អនុលោមតាមមាត្រា ២៣ថ្មី ក្នុងមាត្រាពីរនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីមានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រជាពលរដ្ឋម្នាក់ៗ ត្រូវបំពេញលក្ខខណ្ឌដូចជា៖ មានសញ្ជាតិខ្មែរពីកំណើត, មានអាយុ ២៥ (ម្ភៃប្រាំ) ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត, មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត, បានអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសកលចំនួន២ (ពីរ) លើកចុងក្រោយជាប់គ្នា ដែលរៀបចំឡើងដោយ គ.ជ.ប លើកលែងតែករណីដែលការមិនអាចអនុវត្តសិទ្ធិបោះឆ្នោតនេះមានមូលហេតុសមស្រប, មានលំនៅឋាន ឬទីសំណាក់ក្នុងប្រទេសកម្ពុជា និងមានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ នេះបើយោងតាមប្រការ ៤.១ថ្មី […]
Category: សង្គម
ថ្ងៃទី៥នៃការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា
ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃទីប្រាំនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបណ្ដាគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ដើម្បីផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសជាតិ ទៅដល់ម្ចាស់ឆ្នោត។ ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គណបក្សនយោបាយដែលធ្វើការឃោសនាបោះឆ្នោតនៅថ្ងៃទីប្រាំនេះ បានធ្វើសកម្មភាពចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងបដានៅទីសាធារណៈ និងជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស។ ចំពោះការឃោសនាក្នុងរូបភាពជួបប្រជុំនេះដែរ មានតែគណបក្សប្រជាជនកម្ពុជា […]
ល្បិចឆបោកតាមទូរស័ព្ទដដែលៗបោកប្រាក់ជនរងគ្រោះបានជាហូរហែរ! តែគេចមិនរួចពីសំណាញ់ច្បាប់
កងរាជអាវុធហត្ថភ្នំពេញ បានឲ្យដឹងថា កន្លងមកមានការឆបោកតាមរយៈហ្វេសប៊ុក ដោយជនទុច្ចរិត ប្រើរូបភាពស្រីស្អាតឬប្រុសសង្ហា បង្កើតជាគណនី ក្លែងបន្លំ បោកបញ្ឆោតលួងលោមស្នេហាជាមួយជនរងគ្រោះ រហូតឈានទៅដល់ការបោកប្រាស់ ប្រាក់កាសអស់ ជាច្រើន ហើយក៏មានករណីខ្លះទៀត ជនទុច្ចរិតបានប្រើគណនីហ្វេសប៊ុកក្លែងក្លាយ បន្លំជាអ្នកមាន ឬជាសប្បុរសជន ធ្វើជាមានចិត្តចង់ ជួយ ជនរងគ្រោះ ដោយបញ្ឆោតថាបានផ្ញើ វត្ថុមានតម្លៃ ឬថវិកា ឲ្យមកជនរងគ្រោះ ចុងក្រោយបង្កើតឧបសគ្គផ្សេងៗ បញ្ឆោតឲ្យជនរងគ្រោះផ្ញើប្រាក់ត្រឡប់ទៅវិញដើម្បីដោះស្រាយបញ្ហា ក្លាយទៅជាការខាតបង់ម្តងហើយម្តងទៀត។
អាជ្ញាធរមីន អំពាវនាវដល់ពលរដ្ឋទាំងអស់កុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់
អាជ្ញាធរមីន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ វាអាចបណ្តាលអោយរបួស ពិការ ស្លាប់គ្រប់ពេល ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។ ការអំពាវនាវនេះ បន្ទាប់ពីមានករណីប្រជាពលរដ្ឋដើរព្រៃរុករកបន្លែផ្លែឈើបានជាន់មីនផ្ទុះបណ្តាលឲ្យដាច់កជើងខាងស្តាំ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភ្នំណងទឹម ស្ថិតនៅក្នុងភូមិសាស្ត្រនៃភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជនរងគ្រោះឈ្មោះ និល ចាន់ ភេទប្រុស អាយុ៤២ឆ្នាំ […]
យុទ្ធនាការគាំទ្រការអប់រំឌីជីថលនៅវិទ្យាល័យរដ្ឋទាំង៣៨ នៅភ្នំពេញ ចាប់ផ្តើមក្នុងខែកក្កដានេះ
