សម្តេចតេជោ ហ៊ុន សែន អរព្រះគុណព្រះមហាក្សត្រ ដែលផ្តល់ការគាំទ្រចំពោះការតែងតាំសមាសភាពនាយករដ្ឋមន្ត្រី និងការបង្កើតរាជរដ្ឋាភិបាលថ្មី

សម្តេចតេជោ ហ៊ុន សែន អរព្រះគុណព្រះករុណា ព្រះមហាក្សត្រ និងហ្លួងម៉ែ ដែលតែងតែផ្តល់ព្រះទ័យលើកទឹកចិត្ត ជាពិសេសការចូលក្រាបបង្គំគាល់ព្រះមហាក្សព្រឹកនេះ អ្វីដែលជាសំណើរទាក់ទងនឹងការតែងតាំសមាសភាព ការរៀបចំកោះប្រជុំសភា និងការបង្កើតរាជរដ្ឋាភិបាលថ្មី គឺព្រះអង្គបានផ្តល់នូវការគាំទ្រ។ សម្តេចតេជោបានលើកឡើងក្នុងពេលថ្លែងពិសេសជូនជនរួមជាតិ នៅរសៀលថ្ងៃទី២៦ ខែកក្កដានេះ៕ អត្ថបទ៖ អក្ខរា

សម្តេចតេជោ ហ៊ុន សែន៖ បន្ទាប់ពីសម្តេចលែងជានាយករដ្ឋមន្រ្តី សម្តេចតេជោនៅតែតួអង្គអ្នកនយោបាយដឹកនាំប្រទេសជាបន្តទៀត

តាមរយៈការថ្លែងការណ៍ពិសេស នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចនឹងមិនបន្តកាន់មុខតំណែងជានាយករដ្ឋមន្រ្ដីទៀតទេ ខណៈសម្តេចតេជោ អះអាងថា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយរដ្ឋមន្រ្តីថ្មីយ៉ាងយូរ៣ សប្តាហ៍ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន នឹងកាន់តំណែងជាប្រធានព្រឹទ្ធសភា និងទទួលការតែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ

សម្តេចតេជោ ហ៊ុន សែន នឹងទៅកាន់តំណែងប្រធានព្រឹទ្ធសភា ជំនួសសម្តេច សាយ ឈុំ បន្ទាប់ពីបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ឆ្នាំ២០២៤។ ក្រោយពេលសម្តេចលាឈប់ពីរាជរដ្ឋាភិបាល សម្តេចនឹងត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រផងដែរ។ នេះបើតាមការថ្លែងសារពិសេស ជូនជនរួមជាតិនៅរសៀលថ្ងៃទី២៦ ខែកក្កដានេះ៕ អត្ថបទ៖ អក្ខរា

សម្តេចតេជោ ហ៊ុន សែន៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ

នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៅអាណត្តិទី៧ ជំនួសសម្តេចតេជោ ហ៊ុន សែន ដែលសម្រេចមិនបន្តធ្វើជានាយករដ្ឋមន្ត្រីតទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជា នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់អាណត្តិថ្មី នឹងត្រូវប្រកាសនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣៕ អត្ថបទ៖ អក្ខរា

TOP NEWS: សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនបន្តធ្វើជានាយករដ្ឋមន្ត្រីទៀតទេ

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចនឹងមិនបន្តធ្វើជានាយករដ្ឋមន្ត្រីទៀតទេ ហើយតំណែងនាយករដ្ឋមន្ត្រីថ្មី គឺជាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ សម្តេចតេជោ បានថ្លែងសារពិសេសជូនជនរួមជាតិនៅរសៀលថ្ងៃទី២៦ ខែកក្កដានេះ។ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្រៅពីសម្តេចឈប់បន្តកាន់តែតំណែងជានាយករដ្ឋមន្ត្រី ក្នុងនោះ សម្តេច ហេង សំរិន សម្តេច ស ខេង សម្តេច […]

សម្តេច ម៉ែន សំអន៖ រាជរដ្ឋាភិបាលតែងតែគិតគូដល់ជនមានពិការភាព មានចំណេះដឹង ឲ្យបានចូលបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយក្មួយៗកុមារ គ ថ្លង់ និង ពិការភ្នែកនៅ លោកគ្រូអ្នកគ្រូចំនួន ជិត ៥០០នាក់ ដែលមកពីវិទ្យាល័យអប់រំពិសេសច្បារអំពៅ និងវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ដែលបានរៀបចំឡើងនៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី ស្ថិតក្នុខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងការអាណិតអាសូរ […]

សម្តេចតេជោ ហ៊ុន សែន ចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ មុនថ្លែងសារពិសេសជូនជនរួមជាតិនៅរសៀលនេះ

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យព្រះបរមរាជានុញ្ញាតិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទក្នុងព្រះបរមរាជវាំង វេលាម៉ោង១០ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ សូមជម្រាបថា នៅវេលាម៉ោង២រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេស ដែលនឹងធ្វើការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា និងបន្តផ្ទាល់តាមបណ្តាស្ថានីយ៍ទូរទស្សនក្នុងស្រុក […]

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងមាននាយករដ្ឋមន្ត្រីថ្មី ចុះជួបកម្មករកម្មការិនី ក្រោយស្បថចូលកាន់តំណែង

សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ ផ្ញើសារដល់បងប្អូនកម្មករកម្មការិនី ចំពោះការសន្យារបស់សម្តេចកាលពីពេលកន្លងទៅ ក្នុងការចុះសួរសុខទុក្ខតាមបណ្តារោងចក្រសហគ្រាស ១០គោលដៅទៀត ក្រោយការបោះឆ្នោត។ ក្នុងសារសំឡេង, សម្តេចតេជោ ហ៊ុន សែន សុំការអភ័យទោសពីសំណាក់កម្មករកម្មការិនីទាំងអស់ ចំពោះការអាក់ខានមិនបានចុះសួរសុខទុក្ខតាមការសន្យា។ ប៉ុន្តែត្រូវលើកពេលទៅក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី ដោយសារឥលូវនេះ ស្ថិតក្នុងដំណាក់កាលនៃរាជរដ្ឋាភិបាលចាំផ្ទះ។ សម្តេចតេជោមានប្រសាសន៍ថាថា សម្តេចចង់ឲ្យអ្វីៗបានកើតឡើងនៅដំណាក់កាលនៃរាជរដ្ឋាភិបាលថ្មី ដែលនឹងត្រូវទៅជួបបងប្អូនកម្មករ-កម្មការិនី ទាំងអស់។ ដូច្នេះសម្តេចបញ្ជាក់ឡើងវិញថា […]

ត្រឹមតែ១ថ្ងៃបោះឆ្នោត មានរថយន្តរហូតជាង ២ម៉ឺនគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន

ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា យោងតាមរបាយការណ៍ចរាចរណ៍ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពោលគឺចប់ថ្ងៃបោះឆ្នោត ជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ គឺមានរថយន្តជាង២ម៉ឺន គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។របាយការណ៍នេះ ត្រូវបានបង្ហាញឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។

កម្ពុជា និងចិន បន្តពង្រឹងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅក្នុងឱកាសខួបអនុស្សាវរីយ៍ការទូត

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការជួបសម្តែងការគួរសមពីសំណាក់លោក ឈាន ហុងសាន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន និងគណៈប្រតិភូ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។ កិច្ចពិភាក្សាបានផ្ដោតលើប្រធានបទទ្វេភាគីជាច្រើន ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមានការបោះឆ្នោត​សកល​នៅកម្ពុជា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរ។ ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការធ្វើឱ្យស៉ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនៃភាព​ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ […]