នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអធិការកិច្ច
Category: សង្គម
ផ្លូវដើរក្នុងព្រៃធម្មជាតិតំបន់អង្គរ បាននិងកំពុងរៀបចំ ដើម្បីឲ្យអ្នកទេសចរដើរកម្សាន្តស្វែងយល់ពីជីវចម្រុះទំហំ ១៥០ហិកតា
ខេត្តសៀមរាប ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដែលសម្បូរពោរពេញដោយសក្តានុពលទេសចរណ៍ ទាំងផ្នែកវប្បធម៌ បេតិកភណ្ឌ ក៏ដូចជាធម្មជាតិ ដែលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងអភិវឌ្ឍសម្បទាទេសចរណ៍សម្រួលដល់ការទស្សនាឱ្យកាន់តែល្អប្រសើរ និងសម្បូរបែប ដើម្បីបំពេញតម្រូវការ និងផ្តល់អនុស្សាវរីយ៍ល្អៗដល់អ្នកទេសចរដែលបានមកកម្សាន្ត។ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤ – Visit Siem Reap 2024” ដោយផ្តោតលើការផ្សព្វផ្សាយអំពីសក្តានុពលនៃខេត្តសៀមរាប ដែលមានគោលដៅជាច្រើនផ្សេងទៀត លើសពីការទស្សនាតែប្រាង្គប្រាសាទ […]
កម្ពុជា ស្វាគមន៍រាល់គំនិតផ្តួចផ្តើមនានាដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា តាមការចាត់តាំងរបស់ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ប្រាក់ ងួនហុង រដ្ឋលេខាធិការ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងសន្និសីទមហាសមុទ្រឥណ្ឌាលើកទី៧ ក្រោមប្រធានបទ “ឆ្ពោះទៅរកមហាសមុទ្រឥណ្ឌា ប្រកបដោយស្ថិរភាព និងចីរភាព” ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុង […]
តំណាងរាស្រ្ត ចុះចែកសាំងឲ្យប្រជាកសិករ សម្រាប់បូមទឹកបញ្ចូលស្រែប្រាំង
ឯកឧត្តម លន់ លឹមថៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាលេខាធិការគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា និងឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកជើងព្រៃ រួមដំណើរដោយឯកឧត្តម ហាន កុសល អភិបាលរងខេត្តកំពង់ចាម និងអភិបាលស្រុកជើងព្រៃ បានផ្តល់នូវប្រេងសាំង […]
ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំអន្តរក្រសួងរៀបចំនីតិវិធីប្រឡងជ្រើសរើសមន្ត្រីរាជការ ៥ក្រសួងស្ថាប័នទៀត
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការប្រឡងប្រជែង បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង ស្ថាប័នចំនួន៥ រួមមានក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, និងអង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ អង្គប្រជុំបានពិភាក្សាពីការកំណត់ពេលវេលា ដើម្បីប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដើម្បីឱ្យចូលបម្រើការងារនៅក្នុងក្របខណ្ឌ […]
គណៈមេធាវី ប្រតិកម្មគណនីហ្វេសប៊ុកមួយ ដែលប្រមាថមាក់ងាយស្ថាប័នគណៈមេធាវី និងមេធាវីទាំងអស់នៅកម្ពុជា
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ប្រឆាំងដាច់អហង្ការចំពោះ អំពើរបស់ម្ចាស់គណនីហ្វេសប៊ុកមានឈ្មោះលោកឡុង ស្រឡាញ់សន្តិភាព ដែលបានជេរប្រមាថ មាក់ងាយ និងទម្លាក់កំហុសដោយអសុទ្ធចិត្តមកលើស្ថាប័នគណៈមេធាវី និងមេធាវីទាំងអស់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈសំណេរលើអត្ថបទរបស់សារព័ត៌មាន Koh Santepheap Daily មានចំណងជើងថា “មេធាវីដែលជាជនដៃដល់បាញ់សម្លាប់សង្សារលក់អនឡាញនៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខបានទទួលមរណភាពហើយ ចុះផ្សាយក្នុងផេកហ្វេសប៊ុក កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា […]
ភ្ញៀវទេសចរមកលេងកម្សាន្តខេត្តបាត់ដំបង ក្នុងពិធីបុណ្យចូលឆ្នាំចិន រយៈពេល៣ថ្ងៃជិត៩ម៉ឺននាក់ កើនជិត១៦%
នេះបើតាមការផ្តល់ព័ត៌មានពីប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង លោក អ៊ុច ភុំភីនីហ្សារ៉ា លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថាភ្ញៀវទេសចរមកទស្សនាកម្សាន្តក្នុងខេត្តបាត់ដំបង ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ឆ្នាំ២០២៤ មានរយៈពេល៣ថ្ងៃ ដោយគិតពីថ្ងៃទី០៩ ដល់ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ភ្ញៀវទេសចរ សរុបទាំងអស់ មានចំនួន ៨៩,៤៤៦នាក់ កើនឡើង ១៥.៨៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៣ មានចំនួន៧៧,១៩០នាក់ ក្នុងនោះភ្ញៀវជាតិ ចំនួន៨៨,៥៧២នាក់ កើនឡើង១៥.៧៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៧៦,៤៩៤ នាក់ ភ្ញៀវអន្តរជាតិ ចំនួន៨៧៤នាក់ កើនឡើង២៥.៥៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៦៩៦នាក់
អ្នកដាក់ប្រាក់វិនិយោគជាមួយលោក យ៉ង់ សាំងកុមារ ទុកពេលត្រឹមថ្ងៃទី១២ សងប្រាក់ដល់ពួកគេវិញ
អ្នកដាក់ប្រាក់វិនិយោគជាមួយលោក យ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម បានធ្វើយុទ្ធនាការចេញទាមទារសងប្រាក់ត្រឡប់ឱ្យពួកគេវិញ ដោយថា ពួកគេត្រូវការប្រាក់ ដើម្បីដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃ
ចូលឆ្នាំចិន ៣ថ្ងៃ៖ គ្រោះថ្នាក់ចរាចរណ៍ផ្ដាច់ជីវិតមនុស្ស ២៣នាក់ របួស៤១នាក់
គ្រោះថ្នាក់ចរាចរណ៍បានផ្ដាច់ជីវិតមនុស្សយ៉ាងហោចណាស់២៣នាក់ ត្រឹមតែរយៈពេល៣ថ្ងៃចូលឆ្នាំចិនចុងសប្ដាហ៍នេះ ដោយគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤។ តាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ) ឱ្យទៀតដឹងថា ជនរងគ្រោះទាំង២៣នាក់នោះ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងសរុបចំនួន៣៥ករណី នៅទូទាំងប្រទេស។ អ្នកនាំពាក្យរងរូបនេះ ថ្លែងថា ក្រៅពីបណ្ដាលឱ្យស្លាប់ គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃនេះ ក៏បានបណ្ដាលឱ្យមានរបួសចំនួន៤១នាក់ផងដែរ ទាំងរបួសធ្ងន់និងស្រាល ដែលមកដល់ពេលនេះ មានខ្លះកំពុងទទួលការសង្គ្រោះនៅមន្ទីរពេទ្យរដ្ឋ និងឯកជននៅឡើយ ខ្លះកំពុងសម្រាកព្យាបាលតាមផ្ទះ។ […]
កម្ពុជា-ម៉ាឡេស៊ី ឯកភាពពង្រឹងលើវិស័យការងារ និងស្វែងរកកិច្ចសហការក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Datuk Eldeen Husaini Mohd Hashim (ដាទុក អេលឌីន ហ៊ូសៃនី ម៉ូហាំម៉ាត់ ហាស្ស៊ីម) ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារដែលមានស្រាប់ឱ្យកាន់តែមានប្រសិទ្ធភាព និងឯកភាពស្វះស្វែងរកកិច្ចសហការលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈសម្រាប់ប្រទេសទាំងពីរ
