អតីតឧកញ៉ា ឌួង ឆាយ ថៅកែអតីត Sound Club ចេញមុខច្រានចោលទាំងស្រុងនូវការចុះផ្សាយរបស់ The Cambodia Daily

អតីតឧកញ៉ា ឌួង ឆាយ ថៅកែអតីត Sound Club ចេញមុខច្រានចោលទាំងស្រុងនូវការចុះផ្សាយរបស់ The Cambodia Daily

រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីជំរុញការអនុវត្ដគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣

សេចក្ដីសម្រេចចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីចំនួន ៣ទំព័រ កាលពីថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៣នេះបានបង្កើតគណៈកម្មការអន្ដរក្រសួងមានសមាសភាពចំនួន ២៦រូប ក្នុងនោះរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកញ្ជូន លោក ស៊ុន ចាន់ថុល ជាប្រធាន និងមានអនុប្រធានចំនួន ៣រូប គឺលោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ណុជា, លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

ឃាត់ខ្លួនភ្នាក់ងារទារប្រាក់កម្ចីអនឡាញខុសច្បាប់ចំនួន៣រូប បញ្ជូនទៅតុលាការ

នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជន សង្ស័យ ៣រូប ដែលកំពុងធ្វើសកម្មភាពគំរាម កំហែងជន រងគ្រោះ នៅចំណុចបុរីប៉េងហួត បឹងស្នោ សង្កាត់ច្បារអំពៅ រាជធានភ្នំពេញ និងបាននាំមកនាយក ដ្ឋានដើម្បីសាកសួរបន្ត។

លោក ប៉ែន ប៉ូណា ថា The Cambodia daily បង្ហាញស្តង់ដាកម្រិតទាបក្រោមសូន្យដោយគ្មានតម្លៃវិជ្ជាជីវៈសូម្បីប៉ុនសរសៃសក់

អ្នកកាសែតចាស់វស្សា ជាអតីតប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានលើកឡើងថា កាលពីមុនយើងខំឲ្យតម្លៃវិជ្ជាជីវៈសារព័ត៌មានមកពីលោកខាងលិច ហើយភាគច្រើនយើងរៀនពីសាលាកាសែតលោកសេរីដោយគិត ថា ពួកគេមានចំណុចល្អច្រើនដែលអាចយកមកកែលម្អគុណ ភាពវិជ្ជាជីវៈសារព័ត៌មានក្នុងស្រុក។

អគ្គស្នងការចាត់ទុកការផ្សាយរបស់ The Cambodia daily គឺជាចរិតថោកទាប អសីលធម៌ គំនុំគុំគួន កញ្ជៈដាច់ថ្លៃរបស់ពួកអមិត្តរបស់កាសែតមួយនេះ

អគ្គស្នងការដ្ឋាននគរបាលជាតិ ​ចេញ​មក​ទាត់​ចោល​ទាំងស្រុង ចំពោះការផ្សាយព័ត៌មានបែបប្រឌិតមួលបង្កាច់ មកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន

អ្នកឧកញ៉ា ម៉ុង ឫទ្ធី បកស្រាយចម្ងល់យកដៃជូតភ្នែក ពេលសម្តេចតេជោ ថ្លែងរឿងភូមិសម្តេច ហេង សំរិន

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ​​អគ្គនាយក​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ​​នៅរសៀល​ថ្ងៃ​ពុធ​នេះ ​​បាន​ចេញ​មក​បក ស្រាយ​ចម្ងល់​​មួយ ពាក់ព័ន្ធ​នឹង​​ឃ្លិប​វីដេអូ​អំឡុង​ពេល​សម្តេចតេជោ ហ៊ុន សែន កំពុង​ថ្លែង​សុន្ទរកថា​​​​​លើ​រឿង​ភូមិ​សម្តេច​ ហេង សំរិន កាលពី​ខែ​សីហា ឆ្នាំ២០២០។ ​​

ផ្លូវជាតិលេខ៥ តម្លៃ៥០០លានដុល្លារ នឹងជំរុញវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែខ្លាំង

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) ដែលបានចំណាយទឹកប្រាក់សាងសង់ក្នុងតម្លៃ៥០០លានដុល្លារ នឹងជំរុញវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជាឱ្យកាន់តែខ្លាំងថែមទៀត។

ក្រសួងការងារប្រកាសដាក់ឱ្យប្រើប្រាស់ផែនការមេលើកទី៣ស្តីពីសុវត្ថិភានិងសុខភាពការងារ 

 ផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារ ឆ្នាំ២០២៣-២០២៧ ដែលគ្របដណ្ដប់លើវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង កាបូប និងផលិតផលធ្វើដំណើរ ដែលជាការងារក្នុងប្រព័ន្ធ ការងារក្រៅប្រព័ន្ធដទៃទៀត ដូចជា ការងារក្នុងវិស័យកសិកម្ម សំណង់ត្រូវបានដាក់ឱ្យប្រើប្រាស់ហើយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៣នេះ។

ក្រុងព្រះវិហារមានប្រភេទដីដែលអាចសាងសង់បានមានជាង៧៩%នៃផ្ទៃដីសុរប

ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានសម្រេចដាក់ឱ្យប្រើប្រាស់ហើយនៅប្លង់គោលប្រើប្រាស់ដីក្រុងព្រះវិហារ ខេត្តព្រះវិហារកាលពីថ្ងៃទី៣០ខែមិថុនាឆ្នំា២០២៣ និងបានកំណត់ប្រភេទដីកម្រិតការសាងសង់មានផ្ទៃដីជាង១៧.៥៩២ហិកតាស្មើនឹង៧៩,៧៤%នៃផ្ទៃដីសរុប។

កម្ពុជា ហ្វឹកហ្វឺនជំនាញរាវរកមីនដល់អ៊ុយក្រែន​ដោយជោគជ័យ

កំលាំងជំនាញអង្គភាពសុីម៉ាក់បានផ្តល់ការហ្វឹកហ្វឺនជំនាញសកម្មភាពមីនមនុស្សធម៌ជូនមន្ត្រីជំនាញសកម្មភាពមីនរបស់ប្រទេសអ៊ុយក្រែន​មកពីអង្គភាពផ្តល់សេវាកម្មក្នុងគ្រាអាសន្ន(SESU)​ កាលពីថ្ងៃទី៥-៩​ ខែកក្កដា​ ឆ្នាំ២០២៣ នៅប្រទេសប៉ូឡូញ។ វគ្គហ្វឹកហ្វឺននេះបានដំណេីរដោយជោគជ័យនិងបានវិលត្រឡប់មកមាតុភូមិវិញដោយសុវត្ថិភាព។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់។ ឯកឧត្តមបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះអាចដំណេីការទៅបាន​ដោយមានការសំរបសំរួលពីរដ្ឋាភិបាលជប៉ុន​តាមរយ:ទីភ្នាក់កិច្ចសហប្រតិបតិ្តការអន្តរជាតិ​(JICA)​ និងទទួលបានការអនុញ្ញាតិដ៍ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី១១ ខែកក្កដាម្សិលមិញ បានឲ្យដឹងថា កាលពីថ្ងៃទី៣ ដល់ថ្ងៃទី ៧ ខែកក្កដា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបណ្តុះបណ្តាលដល់ទីភ្នាក់ងាររដ្ឋក្នុងគ្រាអាសន្នរបស់អ៊ុយក្រែន […]