កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រកាសមិនអាចទទួលយកបានឡើយចំពោះការជេរប្រមាថ គ្មានក្រមសីលធម៌ វិជ្ជាជីវៈជាអ្នកសារព័ត៌មានមកលើបុគ្គល ឬអង្គភាពកងរាជអាវុធហត្ថ។ ក្នុងនោះ ញត្តិថ្កោលទោសរបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកងរាជអាវុធហត្ថតាមបណ្តាខេត្តនានា បានធ្លាក់មកជាបន្តបន្ទាប់ និងបានសុំឱ្យមានការបកស្រាយ និងបង្ហាញភស្តុតាងជាសាធារណៈ ចំពោះពាក្យសម្តីដែលបានផ្សព្វផ្សាយ និងការជេរប្រមាថមកលើកងរាជអាវុធហត្ថ។ ក្នុងញត្តិបានអះអាងថា កងរាជអាវុធហត្ថ ទទួលខុសត្រូវរាល់សកម្មភាពក្នុងការអនុវត្តតួនាទី ភារកិច្ចរបសខ្លួន ប្រសិនបើប្រព្រឹត្តអំពើល្មើសច្បាប់នឹងទទួលទោសចំពោះមុខច្បាប់ ប្រសិនបើខុសវិន័យកងទ័ព នឹងទទួលវិន័យទណ្ឌកម្ម។ តាមរយៈសេចក្ដីបំភ្លឺរបស់ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស […]
Category: សង្គម
ក្រសួងរៀបចំដែនដី ចាប់ផ្តើមចែកបណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ ៦អា និងជ្រែមួយរយ ដំណាក់កាលទី៣ចំនួន ២៤៦៣បណ្ណ
ដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់ផ្តើមចែកបណ្ណកម្មសិទ្ធិជូនអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ ដំណាក់កាលទី៣ ចំនួន ២ ៤៦៣បណ្ណ។ ពិធីសំណេះសំណាល និងប្រគល់បណ្ណកម្មសិទ្ធិជូនដល់អតិថិជនបុរី ឡេង ណាវ៉ាត្រា បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី […]
អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជា គាំទ្រចិនក្នុងការបង្រួបបង្រួមជាតិ និងប្រឆាំងនឹង«ឯករាជ្យតៃវ៉ាន់»គ្រប់ទម្រង់
យោងតាមសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា កម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ និងទទួលស្គាល់ថារដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន។ អ្នកនាំពាក្យក្រសួងការបរទេស បានបន្តថា កម្ពុជា ចាត់ទុកបញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ចិនដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងប្រឆាំង នឹង «ឯករាជ្យតៃវ៉ាន់» គ្រប់ទម្រង់។ ជាមួយគ្នានេះ ឆ្លើយតបទៅនឹងការសាកសួររបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទាក់ទងនឹងទស្សនៈរបស់កម្ពុជា ស្តីពីភាពតានតឹងនាពេលថ្មីៗនេះរវាងប្រទេសជប៉ុន […]
កម្ពុជា បានស្នើដកកីឡាចំនួន៨ប្រភេទចេញពីការប្រកួតSEA Games នៅថៃ ដោយសារកត្តាសុវត្ថិភាពកីឡាករ
