លោក នេត សាវឿន ណែនាំឲ្យមេបញ្ជាការគ្រប់អង្គភាពទាំងអស់ការពារនៅព្រលានយន្តហោះ ត្រូវបន្តពង្រឹងស្មារតី ហើយកែប្រែរាល់ចំណុះខ្វះខាត

លោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៊ីវិលកម្ពុជា បានណែនាំដល់មេបញ្ជាការគ្រប់បណ្ដាអង្គភាព

ភ្ញៀវទេសចរ សប្បាយចិត្តពេលឃើញអាជ្ញាធរជាតិអប្សរាដំឡើងបង្កាន់ដៃជណ្ដើរ​៣កន្លែង នៅប្រាសាទអង្គរវត្ត

ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍(TSC) របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិ​អប្សរា បានដំឡើងបង្កាន់ដៃជណ្ដើរឈើចំនួនបីទីតាំង នៅប្រាសាទអង្គរវត្តក្នុងគោលបំណង ជួយសម្រួលដល់ការឡើងចុះរបស់ភ្ញៀវទេសចរឱ្យងាយស្រួល និងសុវត្ថិភាពផង។ កន្លែងទាំងបី ដែលក្រុមការងារដំឡើងបង្កាន់ដៃជណ្ដើរនោះ គឺនៅរួតព្រះពាន់ នៅចំណុចកណ្តាល និងនៅអមសងខាង នៃរួតព្រះពាន់ឡើង-ចុះរួតបាកាណ(កំពូលកណ្ដាល)របស់ប្រាសាទអង្គរវត្ត។ ប្រធានក្រុមការងារពលករនៅនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ លោក ប៊ូ ផានេត ឱ្យដឹងថា ការដំឡើងបង្កាន់ដៃជណ្ដើរឈើទាំងនេះ ក្នុងគោលបំណងជួយសម្រួលដល់ការឡើងចុះរបស់ភ្ញៀវទេសចរផង និងក៏ជួយការពារគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ដែលអាចនឹងកើតឡើងជាយថាហេតុណាមួយផង។ ប្រការទី២ […]

វិទ្យុអាស៊ីសេរី គួរអប់រំ ណែនាំពង្រឹងវិជ្ជាជីវៈដល់បុគ្គលិករបស់ខ្លួនបន្ថែមទៀត

អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចេញសេចក្ដីបំភ្លឺ ពាក់ព័ន្ធការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលបានរចុះផ្សាយព័ត៌មានកាលពីរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយដាក់ចំណងជើងថា “អ្នកឃ្ល មើលថា ក្រសួងសង្គមកិច្ចពុំបានគាំពារក្រុមជនងាយរងគ្រោះ ដោយសារអំពើពុករលួយ” ដែលមានខ្លឹមសារទាក់ទងនឹងការចកបណ្ណ សមធម៌ដោយប្រកាន់បក្សពួក ការចែកអំណោយសង្គ្រោះបន្ទាន់មិនមានតម្លាភាព និង ការរំលោភសិទ្ធិមនុស្សលើជនជាប់ឃុំនៅ មណ្ឌលព្រៃស្ពឺ ដែលការផ្សាយព័ត៌មានបែបនេះគឺគ្មានមូលដ្ឋានច្បាស់លាស់ មានលក្ខណៈមួលបង្កាច់ និង គ្មានវិជ្ជាជីវៈ មានចេតនា ទុច្ចរិត […]

ឥណ្ឌា កោតសរសើរចំណាត់ការរបស់ក្រសួងមហាផ្ទៃ

លោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា​ បានបង្ហាញការប្ដេជ្ញាចិត្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ជាមួយក្រសួងមហាផ្ទៃកម្ពុជា បន្ថែមទៀត តាមរយៈការបន្តផ្ដល់វគ្គបណ្ដុះបណ្ដាល និងជំនួយ​សម្ភារៈផ្សេងៗដល់មន្ត្រីនគរបាលជាតិ​កម្ពុជា។ ការបញ្ជាក់នេះបានធ្វេីឡេីងក្នុងជំនួបរវាងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ជាមួយលោកជំទាវ​ ព្រមទាំងសហការី​ នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤​ នៅទីស្តីការក្រសួងមហាផ្ទៃ។ឯកឧត្ដមអភិសន្តិបណ្ឌិត បានសម្ដែងការអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងមហាផ្ទៃ និង​រដ្ឋាភិបាលឥណ្ឌា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីឥណ្ឌា ដែលតែងតែយកចិត្តទុកដាក់ក្នុងកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់ស្នាមញញឹមដល់ពលរដ្ឋ និងពលករខ្មែរនៅក្រៅប្រទេស

