កម្ពុជា និងម៉ារ៉ុក ឯកភាពគ្នាលើផែនទីបង្ហាញផ្លូវ ដើម្បីពង្រឹងភាពជាដៃគូពហុវិស័យនិងកិច្ចសហប្រតិបត្តិការនាពេលអនាគត

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយ ឯកឧត្តម Nasser BOURITA រដ្ឋមន្ត្រីក្រសួងការបរទេស សហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក នៃព្រះរាជាណាចក្រម៉ារ៉ុក កាលពីរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហ ប្រតិបត្តិការនិងមិត្តភាពរវាងព្រះរាជាណាចក្រទាំងពីរ។ ក្នុងការជួបពិភាក្សានេះ រដ្ឋមន្ត្រីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ម៉ារ៉ុក នាពេលកន្លង មក ហើយបានពិភាក្សាអំពីវិធីសាស្ត្រធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម […]

ហាមឃាត់ការនាំចូលឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមី សម្រាប់ជក់និងស៊ីស្សា

រាជរដ្ឋាភិបាល បានដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ ការដាក់ចេញវិធានការនេះ ដោយសារក្នុងរយៈពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសង្កេតឃើញថា មានការ រីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារនិង យុវជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សង្គម សុខភាព សាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។ ទន្ទឹមនេះ ការប្រើប្រាស់ផលិតផលទាំងនេះ អាចជាច្រកផ្លូវទៅកាន់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងទៀត […]

ឯកឧត្តម ស សុខា បន្តជំរុញឱ្យពលរដ្ឋខេត្តព្រៃវែង រួមគ្នាដាំនិងថែរក្សាព្រៃឈើ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បានបំផុសគំនិតឱ្យពលរដ្ឋខេត្តព្រៃវែង រួមគ្នាដាំ និងថែរក្សាព្រៃឈើ ដើម្បីចូលរួមក្នុងសកម្មភាពឆ្ពោះទៅរកពិភពលោក ដែលកាន់តែបៃតង មានសុខភាពល្អ និងកាន់តែមានសុខដុមរមនា។ ក្នុងឱកាសប្រារព្ធពិធីដាំដើមឈើអបអរសាទរ «ពិធីបុណ្យរុក្ខទិវា» នៅបរិវេណទួលព័ន្ធតាឡី បឹងស្នេហ៍ ស្ថិតនៅក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃ២២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស […]

ប្រមុខការពារជាតិកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមប្រជុំGBC លើកទី២នៅប្រទេសម៉ាឡេស៊ី

នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំ​គណៈ​ប្រតិ​ភូជា​ន់​ខ្ព​ស់ នៃកងយោធពលខេមភូមិន្ទ ចូលរួមប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា-ថៃ នៅប្រទេសម៉ាឡេស៊ី។ វត្តមានលោករដ្ឋមន្ត្រីការពារជាតិ នៅអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ត្រូវបានទទួលស្វាគមន៍ដោយ ជំនួយការនាយ​សេនាធិការទទួល​បន្ទុកអភិវឌ្ឍន៍ផែនការ និងយុទ្ធសាស្ត្រ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និង អនុព័ន្ធយោធាកម្ពុ​ជា​ប្រចាំប្រទេស​ម៉ាឡេស៊ី​ផងដែរ។ នៅលើបណ្តាញសង្គម […]

៩ខែ សមត្ថកិច្ចក្រសួងមហាផ្ទៃ ឃាត់ជនសង្ស័យជាង ២០០នាក់ ក្នុងប្រតិបត្តិការបង្ក្រាប អំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ

ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទសរុប១៤៧ ករណី ក្នុងនោះមានអាជីវកម្មផ្លូវភេទ៩២ករណី។ ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន២០៥នាក់ ស្រី៣៧នាក់ និងជនបរទេស១៩នាក់ បញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ។ បើតាមអ្នកនាំពាក្យរង ក្នុងចំណោមការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទទាំង១៤៧ករណីនោះ អំពើជួញដូរមនុស្សបង្ក្រាបបានចំនួន៥៥ករណី ឃាត់ខ្លួនមនុស្ស៧៩នាក់ ស្រី៧នាក់ ជនបរទេស១៣នាក់ សង្គ្រោះជនរងគ្រោះបានចំនួន២០០នាក់ […]

ឯកឧត្តម លី ធុជ ប្រាប់អន្តរជាតិថា កម្ពុជាយល់ច្បាស់ពីការរងគ្រោះនិងការឈឺចាប់បង្កឡើងដោយសារមីន និងមិនចង់ឃើញប្រទេស ឬជាតិសាសន៍ណាមួយ រងគ្រោះដូចកម្ពុជាឡើយ

 ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ថា ក្នុងនាមកម្ពុជាជាប្រទេសធ្លាប់រងគ្រោះធ្ងន់ធ្ងរដោយសារមីន កម្ពុជាបានក្លាយជាប្រទេសឈានមុខគេក្នុងសកម្មភាពមីនសកល និងតែងតែចែករំលែកបទពិសោធន៍ និងជំនាញរបស់ខ្លួនទៅកាន់បណ្តាប្រទេសនានាជុំវិញពិភពលោក ដើម្បីរួមចំណែកសម្រេចបានសន្តិភាព និងស្ថិរភាពក្នុងពិភពលោក។ កាចែករំលែករបស់កម្ពុជា កើតចេញដោយកម្ពុជាយល់ច្បាស់អំពីការរងគ្រោះនិងការឈឺចាប់បង្កដោយមីន និងមិនចង់ឃើញប្រទេស ឬជាតិសាសន៍ណាមួយ រងគ្រោះដោយដូចកម្ពុជា។ ការលើកឡើងបែបនេះបន្ទាប់ ឯកឧត្តម លី ធុជ ត្រូវបានចាត់តាំងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]

មិនប្រែប្រួលទេ! គម្រោងព្រែកជីកហ្វូណនតេជោ កំពុងដំណើរការតាមដំណាក់កាលនីមួយៗ ហើយនឹងចាប់ផ្តើមជីកនៅពេលទឹកស្រកអាចចុងខែវិច្ឆិកា ឬដើមខែធ្នូខាងមុខ

គម្រោងព្រែកជីកហ្វូណនតេជោ មិនមានការប្រែប្រួលទេ និងកំពុងដំណើរការតាមកាលបរិច្ឆេទ នៃដំណាក់កាលនីមួយៗ។ តាមផែនការនឹងចាប់ផ្តើមជីក នៅពេលទឹកស្រកខាងមុខ អាចចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២៥ខាងមុខ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នគម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតក្នុងដំណាក់កាលវាល់វែង និងដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ។ ការដោះស្រាយផលប៉ះពាល់ ត្រូវធ្វើឡើងតាមយន្តការដោះស្រាយផលប៉ះពាល់របស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ […]

ស្ថានទូតឥណ្ឌូនេស៊ី គ្រោងបង្កើតឲ្យមានផ្សាររាត្រីឥណ្ឌូនេស៊ី នៅលើផ្លូវថ្មើជើងចតុមុខ ដើម្បីបង្ហាញពីវប្បធម៌ទំនៀមទម្លាប់

ឯកឧត្ដម សាន់តូ ជាម៉ូស៊ូម៉ាតូ (H.E Mr.Santo Damosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា គ្រោងនិងបង្កើតឲ្យមានផ្សាររាត្រីឥណ្ឌូនេស៊ីមួយ នៅលើផ្លូវថ្មើជើងចតុមុខ។គម្រោងនេះនឹងត្រូវធ្វើឡើងនៅនៅថ្ងៃទី២២ ឬ ២៣ ខែវិច្ឆិកាឆ្នាំ២០២៥ខាងមុខនេះ ដើម្បីបង្ហាញពីវប្បធម៌ទំនៀមទំលាប់ របាំប្រពៃណីនិងម្ហូបអាហារឥណ្ឌូនេស៊ីនៅទីនេះ។ នេះជាការបង្ហាញជាមួយនឹងការសូមអនុញ្ញាតពីអាជ្ញាធររាជធានីភ្នំពេញ ក្នុងជំនួបសម្ដែងការគួរសមរវាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្តម សាន់តូ ជាម៉ូស៊ូម៉ាតូ […]

តុលាការ សម្រេចឲ្យឃុំខ្លួនជនជាតិវៀតណាមចំនួន២នាក់ ដោយសារ​ប្រព្រឹ​ត្ត​បទ​ល្មើសឆ​បោកជា​ក្រុមមាន​ការចា​ត់​តាំង

ដោយផ្អែកលើលទ្ធផលស៊ើបអង្កេតរបស់សមត្ថកិច្ច លោក ធន់ ដារិទ្ធ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ បានចេញដីកាចំនួន២ បង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន លើជនជាតិវៀតណាមចំនួន២នាក់ គឺទី១ ឈ្មោះ PHAM VAN TIEP ភេទប្រុស អាយុ៣៤ ឆ្នាំ និងទី២ឈ្មោះ TRINH XUAN LUC ភេទប្រុស […]

ជនភៀសខ្លួនជំរំវត្តពោធិ៍ ៥០០០ដើម ចំនួន ១,៧១៧គ្រួសារ បន្តទទួលបានម្ហូបផ្គត់ផ្គង់ពីក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បាននឹងកំពុងបន្តផ្គត់ផ្គង់ម្ហូបប្រចាំថ្ងៃចំនួន ២ពេលដល់ជនភៀសសឹកក្នុងស្រុកគូលែន ខេត្តព្រះវិហារ ដែលជម្លៀសពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ។ តាមរយៈបណ្តាញសង្គម “យុវជនបូជាការពារយុត្តិធម៌” បានឲ្យដឹងថា ជនភៀសសឹកខេត្តព្រះវិហារ នៅជំរំវត្តពោធិ៍ ៥០០០ដើម ស្រុកគូលែន ចំនួន ១,៧១៧គ្រួសារ ស្មើ ៥,៦៣០នាក់ ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បន្តរៀបចំម្ហូបផ្គត់ផ្គង់ប្រចាំថ្ងៃចំនួន ២ពេល។ ការផ្គត់ផ្គង់ម្ហូបជនភៀសសឹករបស់សហព័ន្ធយុវជនបូជាការពារយុត្តិធម៌ […]

5
Promotion