ភ្នំពេញ – អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានច្រានចោលចំពោះការធ្វើអត្ថាធិប្បាយដែលបង្កឱ្យមានការយល់ច្រលំ និងធ្វើឡើងក្រោមហេតុផលនយោបាយ របស់ក្រុមអ្នករិះគន់មួយចំនួនតូច ជុំវិញដំណើរការនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅកម្ពុជា។
Category: សង្គម
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីប្រកាសផ្លូវការសមាគមឧកញ៉ាកម្ពុជា និងពិសារអាហារសាមគ្គី នៅថ្ងៃទី១០ ខែមិថុនាខាងមុខ
សមាគមឧកញ៉ាកម្ពុជា នឹងរៀបចំពិធីប្រកាសផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសារអាហារសាមគ្គី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅដឺព្រីមៀសេនធឺសែនសុខ ចាប់ពីម៉ោង១៦៖០០នាទីរសៀលតទៅ។
អ្នកនាំពាក្យក្រសួងការបរទេស៖ «ស្ថាប័នរៀបចំការបោះឆ្នោតពុំមានការប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្សនយោបាយណាមួយឡើយ»
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ច្រានចោលចំពោះការធ្វើអត្ថាធិប្បាយដែលបង្កឱ្យមានការយល់ច្រលំ និងធ្វើឡើង ក្រោមហេតុផលនយោបាយ របស់ក្រុមអ្នករិះគន់មួយចំនួនតូច ជុំវិញដំណើរការនៃការចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោតនៅកម្ពុជា។ ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ អ្នកនាំពាក្យក្រសួងការបរទេសថ្លែងថា “ស្ថាប័នរៀបចំការបោះឆ្នោតពុំមានការ ប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្សនយោបាយណាមួយឡើយ»។ ដោយផ្អែកលើការពន្យល់និងសេចក្តីសម្រេចរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) អ្នកនាំពាក្យក្រសួងធ្វើការបំភ្លឺដូចមានក្នុងសេចក្តីថ្លែងការណ៍ខាងក្រោម៖
ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ប្រកាសគាំទ្រសេចក្តីសម្រេចរបស់គ.ជ.ប. ដែលបដិសេធលើការចុះបញ្ជីរបស់គណបក្សភ្លើងទៀន
កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា បានចេញញត្តិគាំទ្រចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. ដែលបដិសេធការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់ គណបក្សភ្លើងទៀន។
គម្រោងសាងសង់ច្រកអន្តរជាតិស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចជាង ៨៥ភាគរយហើយ
គម្រោងសាងសង់ច្រកអន្តរជាតិស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ បានដំណើរការសាងសង់ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២០ ហើយគិតមកដល់ពេលនេះ សម្រេចវឌ្ឍនភាពការងារបាន៨៥,០៤%ហើយ។ នេះបើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងបានឲ្យដឹងថា ឯកឧត្តម នូ វឌ្ឍន: អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជា ប្រធានគម្រោងសាងសង់អគារច្រកអន្តរជាតិស្ទឹងបត់-បាណងអៀន នៅថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារអញ្ជើញ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់អគារច្រកអន្តរជាតិស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិ លេខ៥ […]
ក្រសួងទេសចរណ៍ ប្រកាសផ្អាកការលក់ដូរ និងពិសាគ្រឿងស្រវឹងមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត
អនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងដើម្បីឱ្យដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា បានកំណត់រៀបចំធ្វើនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការ បំភិតបំភ័យ និងគ្មានបាតុភាពនានា
