ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំពាក់ព័ន្ធនឹងបញ្ហាបទល្មើសឆ្លងដែន របស់ក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២០-២៣ ខែតុលា ឆ្នាំ២០២៥។ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ […]
Category: សង្គម
មន្ត្រីជំនាញ ចុះពិនិត្យទីតាំងមាត់ស្ទឹងលើកដែកដែលរងការបាក់ច្រាំង នៅចំណុចវត្តជ្រោយ ក្នុងស្រុកកោះធំ ខេត្តកណ្តាល
ឯកឧត្តម ឈុន ពុទ្ឋារិទ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែតុលាឆ្នាំ២០២៥ នេះ បានដឹកនាំមន្ត្រីបច្ចេកទេសនៃនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ ព្រមទាំងមានការចូលរួមពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល អាជ្ញាធរដែនដី ព្រះសង្ឃ និងប្រជាពលរដ្ឋចំណុះជើងវត្ត ចុះពិនិត្យជាក់ស្តែងទីតាំងមាត់ស្ទឹងលើកដែកដែលរងការបាក់ច្រាំង នៅចំណុចវត្តជ្រោយ ភូមិអន្លង់ស្លាត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល។ ឯកឧត្តម ឈុន ពុទ្ឋារិទ្ឋ បានបញ្ជាក់ឲថា […]
បណ្ឌិត យង់ ពៅ៖ ឥរិយាបថជ្រុលនិយមថៃ នឹងធ្វើឱ្យថៃ ប្រឈមនឹងប៉ះពាល់ធ្ងន់ធ្ងរលើសពីបញ្ហាព្រំដែន…!
នៅព្រឹកម៉ោង ៨:៣០ព្រឹក ថ្ងៃអង្គារ នេះ ក្រុមបណ្តាញនិស្សិត និងប្រជាពលរដ្ឋដើម្បីកំណែទម្រង់ប្រទេសថៃ ដែលដឹកនាំដោយលោក ពិជិត ជ័យមង្គល បានប្រមូលផ្តុំគ្នានៅមុខសណ្ឋាគារ មណីច័ន្ទ រីស៊ត (Maneechan Resort) ក្នុងខេត្តច័ន្ទបុរី (Chanthaburi) ដើម្បីដាក់ញត្តិជូនអភិបាលខេត្ត។ ពួកគេបានអំពាវនាវឱ្យមានការពន្យារពេលកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ (JBC) ថៃ-កម្ពុជា ហើយទាមទារលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MoUs) ដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០០០ និង […]
ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ បន្តកិច្ចប្រជុំថ្ងៃទីពីរ នៅប្រទេសម៉ាឡេស៊ី
ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទីពីរនេះ កិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀតក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។ កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសលើកទី២ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ […]
កិច្ចប្រជុំJBC កម្ពុជា-ថៃ ចាប់ផ្តើមដំណើរការនៅខេត្តចន្ទបុរី ក្រោមរបៀបវារៈចំនួន៣
កិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) បានចាប់ផ្តើមដំណើរការនៅម៉ោង ១២:១២នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ប្រទេសថៃ ដែលភាគីថៃធ្វើជាម្ចាស់ផ្ទះ។ កិច្ចប្រជុំប្រព្រឹត្តទៅដោយមានសមាសភាព កម្ពុជា ដឹកនាំដោយ ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ ដោយមានសមាសភាពអន្តរក្រសួង និងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ចូលរួម។ សមាសភាពថៃ ដឹកនាំដោយ ឯកឧត្តម Prasas […]
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសំណើរ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន ៥ របស់រដ្ឋសភា
នៅព្រឹកថ្ងៃអង្គារ ទី២១ ខែតុលា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៦ ដែលក្នុងនោះបានពិនិត្យ និងពិភាក្សារួចលើ សេចក្តីព្រាងច្បាប់ទាំង៥ ហើយគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានសម្រេចបញ្ជូនទៅគណៈកម្មការជំនាញពិនិត្យសិក្សា និងផ្តល់យោបល់។ បើតាមនាយកដ្ឋានព័ត៌មាននៃព្រឹទ្ធសភា កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ធ្វើឡើងដើម្បីពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី៖ ១-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីក្របខ័ណ្ឌបទប្បញ្ញត្តិសុវត្ថិភាពម្ហូបអាហារអាស៊ាន។ ២-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ាន […]
