បណ្ឌិត យង់ ពៅ គាំទ្រការប្រសិទ្ធនាម«អាកាសយានដ្ឋានអន្តរជាតិតេជោ៖ ច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក»

ខណៈ​ពេលដែលសម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាមថា «អាកាសយានដ្ឋានអន្តរជាតិតេជោ៖ ច្រកទ្វារថ្មីរបស់កម្ពុជាឆ្ពោះទៅកាន់ពិភពលោក» បានដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥ លោកបណ្ឌិត យង់ ពៅ អ្នកវិភាគនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានគាំទ្រការប្រសិទ្ធនាមនេះ ពេញទំហឹង ។

ឆ្លើយតបទៅនឹងសំណួរសួរថា ដើម្បីខ្មែរបានគេស្គាល់ច្រើន តើយើងធ្វើដូចម្តេចខ្លះតាមវិធីងាយៗ នៅKTI ? លោកបណ្ឌិត យង់ ពៅ បានឆ្លើយថា ៖

ទី១- បន្តបង្ហាញសិល្បៈវប្បធម៌ខ្មែរនៅច្រកអន្តរជាតិចេញចូល ជាប្រចាំ ដោយផ្លាស់ប្តុរទម្រង់សម្ដែងសិល្បៈ។ ពេលខ្លះ អាចយកទម្រង់សិល្បៈសម្តែងដូចករណីឆៃយ៉ាំ ដែលមានសម្លេងបែបទាក់ទាញកន្ត្រាក់អារម្មណ៍ ហើយក៏អាចប្រគុំជាចង្វាក់រាំ នាំភ្ញៀវរាំសប្បាយផង។

ទី២- ជំរុញឱ្យមានលក់ផលិតផលម៉ាកក្នុងស្រុកឱ្យច្រើន រួមទាំងអាហារ ភេសជ្ជៈ។ ករណីរដូវបុណ្យភ្ជុំ ក៏អាចមាននំអន្សមជូនភ្ញៀវទិញឬភ្លក្សបាន។

ទី៣- កសិផល ដែលជាមុខទំនិញយុទ្ធសាស្ត្រសក្ដានុពលជំរុញនាំចេញ (គ្រាប់ស្វាយចន្ទី ម្រេច អង្ករក្រអូបលេច១…) គួរជំរុញតាំងបង្ហាញ ឬលក់ ឬជូនភ្លក្ស…។

លោកបណ្ឌិត សង្កត់ធ្ងន់ថា «សាសន៍ក្បែរខាងកម្ពុជា គេតែងបង្អាប់យើង រីឯយើងខ្លួនឯងត្រូវចេះចាប់ឱកាសប្រឹងប្រែងច្នៃប្រតិដ្ឋ ផលិត ផ្សព្វផ្សាយ…ឱ្យច្រើន ឱ្យខ្លាំង»៕

អត្ថបទ៖ ពុទ្ធិកា