ដោយសារការគិតគូរខ្ពស់ពីសុវត្ថិភាពកីឡាករ និងកីឡាការិនីជាអាទិភាពចម្បងបំផុត និងធានាបានការចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ថ្នាក់ដឹកនាំគណកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចជាចុងក្រោយ កាត់បន្ថយហានិភ័យជាអតិប្បរមា ដោយរៀបចំកាត់បន្ថយចំនួនប្រភេទកីឡា នៅSEA Games លេីកទី៣៣ នៅប្រទេសថៃ ដែលប្រកួតនៅសុងក្លា តំបន់ទឹកជំនន់ចេញ និងកីឡាមួយចំនួនទៀត។ បច្ចុប្បន្នប្រតិភូកីឡាកម្ពុជាសរុបមានចំនួនតែ ១៥០នាក់ ក្នុង ១៣ប្រភេទកីឡាតែប៉ុណ្ណោះ។ ពោលកម្ពុជា បាន ស្នើដកប្រភេទ កីឡាចំនួន៨ […]
ជិត ២០០ប្រទេស ជាសមាជិក OPCW ទទួលស្គាល់ថា ការប្រើប្រាស់អាវុធគីមីក្នុងកាលៈទេសៈណាក៏ដោយ គឺជាការរំលោភសន្ធិសញ្ញាអន្តរជាតិ ហើយត្រូវទទួលទណ្ឌកម្មអន្តរជាតិ
តំណាងកម្ពុជា ដែលមានមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអាជ្ញាធរជាតិអាវុធគីមីកម្ពុជា បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ របស់អាជ្ញាធរជាតិនៃប្រទេសជាសមាជិកអង្គការ ហាមឃាត់អាវុធគីមី (OPCW) នៅទីក្រុងឡាអេប្រទេសហូឡង់ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានសមាសភាពចូលរួមមកពីបណ្តាប្រទេសជាសមាជិកទាំង ១៩៣ប្រទេស។ ក្រសួងការបទេសបានឱ្យដឹងថា កិច្ចប្រជុំបានបន្តក្នុងស្មារតីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួម ដើមី្បប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រប់ទំរង់នៃអាវុធជីវសាស្ត្រ ឬអាវុធគីមី ដូចជាការផលិត ការដឹកជញ្ជូន ការស្តុកទុក ឬការចែកចាយ ខុសនិយាមអន្តរជាតិ ដែលបង្កហានិភ័យនិងគ្រោះថ្នាក់ធ្ងន់ធ្ងរដល់មនុស្សជាតិ […]
កម្ពុជា ស្នើយូណេស្កូយកចិត្តទុកដាក់ជាបន្ទាន់ និងមានបទបញ្ញត្តិច្បាស់លាស់អំពីការលួចចម្លងបេតិកភណ្ឌពិភពលោកដោយគ្មានការអនុញ្ញាត
នៅក្នុងកិច្ចប្រជុំរដ្ឋភាគីលើកទី២៥នៃអង្គការយូណេស្កូចាប់ផ្តើមពីថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលដឹកនាំដោយលោកជំទាវ Gayane UMEROVA ប្រធានអង្គប្រជុំរដ្ឋភាគីលើកទី២៥ និងមានការចូលរួមដោយ ឯកឧត្តម khaled Ahmed EL-ENANI ALI EZZ អគ្គនាយកអង្គការយូណេស្កូ លោកជំទាវបណ្ឌិត្យសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញថ្លែងបទអន្តរាគមន៍គន្លឹះដោយបង្ហាញពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកនិងបណ្តារដ្ឋភាគីក្នុងការជួយថែរក្សា គ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្បត្តិបេតិកភណ្ឌពិភពលោកទាំងវប្បធម៌និងធម្មជាតិនាពេលកន្លងមក។ ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិតសភាចារ្យក៏បានទាញចំណាប់អារម្មណ៍នៃកិច្ចប្រជុំទាំងមូលស្តីអំពីនិន្នាការនៃការលួចចម្លងដោយរំលោភបំពាន ការក្លែងបន្លំនូវទ្រង់ទ្រាយដើមនៃសម្បត្តិបេតិកភណ្ឌពិភពលោក […]
បណ្ឌិត យង់ ពៅ៖ ប្រើពាក្យចំណេញឬខាតទឹកដី លើបញ្ហាព្រំដែនគឺជាការដុតរោលបញ្ហាបន្ថែមដែលនាំឱ្យវិបត្តិអូសបន្លាយ
