លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ និងលោកជំទាវ ម៉េង ស៊ីដេន តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានដឹកនាំក្រុមយុវជនបន្ដ ចុះសំណេះសំណាលសួរសុខទុក្ខ និងធ្វើសម្លការីនំប៉័ង និងនំបញ្ចុក ២ខ្ទះត្នោត ជូនចាស់ជរា និងកុមារកំព្រាចំនួន ២៨៨នាក់ នៅអង្គការសង្គ្រោះជនអស់សង្ឃឹម ស្ថិតនៅភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី២៣ […]
Category: សង្គម
បិទបញ្ចប់ការស៊ើបអង្កេត៖ CPU ចាត់ទុកឃាតកម្មសម្លាប់សមាជិកគ្រួសារ ៩នាក់ រួចដុតផ្ទះ ជាករណីដ៏រន្ធត់ និងសាហាវឃោរឃៅបំផុតមួយ
អង្គភាពការការពារកុមារ (CPU) រួមជាមួយភ្នាក់ងារផ្សេងៗទៀត បានបិទបញ្ចប់ការចូលរួមស៊ើបអង្កេតស្រាវជ្រាវស៊ីជម្រៅ ក្នុងករណីសម្លាប់រង្គាលសមាជិកគ្រួសារ ៩នាក់ រួចដុតផ្ទះ នៅតំបន់ស្រយាលមួយកន្លែងស្ថិតនៅក្នុងឃុំសំបួរ ស្រុកស្ទឹងត្រែង ខេត្តកំពង់ចាម។ CPU បានឱ្យដឹងថា បុរសជាជនសង្ស័យអាយុ ២១ឆ្នាំត្រូវបានឃាត់ខ្លួនក្នុងករណីសម្លាប់រង្គាលសមាជិកគ្រួសាររបស់ខ្លួនដែលមានគ្នាចំនួន៩នាក់ ក្នុងនោះ រួមមាន ប្រពន្ធ ម្តាយក្មេក បងប្អូនស្រីសាច់ថ្លៃ រួមទាំងកុមារជាសាច់ញាតិជនសង្ស័យ ៦នាក់ផ្សេងទៀតផងដែរ។ នៅវេលាម៉ោងប្រហែល ៥ទាបភ្លឺ ថ្ងៃទី២៣ ខែវិច្ឆិកា […]
ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករមកពីប្រទេសថៃ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយនាំមកនូវឱកាសការងាររាប់ពាន់កន្លែង
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ ដោយនាំយកឱកាសការងារប្រមាណជាង ៦ពាន់កន្លែង និងព័ត៌មានស្តីពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាលាស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ […]
ក្រោមវប្បធម៌សន្ទនា៖ អតិថិជនបុរី ឡេង ណាវ៉ាត្រា ៦អា មួយចំនួនបានបន្តអញ្ជើញមកទទួលដំណោះស្រាយ!
អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា មួយចំនួនបន្តអញ្ជើញមកទទួលយកដំណោះស្រាយក្រោមវប្បធម៌សន្ទនា ជាមួយបុរីជាបន្តបន្ទាប់ប្រកបដោយស្នាមញញឹម។ លើបណ្តាញសង្គមផ្លូវការ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្សព្វផ្សាយសកម្មភាពអតិថិជនមកពិភាក្សាជាមួយក្រុមការងារបុរីដើម្បីស្វែងរកដំណោះស្រាយ។ ជាក់ស្តែងនៅថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកានេះ អតិថិជនគម្រោង ៦អា មួយចំនួនបន្តអញ្ជើញមកស្វែងរកដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹម និងឈ្នះឈ្នះទាំងអស់គ្នា ទន្ទឹមគ្នានោះបុរីក៏បន្តបង្ហាញឆន្ទៈប្រកាន់ជំហរឈរលើកគោលការណ៍ដោះស្រាយមិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។ ជាមួយនឹងការសម្រេចបាននូវវឌ្ឍនភាពថ្មីៗក្នុងការដោះស្រាយជូនអតិថិជន, បុរីក៏សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ […]
សម្រេចបាន ៤០% ទំនប់អាងទឹកលេខ២ ដែលនឹងក្លាយជាអាងស្តុកទឹកធំជាងគេនៅកម្ពុជា ចេញពីទឹកដីខេត្តពោធិសាត់
គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ អាចមានសមត្ថភាពស្តុកទឹកបានប្រមាណ ៨៦០លានម៉ែត្រគូប នឹងក្លាយជាអាងស្តុកទឹកដែលធំជាងគេនៅកម្ពុជា មានទីតាំងស្ថិតនៅលើស្ទឹងប្រម៉ោយ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥ គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ សម្រេចបានប្រមាណ ៤០% ដោយបានចាប់ផ្តើមអនុវត្តក្នុងខែមករា ឆ្នាំ២០២៥ ហើយគ្រោងបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ២០២៧។ ទំនប់អាងទឹកលេខ២ នឹងផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗមួយចំនួន រួមមាន៖ ទី១/ អាចស្តុកទឹកបាន ៨៦០លានម៉ែត្រគូប និងអាចស្រោចស្រពលើផ្ទៃដី ចំនួន […]
គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងខេត្តបាត់ដំបង និងពោធិ៍សាត់ សាងសង់បាន ១០០%ហើយ
គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគីរី ខេត្តបាត់ដំបង ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ សម្រេចលទ្ធផលការងារបាន ១០០% ហើយ ដែលនឹងធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ។ បើយោងតាមរបាយការណ៍ក្នុងឱកាសលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់កាលរសៀលថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ទំនប់ដូនទ្រី អាចស្ដុកទឹកបាន ១៦៣លានម៉ែត្រគូប និងអាចផ្គត់ផ្គង់ទឹកស្រោចស្រពផ្ទៃដីកសិកម្មរដូវវស្សាចំនួន ៣៣០០០ហិកតា និងរដូវប្រាំងចំនួន […]
ជួសជុលរួចរាល់! តួប៉មរបស់ប្រាសាទឥដ្ឋលេខ១៣នៅលើខ្នងភ្នំបាខែង ដែលធ្លាប់តែទ្រុឌទ្រោម បានឈររឹងមាំជាថ្មីឡើងវិញ
ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានចំណាយពេល៧ខែ ដើម្បីជួសជុលពង្រឹងតួប៉មប្រាសាទឥដ្ឋលេខ១៣ ឬ G13 នៅលើភ្នំបាខែងឱ្យរឹងមាំឡើងវិញ ហើយបានបញ្ចប់ការជួសជុលនេះ ក្នុងដំណាក់កាលទី១នៅខែវិច្ឆិកា ឆ្នាំ២០២៥។ អ្នកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា គម្រោងជួសជុលតួប៉មប្រាសាទឥដ្ឋលេខ១៣ដំណាក់កាលទី១ បានចាប់ផ្ដើមតាំងពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ ការជួសជុលដំណាក់កាលទី១នេះ ក្រុមការងារបានជួសជុលតួប៉មទី១៣ ចាប់តាំងតែពីខឿន ជើងជញ្ជាំង រហូតដល់ផ្តែរខាងលើ […]
ប្រធាន CDI-IDC កោតសរសើរ និងគាំទ្រចំពោះជំហរអត់ធ្មត់ជាអតិបរិមារបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធីជាមួយប្រទេសជិតខាង
ឯកឧត្តម Andres Pastrana ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) និងសមាជិកគណៈកម្មាធិការប្រតិបត្តិ បានសម្តែងនូវការកោតសរសើរនិងគាំទ្រចំពោះជំហរអត់ធ្មត់ជាអតិបរិមារបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបង្ហាញដល់ ពិភពលោកនូវគុណតម្លៃនៃភាពជាអ្នកដឹកនាំនិយមកណ្តាល ក្នុងការតម្កល់ផលប្រយោជន៍ប្រជាជនជាស្នូល ការដោះស្រាយជម្លោះដោយសន្តិវិធី និងការគោរពនូវគោលការណ៍សន្តិសហវិជ្ជមានជាមួយនឹងប្រទេសជិតខាង ដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្នុងតំបន់រយៈពេលវែងកម្ពុជា។ ការលើកឡើងរបស់ប្រធាន CDI-IDC ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងមហាសន្និបាតនៃ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC) […]
រដ្ឋមន្ត្រីក្រសួងអប់រំ៖ កត្តាសំខាន់ៗចំនួន៥ ជាផ្លូវឆ្ពោះទៅរកភាពជោគជ័យក្នុងវិស័យអប់រំ
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីកត្តាសំខាន់ៗចំនួន៥ ដែលជាផ្លូវឆ្ពោះទៅរកភាពជោគជ័យក្នុងវិស័យអប់រំ។ កត្តាទាំង ៥នោះរួមមាន៖ ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងបែបនេះ ក្នុងពិធីប្រគល់រង្វាន់លើកទឹកចិត្តជូនសិស្សានុសិស្សឆ្នើមនិទ្ទេស A លំដាប់ពិន្ទុខ្ពស់ជាងគេនៅរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥៕
អតិថិជនបុរី ឡេង ណាវ៉ាត្រា ៦អា មួយចំនួនបន្តមកទទួលដំណោះស្រាយក្រោមវប្បធម៌សន្ទនាប្រកបដោយស្នាមញញឹម!
អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង ៦អា មួយចំនួនបន្តអញ្ជើញមកទទួលយកដំណោះស្រាយជាមួយបុរីជាបន្តបន្ទាប់ប្រកបដោយស្នាមញញឹមក្រោមវប្បធម៌សន្ទនា។ តាមរយៈបណ្តាញសង្គមអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបន្តផ្សព្វផ្សាយសកម្មភាពអតិថិជនអញ្ជើញមកពិភាក្សាជាមួយក្រុមការងារបុរីដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងអស់គ្នា។ ជាក់ស្តែងនៅថ្ងៃសុក្រ ទី២១ ខែវិច្ឆិកានេះ អតិថិជនគម្រោង ៦អា មួយចំនួនបន្តអញ្ជើញមកស្វែងរកដំណោះស្រាយ និងបញ្ចប់ដោយស្នាមញញឹម និងឈ្នះឈ្នះទាំងអស់គ្នា ខណៈបុរីបន្តបង្ហាញឆន្ទៈប្រកាន់ជំហរឈរលើកគោលការណ៍ដោះស្រាយមិនឲ្យអតិថិជនខាតបង់អត្ថប្រយោជន៍ឡើយ។ ជាមួយនឹងការសម្រេចបាននូវវឌ្ឍនភាពថ្មីៗក្នុងការដោះស្រាយជូនអតិថិជន, បុរី ឡេង ណាវ៉ាត្រា ក៏សូមអរគុណដល់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម […]