ក្រុមអ្នកជំនាញពន្លឿនការងារជួសជុលអភិរក្សរានហានខាងមុខប្រាសាទបន្ទាយសំរ៉ែ ទោះបីរដូវវស្សាឆ្នាំនេះ មានភ្លៀងធ្លាក់ច្រើនលំបាកធ្វើការ
ចាប់តាំងពីដើមឆ្នាំ២០២៥មក ក្រុមអ្នកបច្ចេកទេសរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានជួសជុលរានហានខាងមុខប្រាសាទបន្ទាយសំរ៉ែ នៅជ្រុងខាងលិចឆៀងខាងត្បូង ដើម្បីពង្រឹងរចនាសម្ពន្ធនៃរានហាននេះឱ្យរឹងមាំឡើងវិញ។ លោក ឡុង ណារី អ្នកជំនាញអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា បានឱ្យដឹងថា រានហានខាងមុខប្រាសាទបន្ទាយសំរ៉ែ ជ្រុងខាងលិចឆៀងខាងត្បូងនេះ បានរងការខូចខាតធ្ងន់ធ្ងរ ដោយថ្មបាយក្រៀមផ្នែកខាងក្រោមបានពុកផុយខ្លាំង សសរខ្លះពុកផុយ និងក្រៀកខុសពីទីតាំងដើម ធ្វើឱ្យរចនាសម្ពន្ធមិនរឹងមាំ។ ហេតុដូច្នេះ អ្នកជំនាញចាំបាច់ត្រូវពង្រឹងគ្រឹះ និងរចនាសម្ពន្ធឱ្យរឹងមាំឡើងវិញ ដោយកាយយកល្បាយដីស្អុយ និងថ្មដែលខូចខាតចេញ ដើម្បីបន្ថែមថ្មថ្មីខ្លះៗ […]
អ្នកនាំពាក្យក្រសួងការងារ ប្រាប់ក្រុមអតីតបុគ្គលិកណាហ្គាវើលដ៏ដែលបន្តការតវ៉ា គួរបន្តនីតិវិធីប្តឹងទៅតុលាការ
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ បានស្នើឱ្យក្រុមអតីតបុគ្គលិកណាហ្គាវើលដ៏ដែលបន្តការតវ៉ា គួរបន្តនីតិវិធីទៅកាន់តុលាការដែលមានសមត្ថកិច្ចព្រោះបងប្អូនបានទាត់ចោលទាំងដំណោះស្រាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដំណោះរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាយន្តការត្រីភាគី។ លោក ស៊ុន មេសា គូសបញ្ជាក់ថា ៖ “ករណីទាមទាររបស់បងប្អូនអតីតកម្មករណាហ្គាវើលដ៏ គឺជាករណីដដែលៗដែលក្រសួង បានដោះស្រាយត្រឹមត្រូវ និងចប់ទៅតាមនីតិវិធីនៃការដោះស្រាយវិវាទការងារ និងដែនសមត្ថកិច្ចរបស់ខ្លួនចប់ស្រាច់បាច់រួចរាល់ហើយ ចំពោះបងប្អូនដែលមិនសុខចិត្តអាចអនុវត្តនូវសិទ្ធិរបស់ខ្លួនប្តឹងទៅតុលាការដែលជានីតិវិធីសមស្របបំផុត”។ លោកសង្កត់ធ្ងន់ថា នីតិវិធីច្បាប់ […]
កម្ពុជា គ្រោងជីកផ្លូវទឹកថ្មីប្រវែង១០គីឡូម៉ែត្រ តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ទៅព្រែកជីកហ្វូណនតេជោ ដើម្បីការដឹកជញ្ជូនទៅច្រកសមុទ្រ
កម្ពុជាមានផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង១០ គីឡូម៉ែត្រ ដើម្បីតភ្ជាប់អាកាសយានដ្ឋានអន្តរជាតិតេជោ ទៅច្រកសមុទ្រ នៅក្នុងខេត្តកែប សំដៅធ្វើឲ្យតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ នេះបើតាមការបញ្ជាក់របស់លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) នៅក្នុងពិធីបើកសម្ពោធជាផ្លូវការនៃអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ។ លោកអ្នកឧកញ៉ាបណ្ឌិត […]
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយ ក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋអូរីហ្គិន ដឹកនាំដោយលោក សេង សំអុន ប្រធានគណៈកម្មាធិការសាខាបក្សប្រចាំរដ្ឋអូរីហ្គិន និងក្រុមការងារលោក ម៉ក់ ហឺន សម្របសម្រួលដោយ លោកឧកញ៉ា ស្រី ចាន់ថន អនុប្រធានតំបន់ឆ្នេរខាងលិចនៃសហរដ្ឋអាមេរិក នាព្រឹកថ្ងៃចន្ទ ទី២០ ខែតុលា នៅវិមាន៧មករា។ នៅក្នុងពិធីសំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន […]
