នេះបានគេហៅថា សំណាងលើសំណាង ទើបសម្ពោធបើកក្រុមហ៊ុនថ្មី និង ទិញរថយន្តតម្លៃរាប់សែនដុល្លារមិនបានប៉ុន្មានផងស្រាប់តែនៅថ្ងៃទី ១១ ខែ មីនា ផន សុផារី បានរៀបចំពិធីឡើងកេហដ្ឋានធំស្កឹមស្កៃតម្លៃកប់សារី ព្រមទាំងរៀបចំពិធីមង្គលការលើកទី ២ ធ្វើឱ្យកក្រើកអស់ពិភពសិល្បៈ ។ អ្នកលេងល្ខោន និង ជាអ្នកលក់អនឡាញល្បីឈ្មោះ ផន សុផារី កំពុងធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍ ដោយសារតែមួយរយៈពេលចុងក្រោយនេះ ជីវិតរបស់នាងចាប់ផ្តើមផ្លាស់ប្តូរខ្លាំង ទាំងការរស់នៅ ទាំងមុខរបរករកស៊ី ជាពិសេស គឺកូនស្រីទាំងពីររបស់នាង គឺពិតជាទទួលបានការចាប់អារម្មណ៍ […]
Category: សង្គម
ក្រុមការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Scammed online) ក្រសួងមហាផ្ទៃ ចុះបើកប្រតិបត្តិការនៅក្នុងខេត្តព្រះសីហនុ
អនុវត្តតាមសារាចរណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្រសួងមហាផ្ទៃ (Scammed online) បានចុះប្រតិបត្តិការនៅក្នុងខេត្តព្រះសីហនុ ពីរថ្ងៃជាប់គ្នា លើទីតាំងចំនួន ០៣។ ក្នុងប្រតិបត្តិការណ៍ចុះបង្ក្រាបនេះ ក្រុមការងារសូមជូននូវលទ្ធផលដូចខាងក្រោម៖ ១.នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ បានចុះប្រតិបត្តិការបង្រ្កាបទីតាំងទី១៖ អតីតកាស៊ីណូ ភែរឺដល […]
ឯកឧត្តម ឌី វិជ្ជា៖ បងៗអាជ្ញាកណ្តាលបាល់ទាត់យើងទក់សាច់បន្តិច ហើយសូមអភ័យទោសផង
វិស័យបាល់ទាត់មួយរយៈចុងក្រោយនេះ ការកាត់សេចក្តីរបស់អាជ្ញាកណ្តាលមានការខ្វះចន្លោះច្រើន ទាំងនៅក្នុងពានរង្វាន់ខេមបូឌានព្រីមៀរលីគទី១ លីគទី២ និង ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យការសាងសង់ព្រលានយន្តហោះតេជោតាខ្មៅ
នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមីនានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញត្រួតពិនិត្យការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
អ្នកនាំពាក្យ៖ គ្រាប់ស្វាយចន្ទីលក់ចំណេញច្រើននៅពេលចាប់ផ្ដើមប្រមូលផល និងចំណេញតិចនៅពេលប្រមូលផលព្រមៗគ្នា
កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម បានលើកឡើងថា ស្វាយចន្ទីគឺជាដំណាំដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និយាយដោយឡែក និងរាជរដ្ឋាភិបាលកម្ពុជា និយាយជារួម កំណត់ជាដំណាំមួយប្រភេទដែលមានសក្ដានុពលខ្ពស់ សម្រាប់លើកស្ទួយជីវភាពប្រជាកសិករ វិស័យកសិកម្ម និងរួមចំណែកជួយដល់កំណើនសេដ្ឋកិច្ចជាតិ។ កញ្ញាបញ្ជាក់ថា ដូចគ្នាទៅនឹងដំណាំផ្សេងៗទៀតដែរ តម្លៃរបស់ស្វាយចន្ទីប្រែប្រួលឡើងចុះ អាស្រ័យលើបរិមាណផ្គត់ផ្គង់ និងតម្រូវការ។ តម្លៃគ្រាប់ស្វាយចន្ទីក៏លក់បានថ្លៃខុសគ្នាដែរ ទៅតាមទំហំ គុណភាព សំណើម […]
គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ស្រែអំបិល-កោះកុង កំពុងដំណើរការមមារញឹកនារដូវប្រាំង