ប្រជាពលរដ្ឋខ្មែរ និងពលករខ្មែរ បាននិងកំពុងទទួលបាននូវមនុញ្ញផលពីរាជរដ្ឋាភិបាល ក្រោមការសម្របសម្រួលដោយស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ក្នុងការផ្តល់ជូនលិខិតឆ្លងដែនដល់ប្រជាពលរដ្ឋ និងពលករខ្មែរ ។ ក្រោយពីរដ្ឋាភិបាលបានសម្រេចដាក់ឱ្យដំណើរការសេវាផ្តល់លិខិតឆ្លងដែនជូនប្រជាពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី១០ មករា ២០២៤ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបជាមួយកម្មករ និយោជិត ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៩ កញ្ញា ២០២៣ […]

នាយករដ្ឋមន្ត្រី ស្នើប្រជាពលរដ្ឋកុំយកបញ្ហាវប្បធម៌ បង្កើតជាវិវាទជាមួយថៃ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើប្រជាពលរដ្ឋកុំឱ្យយកបញ្ហាវប្បធម៌បង្កើតជាវិវាទជាមួយប្រទេសថៃ។ សម្តេចធិបតីបានលើកឡើងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្តផែនការសន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨ នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។ គួរកតត់សម្គាល់ថា នៅលើតាមបណ្តាញសង្គមក្នុងប្រទេសកម្ពុជា​និងប្រទេសថៃ​នៅពេលមានការលើកឡើងពីវប្បធម៌ផ្នែកណាមួយ ប្រជាពលរដ្ឋប្រទេសទាំងពីរតែងតែបង្ហាញពីភាពមិនចុះសម្រុងគ្នា មានការជជែកវែកញែកគ្នា ដើម្បីធ្វើជាកម្មសិទ្ធិរៀងៗខ្លួន ត្បិតខ្មែរ-ថៃ​ជាប្រទេសភូមិផងរបងជាមួយគ្នា និងមានមរតកវប្បធម៌ស្រដៀងគ្នាផងដែរ។ […]

លោក ជួន ណារិន្ទ បញ្ជាក់ហើយរឿងមូលីកា ចោទមន្រ្តីនគរបាលចរាចរណ៍ផាកពិន័យហើយសុំលេខឆាតញ៉ែនោះ មិនមែនជារឿងពិតទេ

លោក ជួន ណារិន្ទ ស្នងការរាជធានីភ្នំពេញ នៅលើទំព័រនារសៀលថ្ងៃទី៨កុម្ភៈនេះបានបញ្ជាក់ថា ករណីរឿងម៉ូលីកា ដែលចោទថាមន្រ្តីបូលិសចរាចរណ៍ផាកពិន័យ

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យក្រសួងការងារខិតខំកែទម្រង់ ដើម្បីសម្រេចក្តីបំណង “ប្រជាជនម្នាក់ អាជីពមួយ”

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខិតខំបន្ថែមទៀតដើម្បីធ្វើឱ្យការងារកាន់តែល្អប្រសើរ ដើម្បីរកដោះស្រាយបញ្ហាប្រឈមនានា ស្របតាមការវិវត្តតំបន់ និងសាកលលោកប្រកបដោយភាពទន់ភ្លន់ រស់រវើក សហការជាមួយភាគីពាក់ព័ន្ធ ដើម្បីសម្រេចនូវក្តីបំណង គឺ “ប្រជាជនម្នាក់ អាជីពមួយ”។ ដើម្បីសម្រេចក្ដីបំណង “ប្រជាជនម្នាក់ គឺអាជីពមួយ” សម្ដេចធិបតីបានជំរុញឱ្យក្រសួងការងារ ត្រូវខិតខំអនុវត្តឱ្យបានជោគជ័យ នូវវិធានការកែទម្រង់ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នៅក្នុងវេទិការរាជរដ្ឋាភិបាលផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ […]

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ សន្តិភាព ធ្វើឱ្យកម្ពុជាអភិវឌ្ឍន៍និងប្រើប្រាស់គ្រប់សក្តានុពលដើម្បីការរីកចម្រើនរបស់សង្គមជាតិ 

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា សន្តិភាព បានធ្វើឱ្យកម្ពុជាអភិវឌ្ឍន៍និងប្រើប្រាស់គ្រប់សក្តានុពលដើម្បីការរីកចម្រើនរបស់សង្គមជាតិ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

រដ្ឋមន្រ្តីមហាផ្ទៃ ប្រកាសឱ្យអនុវត្តសាកល្បងការស្នើសុំ និងផ្ដល់សេវាច្រកចេញចូលតែមួយតាមប្រព័ន្ធអនឡាញ ខណៈការបង់កម្រៃសេវាតាមប្រព័ន្ធធនាគារអនុវត្តជាផ្លូវការហើយ!

អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បាននឹងកំពុងបោះជំហានយ៉ាងសកម្មចូលទៅក្នុងវិស័យឌីជីថល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងស្វាហាប់បំផុតរបស់សម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី

5
Promotion