និងបានសង្កត់ធ្ងន់ថា ភាគីចិនបន្តគាំទ្រមាគ៌ាអភិវឌ្ឍរបស់កម្ពុជា​ […]

ឯកឧត្តម ស សុខា ជំរុញឱ្យក្រសួងស្ថាប័នជំនាញពង្រឹងយន្តការ និងប្រើសេវាបច្ចេកវិទ្យា នៅច្រកចេញចូលតែមួយរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ហៅកាត់ថា គ.ជ.អ.ប. ស្នើឱ្យលេខាធិការដ្ឋាន គ.ជ.អ.ប. សម្របសម្រួលជាមួយ ក្រសួងស្ថាប័នជំនាញដើម្បីជំរុញប្រសិទ្ធភាពលើការងារផ្ដល់សេវា នៅយន្តការច្រកចេញចូលតែមួយរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌសម្រាប់វិស័យមិនសូវមានការចាប់អារម្មណ៍ ស្នើសុំសេវា ដូចជាវិស័យុត្តិធម៌ជាដើម ដើម្បីពិនិត្យលទ្ធភាពបន្ថែម ប្រភេទសេវាចាំបាច់ផ្សេងទៀត បន្តពង្រឹងគុណភាព នៃប្រព័ន្ធទូទាត់ប្រាក់សេវា តាមបច្ចេកវិទ្យា និងបន្តពង្រឹងសមត្ថភាពមន្រ្តី […]

5
Promotion