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង)កំពុងដំណើរការយ៉ាងរលូន ដោយសម្រេចបានលទ្ធផល ៤៥,១៧ភាគហើយ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ជាសក្ខីភាព នៃវឌ្ឍនភាពគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចង្អុលបង្ហាញឱ្យឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជានាយកគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ត្រូវសម្រេចឱ្យបាន៦០ភាគរយនៅរដូវប្រាំងឆ្នាំ២០២៤នេះ […]
អនុស្សរណៈនៃការយោគយល់ចំនួន៤ ត្រូវបានចុះហត្ថលេខាក្នុងវេទិការដ្ឋាភិបាលឌីជីថល លើកទី១ ឆ្នាំ២០២៤
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤ និងពិពណ៌បច្ចេកវិទ្យាឌីជីថល ដែលវេទិកានេះរៀបចំដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មុំថ្មី១ “បច្ចេកវិទ្យា” ដែលជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ បន្ថែមពីលើមុំទាំង៤ […]
គយ ឆែកឃើញគ្រឿងញៀន ៣៥កញ្ចប់ រុំជាប់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ បម្រុងហោះទៅជប៉ុន
ក្រុមអ្នកនាំពាក្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១១ ខែមីនានេះថា នាយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មន្ត្រីនៃនាយកដ្ឋានគយ និងរដ្ឋាករអាកាសយានដ្ឋានអន្តរជាតិ បានឃាត់ត្រួតពិនិត្យអ្នកដំណើរសញ្ជាតិចិនតៃវ៉ាន់ចំនួន ១នាក់ ដែលធ្វើដំណើរតាមជើងយន្តហោះ K6-818 ក្នុងគោលដៅឆ្ពោះទៅប្រទេសជប៉ុន។ តាមការត្រួតពិនិត្យលើដងខ្លួន មន្ត្រីគយនិងរដ្ឋាករបានរកឃើញម្សៅពណ៌សចំនួន ៣៥កញ្ចប់ រុំជាប់នឹងដងខ្លួន។ តាមលទ្ធផលតេស្តបឋមដោយមន្ត្រីជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ម្សៅពណ៌សទាំងនោះជាគ្រឿងញៀនប្រភេទ Methamphetamine មានទម្ងន់ ៤ ៩៦៥,៣០ […]
អនុវត្តវិធានការក្តៅ បើរកឃើញមន្រ្តីណាពាក់ព័ន្ធក្នុងបទល្មើសកាប់បំផ្លាញធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដឹកនាំអង្គប្រជុំរៀបចំផែនការយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ នៅភូមិសាស្ត្រខេត្តពោធិសាត់ ជាពិសេសបទល្មើសកាប់ទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ដែលបាននិងកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រ ស្រុកវាលវែង។ កិច្ចប្រជុំនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តពោធិ៍សាត់។ ក្នុងនោះ ឯកឧត្តម អ៊ាង […]
កម្ពុជា ប្តេជ្ញាជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ឱ្យកើនឡើងដល់៧០% នៅឆ្នាំ២០៣០
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់សារជាថ្មី បន្ទាប់ពីសន្និសីទ COP28 ថា កម្ពុជាប្តេជ្ញាបង្កើនការរួមចំណែកជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញ ឱ្យកើនឡើងដល់៧០% នៅឆ្នាំ២០៣០ តាមរយៈគំនិតផ្តួចផ្តើមស្តីពីកិច្ចព្រមព្រៀងបៃតងអាស៊ាន (ASEAN Green Deal) ដើម្បីអនាគតរបស់អាស៊ាន បៃតង ធន់ និងមាននិរន្តរភាព។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា កម្ពុជាបានប្តេជ្ញាបង្កើនភាពបៃតង […]