បណ្ឌិត យង់ ពៅ អ្នកជំនាញនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើង ប្រសិនបើគេនៅតែប្រើពាក្យ ចំណេញ-ខាតទឹកដី លើបញ្ហាព្រំដែន នោះគេមិនមានឆន្ទៈដោះស្រាយនោះទេ ពោលគឺដុតរោលបញ្ហាបន្ថែម ដែលនាំឱ្យវិបត្តិអូសបន្លាយ ហើយអាចនឹងបន្តបាត់បង់ ព្រោះតែភាពជ្រុលនិយមណាមួយ។ លោកបណ្ឌិត យង់ ពៅ បានពន្យល់ថា ទាំងទិដ្ឋភាពនយោបាយ ទាំងទិដ្ឋភាពបច្ចេកទេស និងទាំងទិដ្ឋភាពច្បាប់អន្តរជាតិ មិនអាចទទួលបានចំណេញ-ខាតទឹកដី អ្វីនោះទេ ពីព្រោះប្រសិនបើនិយាយឬអួតថាចំណេញ តើមានអ្នកណាព្រមខាត, បញ្ហាអធិបតេយ្យដែនដីគ្មានប្រទេសណាព្រមខាត […]
សួនរុក្ខជាតិអង្គរ ជាមជ្ឈមណ្ឌលប្រមូលផ្តុំទៅដោយសត្វ និងរុក្ខជាតិកម្រៗ សម្រាប់សាធារណជនបានស្គាល់និងស្វែងយល់
បន្ទាប់ពីបើកដំណើរការជាផ្លូវការ កាលពីឆ្នាំ២០២២មក សួនរុក្ខជាតិអង្គរ ឬគេស្គាល់ជាភាសាអង់គ្លេសថា Angkor Botanical Garden ត្រូវបានអាជ្ញាធរជាតិអប្សរា ខិតខំយកចិត្តទុកដាក់ក្នុងការថែទាំ អភិវឌ្ឍន៍ និងបង្កើនភាពទាក់ទាញជាបន្តបន្ទាប់ ហើយបានប្រែក្លាយជាគោលដៅទេសចរណ៍ និងពេញនិយម សម្រាប់ការទស្សនាក្រៅពីប្រាង្គប្រាសាទនានា។ លោក មាឃ បូរ៉ា មន្ត្រីគ្រប់គ្រងសួនរុក្ខជាតិអង្គរ បានឱ្យដឹងថា ក្នុងទំហំផ្ទៃដីប្រមាណ១៥ហិកតា សួនរុក្ខជាតិអង្គរ ត្រូវបានបែងចែកជា៥ផ្នែកខុសៗគ្នា រួមមាន៖ សួនឱសថ សួនផ្កា […]
ឯកឧត្តម កែវ រ៉េមី៖ ថៃកំពុងបង្កភាពបែកបាក់ក្នុងអាស៊ាន និងបំផ្លាញគ្រឹះស្នូលរបស់អាស៊ាន
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម កែវ រ៉េមី បានលើកឡើងថា ប្រទេសថៃកំពុងបង្កភាពបែកបាក់ក្នុងអាស៊ាន និងបំផ្លាញគ្រឹះស្នូលរបស់អាស៊ាន ដែលមានចក្ខុ វិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមន៍តែមួយ។ ការលើកឡើងនេះ ក្នុងជំនួបជាមួយឯកឧត្តម Natalius Pigai រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្សនៃសាធារណរដ្ឋ ឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបបានឱ្យដឹងថា ឯកឧត្ដមទេសរដ្ឋមន្រ្តី កែវ រ៉េមី […]
ដំណឹងល្អ! ក្រសួងរៀបចំដែនដី ប្រកាសឱ្យអតិថិជនរបស់គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា មកបន្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី៣ ចំនួន ២ ៤៦៩បណ្ណ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសអញ្ជើញអតិថិជនរបស់ គម្រោងផ្ទះនិងដីឡូត៍ ឡេង ណាវ៉ាត្រា ជ្រែមួយរយ និងគម្រោងផ្លូវជាតិលេខ៦អា ដែលមានទីតាំងស្ថិតនៅភូមិជ្រែមួយរយ និងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មកបន្តនីតិវិធីចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដំណាក់កាលទី៣ ចំនួន ២៤៦៩បណ្ណ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិឆ្ឆិកា ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម […]