ក្នុងគោលដៅលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្សឱ្យបានកាន់តែប្រសើរ និងប្រកបដោយគុណភាព ក្នុងយុគសម័យឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ “យុទ្ធនាការគាំទ្រការអប់រំឌីជីថលសម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យម សិក្សារាជធានីភ្នំពេញ” ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ នៅគ្រប់វិទ្យាល័យរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៤ ខែកក្កដា។ ក្រសួងអប់រំបានឲ្យដឹងថា យុទ្ធនាការនេះនឹងត្រូវអនុវត្តដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ដោយមានកិច្ចសហការពីវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។ […]
នាយកដ្ឋានកណ្តាលសន្តិសុខ ស្នើឲ្យប្រយ័ត្នការពារខ្លួនកុំឲ្យរងគ្រោះដោយសារកម្ចី និងការចងការខុសច្បាប់
នាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសង្កេតឃើញថា ក្នុងរយៈកាលចុងក្រោយនេះ សមត្ថកិច្ចបានសង្កេតឃើញមានកំណើនប្រជាពលរដ្ឋរាយការណ៍អំពី ករណី ការផ្ដល់កម្ចីចងការប្រាក់ ដែលមានអ្នកចុះផ្សព្វផ្សាយតាមផ្ទះ, តូបលក់ដូរ, ការដើរចែក និងដាក់ខិតប័ណ្ណតាមយានយន្ត, ទ្វារ ឬរបងផ្ទះ និងការបង្ហោះអនឡាញ ជាដើម។
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់សមាជិកគណបក្សប្រជាជន និងបក្សដទៃទៀត រួមគ្នាពន្យល់ពលរដ្ឋគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់សមាជិកសមាជិការគណបក្សប្រជាជន និងនបណ្តាគណបក្សនយោបាយផ្សេងទៀត ដែលចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ រួមគ្នាពន្យល់ដល់ប្រជាពលរដ្ឋឲ្យគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ។ នេះបើតាមសារអំពាវនាវរបស់សម្តេចតេជោ ចេញផ្សាយតាមតេឡេក្រាមនៅយប់ថ្ងៃទី៤ ខែកក្កដា។ ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីកន្លងទៅនេះយើងបានរកឃើញជនមួយចំនួនបានក្លែងបន្លំថា ជាថ្នាក់ដឹកនាំគណបក្សប្រជាជន និងបានទៅណែនាំអ្នកបោះឆ្នោតឲ្យគូសលើសន្លឹកឆ្នោតគំរូ ធ្វើយ៉ាងណាដើម្បីកុំឲ្យសន្លឹកឆ្នោតនោះយកជាការបាន។ បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យក្រសួងប្រៃសណីយ៍ […]
ត្រូលឆាវឆាវ ត្រូវបានតែងតាំងជាសមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន
ម្ចាស់សំឡេង និងជាអ្នកផលិតវីដេអូខ្លី ត្រូលឆាវឆាវ លោក អ៊ុយ រិទ្ធី ត្រូវបានតែងតាំងជាសមាជិកក្រុមលេខា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានឋាន:ស្មើប្រធាននាយកដ្ឋាន។ នេះបើតាមអនុក្រឹត្យចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។ លោក អ៊ុយ រិទ្ធី បានឲ្យដឹងលើគណនីហ្វេសប៊ុករបស់លោកថា កាលពីម្សិលមិញលោកបានជួបសម្តេចតេជោនាយករដ្ឋមន្ត្រី និងបានទទួលការណែនាំ និងបានស្ដាប់នូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ និងបានទទួលបានការសសើរផ្ទាល់ពីសម្តេចតេជោផងដែរ។ លោកបានថ្លែងអំណរគុណ និងអរគុណយ៉ាងក្រៃលែង […]
គ.ជ.ប នឹងសាកល្បងគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃក្នុងការបោះឆ្នោត នាថ្ងៃទី៦ កក្កដា
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកបង្ហាញទឹកខ្មៅលុបមិនជ្រះសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត និងសាកល្បងគុណភាព ដោយភាគីពាក់ព័ន្ធ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គជប ។
សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យក្រុមហ៊ុនMETA ចំនួន២២នាក់ ត្រូវបានហាមមិនឲ្យចូលកម្ពុជា
កម្ពុជា ហាមបុគ្គលចំនួន២២នាក់ ដែលជាក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta មិនឱ្យចូលឬមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវចាកចេញពីទឹកដីកម្ពុជាក្នុងរយៈពេល ៤៨ម៉ោង គិតចាប់ពីវេលាម៉ោង៤រសៀលថ្ងៃទី០៤ ខែកក្កដានេះ។