ឯកឧត្តម នេត្រ ភក្ត្រា៖ នៅពេលដែលអន្ទាក់ត្រូវបានលុបបំបាត់ នោះការសម្លាប់សត្វព្រៃក៏ត្រូវបានបញ្ឈប់ដូចគ្នា
ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានមានប្រសាសន៍ថា៖ យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលកំពុងប្រព្រឹត្តឥឡូវនេះនៅខេត្តកោះកុង ហើយនឹងគ្រោងធ្វើនៅខេត្តផ្សេងទៀតដែលស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា បានឆ្លុះបញ្ចាំងអំពីការតាំងចិត្តដ៏មោះមុតដែលមានការចូលរួមពីយើងទាំងអស់គ្នា ក្នុងការលុបបំបាត់អន្ទាក់គ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា បញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ រួមជាមួយការបង្កើតនូវមុខរបរផ្សេងៗសម្រាប់ចិញ្ចឹមជីវិតជំនួសវិញ ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហគមន៍មូលដ្ឋានរបស់យើង។ ឯកឧត្ដមបន្តថា ក្រសួងបរិស្ថានបានជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ស្ថាប័នពាក់ព័ន្ធរួមមាន ថ្នាក់ក្រោមជាតិ និងអាជ្ញាធរខេត្ត ក្នុងការពង្រឹងការអនុវត្តច្បាប់ដែលគាំទ្រដល់ការការពារសត្វព្រៃ និងលើកទឹកចិត្តដល់បុគ្គលគោលក្នុងស្រុក និងសហគមន៍ដទៃទៀត ក្នុងការអភិរក្សសត្វព្រៃដើម្បីអភិវឌ្ឍន៍អេកូទេសចរណ៍។ ឯកឧត្ដមបានន្ថែមទៀតថា ក្រសួងបរិស្ថានបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការលក់ ទិញ […]
នាយឧត្តមសេនីយ៍ នេត សាវឿន៖ ការបម្រើសេវាចាំបាច់របស់នគរបាលប៉ុស្តិ៍រដ្ឋបាល កំពុងទទួលបានជំនឿទុកចិត្ត និងកោតសរសើរពីប្រជាពលរដ្ឋនៅតាមសហគមន៍
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ញើសារលិខិតជូនពរកងកម្លាំងនគរបាលជាតិ ក្នុងទិវារំព្ញកខួបអនុស្សាវរីយ៍លើកទី ៧៨ ថ្ងៃកំណើតនគរបាលជាតិ (១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៣)។ ក្នុងសារលិខិតឯកឧត្តម នាយឧត្តមសេនីយ៍ បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ កងកម្លាំងនគរបាលជាតិបានអនុវត្តភារកិច្ច ប្រកបដោយភាពម្ចាស់ការ ដោយបានការពារ […]
ស.ស.យ.ក៖ កិច្ចខំប្រឹងប្រែង និងការលះបង់របស់កីឡាករកីឡាការិនី បង្ហាញកិត្យានុភាពជាតិឲ្យពិភពលោកបានស្គាល់នូវការលេចមុខមាត់ថ្មីរបស់កម្ពុជា
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) កោតសរសើរ និងថ្លែងអំណរគុណដល់អត្ថពលិកជម្រើសជាតិកម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ ហាត់សម ទាំងមុនការប្រកួត និងកំឡុងការប្រកួតដើម្បីតំណាងជាតិកម្ពុជានៅក្នុងព្រឹត្តិការណ៍សុីហ្គេមឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ស.ស.យ.ក បានផ្ញើសារលើកបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១៦ ខែឧសភានេះបន្តថា៖ “ថ្វីត្បិតតែការប្រកួតតែងមានឈ្នះ និងចាញ់ ប៉ុន្តែកីឡាករ កីឡាការិនីកម្ពុជា តែងតែព្យាយាមយកជ័យជន្នះជូនកម្ពុជា ពុះពារ ខិតខំប្រឹងប្រែងពង្រឹងស្មារតី អភិវឌ្ឍសមត្ថភាព ដោយមិនបោះបង់ក្តីស្រមៃ និងក្តីសង្ឃឹមក្នុងការកសាងកិត្តិនាមជូនប្រទេសជាតិឡើយ”។ “កិច្ចខំប្រឹងប្រែង និងការលះបង់ប្រកបដោយស្មាតីអង់អាច […]
លោក ព្រាប កុល ប្រកាសពីឆន្ទៈ បំរើរាជរដ្ឋាភិបាល
លោក ព្រាប កុល បង្ហាញពីឆន្ទៈ បំរើរាជរដ្ឋាភិបាល ដោយខិតខំប្រឹងប្រែងអោយអស់ពីលទ្ធភាព