ជនសង្ស័យជាជនជាតិចិនចំនួន១៦នាក់ ដែលបានប្រព្រឹត្តបទល្មើស លេងល្បែងស៊ីសង ត្រូវបានតំណាងអយ្យការជំនុំជម្រះតាមដីកាបញ្ជូនរឿងទៅជំនុំជម្រះផ្ទាល់ ពោលគឺសំណុំរឿងនេះត្រូវអនុញ្ញាតឲ្យក្រុមជនសង្ស័យត្រឡប់ទៅផ្ទះវិញ ប៉ុន្តែសំណុំរឿងត្រូវរង់ចាំចំណាត់បន្តរបស់ចៅក្រមស៊ើប។ នេះបើតាមលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ បើយោងតាមរបាយការណ៍សមត្ថកិច្ច, នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤និង០០នាទីរសៀល សមត្ថកិច្ចបានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់ ពាក់ព័ន្ធការបើកលេងល្បែងស៊ីសង ដោយខុសច្បាប់ (លេងបៀម៉ាជាំងភ្នាល់ដាក់ប្រាក់) នៅចំណុចផ្ទះលេខ៥B ផ្លូវសហព័ន្ធរុស្សី ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ […]
Category: សង្គម
បុករត់ ត្រូវផ្តន្ទាទោសដូចម្តេច?
មួយរយៈចុងក្រោយនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យរបួស និងស្លាប់ បានកើតឡើងជាបន្តបន្ទាប់។ ជាពិសេស ករណីជនបង្កបើកបររថយន្តបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស ហើយព្យាយាមរត់គេច ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ឃាត់ខ្លួនយកមកអនុវត្តច្បាប់ជាបន្តបន្ទាប់រួចមកហើយ។ តើការផ្តន្ទាទោសទៅលើករណីនៃបទល្មើសគ្រោះថ្នាក់ចរាចរណ៍ទៅលើជនបង្កត្រូវអនុវត្តបែបណាដោយយោងទៅតាមស្ថានភាពជាក់ស្តែងនៃបទល្មើស? ដើម្បីបកស្រាយនូវចម្ងល់នេះ KarPit News សូមលើកយកច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា ៨៥។ មាត្រា៨៥ ចែងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១(មួយ)ឆ្នាំ ទៅ […]
ថ្លៃលក់អគ្គិសនីឆ្នាំ២០២៤ គ្រោងរក្សាឱ្យនៅដដែលដូចឆ្នាំ២០២៣
អាជ្ញាធរអគ្គិសនីកម្ពុជា គ្រោងកំណត់បញ្ជីថ្លៃលក់អគ្គិសនីឆ្នាំ២០២៤ គឺរក្សាស្ថានភាពថ្លៃអគ្គិសនី និងរចនាសម្ព័ន្ធថ្លៃអគ្គិសនី ឱ្យនៅដដែលដូចឆ្នាំ២០២៣ ដោយគ្រាន់តែបន្ថយ អត្រាថ្លៃប្រើប្រាស់អានុភាព និងកែលំអលក្ខខណ្ឌនិងរចនាសម្ព័ន្ធថ្លៃខ្លះ ដែលមិនធ្វើឱ្យប៉ះពាល់ដល់អត្រាថ្លៃលក់របស់ អ្នកប្រើប្រាស់អគ្គិសនី។ អាជ្ញាធរអគ្គិសនីកម្ពុជា បានបញ្ជាក់ថា លើកលែងតែថ្លៃសម្រាប់អ្នកប្រើប្រាស់ មានដាក់ដំឡើងប្រភពពន្លឺព្រះអាទិត្យ ដាក់ផែនការឱ្យ អនុវត្តតាមការកំណត់នៅក្នុងបញ្ជីថ្លៃលក់អគ្គិសនីឆ្នាំ២០២៣ ជាបណ្តោះអាសន្នសិន រហូតដល់អាជ្ញាធរអគ្គិសនីកម្ពុជា ធ្វើការកំណត់អត្រាថ្លៃប៉ះប៉ូវពីអ្នកប្រើប្រាស់ដែលមានដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ក្នុងក្របខណ្ឌនៃប្រកាស លេខ០១៥៩ រថ.ថកថ.ប្រក ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ […]
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យតាមចាប់រថយន្ត Hammer បើកបុកជនរងគ្រោះ៣នាក់ឪពុកម្តាយ និងកូនប្រុសអាយុ២ឆ្នាំ ពេលកំពុងជិះម៉ូតូ បណ្តាលឲ្យស្លាប់
វីដេអូលើបណ្តាញសង្គមបានចែកចាយនូវរថយន្តមួយគ្រឿងសង្ស័យម៉ាក Hammer បានបើកបុកជនរងគ្រោះ៣នាក់ឪពុកម្តាយ និងកូនប្រុសអាយុ២ឆ្នាំ ពេលកំពុងជិះម៉ូតូ បណ្តាលឲ្យស្លាប់ និងរបួសធ្ងន់នៅខណ្ឌដូនពេញ រួចបើករត់គេច
សម្តេចតេជោ ហ៊ុន សែន៖ ចៅ «ផានិត» ពិតជាក្មេងប្រកបដោយគុណធម៌និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេសA
សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានឆ្លៀតឱកាសជួបក្រុមគ្រួសារយុវជន អន ផានិត នៅភូមិគ្រឹះក្រុងតាខ្មៅខេត្តកណ្តាល នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣
ឯកឧត្តម ហេង សួរ ប្រជុំផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញគណបក្សជូនសមាជិកគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជានៅសាលប្រជុំទីស្នាក់ការគណបក្សរាជធានីភ្នំពេញ
TOP NEWS: អ្នកនាំពាក្យរាជរដ្ឋាភិបាល ចេញសេចក្តីថ្លែងការណ៍ពិសេស ពាក់ព័ន្ធនឹងសកម្មភាពព្រះធម្មវនវាសី ចន្ទមុនី
ប៉ុន្មានថ្ងៃមកនេះ មានការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គមមួយចំនួន ពាក់ព័ន្ធនឹងប្រសាសន៍របស់ សម្តេធិបតី ហ៊ុន ម៉ាណេត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅក្រសួងបរិស្ថាន ដែលនាំឱ្យមានការយល់ច្រឡំថា សម្តេចធិបតី បានបិទមិនឱ្យ ព្រះធម្មវនវាសី ចន្ទមុនី និមន្តធ្វើសកម្មភាពដូចពីមុនទៀត។ អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣នេះ ចេញសេចក្តីថ្លែងការណ៍លេខពិសេស បញ្ជាក់ជូនសាធារណជនថា សម្តេចធិបតី បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា […]
កម្ពុជា ពោរពេញដោយសក្តានុពលជាច្រើនឥតគណនា សម្រាប់វិនិយោគិនបោះទុនវិនិយោគ
កម្ពុជា ពោរពេញដោយសក្តានុពលសម្រាប់វិនិយោគជាច្រើនឥតគណនាសម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាពកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយក្នុងមួយឆ្នាំ ដែលសម្រេចបាននូវវឌ្ឍនភាពលើគ្រប់វិស័យ ដោយទំហំផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ១០ដង ពី ៣.១១ពាន់លានដុល្លារក្នុងឆ្នាំ១៩៩៨ ដល់ ២៩.៦០ពាន់លានដុល្លារនៅឆ្នាំ២០២២។ សន្ទុះនៃការវិនិយោគដោយផ្ទាល់ពីបរទេស (FDI) បានកើនឡើង ១៥ដងក្នុងចន្លោះឆ្នាំ២០០៧-២០២២ យោងតាមតារាង FDI Standouts Watchlist 2024, កម្ពុជាបានឈរលើលេខរៀងទី១ នៃប្រទេសដែលមានសន្ទុះការវិនិយោគដោយផ្ទាល់ពីបរទេស […]
សម្តេចធិបតី ណែនាំដល់រដ្ឋមន្រ្តីទាំងអស់ ពេលចេញទៅក្រៅប្រទេស កុំគ្រាន់ទៅអង្គុយអម ត្រូវឆ្លៀតជួយដៃគូនីមួយៗ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាល់ពេលសម្តេចចេញទៅក្រៅប្រទេស សម្តេចណែនាំដល់រដ្ឋមន្រ្តីអង្គុយទាំងអស់ដែលទៅអមសម្តេចនោះ កុំតែគ្រាន់ទៅអង្គុយអម តែត្រូវជួបជាមួយដៃគូតាមប្រទេសនីមួយៗ ដូចជាវិស័យឯកជន ក្រុមហ៊ុន អ្នកវិនិយោគ និងរដ្មន្ត្រីតាមប្រទេសទាំងនោះឲ្យបានច្រើន
សម្តេចធិបតី ហ៊ុន ម៉ាណែត សរសើរលោកជំទាវ ចម និម្មល និយាយលឿន ធ្វើលឿន និងមានប្រសិទ្ធភាព
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្លែងកោតសរសើរលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលនិយាយលឿន ធ្វើក៏លឿន។ សម្តេចមានប្រសាសន៍ថា ក្នុងចំណោមរដ្ឋមន្ត្រីទាំងអស់ គឺលោកជំទាវ ចម និម្មល និយាយលឿនជាងគេ ញាប់ដូចចាក់ឌីស ប៉ុន្តែមិនតែល្បឿនក្នុងការនិយាយនោះទេ ល្បឿននៃការងារក៏មានប្រសិទ្ធភាព ដូចជាការចរចាជាមួយឥណ្ឌូនេស៊ីទិញអង្ករពីកម្ពុជាជាដើម។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម នៅរសៀលថ្ងៃទី២២ […]
