ទូតអង់គ្លេស សរសើររដ្ឋាភិបាលអាណត្តិថ្មី មានថាមពលខ្លាំង

លោក ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយ សម្ដេចធិបតីនាយករដ្ឋមន្ត្រី គឺមានថាមពលខ្លាំង មានសកម្មភាពមមាញឹក ដែលផ្ដោតសំខាន់ទៅលើបញ្ហាពាណិជ្ជកម្ម និងការវិនិយោគ ហើយអង់គ្លេសក៏មានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយកម្ពុជា ហើយចក្រភពអង់គ្លេស នឹងជួយឱ្យការផ្ទេរអំណាចទៅអ្នកជំនាន់ក្រោយនេះ មានស្ថិរភាព មានសន្តិសុខមានសន្តិភាព និងគាំទ្ររដ្ឋាភិបាលថ្មី ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។ ការលើកឡើងរបស់ទូតអង់គ្លេស ក្នុងពេលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន […]

រដ្ឋបាលខេត្តព្រៃវែង ទទួលបានរថយន្តក្រុង ៩គ្រឿងបន្ថែមពីក្រុមហ៊ុនកូរ៉េ

រដ្ឋបាលខេត្តព្រៃវែង បានទទួលរថយន្តក្រុងពីក្រុមហ៊ុន ប៊ូយ៉ុង គ្រុម ចំនួន០៩គ្រឿង (ក្នុងដំណាក់កាលទី៣ ជើងទី៦) ផ្ដល់ជូនដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់យកមកគ្រប់គ្រង និងប្រើប្រាស់បម្រើការដឹកជញ្ជូនសេវាសាធារណៈ ព្រមទាំងតម្រូវការការងារចាំបាច់របស់រដ្ឋបាលខេត្តព្រៃវែង

ធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកចម្លាក់ពីថ្មម៉ាប ១ ១៧០ផ្ទាំង សម្ពោធឆ្លងជាផ្លូវការ

ធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកចម្លាក់ពីថ្មម៉ាប ១ ១៧០ផ្ទាំង ផ្លូវបេតុង ៩ខ្សែ ប្រវែង៣ ១៥០ម៉ែត្រ និងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តាំយុវវ័យត្រូវធ្វើខ្លួនឱ្យខ្លាំងខាងរៀនសូត្រ កុំខ្លាំងខាងកាប់ដាវ

ពីខេត្តកំពង់ស្ពឺ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានផ្តាំទៅយុវវ័យត្រូវធ្វើខ្លួនឱ្យខ្លាំងខាងសិក្សារៀនសូត្រ កុំខ្លាំងខាងកាប់ដាវ។ សម្តេចធិបតី ក៏បានផ្តាំផ្ញើទៅយុវវ័យថា កុំក្លាហានជាមួយរឿងខុសច្បាប់។ ការថ្លែងរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។ សម្តេចបានឲ្យដឹងថា ម្សិលមិញសម្តេចបានបញ្ជាឱ្យតាមរកក្រុមក្មេង ដែលដេញកាប់គ្នាតាមផ្លូវជាតិលេខ៣។ ពេលនេះរកឃើញមួយចំនួនហើយ។ ថ្មីៗនេះ មានករណីក្រុមក្មេងទំនើងបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិត ពូថៅ ដេញកាប់គ្នា […]

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសផ្តល់សុនខហិតគ្រឿងញៀន ៤០០ក្បាល ដល់កម្លាំងរាជធានី ខេត្ត

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំដល់រដ្ឋបាលខេត្ត មន្ត្រី និងកងកម្លាំងពាក់ព័ន្ធ ត្រូវក្ដោបការយកចិត្តទុកដាក់ស៊ើបអង្កេត ស្រាវជ្រាវ តាមបណ្ដាទីតាំងជួលនានាដែលអំណោយផលដល់ការសំងំកែច្នៃផលិតគ្រឿងញៀន ដូចជា ៖ អគារច្រើនជាន់ ឬរោងតាមដីឡូតិ៍ដាច់ពីទីប្រជុំជន ក្លិបកំសាន្ត ខារ៉ាអូខេ រង្គសាល ដោយបន្ថែមពីលើមុខសញ្ញាគ្រឿងញៀន ក៏ត្រូវតែបង្ក្រាបដែរនូវការចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក។ ក្នុងការងារនេះ ឯកឧត្តម ក៏បានប្រកាសត្រៀមសុនខហិតគ្រឿងញៀន […]

ជំទាវទី១របស់កម្ពុជា អំពាវនាវដល់សប្បុរសជនចូលរួមក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៤» សម្រាប់ជួយកុមារកម្ពុជា

លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈសារបង្ហោះលើបណ្តាញ Facebook ផ្លូវការរបស់លោកជំទាវ នៅយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សប្បុរសជន សូមចូលរួមក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់ ឆ្នាំ២០២៤» សម្រាប់ជួយកុមារកម្ពុជា។ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំ ដែលតែងតែត្រូវបានមូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើង ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ដោយបានចាប់ពីផ្តើមពីថ្ងៃទី១ […]

ការផ្លាស់ប្តូររថយន្តដឹកកម្មករឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព ជាការគិតគូរប្រយោជន៍ទាំងសម្រាប់កម្មករ និងអ្នកប្រកបរបរដឹកជញ្ជូន

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិត ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព គឺជាការគិតគូរ ដែលរាជរដ្ឋាភិបាលនឹងជួយទៅដល់កម្មករនិយោជិត ឱ្យធ្វើដំណើរប្រកបដោយផាសុកភាព និងស្របតាមបទដ្ឋានបច្ចេកទេស ហើយអ្នកប្រកបរបរដឹកជញ្ជូន ក៏នឹងមិនប៉ះពាល់ដល់ចំណូលរបស់ខ្លួនផងដែរ

កម្ពុជា-ចិន ប្រសិទ្ធនាមផ្លូវក្រវាត់ក្រុងទី៣ ជា «មហាវិថី ស៊ី ជីនពីង» ខណៈចិនជួយសង់ផ្លូវឲ្យកម្ពុជាជិត ៤ពាន់គីឡូម៉ែត្រ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ចប់អាណត្តិ នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជានិមិត្តរូបនៃការប្រសិទ្ធនាម “ផ្លូវក្រវាត់ក្រុងទី៣” ដែលតភ្ជាប់ផ្លូវជាតិ លេខ១ទៅផ្លូវជាតិលេខ៤ ថាជា “មហាវិថី ស៊ី ជីនពីង”។ «មហាវិថី ស៊ី […]

អ្នកលេងហ្វេសប៊ុកថា អ្នកដែលអុកឡុកបណ្តាញសង្គមពិតប្រាកដ គឺវិទ្យុកញ្ជះបរទេសអាស៊ីសេរី និងបក្ខពួក

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានប្រតិកម្មទៅនឹងរូបត្លុកនយោបាយរបស់វិទ្យុអាស៊ីសេរី ដែលគូសវាសសំដៅបង្ហាញថា ពីថ្នាក់ដឹកនាំកម្ពុជា និងក្រុមការងារ ជាអ្នកអុកឡុកបណ្ដាញសង្គម។ ប្រតិកម្មទៅនឹងរូបត្លុកនេះ ម្ចាស់គណនីឈ្មោះ ចៅ តូច នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានលើកឡើងថា អ្នកដែលអុកឡុកបណ្តាញសង្គមពិតប្រាកដ គឺវិទ្យុកញ្ជះបរទេសអាស៊ីសេរី និងបក្ខពួក។ ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានថ្លែងតាមវីដេអូថា “មួយថ្ងៃៗក្រុមបម្រើនៅវិទ្យុអាស៊ីសេរី គ្មានបានធ្វើអ្វីដែលជាប្រយោជន៍សង្គម និងប្រយោជន៍ជាតិនោះទេ គិតតែពីផ្សាយព័ត៌មានអត់ប្រយោជន៍ ញុះញង់ អុចអាល […]

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងវប្បធម៌ កត់ត្រាទុកម៉ូដសំលៀកបំពាក់ខ្មែរ តាមជំនាន់នីមួយៗ

សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួងវប្បធម៌ ត្រូវគិតការកត់ត្រាទុកមូដសំលៀកបំពាក់ខ្មែរ តាមជំនាន់នីមួយៗ។ ការកែឆ្នៃថ្មី ត្រូវអនុញ្ញាតដល់កម្រិតណាមួយ និងត្រូវចុះបញ្ជីទាំងអស់។ ការចុះបញ្ជី គឺកុំឱ្យកូនចៅជំនាន់ក្រោយច្រឡំ។ នេះហើយជា ការអភិរក្ស ដើម្បីអភិវឌ្ឍ និងការអភិវឌ្ឍ ដើម្បីអភិរក្ស។ សម្តេចបានគូសបញ្ជាក់ថា ប្រទេសមួយ រីកលូតលាស់ ទាល់តែមានគ្រប់វិស័យលូតលាស់ រួមទាំង សិល្បៈ។ ប្រសាសន៍ណែនាំរបស់សម្ដេចតេជោប្រធានព្រឹទ្ធសភា នៅចំពោះមុខលោកជំទាវ ភឿង […]

5
Promotion